WEBVTT 00:00:08.380 --> 00:00:09.561 អរគុណ។ 00:00:16.270 --> 00:00:21.200 សម័យថ្ងៃមួយនៅឥណ្ឌាមានមហារាជ១អង្គ នៅថ្ងៃកំណើតទ្រង់ គេចេញរាជក្រឹត្យ១ 00:00:21.200 --> 00:00:24.200 បង្គាប់ឱ្យនាម៉ឺនមន្ត្រីយកអំណោយ ដែលសក្តិសមមកថ្វាយទ្រង់។ 00:00:24.400 --> 00:00:28.370 ខ្លះយកសូត្រប្រណិតមកថ្វាយ ខ្លះយកដាវដ៏ល្អឯកមកថ្វាយ 00:00:28.370 --> 00:00:29.490 ខ្លះទៀតថ្វាយមាស។ 00:00:29.490 --> 00:00:32.659 នៅក្រោយគេបង្អស់ តាចាស់ជ្រៀវជ្រួញ មាឌល្អិតម្នាក់ដែលបាន 00:00:32.659 --> 00:00:36.630 ធ្វើដំណើរថ្មើរជើងនិងឆ្លងសមុទ្រ ជាច្រើនថ្ងៃពីភូមិគាត់មក។ 00:00:36.630 --> 00:00:41.150 ពេលឃើញគាត់ដើរចូលមក បុត្រាមហារាជសួរ៖ «តើលោកតាយកអ្វីមកថ្វាយមហារាជ?»។ 00:00:41.457 --> 00:00:44.750 តាចាស់បានលាដៃគាត់យឺតៗ បង្ហាញអំណោយដែលជា 00:00:44.750 --> 00:00:49.600 សំបកខ្យងសមុទ្រដ៏ស្អាត១ ដែលមាន ខ្នួចពណ៌ស្វាយលាយលឿង ក្រហមលាយខៀវ។ 00:00:50.160 --> 00:00:51.380 បុត្រាមហារាជសួរទៀត៖ 00:00:51.460 --> 00:00:54.400 «យករបស់អញ្ចឹងមកថ្វាយមហារាជ! អាហ្នឹងជាស្អីដែរ?»។ 00:00:54.600 --> 00:00:57.400 តាចាស់ងើបឡើងយឺតៗ ហើយពោលថា៖ 00:00:57.590 --> 00:01:00.750 «ការដើរពីនាយដល់អាយ... ក៏ជាចំណែក១នៃអំណោយដែរ។»។ 00:01:01.060 --> 00:01:02.560 (សំណើច) 00:01:02.900 --> 00:01:05.970 បន្តិចទៀត ខ្ញុំនឹងឱ្យអំណោយ១ ដល់អ្នកទាំងអស់គ្នា 00:01:05.970 --> 00:01:08.270 នូវអំណោយ១ដែលខ្ញុំជឿថា វាមានប្រយោជន៍។ 00:01:08.290 --> 00:01:10.050 ប៉ុន្តែមុននឹងឱ្យ ខ្ញុំចង់ប្រាប់ 00:01:10.050 --> 00:01:11.960 អ្នករាល់គ្នាពីរឿងខ្ញុំ។ 00:01:12.160 --> 00:01:13.740 មិនខុសពីអ្នកទាំងអស់គ្នាទេ 00:01:13.740 --> 00:01:15.320 ខ្ញុំធ្លាប់ជាក្មេង។ 00:01:15.320 --> 00:01:17.460 ប៉ុន្មាននាក់នៅទៅនេះ ធ្លាប់ជាកូនក្មេង? 00:01:17.460 --> 00:01:18.510 ធ្លាប់ជាកូនក្មេង? 00:01:18.740 --> 00:01:20.500 ប្រហែលពាក់កណ្ដាល... អូខេ... 00:01:20.570 --> 00:01:21.590 (សំណើច) 00:01:21.820 --> 00:01:24.910 ចុះអ្នកផ្សេង ម៉េចដែរ? កើតមក ធំហ្មង? 00:01:25.060 --> 00:01:27.640 អូហូ ខ្ញុំចង់ជួបម៉ាក់ៗអ្នក! 00:01:27.820 --> 00:01:29.460 និយាយពីអ្វីដែលមិនអាចទៅរួច! 00:01:30.560 --> 00:01:34.740 កាលពីក្មេង ខ្ញុំតែងតែចង់ធ្វើអ្វី ដែលគេមិនអាចធ្វើបាន។ 00:01:35.620 --> 00:01:38.880 ថ្ងៃនេះជាថ្ងៃដែលខ្ញុំទន្ទឹងរងចាំ រាប់ឆ្នាំមកហើយ 00:01:38.880 --> 00:01:41.000 ព្រោះថ្ងៃនេះជាថ្ងៃ ដែលខ្ញុំចង់សាក 00:01:41.020 --> 00:01:43.620 ធ្វើអ្វីដែលមិនអាចធ្វើបាន នៅមុខអ្នករាល់គ្នា 00:01:43.620 --> 00:01:45.460 នៅទីនេះ ថេដអ៊ិច ម៉ាស្ទ្រីចត៍។ 00:01:45.800 --> 00:01:48.160 ខ្ញុំនឹងចាប់ផ្ដើម 00:01:48.760 --> 00:01:50.880 ដោយបង្ហាញពីចុងបញ្ចប់៖ 00:01:51.220 --> 00:01:52.640 ហើយខ្ញុំនឹងបញ្ជាក់ឱ្យ 00:01:52.640 --> 00:01:54.940 អ្នកដឹងថាអ្វីដែលមិនអាចទៅរួច អាចទៅរួច។ 00:01:55.300 --> 00:01:58.210 ហើយខ្ញុំនឹងបញ្ចប់ដោយឱ្យ អំណោយដ៏មានតម្លៃ១៖ 00:01:58.210 --> 00:02:01.350 ខ្ញុំនឹងបង្ហាញថាអ្នកអាច ធ្វើអ្វីក៏បានដែរក្នុងជីវិតអ្នក។ 00:02:02.660 --> 00:02:05.420 ក្នុងដំណើរផ្សងព្រេងនៃ ការធ្វើអ្វីដែលមិនអាចធ្វើបាន 00:02:05.420 --> 00:02:08.229 ខ្ញុំរកឃើញចំណុច២ ដែលនរណាៗក៏មាន។ 00:02:08.229 --> 00:02:09.870 នរណាក៏ចេះភ័យខ្លាច 00:02:09.870 --> 00:02:11.640 ហើយនរណាក៏មានក្ដីសុបិនដែរ។ 00:02:12.900 --> 00:02:17.560 ក្នុងដំណើរផ្សងព្រេងនៃ ការធ្វើអ្វីដែលមិនអាចធ្វើបាន 00:02:17.560 --> 00:02:20.100 ខ្ញុំរកឃើញចំណុច៣ ដែលខ្ញុំម្ដងហើយម្ដងទៀត 00:02:20.110 --> 00:02:23.290 ដើម្បីធ្វើឱ្យបាននូវអ្វី ដែលមិនអាចទៅរួច៖ 00:02:24.200 --> 00:02:26.900 បាល់គប់ ឬ គេហៅថា «ត្រែហ្វបល» 00:02:27.290 --> 00:02:28.360 ស៊ូភើមែន 00:02:28.460 --> 00:02:29.460 និង មូស។ 00:02:29.460 --> 00:02:30.810 នេះជាពាក្យគន្លឹះទាំង៣។ 00:02:30.810 --> 00:02:33.500 ឥឡូវអ្នកដឹងពីមូលហេតុដែល អាចឱ្យខ្ញុំធ្វើបាន។ 00:02:33.610 --> 00:02:36.220 ចឹង ខ្ញុំនឹងនាំអ្នកដើរ លើផ្លូវជីវិតរបស់ខ្ញុំ 00:02:36.320 --> 00:02:38.680 ពី ការភ័យខ្លាចទៅរកក្ដីសុបិន 00:02:38.740 --> 00:02:40.980 ពីពាក្យពេជន៍ទៅដាវ 00:02:41.160 --> 00:02:42.740 ពីបាល់គប់ 00:02:42.850 --> 00:02:44.020 ទៅស៊ូភើមែន 00:02:44.020 --> 00:02:45.340 ទៅមូស។ 00:02:45.800 --> 00:02:47.360 ហើយ ខ្ញុំចង់បង្ហាញពី 00:02:47.360 --> 00:02:49.900 របៀបដែលធ្វើឱ្យអ្នកអាចធ្វើបាន នូវអ្វីដែលមិនអាចទៅរួច។ 00:02:52.480 --> 00:02:54.934 ខែតុលា ទី៤ ឆ្នាំ២០០៧។ 00:02:55.840 --> 00:02:58.120 បេះដូងលោតញាប់ ជង្គង់ញ័រទទ្រើត 00:02:58.120 --> 00:02:59.340 ពេលខ្ញុំឡើងឆាក 00:02:59.340 --> 00:03:00.930 នៅមហោស្រពស៊ែនឌើរស៍ 00:03:01.040 --> 00:03:03.240 នៃសាកលវិទ្យាល័យហាវើដដើម្បីទទួល 00:03:03.240 --> 00:03:06.160 ពានរង្វាន់ណូប៊ែល អ៊ីហ្គ ផ្នែកឱសថ ២០០៧ 00:03:06.160 --> 00:03:08.660 ដែលខ្ញុំបានសហសរសេរអត្ថបទស្រាវជ្រាវ អំពីឱសថ 00:03:08.660 --> 00:03:10.270 ចំណងជើង «ការលេបដាវ... 00:03:10.420 --> 00:03:11.740 ...និងផលប៉ះពាល់»។ 00:03:11.870 --> 00:03:13.275 (សំណើច) 00:03:13.840 --> 00:03:17.880 ចុះផ្សាយក្នុងព្រឹត្តិបត្រតូច១ ដែលខ្ញុំមិនធ្លាប់អានពីមុនមក 00:03:18.460 --> 00:03:20.419 គឺ ព្រឹត្តិបត្រឱសថអង់គ្លេស។ 00:03:21.360 --> 00:03:24.740 សម្រាប់ខ្ញុំ នោះជាសុបិនដែល មិនអាចក្លាយជាការពិតបាន 00:03:24.900 --> 00:03:28.120 វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលខ្ញុំអាចធ្វើវាបាន 00:03:28.130 --> 00:03:31.459 វាជាកិត្តិយសដ៏ឧត្តមដែល ខ្ញុំមិនអាចបំភ្លេចបាន។ 00:03:31.459 --> 00:03:34.539 តែវាមិនមែនជាអនុស្សាវរីយ ដ៏ធំបំផុតក្នុងជីវិតខ្ញុំទេ។ 00:03:35.540 --> 00:03:37.640 ខែតុលា ទី៤ ឆ្នាំ១៩៦៧ 00:03:38.020 --> 00:03:40.260 ក្មេងម្នាក់ដែល សម្គម អៀនប្រៀន ញញើតញញើម 00:03:41.100 --> 00:03:43.120 រងទុក្ខដោយសារការភ័យខ្លាច។ 00:03:43.460 --> 00:03:45.579 រាល់ពេលក្មេងហ្នឹងត្រូវក្រោកឡើងឆាក 00:03:45.579 --> 00:03:47.234 បេះដូងវាលោតញាប់ 00:03:47.500 --> 00:03:49.162 ជង្គង់វាញ័រទទ្រើត។ 00:03:49.780 --> 00:03:52.120 ដល់ពេលត្រូវនិយាយជាសាធារណៈ 00:03:56.490 --> 00:03:58.130 វានិយាយមិនចេញហ្មង។ 00:03:58.130 --> 00:04:00.040 វាឈរយំញ័រចំប្រប់។ 00:04:00.630 --> 00:04:02.360 វាខ្លាចដល់ថ្នាក់ធ្វើអីមិនកើត 00:04:02.360 --> 00:04:03.760 ស្រឡាំកាំងដោយភាពភ័យខ្លាច។ 00:04:03.960 --> 00:04:06.130 ក្មេងសម្គម អៀនប្រៀន ញញើតញញើម 00:04:06.130 --> 00:04:08.142 រងទុក្ខដោយសារការភ័យខ្លាចហ្នឹង។ 00:04:08.649 --> 00:04:10.330 វាខ្លាចងងឹត 00:04:10.520 --> 00:04:11.640 វាខ្លាចខ្ពស់ 00:04:11.640 --> 00:04:13.040 វាខ្លាចពីងពាង ពស់...៘ 00:04:13.040 --> 00:04:15.140 មានអ្នកខ្លាចពីពាង ខ្លាចពស់ឬអត់? 00:04:15.280 --> 00:04:16.660 មានពីរបីនាក់ដែរ... 00:04:16.660 --> 00:04:19.079 ក្មេងហ្នឹងក៏ខ្លាចទឹក ខ្លាចឆ្លាម... 00:04:19.079 --> 00:04:21.939 ខ្លាចពេទ្យ គិលានុបដ្ឋាក ទន្តពេទ្យ 00:04:21.939 --> 00:04:24.680 ហើយខ្លាចម្ជុល និងឧបករណ៍ស្រួចៗ។ 00:04:24.680 --> 00:04:27.380 តែអីដែលក្មេងហ្នឹង ខ្លាចជាងគេបង្អស់គឺ 00:04:27.470 --> 00:04:28.470 មនុស្ស។ 00:04:29.380 --> 00:04:31.530 ក្មេងសម្គម អៀនប្រៀន ញញើតញញើមហ្នឹង 00:04:31.540 --> 00:04:32.570 គឺខ្ញុំ។ 00:04:33.320 --> 00:04:35.997 ខ្ញុំធ្លាប់ខ្លាចបរាជ័យ និងការបដិសេធ 00:04:37.300 --> 00:04:39.520 ឱ្យតម្លៃខ្លួនឯងទាប មិនដល់គេ 00:04:39.520 --> 00:04:42.840 ហើយក៏មិនដឹងថាខ្លូនឯង ស្ថិតក្នុងស្ថានភាពណាដែរ៖ 00:04:42.840 --> 00:04:44.660 ភាពមិនប្រក្រតីនៃកាខ្លាចសង្គម។ 00:04:44.955 --> 00:04:48.610 ដោយសារតែភាពភ័យខ្លាចរបស់ខ្ញុំ ពួកក្មេងទំនើងចេះតែធ្វើបាបខ្ញុំ។ 00:04:48.610 --> 00:04:52.240 គេសើចចំអកដាក់ខ្ញុំ ជេរខ្ញុំ។ គេមិនឱ្យខ្ញុំលេងជាមួយ 00:04:52.300 --> 00:04:54.260 ពួកគេឡើយ។ 00:04:55.020 --> 00:04:58.056 អ្ហា មានល្បែង១ប្រភេទដែល គេឱ្យខ្ញុំលេងជាមួយ... 00:04:58.100 --> 00:04:59.427 គឺល្បែងបាល់គប់ 00:04:59.500 --> 00:05:01.443 តែខ្ញុំមិនសូវចេះគេចទេ។ 00:05:01.760 --> 00:05:03.500 គេខ្ញុំ 00:05:03.500 --> 00:05:05.970 ហើយពេលងើបឡើង ខ្ញុំឃើញបាល់គប់ពណ៌ក្រហមច្រើន 00:05:05.970 --> 00:05:08.200 ហោះយ៉ាងលឿនមករកមុខខ្ញុំ 00:05:08.210 --> 00:05:09.950 ប៉ាំង ប៉ាំង ប៉ាំង! 00:05:10.580 --> 00:05:13.220 ហើយខ្ញុំចាំថា មិនលោះថ្ងៃទេ ពេលមកពីសាលាវិញ 00:05:13.300 --> 00:05:18.180 មុខខ្ញុំឡើងក្រហមជាំ ត្រចៀកខ្ញុំក៏ហ៊ឹង។ 00:05:18.180 --> 00:05:21.140 ភ្នែកខ្ញុំឡើងក្ដៅចេញទឹកភ្នែក 00:05:21.180 --> 00:05:23.515 ហើយសំឡេងគេនៅក្ដាំងក្នុងត្រចៀកខ្ញុំ។ 00:05:23.740 --> 00:05:25.000 គេតែពោលថា៖ 00:05:25.020 --> 00:05:28.660 «ធ្វើបានខ្លួនប្រាណខ្ញុំបាន តែមិនអាចបញ្ឈឺខ្ញុំនឹងសម្ដីទេ»... 