យើងមានត្រីកោណចំនួន ២៤។ អ្វីដែលខ្ញំុចង់ធ្វើពេលនេះគឺ បែងចែកត្រីកោណជាក្រុម។
ដូចនេះរឿងទីមួយដែលខ្ញំុចង់ធ្វើគឺ ចែកត្រីកោណនេះជាបីក្រុម ។
ហើយក្នុងមួយក្រុមមានចំនួនប៉ុន្មាន ?
ដូចនេះ យើងនឹងចែកជាបីក្រុមស្មើរៗគ្នា ។
ដូចនេះខ្ញំុមានមួយក្រុមនៅកន្លែងនេះ មួយក្រុមទៀតនៅកន្លែងនោះ ហើយក្រុមទីបីនៅកន្លែងមួយទៀត ។
ដូចនេះខ្ញុំចែក ២៤ ជា ៣ ក្រុម។ ១, ២, ៣ ដូចនេះតើក្នុងមួយក្រុមមានប៉ុន្មាន ?
តោះរាប់ ! យើងមាន ១...២...៣...៤...៥...៦...៧...៨ ក្នុងមួយក្រុមៗ ។
ដូចនេះយើងអាចចែក ២៤ នឹង ៣ ស្មើរនឹង ៨ ។
ដូចនេះយើងអាចនិយាយបានថា ៖ 'វាដូចជា អ្វីដែលខ្ញុំបានឃើញ កាលធ្វើវីធីគុណ' ។
នៅក្នុងវីធីគុណ យើងអាចនិយាយបានថា៖ ប្រសិនបើយើងមាន៣ក្រុម នៃ ៨ យើងអាចមើលឃើញ ៨ បីដងស្មើរនឹង ២៤ ។
ត្រឹមត្រូវ !
យើងអាចសរសេរលេខ ៨ ចំនួន ៣ដង។ ដូចនេះ បើយើងមាន៨ បីក្រុម វាគួរតែស្មើនឹង ២៤។
ដូចនេះតាំងពីចាប់ផ្តើមវីដេអូ យើងមាន ២៤ ហើយយើងចង់ចែកជា ៣ ក្រុម យើងទទួលបានក្នុងមួយក្រុមមាន ៨ ។
រឺក៍ ៣ ក្រុមនៃ ៨ ស្មើរនឹង ២៤ ។
ប៉ុន្តែយើងមានវីធីគិតមួយទៀត ....
ដូចនេះនៅក្នុងឧទាហរណ៍ទី១ ខ្ញូំបានចែក ២៤ ទៅជា ៣ ក្រុមស្មើរៗគ្នា។ ប៉ុន្តែយើងមើលឃើញ ២៤ ចែកនឹង ៣ ដួចគ្នានឹងរំលែក ២៤ ជា ៣ ក្រុម ។
ដូចនេះមើលថាវាទៅជាយ៉ាងណា ... បើសិនជាយើងចែកក្នុងក្រុមមាន ៣ ...
ឧទាហរណ៍បន្ទាប់ ក្រុមនេះមាន ៣ ។ ក្រុមនេះក៍មាន ៣ ហើយ ក្រុមនោះក៍មានបីដែរ ។ យើងអាចមើលឃើញថា ៖
ក្រុមនោះមាន ៣ ហើយមួយទៀតក៍មាន ៣។ ដូចនេះយើងគិតថា ក្រុមដែលមានចំនួន ៣ មានប៉ុន្មាន ?
ដូចនេះ មានក្រុមមួយទៀតមានចំនួន ៣ ... ហើយក្រុមមួយទៀតក៍មាន ៣ ដែរ ។
ដូចនេះ តើក្រុមដែលមាន ៣ មានចំនួនប៉ុន្មាន ? មើលឃើញថា ១.. ២.. ៣.. ៤.. ៥.. ៦.. ៧.. ៨.. ក្រុមដែលមានចំនួន ៣។
ដូចនេះវីធីមួយទៀតក្នុងការបង្ហាញ ២៤ ចែកនឹង ៣ គឺ បែងចែក ២៤ ជា ៣ ក្រុម នោះយើងនឹងទទួលបាន ក្រុមនៃ ៣ ចំនួន ៨។
ហើយវីធីមួយទៀតគឺ... ប្រសិនបើយើងបង្ហាញបែបវីធីគុណ ...
ប្រសិនបើយើងមាន ៨ ក្រុមនៃ ៣ នោះសរុបរួមមានចំនួន ២៤ ។
មិនថាយើងមាន ៣ ក្រុមនៃ ៨ រឺ ៨ ក្រុមនៃ ៣ យើងក៍នៅតែទទួលបាន ២៤ ។
ឥលូវនេះ ធ្វើរឿងមួយទៀត ...
អ្វីដែលខ្ញំុចង់អោយអ្នកគិតគឺ ៖
ចុះបើ ២៤ ចែកនឹង ១២ ? ខ្ញំុសំណូមពរអោយអ្នកផ្អាកវីដេអូ ហើយគូរត្រីកោណ ២៤ បែបនេះ ហើយសួរថា ២៤ ចែកនឹង ១២ ស្មើរប៉ុន្មាន ?
