1 00:00:19,680 --> 00:00:24,960 មេរៀន​នេះ​មាន​ឈ្មោះ​ថា For Loop Fun។ នៅ​ក្នុង​មេរៀន​នេះ ពួកយើង​នឹង​ប្រើ​បន្ទាត់លេខ ដើម្បី​លេង​គ្រាប់ឡុកឡាក់។ 2 00:00:26,660 --> 00:00:30,400 អ្នក​លេង​ម្នាក់​អាច​បង្វិល​គ្រាប់ឡុកឡាក់​បាន​បីដង ដើម្បី​កំណត់​តម្លៃ​ចាប់ផ្ដើម 3 00:00:30,400 --> 00:00:32,400 តម្លៃ​បញ្ឈប់ និង​ចន្លោះ។ 4 00:00:33,880 --> 00:00:37,720 ក្នុង​មួយលើកៗ ពួកយើង​គូរ​រង្វង់​ជុំវិញ តម្លៃ​លេខ​ចាប់ផ្ដើម និង​គ្រប់​តម្លៃ​លេខដែល 5 00:00:37,720 --> 00:00:40,500 ដែល​ជា​ជំហាន​ទៅ​មុខ​តាម​តម្លៃ​លេខ​កើន​របស់​យើង។ 6 00:00:41,500 --> 00:00:43,500 ពួកយើង​ឈប់​គូរ​រង្វង់​នៅ​ពេល​យើង​ទៅ​ដល់​តម្លៃ​បញ្ឈប់។ 7 00:00:45,000 --> 00:00:46,900 អ្នក​ដែល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​ឈ្នះ។ 8 00:00:47,820 --> 00:00:50,140 For loop មាន​ប្រយោជន៍​នៅ​កន្លែង​ផ្សេងៗ។ 9 00:00:51,440 --> 00:00:54,400 ប្រសិនបើ​អ្នក​ជា​អ្នក​ឧតុនិយម អ្នក​ត្រូវ​ប្រើ for loop រាល់​ពេល។ 10 00:01:03,420 --> 00:01:10,680 សួស្ដី ខ្ញុំ​ឈ្មោះ ប៊ែគី ធ្វើការ​នៅ អេប៊ល ឌ្រិល្ល័រ រីញូវអេប៊ល ជា​អ្នក​ឧតុនិយម​ខាង​ខ្យល់។ 11 00:01:10,840 --> 00:01:18,620 ខ្ញុំ​ព្យាករណ៍​ល្បឿន​ខ្យល់​សម្រាប់​តំបន់ កូលុមបៀ រីវើ ហ្គច ដែល​ក្រុមហ៊ុន មាន​កសិដ្ឋាន​ខ្យល់​នៅ​ទីនោះ។ 12 00:01:19,330 --> 00:01:22,880 យើង​ព្យាយាម​ស្វែងយល់​ថា​ខ្យល់​នៅ​ទីនោះ​មាន​ប៉ុន្មាន 13 00:01:23,100 --> 00:01:25,890 ហើយ​យើង​នឹង​ដឹង​ថា​វា​ផលិត​បាន​ថាមពល​ប៉ុន្មាន​មក​វិញ។ 14 00:01:25,890 --> 00:01:31,380 ពួកយើង​ផ្ដល់​ព័ត៌មាន​នោះ​ទៅ​អ្នក​ជួញដូរ​ថាមពល។ ពួកគេ​ទិញ​លក់​ថាមពល 15 00:01:31,670 --> 00:01:36,420 អាស្រ័យ​ទៅ​លើ​បរិមាណ​ថាមពល​ដែល​យើង​ប្រាប់ ថា​មាន​ប៉ុន្មាន ដើម្បី​ប្រាដ​ថា 16 00:01:36,640 --> 00:01:39,400 អនុស្ថានីយ៍​មាន​តុល្យភាព អ្នក​នៅ​មាន​ភ្លើង​ប្រើ 17 00:01:39,400 --> 00:01:44,360 ហើយ​យើង​អាច​ទាញ​ថាមពល​ជា​អតិបរិមា​ចេញ​ពី​កសិដ្ឋាន​ខ្យល់​នោះ។ 18 00:01:47,350 --> 00:01:51,590 យើង​កំពុង​នៅ​មជ្ឈមណ្ឌល​ជាតិ​នៃ អេបឺរ ត្រូល្ល័រ រីញូវអេប៊ល នៅក្រុង​ផតលែនត៍ 19 00:01:51,880 --> 00:01:56,950 ហើយ​នេះ​គឺជា​កន្លែង​ដែល​យើងទទួល​បាន​ព័ត៌មាន​ពីគ្រប់​កសិដ្ឋាន​របស់​យើង​ជុំវិញ​ប្រទេស។ 20 00:01:57,980 --> 00:02:03,420 សូម្បី​តែ​កុំព្យូទ័រ​ខ្លាំងជាងគេ​បច្ចុប្បន្ន​នេះ ក៏​មិន​អាច​ធ្វើ​ត្រាប់​បរិយាកាស​បាន​គ្រប់​កន្លែងដែរ។ 21 00:02:03,920 --> 00:02:10,830 នៅក្នុង​គំរូ​ព្យាករណ៍​តាម​ប្រព័ន្ធ​កុំព្យូទ័រ ពួកយើង​មាន​របស់​មួយ ហៅថា ក្រិត។ ចំណុច​ក្រិត​នីមួយៗ​គឺជា រយៈទទឹង 22 00:02:10,840 --> 00:02:15,310 និង​រយៈបណ្ដោយ។ ពួកយើង​គណនា​តាម​រូបវិទ្យា 23 00:02:15,310 --> 00:02:20,440 ហើយ​សាកល្បង​រក​មើល​ល្បឿន​ខ្យល់ អាកាសធាតុ សម្ពាធ និង​រឿងផ្សេងៗ​ទៀត។ 24 00:02:20,440 --> 00:02:23,840 ដោយសារ​ទាំង​នេះ​ជា​ក្រិត​ធំៗ​ពេក ហើយ​ពួកយើង​កំពុង​ធ្វើ​ចំណុច​ចជាច្រើន​នោះ 25 00:02:23,940 --> 00:02:28,120 ពួកយើង​ធ្វើដដែលៗ (looping) លើ​រឿង​នេះ រាប់​លាន​ដង​ឯណោះ។ 26 00:02:29,400 --> 00:02:35,820 គ្រប់យ៉ាង​ដែល​ខ្ញុំធ្វើ ខ្ញុំ​ប្រើ for loop។ នេះ​ជា​ឧទាហរណ៍ ដែល​មាន​ប្រើ foor loop។ 27 00:02:37,910 --> 00:02:43,460 នៅ​ពេល​ពួកយើង​ព្យាករណ៍​ខ្យល់ វា​មាន​ប៉ារ៉ាម៉ែត្រ​ច្រើន​ណាស់​ដែល​ត្រូវ​បំពេញ 28 00:02:43,460 --> 00:02:47,690 ដែល​មនុស្ស​មិន​អាច​អង្គុយ​ដើម្បី​គណនា​ពួកវាទាំងអស់​បាន​នោះ​ទេ។ 29 00:02:47,690 --> 00:02:53,910 វាមាន​រឿងជាច្រើន​ផ្សេង​ទៀត ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ខ្យល់ 30 00:02:54,090 --> 00:02:58,110 ដូច្នេះ​ហើយ​យើង​ត្រូវការ​គំរូ​តាម​កុំព្យូទ័រ​បែប​នេះ ដើម្បី​ព្យាករណ៍​វា។