00:05:28.880 --> 00:05:30.131 នោះជាសម្ដីកុហក។ 00:05:30.310 --> 00:05:31.980 សម្ដីមុតជាងកាំបិតទៅទៀត។ 00:05:31.980 --> 00:05:34.030 សម្ដីអាចចាក់មុតដូចជាដាវអញ្ចឹង។ 00:05:34.210 --> 00:05:36.040 សម្ដីអាចបង្កឱ្យមានរបួសយ៉ាងជ្រៅ 00:05:36.040 --> 00:05:37.780 ដែលគ្មាននរណាអាចមើលឃើញ។ 00:05:38.150 --> 00:05:41.070 ខ្ញុំភ័យខ្លាច។ ហើយសត្រូវដ៏មហិមារបស់ខ្ញុំគឺសម្ដី។ 00:05:41.260 --> 00:05:42.491 តាំងពីដើមដល់ឥឡូវ។ 00:05:43.355 --> 00:05:45.300 តែខ្ញុំក៏មានសុបិនដែរ។ 00:05:45.300 --> 00:05:47.980 ពេលមកដល់ផ្ទះ ខ្ញុំមើលរឿងស៊ូភើមែន 00:05:47.980 --> 00:05:49.774 ខ្ញុំអានរឿងស៊ូភើមែន 00:05:49.774 --> 00:05:53.440 ហើយខ្ញុំធ្លាប់សុបិនចង់ក្លាយជា អ្នកខ្លាំងដូចស៊ូភើមែន។ 00:05:53.480 --> 00:05:56.240 ខ្ញុំចង់ទាមទារយុត្តិធម៌និងសេចក្ដីពិត 00:05:56.240 --> 00:05:58.680 ខ្ញុំចង់ប្រយុទ្ធប្រឆាំង នឹងមនុស្សកំណាចៗ។ 00:05:58.680 --> 00:06:02.895 ខ្ញុំចង់ហោះជុំវិញផែនដីជួយសង្គ្ រោះជីវិតមនុស្សដូចស៊ូភើមែន។ 00:06:03.400 --> 00:06:05.850 ខ្ញុំក៏មានបំណងធ្វើអ្វី ដែលមែនទែនដែរ។ 00:06:05.860 --> 00:06:09.460 ខ្ញុំបានអានសៀវភៅគីណេស និងសៀវភៅ ជឿឬមិនជឿ របស់រីភ្លី។ 00:06:09.460 --> 00:06:13.080 មានអ្នកធ្លាប់អានសៀវភៅគីណេស ឬ សៀវភៅរបស់រីភ្លីទេ? 00:06:13.100 --> 00:06:14.390 ខ្ញុំស្រឡាញ់សៀវភៅហ្នឹង។ 00:06:14.390 --> 00:06:16.270 ខ្ញុំឃើញមនុស្សពិតៗធ្វើអ្វីពិតៗ។ 00:06:16.270 --> 00:06:17.790 ហើយខ្ញុំក៏ចង់ធ្វើអញ្ចឹងដែរ។ 00:06:17.790 --> 00:06:19.330 បើក្មេងទំនើងមិនឱ្យខ្ញុំ 00:06:19.330 --> 00:06:21.030 លេងកីឡាជាមួយពួកគេ 00:06:21.030 --> 00:06:23.335 ខ្ញុំចង់ចេះប្រើវេទមន្តពិតៗ អ្វីពិតៗ 00:06:23.335 --> 00:06:26.659 ខ្ញុំចង់ធ្វើអ្វីដែលអស្ចារ្យដែល ពួកអស់នោះមិនអាចធ្វើបាន។ 00:06:26.659 --> 00:06:28.609 ខ្ញុំចង់រកឱ្យឃើញនូវគោលដៅនិងដុង។ 00:06:28.609 --> 00:06:30.729 ខ្ញុំចង់ដឹងថាជីវិតខ្ញុំមានន័យ 00:06:30.729 --> 00:06:33.320 ខ្ញុំចង់ធ្វើឱ្យពិភពលោកប្រសើរឡើង 00:06:33.320 --> 00:06:36.960 ខ្ញុំចង់បញ្ជាក់ថាគ្មានអ្វី ដែលយើងមិនអាចធ្វើបានទេ។ 00:06:38.340 --> 00:06:40.240 ក្នុងរយៈ១០ឆ្នាំ 00:06:40.240 --> 00:06:42.706 មុនថ្ងៃខួបកំណើតទី២១របស់ខ្ញុំ 00:06:42.819 --> 00:06:46.799 មានព្រឹត្តិការណ៍២កើតឡើងក្នងថ្ងៃតែ១ ដែលបានធ្វើឱ្យជីវិតខ្ញុំផ្លាស់ប្ដូរជារៀងរហូត។ 00:06:47.040 --> 00:06:49.391 ខ្ញុំកំពុងនៅតាមិលណាឌូ ឥណ្ឌាខាងត្បូង 00:06:49.540 --> 00:06:51.020 ខ្ញុំជាបេសកជននៅទីនោះ 00:06:51.020 --> 00:06:53.090 ហើយឱវាទទាយកដែលជាមិត្តខ្ញុំសួរ៖ 00:06:53.090 --> 00:06:54.720 «ដានីញែល ឯងមានស្រូមឬអត់?»។ 00:06:54.720 --> 00:06:57.440 ខ្ញុំលាន់មាត់៖ «ស្រូម? ស្រូមហ្នឹងអីគេ?» 00:06:57.440 --> 00:07:00.490 គាត់ឆ្លើយ៖ «ស្រូមជាគោលដៅធំៗក្នុងជីវិត។»។ 00:07:00.490 --> 00:07:04.630 វាជាបន្សំរវាង ក្ដីសុបិននិងគោលដៅ ឧបមាថាយើងអាច 00:07:04.630 --> 00:07:07.240 ធ្វើអីក៏បានតាមចិត្ត ទៅណាក៏បានតាមចិត្ត 00:07:07.240 --> 00:07:08.479 ក្លាយជានរណាក៏បានតាមចិត្ត 00:07:08.479 --> 00:07:10.356 តើយើងចង់ធ្វើអី? តើយើងចង់ទៅណា? 00:07:10.356 --> 00:07:11.280 ចង់ក្លាយជានរណា? 00:07:11.280 --> 00:07:14.500 ខ្ញុំថា៖ «ខ្ញុំធ្វើមិនបានទេ! ខ្លាចណាស់! ខ្លាចមាំណាស់!»។ 00:07:14.500 --> 00:07:17.800 យប់នោះ ខ្ញុំយកកន្ទេលកក់ ឡើងលើដំបូលផ្ទះ 00:07:17.810 --> 00:07:19.259 ដេកមើលផ្កាយ 00:07:19.259 --> 00:07:21.869 ហើយឃើញប្រចៀវហោះដេញចាប់មូសស៊ី។ 00:07:21.869 --> 00:07:26.200 ហើយខ្ញុំក៏នឹកឃើញពាក្យស្រូម និងសុបិននិងគោលដៅ 00:07:26.200 --> 00:07:28.360 ហើយនិងក្មេងទំនើងកាន់បាល់គប់។ 00:07:28.760 --> 00:07:30.730 ពីរបីម៉ោងក្រោយមក ខ្ញុំភ្ញាក់ឡើង។ 00:07:31.220 --> 00:07:33.940 បេះដូងខ្ញុំលោតញាប់ ជង្គង់ខ្ញុំញ័រ។ 00:07:34.080 --> 00:07:36.020 ម្ដងនេះមិនមែនមកពីខ្ញុំខ្លាចទេ។ 00:07:36.420 --> 00:07:38.395 ខ្លួនខ្ញុំទាំងមូលញ័រចម្រប់។ 00:07:38.500 --> 00:07:40.180 ហើយ៥ថ្ងៃបន្ទាប់ពីនោះ 00:07:40.330 --> 00:07:44.199 ដឹងខ្លួនបន្តិច សន្្លប់បន្តិច នៅលើគ្រែដេកតតាំងនឹងសេចក្ដីស្លាប់។ 00:07:44.199 --> 00:07:48.239 ខួរក្បាលខ្ញុំឡើងក្ដៅដូចឆេះ ១០៥អង្សាដោយសារគ្រុនចាញ់។ 00:07:48.390 --> 00:07:51.600 ហើយរាល់ពេលខ្ញុំដឹងខ្លួន អ្វីដែលខ្ញុំនឹកឃើញគឺស្រូម។ 00:07:51.600 --> 00:07:53.820 ខ្ញុំគិត៖ «តើខ្ញុំចង់ធ្វើអី ឱ្យប្រាកដក្នុងជីវិតខ្ញុំ?»