សន្មត់ថាអ្នកផ្អាក វីដេអូ។ ហើយយើងមានវីធី ២ យ៉ាងដើម្បីធ្វើ ២៤ ចែកនឹង ១២។
អ្នកអាចនិយាយបានថា ... ២៤ ចែកជាក្រុមនៃ ១២ ហើយគិតថាតើមានប៉ុន្មានក្រុមដែលមាន ។
មើលឃើញថា ... នេះគឺជា ... មួយក្រុមនៃ ១២ នៅទីនេះ ។ នេះជាមួយក្រុមនៃ ១២ ផ្សេងទៀត។ ដូចនេះ ... តើមានក្រុមនៃ ១២ ចំនួនប៉ុន្មាន ?
យើងមាន ២ ក្រុមនៃ ១២ ដែលយើងអាចនិយាយងា ២៤ ចែក ១២ ស្មើនឹង ២។
ប៉ុន្តែហេតុផលមួយទៀត ... អ្នកអាចនិយាយថា ៖ យើងចែក ២៤ ជា ១២ ក្រុម ជំនួសអោយ ក្រុមនៃ ១២។
ដូចនេះ ប្រសិនបើខ្ញំុចង់ចែកជា ១២ ក្រុម ... ១២ ក្រុមស្មើនឹង ...
ដូចនេះមានមួយក្រុម ... ២ ក្រុម ... ៣... ៤... ៥... ៦... ៧... ៨... ៩... ១០.. ១១... ១២។
ដូចនេះបើនិយាយម្តងទៀត ៖ ខ្ញំុនឹងចែក ២៤ ជា ១២ ក្រុម តើមានប៉ុន្មាននៅក្នុងក្រុមនិមួយៗ ?
យើងបាន ២។ ដូចនេះ ២៤ ត្រូវបានបង្ហាញដោយ ២៤ ចែកជា ១២ ក្រុម។ ដូចនេះតើក្នុងមួយក្រុមបានប៉ុន្មាន ?
រឺក៍ ២៤ ចែកជាក្រុមនៃ ១២ ហើយមានប៉ុន្មានក្រុម ? ហើយអ្វីដែលយើងបានឃើញនៅក្នុងឧទាហរណ៍ចុងក្រោយ។
ដូចនេះ យើងធ្វើរឿងមួយទៀត ...
ខ្ញំុចង់គិតរឿងពីរយ៉ាង ៖
តើ ២៤ ចែកនឹង ៦ បានប៉ុន្មាន ....
ហើយខ្ញំុចង់បង្ហាញថា ២៤ ចែកនឹង ៤ ស្មើ ។
ម្តងទៀត ខ្ញំុសំណូមពរអោយអ្នក ផ្អាកវិដេអូ ហើយគូរត្រីកោណទាំងនេះឡើង ។
តើ ២៤ ចែកនឹង ៦ ហើយ ២៤ ចែកនឹង ៤ បានប៉ុន្មាន ?
ដូននេះ ចាប់ផ្តើមពី ២៤ ចែកនឹង ៦ មុន។
ដូចនេះ ខ្ញំុនឹងបង្ហាញបែបនេះ៖ ចែក ២៤ ទៅជា ៦ ក្រុមស្មើៗគ្នា។
ដូចនេះ អាចមាន ១ ក្រុម ... ២ ក្រុម.. តាមពិតក្រុមនិមួយៗនៅទីនេះ គឺជាក្រុមនៃ ៤ ហើយយើងមាន ៦ ជូរ ...
ដូចនេះ ៣ ក្រុម ៤.. ៥.. ហើយនឹង ៦។ ដូចនេះ បើយើងបែងចែក ២៤ ទៅជា ៦ក្រុម តើក្នុងមួយក្រុមៗ មានប៉ុន្មាន ?
ដូចនេះ យើងមាន ៤ ក្នុងមួយក្រុមៗ ។
វីធីមួយទៀតដែលយើងគិតគឺ ... យើងអាចនិយាយបានថា ៖ ចែក ២៤ ទៅជាក្រុមនៃ ៦។
ដូចនេះបើយើងចែក ២៤ ទៅជាក្រុមនៃ ៦ ... យើងអាចទទួលបាន៖
ដូចនេះ មានមួយក្រុមនៃ៦នៅទីនេះ ... មានមួយក្រុមនៃ ៦ ទៀតនៅទីនោះ ... ហើយមានមួយក្រុមនៃ ៦ ទៀត ... ខ្ញំុគិតថា អ្នកអាចឃើញមានប៉ុន្មានក្រុមនៃ ៦។
យើងមាន ៤ ក្រុមនៃ ៦។
ឥលូវយក ២៤ ចែកនឹង ៤។ ប្រសិនជាយើងយក ២៤ ចែក ៤ ដូចជាការយក ២៤ ទៅចែកជា ៤ ក្រុម។ យើងអាចគូរបានរបៀបនេះ !
ខ្ញំុមាន ៤ ក្រុមស្មើៗគ្នា ហើយក្នុងមួយក្រុមៗមាន ៦
ចំណាំ ៖ ២៤ ចែកនឹង ៦ ស្មើនឹង ៤ ហើយ ២៤ ចែកនឹង ៤ ស្មើ ៦។
ហើយទាំងនេះព្រោះតែខ្ញំុអាចបង្ហាញថា ៤ ក្រុមនៃ ៦ (៦ បួនដង ស្មើនឹង ២៤ )។ រឺក៍ អ្នកអាចនិយាយបានថា ៤ ប្រាំមួយដងស្មើនឹង ២៤។