យើងបានមកដល់កោះ Shetland មូលហេតុគឺមានមនុស្ស២៣០០០នាក់ ហើយគ្មានអ្នកអាត់វេនទីស្ទម្នាក់នៅទីនេះឡើយ យើងចង់ឲ្យពួកគេដឹងពីដំណឹងល្អ ហើយចង់ឱ្យពួកគេត្រៀមខ្លួន សម្រាប់ការយាងមកវិញរបស់ព្រះយេស៊ូវ Shetland គឺជាផ្នែកមួយនៃប្រទេស Scotland និងស្ថិតនៅភាគខាងជើងនៃចក្រភពអង់គ្លេស លោក Anthony Kent ជាអនុលេខានៃគ្រូគង្វាលនៅឯ GC បានប្រមូលផ្តុំប៉ាស្ទ័រមួយក្រុមតូច មកពីប្រទេស Scotland និង UK ដើម្បីជិះកង់នៅកោះនោះមួយសប្តាហ៍ ហើយប្រាប់មនុស្សអំពីព្រះយេស៊ូវ និងចែកសៀវភៅគ្រីស្ទានដល់ពួកគេ បន្ទាប់ពីជិះសាឡាង ពេញមួយយប់ដើម្បីទៅដល់កោះ ក្រុមប៉ាស្ទ័របានរៀបចំចេញដំណើរ ទៅកន្លែងដែលមិនធ្លាប់បានទៅដល់ តាមដែលយើងដឹង គឺមិនមានសមាជិកអាត់វេនទីស្ទ នៅលើកោះ Shetlands ទេ តើអ្នកធ្វើយ៉ាងណាដើម្បីទាក់ទងពួកគេ? តើ Paul និងសហការីរបស់លោកនឹងធ្វើយ៉ាងណា ប្រសិនបើពួកគេធ្វើដំណើរដើម្បីផ្សាយដំណឹងល្អ ហើយពួកគេបានមកដល់ Lerwick ហើយត្រូវចាប់ផ្តើមធ្វើការងារនេះ នៅកោះ Shetland? ប្រហែលជា Paul ក៏នឹងជិះកង់ដែរ ដើម្បីប្រាប់អំពីព្រះយេស៊ូវទៅមនុស្សនៅសព្វថ្ងៃនេះ ក្រុមនេះបានជិះកង់ តាមដងផ្លូវដែលមានមនុស្សរស់នៅ ហើយឈប់នៅពេលពួកគេបានជួបនណាម្នាក់ ដូចជាសាវ័ក Paul ដែរ Anthony និងក្រុមរបស់លោក ត្រូវស៊ូទ្រាំនឹងការលំបាក ដូចជាខ្យល់ ភ្លៀង និងភ្នំទាំងឡាយ វាត្រជាក់ វាពិតជាត្រជាក់ខ្លាំងណាស់ ប៉ុន្តែ វាជាការរីករាយ រីឯមនុស្សក៏បានបើកចិត្តទទួលដែរ អាកាសធាតុត្រជាក់ ប៉ុន្តែ ប្រជាជនបានផ្តល់នូវភាពកក់ក្តៅ សូមសរសើរព្រះចំពោះករណីនេះ នេះមិនមែនជាលើកទី១នៃកម្មវិធី I Will Go Bike Ride ទេ លោក Anthony បានដឹកនាំការជិះកង់ផ្សាយដំណឹងល្អ ពី Washington DC ទៅ St. Louis ក៏ដូចជានៅអូស្ត្រាលីផងដែរ យើងបានថា នេះជាវិធីមួយដ៏អស្ចារ្យ ដើម្បីបង្កើតទំនាក់ទំនង តាមរយៈការសន្ទនាខ្លីៗ និងឱកាសដើម្បីចែកចាយដំណឹងល្អ របៀបនេះ ក៏ធ្លាប់ជោគជ័យពីមុនមកដែរ យើងក៏ចង់សាកល្បងវានៅកោះ Shetland មានហេតុផលពិសេសមួយ ដែលគេសំរេចជិះកង់នៅឯ Shetland នេះ មានបុរសម្នាក់ឈ្មោះ Philip Reekie បានធ្វើចំណាកស្រុកពី Scotland ទៅប្រទេសអូស្ត្រាលីនៅចុងទសវត្សរ៍ឆ្នាំ១៨០០ គាត់បានជិះកង់រាប់ពាន់គីឡូម៉ែត្រ ជុំវិញប្រទេសអូស្ត្រាលី និងផ្សាយដំណឹងល្អ ទៅដល់អ្នកដែលគាត់បានជួប ម្នាក់ក្នុងចំណោមបុគ្គលទាំងនោះ គឺជាជីតាទួតរបស់លោក Anthony