ឈ្មោះរបស់ខ្ញុំគឺ
Tayana Nascimento da Silva
ខ្ញុំជាពេទ្យធ្មេញមួយរូប
ដែលរស់នៅទីក្រុង Belém នៃរដ្ឋ Pará
ខ្ញុំមានឈ្មោះថា Íris Sena
ខ្ញុំជាគ្រូពេទ្យមួយរូប
ឯកទេសខាងវេជ្ជសាស្ត្រគ្រួសារ
ខ្ញុំរស់នៅទីក្រុង Belém នៃរដ្ឋ Pará
ខ្ញុំបានហ្វឺកហ្វឺនជាពេទ្យវះកាត់ធ្មេញ
តែការងាររបស់ខ្ញុំទាក់ទងទៅនឹងឯកទេសខ្ញុំដែរ
ខ្ញុំក៏រៀនពីថ្នាំពេទ្យដែរ
ខ្ញុំជាវេជ្ជបណ្ឌិតម្នាក់ទៅតំបន់មួយ
នៃរដ្ឋPará ផងដែរ
យើងបម្រើការនៅមណ្ឌលសុខភាពមួយ
ហៅថា The Family Health Strategy
ជាវេជ្ជបណ្ឌិត និងជាពេទ្យធ្មេញ
គ្រូពេទ្យ Iris និងគ្រូពេទ្យ Tayana រំភើបចិត្ត
នៅពេលពួកគាត់ទទួលបានការអញ្ជើញ
ឱ្យចូលរួមកម្មវីធី Luzeiro 29
ខ្ញុំបានឃើញមនុស្សអង្គុយ
នៅលើកៅអីជ័រ
នៅឯជនបទ
រស់នៅក្នុងជីវភាពក្រលំបាក
យើងបានធ្វើអ្វីដែលយើងអាចធ្វើបាន
ពេលខ្លះយើងអាចត្រឹមតែ
ប៉ះធ្មេញតែប៉ុណ្ណោះ
និងសេវាកម្មមួយចំនួនទៀត
ពេលដែលខ្ញុំទៅដល់លើទូក
ខ្ញុំស្ទើរតែផ្ងារក្រោយពេលចូលដល់ទូក
ពេលបានឃើញបន្ទប់ និងឧបករណ៍ពេទ្យ
ខ្ញុំពិតជារំភើបណាស់
ខ្ញុំក៏ថតវីដេអូ
ផ្ញើរឱ្យគ្រួសារខ្ញុំមើល
ខ្ញុំនិយាយថា
“មានបន្ទប់ពេទ្យនៅក្នុងទូកនេះហើយ”
ខ្ញុំមិននឹកស្មានថាបានឃើញ
របស់ទាំងនេះនៅទីនេះនោះទេ
ជាបន្ទប់ដែលមានឧបករណ៍ពេទ្យគ្រប់គ្រាន់
នៅទីនោះមានការសហការ
ជាមួយនឹងការបរិច្ចាកថ្នាំ
ជាមួយនឹងសម្ភារៈពេទ្យនៅកន្លែងខ្ញុំ
នឹងកន្លែងផ្សេងៗទៀត
វាបានឱ្យខ្ញុំមានកម្លាំងចិត្តយ៉ាងខ្លាំង
ដំណើរការការងារ
ក៏ទៅដោយរលូន
នៅកន្លែងដែលឆ្ងាយជាងគេ
ខ្វះព័ត៌មាន
ពីមូលដ្ឋាននៃសុខភាព
ដូច្នេះត្រូវការឱ្យវេជ្ជបណ្ឌិត
នែនាំបន្ថែម
ពីការអនុវត្តឱ្យបានសុខភាពល្អ
បញ្ហាទូទៅរបស់អ្នកជម្ងឺ
គឺការពុកធ្មេញ
យើងបានប៉ះធ្មេញជាច្រើន
ពេលខ្លះ
យើងក៏បានដកធ្មេញជាច្រើនផងដែរ
វាពិតជាកម្រ
នឹងមានអ្នកដែលគ្មានធ្មេញពុកផុយ
មានតិចតួចប៉ុណ្ណោះ
ខ្ញុំរាប់ពួកគេមួយឡែក
បញ្ហាទូទៅដែលកើតលើក្មេងៗ
គឺមេរោគ
យើងចង់និយាយពីការបន្សុតទឹក
ពីការលាងសម្អាតផ្លែឈើឱ្យបានត្រឹមត្រូវ
បន្លែបង្ការផ្សេងៗ
ជៀសវាងពីការឆ្លងមេរោគ
វានឹងមិនមានន័យទេ
ថ្ងៃនេះ
បើសប្ដាហ៍ក្រោយ គេបរិភោគ
និងទទួលទានទឹកមិនបានត្រឹមត្រូវទៀត
ចុងក្រោយ
ពួកគេនឹងមានជម្ងឺឡើងវិញ
ពេលខ្លះ ច្រាស់ដុសធ្មេញមួយ
ប្រើរួមគ្នាមួយគ្រួសារ
