ឥឡូវនេះយើងនឹងរៀនអ្វីមួយដែល គ្រប់អ្នកសរសេរកម្មវិធីហ្គេមប្រើប្រចាំថ្ងៃ វាហៅថា ព្រឹត្តិការណ៍ ព្រឹត្តិការណ៍ប្រាប់កម្មវិធីរបស់អ្នកឱ្យស្តាប់ នៅពេលអ្វីមួយកើតឡើង ហើយនៅពេលដែលវាទទួលបានព័ត៌មាន ហ្គេមនឹងធ្វើប្រតិបត្តិការ ឧទាហរណ៍ខ្លះៗ នៃព្រឹត្តិការណ៍ គឺស្តាប់ការចុចmouse ឬគ្រាប់ចុចព្រួញឡើងឬចុះ ឬសូម្បីតែប៉ះអេក្រង់ នៅទីនេះយើងនឹងបង្កើតBaymaxផ្លាស់ទីឡើងលើដើម្បីប៉ះ Hiro ហើយផ្លាស់ទីចុះក្រោមដើម្បីប៉ះRapunzel នៅពេលដែលអ្នកលេង ប្រើគ្រាប់ចុចព្រួញ ឬប៊ូតុងឡើងលើ/ចុះក្រោម។ យើងនឹងប្រើប្លុក "នៅពេលចុចព្រួញឡើង" និង "តួអង្គដើរឡើង" ភ្ជាប់គ្នា ដូច្នេះនៅពេលដែលអ្នកលេងចុចប៊ូតុងព្រួញឡើងលើ អ្វីគ្រប់យ៉ាងភ្ជាប់ទៅប្លុក "នៅពេលព្រួញឡើងលើ" នឹងត្រូវដំណើរការ។ យើងនឹងធ្វើដូចគ្នាដើម្បីឱ្យ Baymax ដើរចុះក្រោម។ មួយជំហានម្ដងៗ ហ្គេមរបស់អ្នក នឹងមានសកម្មភាពជាងមុន។