។ 00:07:53.950 --> 00:07:56.380 ទីបំផុត នៅយប់មុនខួបកំណើតខ្ញុំ 00:07:56.380 --> 00:07:58.030 ច្បាស់ដូចថ្ងៃ 00:07:58.030 --> 00:07:59.639 ខ្ញុំចាប់ផ្ដើមនឹកឃើញ៖ 00:07:59.639 --> 00:08:02.100 ខ្ញុំនឹកឃ្ញើញថា មូសតូច១ 00:08:02.620 --> 00:08:05.020 អាណូភីលីស ស្ទីហ្វិនសាយ 00:08:05.280 --> 00:08:06.610 មូសតូច១ 00:08:06.610 --> 00:08:08.390 មានទម្ងន់មិនដល់៥មីក្រូក្រាមផង 00:08:08.390 --> 00:08:09.810 តូចជាងគ្រាប់អំបិលទៀត 00:08:09.810 --> 00:08:12.780 តើមូសតូចហ្នឹងអាចសម្លាប់ បុរសទម្ងន់១៧០ផោន ៨០គីឡូ 00:08:12.780 --> 00:08:14.860 ខ្ញុំនឹកឃើញថានោះជាគ្រីបតូណៃ។ 00:08:14.860 --> 00:08:17.150 បន្ទាប់មក ខ្ញុំនឹកឃើញថា ទេៗ មិនមែនមូសទេ 00:08:17.150 --> 00:08:19.480 គឺប៉ារ៉ាស៊ីតនៅក្នុង មូសហ្នឹងទេតើ 00:08:19.480 --> 00:08:23.160 ប្លាស្មូឌីយ៉ូម ហ្វាលស៊ីប្រ៉ារ៉ុម ដែលសម្លាប់មនុស្សជា១លាននាក់/ឆ្នាំ។ 00:08:23.509 --> 00:08:25.999 ខ្ញុំក៏នឹកឃើញទៀតថា ទេៗ មានអាតូចជាហ្នឹងទៀត 00:08:25.999 --> 00:08:28.550 តែសម្រាប់ខ្ញុំ វាហាក់ដូចជាធំណាស់។ 00:08:28.550 --> 00:08:29.640 ខ្ញុំនឹកឃើញថា 00:08:29.640 --> 00:08:31.270 ភាពភ័យខ្លាចគឺជាគ្រីបតូណៃខ្ញុំ 00:08:31.270 --> 00:08:32.140 ដែលជាប៉ារ៉ាស៊ីតខ្ញុំ 00:08:32.140 --> 00:08:34.990 ដែលរារាំងនិងធ្វើឱ្យខ្ញុំ ធ្វើអីមិនកើតក្នុងជីវិតខ្ញុំ។ 00:08:35.200 --> 00:08:38.080 ដឹងទេ គ្រោះថ្នាក់និងភ័យខ្លាច ខុសគ្នា។ 00:08:38.109 --> 00:08:39.698 គ្រោះថ្នាក់មានមែន។ 00:08:39.990 --> 00:08:42.010 ការភ័យខ្លាចជាជម្រើស។ 00:08:42.080 --> 00:08:44.309 ហើយខ្ញុំនឹកឃើញថាខ្ញុំមានជម្រើស៖ 00:08:44.309 --> 00:08:48.180 ខ្ញុំអាចរស់នៅក្នុងភាពភ័យខ្លាច ហើយស្លាប់ទាំងបរាជ័យនៅយប់នោះ 00:08:49.070 --> 00:08:52.080 ឬមួយក៏សម្លាប់ភាពភ័យខ្លាចរបស់ខ្ញុំ ដើម្បី 00:08:52.080 --> 00:08:56.060 ឈោងចាប់សុបិនរបស់ខ្ញុំ ខ្ញុំគួរតែហ៊ានរស់នៅ។ 00:08:56.680 --> 00:08:59.560 ដឹងទេ ពេលយើងនៅដេកស្តិលើគ្រែ ឈឺជិតស្លាប់ 00:08:59.560 --> 00:09:04.080 ហើយចំពោះមុខសេចក្ដីស្លាប់ យើងកាន់តែចង់រស់។ 00:09:04.180 --> 00:09:07.140 ខ្ញុំនឹកឃើញថានរណាក៏ស្លាប់ដែរ តែមិនគ្រប់គ្នារស់ទេ។ 00:09:08.040 --> 00:09:09.890 សេចក្ដីស្លាប់ធ្វើឱ្យយើងចង់រស់។ 00:09:09.890 --> 00:09:11.580 ដឹងទេ ពេលយើងរៀនស្លាប់ 00:09:11.580 --> 00:09:13.070 យើងរៀនរស់។ 00:09:13.070 --> 00:09:15.140 ហេតុដូច្នេះហើយបានជាខ្ញុំផ្លាស់ប្ដូរ 00:09:15.140 --> 00:09:16.420 ជីវិតខ្ញុំនៅយប់នោះ។ 00:09:16.915 --> 00:09:18.230 ខ្ញុំលែងចង់ស្លាប់ 00:09:18.230 --> 00:09:20.010 ខ្ញុំក៏អធិដ្ឋានខ្លី១ថា 00:09:20.010 --> 00:09:22.230 «ព្រះអម្ចាស់ បើទ្រង់ទុកជីវិត ទូលបង្គំឱ្យ 00:09:22.230 --> 00:09:24.544 ឆ្លងផុតខួបទី២១ ទូលបង្គំនឹងមិនទុក ឱ្យភាពភ័យខ្លាចគ្រប់គ្រប់ជីវិតទូលបង្គំទៀតទេ។ 00:09:24.670 --> 00:09:26.520 ទូលបង្គំនឹងសម្លាប់ភាពភ័យខ្លាច 00:09:26.520 --> 00:09:29.530 ទូលបង្គំនឹងឈោងចាប់ក្ដីសុបិន 00:09:29.530 --> 00:09:31.270 ទូលបង្គំចង់ប្ដូរអាកប្បកិរិយា 00:09:31.270 --> 00:09:33.540 ទូលបង្គំចង់ធ្វើកិច្ចអស្ចារ្យក្នុងជីវិត 00:09:33.540 --> 00:09:35.550 ទូលបង្គំចង់រកឱ្យឃើញនូវគោលបំណងនិងដុង 00:09:35.550 --> 00:09:38.632 ទូលបង្គំដឹងថាគ្មានអ្វីដែល យើងមិនអាចធ្វើបានទេ»។ 00:09:38.780 --> 00:09:42.820 ខ្ញុំមិនបាច់ប្រាប់ថាខ្ញុំឆ្លងផុត យប់នោះឬអត់ទេ គិតខ្លួនឯងទៅ។ 00:09:42.850 --> 00:09:43.978 (សំណើច) 00:09:43.978 --> 00:09:47.100 នៅយប់នោះ ខ្ញុំបានសរសេរស្រូម ចំនួន១០ដំបូងរបស់ខ្ញុំ៖ 00:09:47.100 --> 00:09:50.210 ខ្ញុំសម្រេចថាខ្ញុំចង់ទៅលេងទ្វីប ធំៗ 00:09:50.210 --> 00:09:51.820 ទៅលេងកន្លែងអច្ឆរិយៈទាំង៧លើលោក 00:09:51.820 --> 00:09:53.410 រៀនភាសាបួនដប់ 00:09:53.410 --> 00:09:54.940 រស់នៅលើកោះដាច់ស្រយាល១ 00:09:54.940 --> 00:09:56.480 រស់នៅក្នុងកប៉ាល់លើផ្ទៃសមុទ្រ 00:09:56.480 --> 00:09:58.650 រស់នៅជាមួយកុលសម្ពន្ធឥណ្ឌា១ ក្នុងព្រៃអាម៉ាហ្សូន 00:09:58.650 --> 00:10:01.210 ឡើងឱ្យដល់កំពូលភ្នំខ្ពស់បំផុត ក្នុងប្រទេសស្វ៊ីស 00:10:01.210 --> 00:10:03.180 ខ្ញុំចង់ទៅមើលថ្ងៃលិចនៅភ្នំអេវីរេស 00:10:03.190 --> 00:10:05.390 ចង់ធ្វើអាជីវកម្មផ្នែកតន្រ្តី នៅណាស្វៀល 00:10:05.400 --> 00:10:07.060 ខ្ញុំចង់សម្ដែងជាមួយក្រុមសៀក 00:10:07.080 --> 00:10:09.120 ហើយខ្ញុំចង់លោតឆត្រយោងពីលើយន្តហោះ។ 00:10:09.120 --> 00:10:12.380 ជាង២០ឆ្នាំក្រោយមក ខ្ញុំបានសម្រេច ស្រូមនោះស្ទើរតែទាំងអស់។ 00:10:12.410 --> 00:10:14.650 រាល់ពេលខ្ញុំបានសម្រេច ស្រូមអស់ពីបញ្ជី 00:10:14.650 --> 00:10:18.190 ខ្ញុំនឹងថែម៥ទៅ១០ទៀតទៅក្នុងបញ្ជី ហើយបញ្ជីហ្នឹងធំទៅៗ។ 00:10:18.800 --> 00:10:23.280 ៧ឆ្នាំក្រោយមក ខ្ញុំបានរស់នៅលើកោះ តូច១នៅបាហាម៉ាស់ 00:10:23.320 --> 00:10:25.360 អស់រយៈពេល៧ឆ្នាំ 00:10:25.370 --> 00:10:27.274 ក្នុងខ្ទមស្លឹក 00:10:29.480 --> 00:10:33.820 ចាក់ឆ្លាម និងត្រីស៊ី តែឯងគត់នៅលើកោះហ្នឹង 00:10:33.820 --> 00:10:36.249 ស្លៀកស្បែកតោ 00:10:36.680 --> 00:10:39.160 និង រៀនហែលទឺកជាមួយត្រីឆ្លាម។ 00:10:39.160 --> 00:10:40.980 ក្រោយមក ខ្ញុំដូរទៅនៅមិចស៊ីកូ 00:10:40.980 --> 00:10:45.000 ហើយក៏ដូរទៅនៅទន្លេអាម៉ាហ្សូន នៅអេក្វាឌ័រ 00:10:45.241 --> 00:10:48.100 ពូចូ ប៉ុងហ្គោ អេក្វាឌ័រ រស់នៅជាមួយកុលសម្ពន្ធ១នៅទីនោះ 00:10:48.100 --> 00:10:52.180 ហើយយូរៗទៅ ខ្ញុំក៏មានទំនុកចិត្ត លើខ្លួនឯងតាមរយៈស្រូមខ្ញុំ។ 00:10:52.180 --> 00:10:55.100 ខ្ញុំដូរមកធ្វើអាជីវកម្មតន្ត្រី នៅណាសវីល និង ស្វ៊ីស 00:10:55.110 --> 00:10:57.870 ដូរទៅនៅស្តុកហូម ធ្វើការងារខាងតន្ត្រីនៅទីនោះ 00:10:57.870 --> 00:11:01.920 ដែលជាកន្លែងខ្ញុំបានឡើងដល់កំពូល ភ្នំកេបនេកៃស៍ ខ្ពស់ជាងតំបន់អាកទិក។ 00:11:03.300 --> 00:11:04.750 ខ្ញុំរៀនធ្វើជាមនុស្សត្លុក 00:11:04.750 --> 00:11:05.860 និង ត្រែះ 00:11:05.860 --> 00:11:07.480 និង ដើរតជើងឈើ 00:11:07.480 --> 00:11:10.440 ជិះកង់មានតែកង់១ ស៊ីភ្លើង ស៊ីកញ្ចក់ 00:11:10.450 --> 00:11:13.620 ក្នុងឆ្នាំ១៩៩៧ ខ្ញុំឮថាមានអ្នក លេបដាវមិនដល់ម៉ាឡូទេ 00:11:13.620 --> 00:11:15.410 ហើយក៏ថា៖ «ខ្ញុំធ្វើវាឱ្យបាន!» 00:11:15.420 --> 00:11:18.290 ខ្ញុំធ្លាប់ជួបអ្នកលេបដាវ ហើយក៏សុំរៀនសូត្រពីគេ។ 00:11:18.290 --> 00:11:20.190 គេថា៖ «បាទ ខ្ញុំនឹងឱ្យគន្លឹះ២៖» 00:11:20.190 --> 00:11:21.926 ទី១ វាគ្រោះថ្នាក់ណាស់ 00:11:21.926 --> 00:11:23.948 មានអ្នកខ្លះស្លាប់ក៏មាន 00:11:23.948 --> 00:11:24.953 ទី២ 00:11:24.953 --> 00:11:26.206 កុំចង់សាកអី!» 00:11:26.206 --> 00:11:27.520 (សំណើច) 00:11:27.540 --> 00:11:29.540 ដូច្នេះខ្ញុំក៏ថែមវាក្នុងបញ្ជីស្រូម។ 00:11:30.440 --> 00:11:33.320 ខ្ញុំអនុវត្ត១០ទៅ១២ ក្នុង១ថ្ងៃ រាល់ថ្ងៃ 00:11:33.660 --> 00:11:35.160 ៤ឆ្នាំ។ 00:11:35.209 --> 00:11:36.709 បើគន់គូមើលទៅ... 00:11:36.709 --> 00:11:40.020 ៤x៣៦៥(x១២) 00:11:40.020 --> 00:11:42.660 ការសាកហើយបរាជ័យរបស់ខ្ញុំ ប្រហែល១៣ ០០០ 00:11:42.660 --> 00:11:45.420 មុនពេលខ្ញុំធ្វើបាន នៅឆ្នាំ២០០១។ 00:11:46.002 --> 00:11:47.630 ពេលនោះខ្ញុំបានថែមស្រូមថ្មី១ 00:11:47.630 --> 00:11:50.940 ដើម្បីក្លាយជាអ្នកឯកទេសលេបដាវ ឈានមុខលើពិភពលោក។ 00:11:50.970 --> 00:11:53.820 ខ្ញុំដើររកសៀវភៅ ទស្សនាវដ្ដី អត្ថបទកាសែត របាយការណ៍ពេទ្យ 00:11:53.820 --> 00:11:57.670 ខ្ញុំបានសិក្សាពីរូបសាស្ត្រ សរីរវិទ្យា។ 00:11:57.676 --> 00:11:59.719 ខ្ញុំបានសួរពេទ្យ និង គិលានុបដ្ឋាកយិកា 00:11:59.719 --> 00:12:01.760 ហើយក៏ទាក់ទងអ្នកលេបដាវ 00:12:01.760 --> 00:12:04.250 ឱ្យចូលសមាគមអ្នកលេបដាវអន្តរជាតិ 00:12:04.250 --> 00:12:06.450 ហើយក៏ស្រាវជ្រាវផ្នែក វេជ្ជសាស្ត្រ២ឆ្នាំ 00:12:06.450 --> 00:12:08.580 ស្ដីពីការលេបដាវនិងគុណវិបត្តិរបស់វា 00:12:08.580 --> 00:12:10.980 ដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រ វេជ្ជសាស្ត្រអង់គ្លេស។ 00:12:10.980 --> 00:12:11.840 (សំណើច) 00:12:11.840 --> 00:12:12.940 អរគុណ។ 00:12:12.960 --> 00:12:17.748 (ទះដៃ) 00:12:18.200 --> 00:12:21.570 ខ្ញុំបានដឹងពីរឿងគួរឱ្យចាប់អារម្មណ៍ ខ្លះៗពីការលេបដាវ។ 00:12:21.571 --> 00:12:25.260 រឿងខ្លះខ្ញុំភ្នាល់ថាអ្នកមិនបានគិត ដល់ទេ តែនឹងភ្លឺភ្នែកហើយយប់នេះ។ 00:12:25.260 --> 00:12:28.550 ពេលទៅដល់ផ្ទះវិញ ពេលយកកាំបិត ឬ ដាវមកហាន់សាច់ប៉ីស្តឹក 00:12:28.550 --> 00:12:31.759 អ្នកនឹងដឹងច្បាស់ហើយ... 00:12:34.257 --> 00:12:36.589 ការលេបដាវចាប់ផ្ដើមដំបូងក្នុង ប្រទេសឥណ្ឌា 00:12:36.589 --> 00:12:39.889 និយាយទៅ ខ្ញុំឃើញគេលេបដាវ ដំបូង ពេលនោះខ្ញុំមានអាយុ២០ 00:12:39.889 --> 00:12:42.290 ប្រហែល៤០០០ឆ្នាំមុន ប្រហែលឆ្នាំ២០០០មុនគ.ស.។ 00:12:42.290 --> 00:12:45.580 ១៥០ឆ្នាំមុន គេប្រើវិធីលេបដាវក្នុងផ្នែក 00:12:45.590 --> 00:12:47.400 វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ 00:12:47.480 --> 00:12:51.160 ដើម្បីអភិវឌ្ឍអង់ដូស្កូបនៅឆ្នាំ១៨៦៨ 00:12:51.160 --> 00:12:53.820 ដោយវេជ្ជបណ្ឌិត អាដូលហ្វ៍ គូស្សមៅល៍ នៅហ្វ្រៃបឺហ្គ អាឡឺម៉ង់។ 00:12:53.880 --> 00:12:56.639 នៅ១៩០៦ អេឡិចត្រូខាឌីអូក្រាមនៅវេលស៍ 00:12:56.639 --> 00:13:00.240 ដើម្បីសិក្សាពីការលេប និងរំលាយអាហារ មិនប្រក្រតី 00:13:00.240 --> 00:13:01.860 ប្រូនកូស្កូប ជាដើម។ 00:13:01.860 --> 00:13:03.840 តែជាង១៥០ឆ្នាំមុន 00:13:03.840 --> 00:13:07.860 យើងក៏ដឹងដែរថាមានរបួសរាប់រយ និងការស្លាប់រាប់សិប... 00:13:07.880 --> 00:13:14.560 នេះជាអង់ដូស្កូបដែលបង្កើតដោយ វេជ្ជបណ្ឌិត អាដូលហ្វ៍ គូស្សមៅល៍។ 00:13:14.740 --> 00:13:18.679 តែយើងក៏រកឃើញដែរថា១៥០ឆ្នាំកន្លងមក មានមនុស្ស២៩នាក់បានស្លាប់ 00:13:18.679 --> 00:13:22.462 រួមទាំងអ្នកលេបដាវម្នាក់នេះនៅឡុងដ៍ ដាវហ្នឹងកាត់ចំបេះដូងគាត់។ 00:13:23.142 --> 00:13:25.340 យើងក៏រកឃើញទៀតថា មានអ្នកលេបដាវ 00:13:25.340 --> 00:13:27.780 ៣ទៅ៨នាក់រងរបួសរាល់ឆ្នាំ។ 