ឥឡូវនេះយើងនឹងរៀនអ្វីមួយដែល គ្រប់អ្នកសរសេរកម្មវិធីហ្គេមប្រើប្រចាំថ្ងៃ វាហៅថា ព្រឹត្តិការណ៍ ព្រឹត្តិការណ៍ប្រាប់កម្មវិធីរបស់អ្នកឱ្យស្តាប់ នៅពេលអ្វីមួយកើតឡើង ហើយនៅពេលដែលវាទទួលបានព័ត៌មាន ហ្គេមនឹងធ្វើប្រតិបត្តិការ ឧទាហរណ៍ខ្លះៗ នៃព្រឹត្តិការណ៍ គឺស្តាប់ការចុចmouse ឬគ្រាប់ចុចព្រួញឡើងឬចុះ ឬសូម្បីតែប៉ះអេក្រង់ នៅទីនេះ យើងនឹងធ្វើឱ្យតួអង្គនិយាយអ្វីមួយ នៅពេលអ្នកលេងចុចលើវា។ យើងនឹងប្រើប្លុកពេលណាចុច និង ប្លុកនិយាយភ្ជាប់គ្នា ដូច្នេះ នៅពេលដែលអ្នកលេងចុច ប្លុកទាំងអស់ដែលភ្ជាប់ទៅនឹងប្លុកនេះ នឹងដំណើរការ ហើយក៏មានប្លុក នៅពេលចុចសញ្ញាព្រួញ ប្រសិនបើអ្នកភ្ជាប់ប្លុកចលនាទៅវា អ្នកអាចផ្លាស់ទីតួអង្គឡើងចុះ ឆ្វេងស្តាំ ដោយប្រើគ្រាប់ចុចព្រួញ បន្តិចម្ដងៗ ហ្គេមរបស់អ្នក នឹងមានសកម្មភាពជាងមុន។