សួស្តី! អ្នកមកទាន់ពេលល្មម ។ សូមស្វាគមន៍មកកាន់ Voyage Aquatic ។ ខ្ញុំកំពុងតែត្រៀមចេញស្វែងរកកំណប់ ដែលលាក់ទុកនៅក្រោមទឹក ។ ហើយខ្ញុំរីករាយណាស់ ដែលបានអ្នកមកជួយ ។ តើនឹងមានអ្វីខ្លះដែលយើងនឹងជួបប្រទះនៅ តាមផ្លូវទឹកអាថ៌កំបាំងនេះ ? យើងនឹងជួបមគ្គទេសក៍(អ្នកនាំផ្លូវ) របស់យើង នៅកន្លែងណាមួយនៅលើផែនេះ ។ ស្វាគមន៍ អ្នកផ្សងព្រេងទាំងអស់គ្នា! ដើម្បីបញ្ចប់​ Voyage Aquatic អ្នកត្រូវដោះស្រាយ ល្បែងផ្គុំរូបជាច្រើនដោយប្រើកូដ ។ វានឹងដំណើរការបែបនេះ។ អេក្រង់របស់អ្នកត្រូវបានបែងចែកជាបីផ្នែកសំខាន់ៗ ។ នៅខាងឆ្វេង អ្នកនឹងឃើញពិភព Minecraft world ។ នៅកណ្តាល ជាប្រអប់ឧបករណ៍របស់អ្នក ដែលអ្នកអាចរកពាក្យ កូដបញ្ជា ។ ហើយនៅលើផ្ទៃធំនៅខាងស្តាំ ជាកន្លែងប្រតិបត្តិការ (workspace) ។ វាជាកន្លែងដែលអ្នកតម្រៀបបញ្ជា ដើម្បីបង្កើតប្រូក្រាម និងគ្រប់គ្រងចលនារបស់អ្នក ។ សេចក្តីណែនាំសម្រាប់កម្រិតនីមួយៗ មាននៅផ្នែកខាងលើនៃទំព័រ ។ ចុចសញ្ញាបូក ដើម្បីផ្លាស់ប្តូររវាង សេចក្តីណែនាំវែង ឬខ្លី ។ ព្យាយាមអូសប្លក់ពីប្រអប់ឧបករណ៍ ចូលកន្លែងប្រតិបត្តិការ តម្រៀបពួកវា ហើយបន្ទាប់មក ចុចប៊ូតុងរត់ ដើម្បីចេញប្រតិបត្តិការ បញ្ជារបស់អ្នក ។ អ្នកប្រហែលត្រូវធ្វើពីរបីដង បានត្រូវ ហើយល្បែងផ្គុំរូបខ្លះមាន ដំណោះស្រាយច្រើនជាងមួយ ដូច្នេះ សាកមើល ដើម្បីដឹងថាមួយណាប្រើការបាន ។ បើអ្នកចង់ព្យាយាមម្តងទៀត ចុចប៊ូតុង​ reset ដើម្បីត្រលប់ទៅកន្លែងដែលអ្នកចាប់ផ្តើម ។ បើអ្នកត្រូវការលុបបញ្ជា គ្រាន់តែអូសប្លក់ ពីកន្លែងប្រតិបត្តិការបស់អ្នកត្រលប់ទៅ ប្រអប់ឧបករណ៍វិញ ។ សូមចុចប៊ូតុង run ដើម្បីមើលថា កូដរបស់អ្នកនឹងចេញជារូបរាងបែបណា ។ អូខេ! ណែនាំដូចជាគ្រប់គ្រាន់ហើយ មិត្តអ្នកផ្សងព្រេងទាំងអស់គ្នា សូមចាប់ផ្តើមសរសេរកូដ ដើម្បីស្វែងរកកំណប់ក្រោមទឹក ។ Subtitles ដោយ សហគមន៍ Amara.org