00:13:27.780 --> 00:13:29.880 ខ្ញុំដឹងរឿងនេះព្រោះគេតេមកខ្ញុំ។ 00:13:29.880 --> 00:13:31.150 គេតេមកខ្ញុំ២ដងហើយ 00:13:31.150 --> 00:13:34.320 ២មកពីស៊ុយអែត និង១មកពីអូរលែនដូ កាលពីប៉ុន្មានអាទិត្យមុន 00:13:34.320 --> 00:13:37.019 អ្នកលេបដាវដែលរបួសសម្រាកនៅពេទ្យ។ 00:13:37.019 --> 00:13:38.769 អញ្ចឹង វាគ្រោះថ្នាក់មែនទែន។ 00:13:38.769 --> 00:13:41.629 ១ទៀតដែលខ្ញុំរៀនបានគឺ ការលេបដាវត្រូវការពេល 00:13:41.629 --> 00:13:44.320 ពី២ទៅ១០ឆ្នាំដើម្បី ហាត់រៀន 00:13:44.320 --> 00:13:45.610 សម្រាប់មនុស្សភាគច្រើន។ 00:13:45.610 --> 00:13:48.020 តែការរកឃើញដ៏គួរឱ្យចាប់អារម្មណ៍ បំផុតដែល 00:13:48.020 --> 00:13:51.360 ខ្ញុំរៀនបានគឺអ្នកលេបដាវ រៀនធ្វើអ្វីដែលមិនអាចទៅរួច។ 00:13:51.460 --> 00:13:53.460 ហើយខ្ញុំនឹងប្រាប់ការណ៍សម្ងាត់១៖ 00:13:53.520 --> 00:13:57.580 កុំផ្ដោតលើ៩៩,៩%ដែលថា វាមិនអាចទៅរួច។ 00:13:57.580 --> 00:14:02.030 ត្រូវផ្ដោតលើ០,១%ដែលថាវាអាចទៅរួច ហើយរកវិធីធ្វើវាឱ្យទាល់តែបាន។ 00:14:02.817 --> 00:14:06.140 ឥឡូវខ្ញុំសូមនាំទៅក្នុងដំណើរនៃ គំនិតរបស់អ្នកលេបដាវ។ 00:14:06.140 --> 00:14:09.479 ដើម្បីអាចលេបដាវ១បាន គេត្រូវការសមាធិតាំងចិត្តខ្ពស់ 00:14:09.479 --> 00:14:12.270 យកចិត្តទុកដាក់មែនទែន ប៉ាន់ស្មានឱ្យត្រូវឥតខ្ចោះដើម្បី 00:14:12.270 --> 00:14:15.670 អាចញែកសរីរាង្គហើយ យកឈ្នះរេផ្លិចនៃរាង្គកាយ 00:14:15.710 --> 00:14:20.370 តាមរយៈការជម្រុញខួរក្បាល តាមរយៈសាច់ដុំចងចាំដដែល 00:14:20.450 --> 00:14:23.720 ដោយមានចេតនាអនុវត្ត ជាង១០ ០០០ដង។ 00:14:24.020 --> 00:14:28.090 ឥឡូវខ្ញុំសូមនាំទៅក្នុងខ្លួន របស់អ្នកលេបដាវ។ 00:14:28.310 --> 00:14:30.130 ដើម្បីលេបដាវ១បាន 00:14:30.130 --> 00:14:32.250 ខ្ញុំត្រូវរុញដាវរំលងអណ្ដាត 00:14:32.250 --> 00:14:34.780 សង្កត់លើកន្លើតត្រង់ ដើមបំពង់ក 00:14:34.780 --> 00:14:37.740 ចូលទៅហើយបត់៩០ដឺក្រេ ចុះទៅបំពង់អាហារ 00:14:38.240 --> 00:14:41.040 កាត់តាមចន្លោះបំពង់ក សាច់ដុំខ្ជឹបបំពង់អាហារខាងលើ 00:14:41.060 --> 00:14:42.600 ជ្រៀតសាច់ដុំបំពង់អាហារ 00:14:42.600 --> 00:14:44.380 រុញផ្លែដាវចូលទៅក្នុងប្រអប់ទ្រូង 00:14:44.380 --> 00:14:45.960 ចន្លោះសួត។ 00:14:46.080 --> 00:14:48.349 ដល់ត្រឹមនេះ 00:14:48.399 --> 00:14:50.389 ខ្ញុំត្រូវរំកិលបេះដូងមកខាង 00:14:50.389 --> 00:14:51.720 បើមើលឱ្យដិតដល់ 00:14:51.720 --> 00:14:53.860 យើងឃើញបេះដូងលោតនៅកៀកនឹងដាវ 00:14:53.860 --> 00:14:55.859 ព្រោះដាវនៅជាប់ហ្នឹងហ្មង 00:14:55.859 --> 00:14:58.809 ជ្រៀសគ្នាតែ១ភាគ៨អ៊ីញ នៃភ្នាសបំពង់អាហារ 00:14:58.809 --> 00:15:00.580 នោះមិនអាចបន្លំបានទេ។ 00:15:00.580 --> 00:15:02.710 បន្ទាប់មកខ្ញុំត្រូវ រុញកាត់ឆ្អឹងទ្រូង 00:15:02.710 --> 00:15:05.540 កាត់តាមបំពង់អាហារខាងក្រោម ចុះដល់ក្រពះ 00:15:05.540 --> 00:15:09.020 សង្កត់រេផ្លិចកំអួតក្នុងក្រពះ ចុះក្រោមរហូតដល់ពោះវៀនតូច 00:15:09.020 --> 00:15:09.750 ងាយមែនទែន។ 00:15:09.750 --> 00:15:10.930 (សំណើច) 00:15:10.930 --> 00:15:12.880 បើខ្ញុំរុញចុះទៅទៀត 00:15:12.880 --> 00:15:17.720 វានឹងចុះដល់បំពង់ដៃស្បូន។ (ហូឡង់) ហ្វាឡូពៀនធ្យូប! 00:15:17.720 --> 00:15:20.980 ប្រុសៗ ចាំសួរប្រពន្ធទៅ ថាចុងក្រោយហ្នឹងអីគេ... 00:15:22.160 --> 00:15:23.900 គេសួរខ្ញុំថា៖ 00:15:23.900 --> 00:15:26.740 «ទាល់តែក្លាហានណាស់ ទើបហ៊ានប្រថុយជីវិត 00:15:26.740 --> 00:15:28.800 រំកិលបេះដូងដើម្បី លេបដាវបាន...»។ 00:15:28.800 --> 00:15:30.500 ទេ។ ភាពក្លាហានរបស់ 00:15:30.500 --> 00:15:33.020 ក្មេងសម្គម អៀនប្រៀន ញញើតញញើម 00:15:33.080 --> 00:15:35.620 ដែលហ៊ានប្រថុយគ្រោះថ្នាក់និងការបដិសេធ 00:15:35.620 --> 00:15:37.040 ចេញមកលាតត្រដាងការពិត 00:15:37.040 --> 00:15:38.240 មិនក្លាចបាក់មុខ 00:15:38.240 --> 00:15:41.060 មកឈនៅមុខមហាជន ដែលមិនធ្លាប់ស្គាល់គ្នាសោះ 00:15:41.060 --> 00:15:43.670 ដើម្បីប្រាប់ប្រវត្តិភ័យខ្លាច និងក្ដីសុបិនរបស់គាត់ 00:15:43.680 --> 00:15:47.580 ហ៊ានសារភាពដោយត្រង់ៗ និងដោយប្រយោល។ 00:15:48.280 --> 00:15:49.450 ឃើញទេ - អរគុណ 00:15:49.450 --> 00:15:53.720 (ស្នូរទះដៃ) 00:15:53.850 --> 00:15:56.250 ឃើញទេ អ្វីដែលអស្ចារ្យយ៉ាងពិតប្រាកដ 00:15:56.250 --> 00:15:58.650 គឺខ្ញុំតែងតែចង់ធ្វើអ្វី អស្ចារ្យក្នុងជីវិត 00:15:58.650 --> 00:15:59.780 ឥឡូវធ្វើបានហើយ។ 00:15:59.780 --> 00:16:02.880 តែការអស្ចារ្យនោះមិនមែន សំដៅលើការលេបដាវ 00:16:02.880 --> 00:16:05.170 ២១ដើមក្នុងពេលតែ១ទេ 00:16:07.640 --> 00:16:10.500 ក៏មិនមែនចុះទឹកជម្រៅ២០ហ្វ៊ីត មានឆ្លាមនិងបបែល៨៨ 00:16:10.500 --> 00:16:12.307 ក្នុងកម្មវិធីរីព្លី ជឿឬមិនជឿ ទេ 00:16:13.840 --> 00:16:17.600 ក៏មិនមែនដុតដល់កម្ដៅ១៥០០ដឺក្រេ សម្រាប់កម្មវិធីស៊ូភើមែន ស្ទែនលី 00:16:17.610 --> 00:16:19.470 ជាផ្នែក១នៃ «មនុស្សដែក» 00:16:19.520 --> 00:16:21.574 ហើយអាហ្នឹងក្ដៅយកតែមែនទែន! 00:16:22.460 --> 00:16:24.920 ក៏មិនមែនអូសឡានដោយប្រើដាវឱ្យរីព្លី 00:16:24.930 --> 00:16:26.290 ឬ គីណេស 00:16:26.290 --> 00:16:28.760 ក៏មិនមែនចូលដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតដុងអាមេរិក 00:16:28.820 --> 00:16:31.540 ក៏មិនមែន ឈ្នះរង្វាន់ណូបែល ឆ្នាំ២០០៧ផ្នែកឱសថ។ 00:16:31.550 --> 00:16:33.900 មិនមែនរឿងទាំងអស់នេះទេ ដែលពិតជាអស្ចារ្យនោះ។ 00:16:33.900 --> 00:16:36.350 នោះជាការគិតរបស់គេទេ។ ទេ ទេ ទេ។ មិនមែនទេ។ 00:16:36.350 --> 00:16:37.800 ការអស្ចារ្យនោះគឺ 00:16:37.800 --> 00:16:40.660 ព្រោះអាចធ្វើឱ្យក្មេងសម្គម អៀនប្រៀន ញញើតញញើមម្នាក់នោះ 00:16:40.660 --> 00:16:42.200 ដែលខ្លាចខ្ពស់ 00:16:42.200 --> 00:16:43.890 ដែលខ្លាចទឹក ខ្លាចឆ្លាម 00:16:43.890 --> 00:16:46.370 ខ្លាចពេទ្យនិងគិលានុបដ្ឋាក ខ្លាចម្ជុលនិងរបស់ស្រួចៗ 00:16:46.370 --> 00:16:47.640 ខ្លាចនិយាយជាមួយមនុស្ស 00:16:47.640 --> 00:16:49.800 ហើយឥឡូវព្រះឱ្យខ្ញុំហោះ ជុំវិញពិភពលោក 00:16:49.800 --> 00:16:51.320 កម្ពស់៣០ ០០០ហ្វ៊ីត 00:16:51.320 --> 00:16:53.900 លេបរបស់មុតស្រួច ក្នុងអាងទឹកមានឆ្លាម 00:16:53.900 --> 00:16:57.430 ហ៊ាននិយាយជាមួយពេទ្យហ្ម និយាយជាមួយមនុស្សនៅលើពិភពលោក។ 00:16:57.430 --> 00:16:59.580 នោះហើយជាការអស្ចារ្យសម្រាប់ខ្ញុំ។ 00:16:59.580 --> 00:17:01.450 ខ្ញុំតែងតែចង់ធ្វើអ្វីដែលមិនអាចទៅរួច - 00:17:01.450 --> 00:17:02.380 អរគុណ។ 00:17:02.380 --> 00:17:03.760 (ស្នូរទះដៃ) 00:17:03.760 --> 00:17:05.220 អរគុណ។ 00:17:05.660 --> 00:17:09.040 (ស្នូរទះដៃ) 00:17:09.700 --> 00:17:12.569 ខ្ញុំចេះតែចង់ធ្វើអ្វីដែលមិនអាច ទៅរួច ហើយបានមែន។ 00:17:12.569 --> 00:17:15.858 ខ្ញុំចង់ធ្វើអ្វីដែលអស្ចារ្យ ផ្លាស់ប្ដូរពិភពលោកក្នុងជីវិតខ្ញុំ 00:17:15.858 --> 00:17:16.898 ខ្ញុំធ្វើបានមែន។ 00:17:16.898 --> 00:17:19.819 ខ្ញុំតែងតែចង់ហោះជុំវិញពិភពលោក ធ្វើដូចស៊ូភើមែន 00:17:19.819 --> 00:17:21.378 សង្គ្រោះជីវិត ហើយធ្វើបានមែន។ 00:17:21.378 --> 00:17:22.720 តើអ្នកដឹងទេ? 00:17:22.720 --> 00:17:25.569 នៅមានផ្នែកតូច១នៃក្ដីសុបិន ធំរបស់ក្មេងនោះ 00:17:25.569 --> 00:17:27.290 ក្នុងក្រឳបេះដូង។ 00:17:30.320 --> 00:17:36.197 (សំណើច)(ស្នូរទះដៃ) 00:17:37.000 --> 00:17:40.240 ដឹងទេ ខ្ញុំតែងតែស្វែងរកគោលបំណង និងដុងរបស់ខ្ញុំ 00:17:40.270 --> 00:17:41.530 ឥឡូវរកឃើញហើយ។ 00:17:41.540 --> 00:17:42.920 សាកទាយមើល៍? 00:17:42.920 --> 00:17:46.230 មិនមែនដាវហ្នឹងទេ គិតខុសហើយ ខ្ញុំមិនប្រើភាពខ្លាំងទេ។ 00:17:46.230 --> 00:17:48.510 គឺជាភាពខ្សោយរបស់ខ្ញុំ សម្ដីខ្ញុំ។ 00:17:48.510 --> 00:17:51.090 គោលបំណង និង ដុងខ្ញុំ គឺដើម្បីផ្លាស់ប្ដូរពិភពលោក 00:17:51.090 --> 00:17:52.390 ដោយជំនះភាពភ័យខ្លាច 00:17:52.390 --> 00:17:54.910 ដាវ១ម្ដងៗ ពាក្យ១ម៉ាត់ម្ដងៗ 00:17:55.070 --> 00:17:57.450 កាំបិត១ម្ដងៗ ជីវិត១ម្ដងៗដើម្បី 00:17:57.540 --> 00:17:59.700 ជម្រុញទឹកចិត្តមនុស្សឱ្យមានវីរភាព 00:17:59.700 --> 00:18:01.860 និងធ្វើអ្វីដែលមិនអាចទៅរួចក្នុងជីវិត។ 00:18:02.060 --> 00:18:04.680 គោលបំណងខ្ញុំគឺដើម្បីជួយគេឱ្យរកឃើញរបស់គេ? 00:18:04.680 --> 00:18:05.680 តើរបស់អ្នកជាអ្វី? 00:18:05.680 --> 00:18:06.960 គោលបំណងអ្នកជាអ្វី? 00:18:06.960 --> 00:18:08.960 តើនៅលើផែនដីនេះដើម្បីធ្វើអ្វី? 00:18:09.260 --> 00:18:11.590 ខ្ញុំជឿថាយើងរាល់គ្នាអាចក្លាយជាវីរបុរសបាន។ 00:18:12.160 --> 00:18:14.260 តើវីរពលអ្នកជាអ្វី? 00:18:14.560 --> 00:18:17.990 ក្នុងចំណោមមនុស្សជាង៧ពាន់លាននាក់ 00:18:17.990 --> 00:18:20.250 មានមនុស្សបួនដប់អ្នកប៉ុណ្ណោះដែលជា អ្នកលេបដាវ 00:18:20.250 --> 00:18:21.661 នៅមានជីវិតលើលោកសព្វថ្ងៃ 00:18:21.661 --> 00:18:22.940 តែមានតែអ្នកតែ១គត់។ 00:18:22.940 --> 00:18:24.070 គ្មាននរណាដូងអ្នកទេ។ 00:18:24.070 --> 00:18:25.540 រឿងរបស់អ្នកជាអ្វី? 00:18:25.540 --> 00:18:27.760 តើអ្វីធ្វើឱ្យអ្នកខុសពីគេ? 00:18:27.760 --> 00:18:29.180 និទានរឿងអ្នកទៅ 00:18:29.180 --> 00:18:31.721 ទោះបើអ្នកមានសំឡេងញ័រ ឆ្មារក៏ដោយ។ 00:18:31.900 --> 00:18:33.340 តើស្រូមរបស់អ្នកជាអ្វី? 00:18:33.340 --> 00:18:35.850 បើអ្នកអាចធ្វើអ្វីក៏បាន ក្លាយជានរណាក៏បាន ទៅណាក៏បាន - 00:18:35.850 --> 00:18:37.430 តើអ្នកនឹងធ្វើអ្វី? តើអ្នកនឹងទៅណា? 