Kent Philip Reekie បានជិះកង់ទៅរកគាត់ ហើយចែករំលែកជាមួយគាត់នូវសៀវភៅមហាវិវាទ ហើយវាក៏បានជួយផ្លាស់ប្តូរជីវិតរបស់គាត់ទាំងស្រុង ឥឡូវនេះ នៅក្នុងគ្រួសាររបស់យើង គឺមានអ្នកអាត់វេនទីស្ទជំនាន់ទី៧ ជាលទ្ធផលផ្លែរបស់ Philip Reekie ដែលធ្វើកិច្ចការដ៏អស្ចារ្យនោះ ក្តីសុបិន្តរបស់យើងគឺដើម្បីយក ទឹកចិត្តរបស់ Philip Reekie និងបំណងប្រាថ្នារបស់គាត់ដើម្បីដឹកនាំមនុស្ស ទៅកាន់ព្រះគ្រីស្ទត្រឡប់ទៅស្រុកកំណើតគាត់វិញ តាមរយៈកេរ្តិ៍ដំណែលរបស់ Philip Reekie ក្រុមប៉ាស្ទ័របានទទួលការត្រាស់ហៅ របស់ព្រះយេស៊ូវទៅកាន់ទីចុងបំផុតនៃផែនដី ហើយអនុវត្តសម្រាប់ការងាររបស់ពួកគេ នៅឯកោះ Shetlands យើងបានចេញទៅពិតមែន ពីភាគខាងត្បូងនៃកោះ Shetland រហូតទៅដល់ Sumburgh ហើយយើងបានទៅដល់ផ្នែកខាងជើង តាមដែលយើងអាចជិះកង់ទៅបាន ពីកន្លែងមួយទៅកន្លែងមួយ យើងមិនគ្រាន់ជិះនៅតែលើដងផ្លូវធំៗប៉ុណ្ណោះទេ យើងមានបំណងជិះកាត់តាមផ្ទះជាច្រើន យើងបានឃើញមនុស្សនៅខាងក្រៅ ពួកគេកំពុងកាត់ស្មៅ ហាលខោអាវ បណ្តើរឆ្កែរបស់ពួកគេ ធ្វើស្រែចម្ការ ឬធ្វើការនៅខាងក្រៅផ្ទះជាដើម យើងបានទៅគ្រប់ទីកន្លែងដែលមានមនុស្សរស់នៅ ហើយយើងបាននិយាយគ្នាជាមួយពួកគេ ទោះបីជានេះមិនមែនជាវិធីដែលពួកគេ ធ្វើជាស្មបន្ទាក់ក៏ដោយ ពួកគេក៏បានឃើញពីតម្លៃនៃការព្យាយាម តាមរយៈវិធីសាស្រ្តមួយនេះដែរ យើងមានប៉ាស្ទ័រមួយក្រុមនៅទីនេះ ពួកគេមិនមែនជាអ្នកជិះកង់ទេ ពួកគាត់សុខចិត្តទៅកាន់ចុងបំផុតនៃផែនដី ទោះបីជាត្រូវជិះកង់ក្នុងពេលសើម ពេលត្រជាក់ ឬខ្យល់ក៏ដោយ ឲ្យតែអាចនាំមនុស្សម្នាក់ទៅកាន់ព្រះយេស៊ូវបាន ចង់ឃើញមនុស្សចាប់អរម្មណ៍ចំពោះន្លែងថ្មីៗ កន្លែងដែលមិនទាន់មានអ្នកជឿនៅឡើយ ហើយធ្វើអ្វីៗដើម្បីផ្សាយដំណឹងល្អដល់ពួកគេ សូមអធិស្ឋានសម្រាប់កិច្ចការនានា ដូចជា I Will Go Bike Ride និងការងារផ្សេងៗទៀតនៅជុំវិញពិភពលោក ដែលកំពុងប្រើវិធីសាស្រ្តពិសេសនានា ដើម្បីផ្សាយដំណឹងល្អដល់កន្លែងថ្មី សូមអរគុណក្នុងការគាំទ្រចំពោះបេសកកម្ម ដំបូងនៅពេលដែលខ្ញុំជិះកង់ វាសប្បាយខ្លាំងណាស់ ហើយខ្ញុំមានអារម្មណ៍ថាដូចជាក្មេងម្តងទៀតអ៊ីចឹង ប្រៀបដូចជាក្មេងម្នាក់ ហើយមានខ្យល់បក់មកលើមុខខ្ញុំ និងបក់មកលើសក់របស់ខ្ញុំ ហើយខ្ញុំពិតជាមានអារម្មណ៍រីករាយក្នុងព្រះ នេះគឺជាអ្វីដែលយើងកំពុងធ្វើជាមួយគ្នា នៅពេលដែលឱកាសផ្សាយដំណឹងល្អមកដល់ យើងនឹងធ្វើវាជាមួយគ្នា ហើយវាពិតជាសប្បាយណាស់