ឥឡូនេះ យើងនឹងរៀនអំពី if statements ដែលជាផ្នែក
ដ៏សំខាន់មួយ ក្នុងការរៀនការសរសេរប្រូក្រាម។
វាជាអ្នកជួយកុំព្យូទ័រក្នុងការសម្រចចិត្ត។
គ្រប់កុំព្យូទ័រទាំងអស់ប្រើប្រាស់ if statements
រួមទាំងទូរស័ព្ទខ្ញុំដែរ។ ជាក់ស្តែង ពេលដែលខ្ញុំបើកសោរ
ទូរស័ព្ទ វានឹងចេញកូដ ដែលនិយាយថាបើខ្ញុំចុច
ពាក្យសម្ងាត់ត្រូវ សោរនឹងបើក។
តែបើខុស វានឹងបង្ហាញសារ error។
អ្នកអាចប្រើ if statements ក្នុងកូដរបស់អ្នក ឲ្យ
Steve និង Alice មានប្រតិកម្មតបនឹងអ្វីដែលពួកគេ
ឃើញ។ ឧទាហរណ៍ បើមានថ្មនៅមុខ១ដុំ
ពួកគេនឹងបត់ឆ្វេង ឬក៏បត់ស្តាំ
បើជួបនឹងដើមឈើ។ ក្នុងករណីនេះវិញ យើងមិនចង់
ធ្លាក់ចូលទៅក្នុងភ្នំភ្លើងឡើយ។
រៀបគម្រោងសម្រាប់ករណីភ្នំភ្លើងមិនពិបាកទេ
យើងអាចមើលលើស្រ្កីនបាន។ តែបើករណីមើលមិនឃើញ
នៅខាងក្រោមថ្ម? បន្ទាប់ពីយកថ្មចេញ យើងត្រូវ
ពិនិត្យមើលថាតើ
មានភ្នំភ្លើងនៅទីនោះឬអត់ មុននឹងដើរទៅមុខ។
បើមាន យើងត្រូវដាក់ថ្ម១ដុំ
នៅមុខតួអង្គរបស់យើង មុននឹងដើរទៅមុខ។
ធ្វើបែបនេះ យើងអាចផ្លាស់ទីដោយសុវត្ថិភាព។
ដល់ពេលត្រូវជីកយកថ្មហើយ! ហើយត្រូវប្រើ
if statement ដើម្បីបង្ការបញ្ហាផ្សេងៗ។