ឬប្រើច្រើនគ្នា
វាសមញ្ញទៅហើយ
“ មិនត្រួវទេ នេះជាច្រាសដុសធ្មេញ
សម្រាប់អ្នក
មួយឱ្យឪពុកអ្នក មួយឱ្យម្ដាយអ្នក
កុំប្រើច្រាស់តែមួយរួមគ្នា
ព្រោះថាជម្ងឺនេះ
វាអាចឆ្លងទៅអ្នកផ្សេង”
ការខ្វះការយល់ដឹងជាបញ្ហាសំខាន់
ដែលព័ត៌មាននេះ
ពិតជាសមញ្ញសម្រាប់យើង
ដែលយើងបានដឹងតាំងពីដើមមកហើយ
តែសម្រាប់ពួកគាត់វិញវាជារឿងដែលថ្មី
រឿងរបស់ Íris និងTayana
បានផ្ដើមឡើងពីកន្លែងខុសគ្នា
ពួកគាត់ជួបគ្នាដំបូង
នៅកម្មវិធី Luzeiro 29 adventure
រឿងពួកគាត់សុទ្ធនិយាយពី
របៀបដែលពួកគាត់មើលថែរអ្នកជម្ងឺ
តែវាក៏ជារឿងនៃក្ដីស្រលាញ់ផងដេរ
ខ្ញុំមកក្នុងនាមជាពេទ្យធ្មេញ
ហើយគាត់ជាវេជ្ជបណ្ឌិត
យើងជួបគ្នាដំបូង
គឺនៅលើឡានទៅកាន់ទូក
ពេលនោះយើងចាប់ផ្ដើមនិយាយគ្នា
និងបង្កើតមិត្តភាព
ពេលយើងចាកចេញ យើងបានសិក្សាជាមួយគ្នាពី
ទិន្ន័យមួយចំនួនពីទីនេះ
មិត្តភាពក៏បន្ត
រហូតយើងមានទំនាក់ទំនងស្នេហា
នៅប៉ុន្មានខែបន្ទាប់
រួចក្រោយមកទៀត
ពួកយើងបានរៀបការជាមួយគ្នា
ពេលខ្លះខ្ញុំគិតថាវាគឺជាសុបិន្ត
ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាធ្លាប់
ជួបអារម្មណ៍បែបនេះដែរទេ
ហាក់ដូចជាបើមើលជីវិតនេះ
ពីខាងក្រៅមក
អ្នកអាចនិយាយបានថា
“វាប្រៀបដូចជាសុបិន្តអញ្ចឹង
តើវាជាការពិតដែរឬទេ” ?
ពេលខ្ញុំមើលពីឱកាស
ដែលបានធ្វើការនៅទីនេះ
ខ្ញុំមានអារម្មណ៍ថាវាជាផ្នែកដ៏សកម្មមួយ
ដែលជំរុញដល់កិច្ចការរបស់ព្រះ
ខ្ញុំអាចនិយាយបានថា
វាជាអារម្មណ៍ដល់អស្ចារ្យមួយនៃការដឹងគុណ
ជាទស្សនវិស័យរបស់
គ្រូពេទ្យ Íris និងគ្រូពេទ្យ Tayana
វាពិតជាកក់ក្ដៅក្នុងការប្រព្រឹត្តការល្អ
យ៉ាងណាក៏ពួកគាត់ដឹងថា
មានជីវិតមនុស្សរាប់ពាន់នាក់ទៀត
ដែលត្រូវការសេចក្ដីស្រលាញ់ និងមើលថែរពីព្រះយេស៊ូវ
វាត្រូវចំណាយរាប់ឆ្នាំ
និងរាប់គីឡូម៉ែត្រទៀត
ដើម្បីបន្តចក្ខុវិស័យ និងឆន្ទៈ
ក្នុងគម្រោង Luzeiro នេះ
ជាចុងក្រោយ ទោះជាយ៉ាងណា
ពេលដែលយើងដាក់ក្បាលដល់ខ្នើយ
យើងទទួលអារម្មន៍នៃ
ការសម្រេចនូវព័ន្ធកិច្ចមួយនេះ
កាតព្វកិច្ចត្រូវបានបំពេញរួចរាល់
បន្សល់នូវអនុស្សាវរីយ៍
ពីការជួយនរណាម្នាក់
បានឃើញមនុស្ស
ដែលចាក់ចេញដោយស្នាមញញឹម
អរគុណខ្ញុំ
ព្រោះពួកគាត់មិនមានភាពឈឺចាប់តទៀត
ព្រោះពួកគាត់អាច
សម្រានលក់ស្រួលនៅពេលយប់
នោះហើយជាកម្រៃដ៏ល្អបំផុតសម្រាប់ខ្ញុំ