ប្រទេស Georgia មានប្រជានជនចំនួន បួនលាននាក់ ក្នុងចំណោមមនុស្សរាប់លាននាក់នេះ ប៉ាស្ទ័រ Grigol គឺជាបុគ្គលម្នាក់ក្នុងចំណោមប៉ាស្ទ័រតែពីរនាក់ ដែលជាសេវេនដេយអាត់វេនទីស្ទជនជាតិ Georgia យើងមិនមានអ្នកធ្វើការច្រើនទេនៅទីនោះ ដោយហេតុថា យើងមានបុគ្គលជាច្រើនដើរតួដូចជាប៉ាស្ទ័រ នេះមានបញ្ហាលំបាកខ្លាំង ពីព្រោះ យើងមិនមានធនធានគ្រប់គ្រាន់ទេ ប៉ាស្ទ័រ Grigol រស់នៅ ក្នុងទីក្រុងកំពង់ផែនៃ Batumi ជាទីក្រុងធំបំផុតទីពីររបស់ Georgia ការលំបាកសម្រាប់បេសកកម្មគឺដោយសារការកើនឡើង នូវផ្ទះល្វែង កាស៊ីណូ និងការអភិវឌ្ឍន៍ផ្សេងៗទៀត ត្រូវបានសាងសង់នៅជុំវិញព្រះវិហារ មនុស្សជាច្រើនមិនជឿឡើយ ពេលអ្នកនិយាយប្រាប់ពួកគេអំពីព្រះ ខ្ញុំអាចនិយាយបានថា នេះគឺជាបញ្ហាលំបាកមួយ ទោះបីជាប្រវត្តិសាស្ត្រ បង្ហាញថា Georgia គឺជាប្រទេសទីពីរ ដែលទទួលគ្រីស្ទសាសនាជាផ្លូវការក៏ដោយ ប៉ុន្តែ កិច្ចការរបស់អាត់វេនទីស្ទពិតជាលំបាក ក្នុងការរីកលូតលាស់នៅទីនេះណាស់ សមាជិកព្រះវិហារអាត់វេនទីស្ទ នៅ Georgia មានចំនួនតិចណាស់ គឺមានប្រហែល៣០០នាក់ប៉ុណ្ណោះ ពួកគេរស់នៅរាយប៉ាយពាសពេញ Georgia នៅ Batumi យើងមានព្រះវិហារមួយ ដែលមានសមាជិកប្រមាណជា៤០នាក់ ទោះបីជាមានចំនួនមនុស្សតិចតួចក៏ដោយ ប៉ុន្តែ សមាជិកព្រះវិហារនៅ Batumi មានចិត្តឆេះឆួលសម្រាប់បេសកកម្ម ដូច្នេះ ពួកគេបានរកឃើញវិធីដែលអាចអនុវត្តបាន ក្នុងការធ្វើតាមការវិធីសាស្រ្តរបស់ព្រះគ្រីស្ទ នៅពេលយើងក្លាយជាមិត្តរបស់មនុស្ស ប្រៀបដូចជាយើងរៀបចំគម្រោងសម្រាប់សង្គម និងគម្រោងមនុស្សធម៌នានាជាដើម សម្រាប់មនុស្សដែលកំពុងតែត្រូវការជំនួយ ហើយនៅពេលពួកគេចូលមកកាន់តែជិតពួកយើង ក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយយើង ពេលនោះ យើងទទួលបានការទុកចិត្តពីពួគេកាន់តែច្រើន ថ្មីៗនេះ មានតម្រូវការដ៏ធំបំផុតបានកើតឡើង ដោយមានលំហូរជនភៀសខ្លួនជនជាតិអ៊ុយក្រែន នោះអ្នកអាត់វេនទីស្ទនៅ Batumi បានស្វាគមន៍ជនភៀសខ្លួនមកកាន់ព្រះវិហារ ឱ្យចូលរៀននៅតាមថ្នាក់ និងកម្មវិធីផ្សេងៗគ្នា សព្វថ្ងៃនេះ ពួកគេកំពុងតែ បង្រៀនភាសាអង់គ្លេស ថ្នាក់រៀនគឺជាវិធីដ៏ល្អមួយ សម្រាប់ជនជាតិអ៊ុយក្រែន ក្នុងការមកជួបជុំគ្នាដើម្បីរៀន និងរស់នៅក្នុងសង្គម ការប្រមូលផ្តុំគ្នាទាំងនេះ បានជួយពួកគេឱ្យរស់នៅ ជាសហគមន៍មួយដែលនៅឆ្ងាយ ពីផ្ទះសម្បែងរបស់ពួកគេនៅឯអ៊ុយក្រែន ធ្វើបែបនេះ បានធ្វើឲ្យពួកគេមានអារម្មណ៍ថាកក់ក្តៅ និងទទួលបានការយកចិត្តទុកដាក់ ព្រះវិហារក៏បានបើកថ្នាក់បង្រៀន ភាសារ Georgia ផងដែរ ការរៀនភាសា Georgia អាចជួយឲ្យពួកគេ ស្រួលស្វែងរកការងារធ្វើ ដើម្បីឱ្យពួកគេអាចនៅជាមួយគ្នាបាន និងមានអារម្មណ៍ដូចជារស់នៅប្រទេសរបស់ខ្លួន តាមរយៈគម្រោងទាំងនេះ យើងបានក្លាយជាមិត្តនឹងពួកគេ ហើយមានពេលខ្លះពួកគេក៏សួរ សំណួរអំពីព្រះវិហាររបស់យើង អំពីជំនឿរបស់យើង ហើយយើងក៏បានប្រាប់ពួកគេដែរ យើងជឿថា គម្រោងទាំងនេះ នឹងមានឥទ្ធិពលចំពោះពួកគេជាមិនខាន ហើយប្រហែលជានឹងមានពួកគេខ្លះ អាចចាប់ផ្តើមចូលមកព្រះវិហាររបស់យើងផងដែរ ប៉ាស្ទ័រ Grigol និងសមាជិកព្រះវិហារនៅ Batumi បានអធិស្ឋានសុំថវិកាដើម្បីសាងសង់ មជ្ឈមណ្ឌលមួយ ដែលអាចនឹងជួយផ្តល់ទីធ្លាសម្រាប់ពួកគេ ក្នុងការផ្តល់កម្មវិធីជាច្រើនទៀតដល់សហគមន៍ បច្ចុប្បន្ននេះ ព្រះវិហារមានទំហំតូចពេក ពេលខ្លះយើងជួបនឹងការលំបាក ដោយសារ យើងមិនមាន បន្ទប់ ឬទីធ្លាសម្រាប់ធ្វើពិធី ព្រឹត្តិការណ៍ផ្សេងៗ និងការប្រជុំឡើយ ដូចជាថ្នាក់ភាសាអង់គ្លេសនេះ យើងត្រូវប្រើបន្ទប់របស់យើង ដែលជាកន្លែងយើងបានប្រើសម្រាប់ថ្វាយបង្គំ នេះជាតម្រូវការដ៏ធំបំផុតរបស់ពួកយើង ផ្នែកខ្លះនៃដង្វាយថ្ងៃសប្ប័ទទី១៣របស់អ្នក នឹងជួយសាងសង់ មជ្ឈមណ្ឌលមួយ នៅឯ Batumi នៃប្រទេស Georgia អាគានេះនឹងមានប្រយោជន៍យ៉ាងខ្លាំង សម្រាប់កិច្ចការផ្សាយដំណឹងល្អនៅទីនេះ នេះជាកិត្តិយសដ៏ធំមួយ និងជាក្តីអំណរដែល មានមនុស្សជាច្រើនដែលយកចិត្តទុកដាក់ និងចាប់អារម្មណ៍ក្នុងការជួយគាំទ្រ បេសកកម្មនៅក្នុងប្រទេសរបស់យើង សូមអធិស្ឋាន ឱ្យសមាជិកក្រុមជំនុំនៅ Batumi នៅតែអាចបន្តជួយដល់ អ្នកជិតខាងរបស់ពួកគេ អរគុណសម្រាប់ការជួយគាំទ្រ ដល់គម្រោងដង្វាយថ្ងៃសប្ប័ទទី១៣នេះ!