00:18:37.430 --> 00:18:38.480 តើអ្នកនឹងធ្វើអ្វី? 00:18:38.480 --> 00:18:40.340 តើអ្នកចង់ធ្វើអ្វីក្នុងជីវិតរបស់អ្នក? 00:18:40.340 --> 00:18:41.760 តើសុបិនធំរបស់អ្នកជាអ្វី? 00:18:41.760 --> 00:18:44.450 កាលពីក្មេង តើសុបិនធំៗរបស់អ្នកជាអ្វី? នឹកមើល៍។ 00:18:44.450 --> 00:18:46.240 ខ្ញុំភ្នាល់ថាមិនអញ្ចឹងទេ មែនទេ? 00:18:46.483 --> 00:18:47.880 តើសុបិនដ៏ធំបំផុតរបស់អ្នក 00:18:47.880 --> 00:18:50.450 ដែលអ្នកធ្លាប់គិតថាវាចម្លែក និងមិនច្បាស់លាស់នោះជាអ្វី? 00:18:50.450 --> 00:18:54.040 ខ្ញុំភ្នាល់ថានេះធ្វើឱ្យសុបិនហាក់ដូចជា មិនចម្លែកទេ មែនទេ? 00:18:55.370 --> 00:18:57.050 តើដាវរបស់អ្នកជាអ្វី? 00:18:57.050 --> 00:18:58.650 នរណាម្នាក់ក៏មានដាវ១ដែរ 00:18:58.650 --> 00:19:00.600 ដាវមុខ២នៃភាពភ័យក្លាចនិងសុបិន។ 00:19:00.600 --> 00:19:03.520 លេបដាវហ្នឹងទៅ ទោះបីវាជាស្អីក៏ដោយចុះ។ 00:19:03.890 --> 00:19:05.870 លោក លោកស្រី សូមដេញតាមសុបិនរបស់លោកអ្នក។ 00:19:05.870 --> 00:19:08.900 អ្នកចង់ក្លាយជាអ្វីក៏ដោយ ក៏វាមិនទាន់ហួសពេលដែរ។ 00:19:09.720 --> 00:19:12.920 ចំពោះក្មេងទំនើងមានបាល់គប់ទាំងនោះ គេជាអ្នកដែលគិតថា 00:19:12.920 --> 00:19:14.916 ខ្ញុំនឹងមិនអាចធ្វើអ្វីដែលមិនអាចទៅរួចបានទេ 00:19:15.060 --> 00:19:17.645 ខ្ញុំមានពាក្យ១ម៉ាត់ប្រាប់ពួកគេ៖ 00:19:17.645 --> 00:19:18.841 សូមអរគុណ។ 00:19:18.940 --> 00:19:22.220 ព្រោះ បើគ្មានមនុស្សអាក្រក់ វីរបុរសក៏គ្មានដែរ។ 00:19:23.020 --> 00:19:27.237 ខ្ញុំចង់បញ្ជាក់ថាអ្វីដែលមិនអាចទៅរួច មិនមែនមិនអាចទៅរួចទេ។ 00:19:28.300 --> 00:19:32.310 វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ វាអាចធ្វើឱ្យខ្ញុំស្លាប់បាន។ 00:19:32.340 --> 00:19:33.720 ខ្ញុំសង្ឃឹមថាអ្នកនឹងចូលចិត្ត។ 00:19:33.720 --> 00:19:35.260 (សំណើច) 00:19:36.350 --> 00:19:38.700 ខ្ញុំចង់ឱ្យអ្នកជួយខ្ញុំបន្តិច។ 00:19:46.731 --> 00:19:48.405 ទស្សនិកជន៖ ពីរ បី។ 00:19:48.405 --> 00:19:52.100 ដាន មេយើរ៖ ទេៗៗ។ សូមជួយរាប់ខ្ញុំ ទាំងអស់គ្នា អូខេ? 00:19:52.100 --> 00:19:53.210 (សំណើច) 00:19:53.210 --> 00:19:55.840 បើចេះរាប់? អូខេ? រាប់ជាមួយខ្ញុំ ហើយ? 00:19:55.870 --> 00:19:56.964 ១ 00:19:56.964 --> 00:19:58.150 ២ 00:19:58.170 --> 00:19:58.980 ៣ 00:19:58.980 --> 00:20:00.920 ទេ ទើបតែបាន២ទេ តែយល់ហើយមែនទេ។ 00:20:06.760 --> 00:20:07.780 ទស្សនិកជន៖ ១ 00:20:07.840 --> 00:20:08.750 ២ 00:20:08.800 --> 00:20:10.010 ៣ 00:20:11.260 --> 00:20:13.280 (ការដង្ហក់) 00:20:14.360 --> 00:20:15.940 (ស្នូរទះដៃ) 00:20:16.251 --> 00:20:17.450 ដាន មេយើរ៖ បា៎! 00:20:17.450 --> 00:20:23.100 (ស្នូរទះដៃ)(អបអរសាទរ) 00:20:23.100 --> 00:20:24.820 អរគុណច្រើនណាស់។ 00:20:25.450 --> 00:20:28.800 អរគុណ អរគុណ អរគុណ។ អរគុណអស់ពីដួងចិត្ត។ 00:20:28.800 --> 00:20:31.290 តាមពិត អរគុណអស់ពីក្រពះខ្ញុំ។ 00:20:31.880 --> 00:20:35.020 ដូចប្រាប់ហើយថាខ្ញុំមកធ្វើអ្វីដែល មិនអាចទៅរួច ឥឡូវខ្ញុំបានធ្វើហើយ។ 00:20:35.030 --> 00:20:37.730 តែនេះមិនមែនអ្វីដែលមិនអាចទៅរួចទេ ខ្ញុំធ្វើវាបានរាល់ថ្ងៃ។ 00:20:37.800 --> 00:20:42.800 ការដែលមិនអាចទៅរួចគឺក្មេងសម្គម អៀនប្រៀន ញញើតញញើមប្រឈមមុខនឹងភាពភ័យខ្លាច 00:20:42.840 --> 00:20:44.600 មកឈរទីនេះ ឆាកTEDx 00:20:44.600 --> 00:20:47.100 និងផ្លាស់ប្ដូរពិភពលោក ១ម៉ាត់ម្ដងៗ 00:20:47.100 --> 00:20:49.080 ដាវ១ម្ដងៗ ជីវិត១ម្ដងៗ។ 00:20:49.080 --> 00:20:52.060 បើខ្ញុំបានផ្លាស់ប្ដូរការគិតរបស់អ្នក បើខ្ញុំបានធ្វើឱ្យអ្នកជឿថា 00:20:52.060 --> 00:20:54.460 អ្វីក៏អាចទៅរួចដែរ 00:20:54.460 --> 00:20:57.960 បើខ្ញុំបានធ្វើឱ្យអ្នកដឹងថាអ្នកអាច ធ្វើអ្វីដែលមិនអាចទៅរួចបានក្នងជីវិត 00:20:58.120 --> 00:21:01.020 បានន័យថាខ្ញុំសម្រេចកិច្ចការខ្ញុំហើយ ហើយអ្នកទើបតែចាប់ផ្ដើមទេ។ 00:21:01.020 --> 00:21:04.100 សុបិនតទៀត។ មានជំនឿចិត្តតទៀត។ 00:21:04.820 --> 00:21:06.350 អរគុណដែលបានជឿជាក់លើខ្ញុំ 00:21:06.350 --> 00:21:08.250 អរគុណដែលជាចំណែកនៃសុបិនរបស់ខ្ញុំ។ 00:21:08.250 --> 00:21:09.550 ហើយនេះជាអំណោយខ្ញុំឱ្យអ្នក៖ 00:21:09.550 --> 00:21:11.486 អ្វីដែលមិនអាចទៅរួចមិនមែន... 00:21:11.486 --> 00:21:12.920 ទស្សនិកជន៖ មិនអាចធ្វើបានទេ។ 00:21:12.920 --> 00:21:14.920 ដំណើរដ៏វែងឆ្ងាយជាផ្នែកនៃអំណោយ។ 00:21:15.100 --> 00:21:19.560 (ស្នូរទះដៃ) 00:21:19.560 --> 00:21:21.020 អរគុណ។ 00:21:21.060 --> 00:21:25.360 (ស្នូរទះដៃ) 00:21:25.580 --> 00:21:27.560 (អបអរសាទរ) 00:21:27.780 --> 00:21:30.240 ពិធីករ៖ អរគុណ ដាន មេយើរ អស្ចារ្យមែន!