ខ្ញុំមិនដឹងថាអ្នកមានសុបិនអ្វីទេ។ ខ្ញុំមិនខ្វល់ថាវាផ្ដល់ការខកចិត្តយ៉ាងម៉េចខ្លះទេ នៅពេលអ្នកព្យាយាមទៅរកសុបិននោះ ប៉ុន្តែសុបិនដែលអ្នកកំពុងរក្សាទុកក្នុងចិត្ត វាអាចកើតឡើង។! អ្នកដឹងស្រាប់ហើយថា វាពិបាក វាមិនងាយនោះទេ។ វាមានភាពលំបាកក្នុងការផ្លាស់ប្ដូរជីវិតរបស់អ្នក នៅក្នុងដំណើរទៅរកក្ដីសុបិនរបស់អ្នក អ្នកនឹងជួបប្រទះរឿងខកចិត្តជាច្រើន ការបរាជ័យជាច្រើន ការឈឺចាប់ជាច្រើន។ មានពេលខ្លះ អ្នកនឹងឆ្ងល់អំពីខ្លួនឯង។ អ្នកថា ព្រះអើយ ម្ដេចក៏រឿងនេះកើតឡើងចំពោះខ្ញុំទៅវិញ? ខ្ញុំគ្រាន់តែព្យាយាមមើលថែកូនរបស់ខ្ញុំ និងម្ដាយរបស់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំមិនបានទៅលួចឬប្លន់អ្នកណាម្នាក់ឡើយ ហេតុម្ដេចក៏វាកើតឡើងចំពោះខ្ញុំ? សម្រាប់អ្នកដែលធ្លាប់ឆ្លងកាត់ភាពវេទនាមួយចំនួន កុំបោះបង់ក្ដីសុបិនរបស់អ្នកអី។ មានពេលលំបាកជាច្រើនដែលនឹងមកដល់ ប៉ុន្តែពួកវាមិនមែនមកដើម្បីនៅទេ គឺពួកវាមកហើយ នឹងទៅផុត។ ភាពជាធំគឺមិនមែនជាអ្វីដែលអស្ចារ្យ, មានគេជឿតិច, គ្រាន់តែជាការបំភ័ន្ត, មានលក្ខណៈដូចព្រះជាម្ចាស់ ដែលមានតែអ្នកពិសេសក្នុងចំណោមយើង ធ្លាប់ទទួលបាននោះទេ។ វាគឺជារបស់មួយដែលពិតជាមាននៅក្នុងខ្លួនយើងគ្រប់គ្នា។