1 00:00:04,551 --> 00:00:06,272 ប្រទេស Georgia មានប្រជានជនចំនួន 2 00:00:06,272 --> 00:00:07,636 បួនលាននាក់ 3 00:00:07,839 --> 00:00:09,106 ក្នុងចំណោមមនុស្សរាប់លាននាក់នេះ 4 00:00:09,106 --> 00:00:11,926 ប៉ាស្ទ័រ Grigol គឺជាបុគ្គលម្នាក់ក្នុងចំណោមប៉ាស្ទ័រតែពីរនាក់ 5 00:00:11,926 --> 00:00:13,864 ដែលជាសេវេនដេយអាត់វេនទីស្ទជនជាតិ Georgia 6 00:00:14,078 --> 00:00:16,942 យើងមិនមានអ្នកធ្វើការច្រើនទេនៅទីនោះ 7 00:00:16,942 --> 00:00:18,585 ដោយហេតុថា 8 00:00:18,585 --> 00:00:21,611 យើងមានបុគ្គលជាច្រើនដើរតួដូចជាប៉ាស្ទ័រ 9 00:00:22,209 --> 00:00:23,647 នេះមានបញ្ហាលំបាកខ្លាំង ពីព្រោះ 10 00:00:23,647 --> 00:00:26,737 យើងមិនមានធនធានគ្រប់គ្រាន់ទេ 11 00:00:27,384 --> 00:00:28,992 ប៉ាស្ទ័រ Grigol រស់នៅ 12 00:00:28,992 --> 00:00:30,725 ក្នុងទីក្រុងកំពង់ផែនៃ Batumi 13 00:00:30,725 --> 00:00:32,494 ជាទីក្រុងធំបំផុតទីពីររបស់ Georgia 14 00:00:33,252 --> 00:00:35,333 ការលំបាកសម្រាប់បេសកកម្មគឺដោយសារការកើនឡើង 15 00:00:35,333 --> 00:00:38,116 នូវផ្ទះល្វែង កាស៊ីណូ និងការអភិវឌ្ឍន៍ផ្សេងៗទៀត 16 00:00:38,116 --> 00:00:40,091 ត្រូវបានសាងសង់នៅជុំវិញព្រះវិហារ 17 00:00:40,548 --> 00:00:42,088 មនុស្សជាច្រើនមិនជឿឡើយ 18 00:00:43,597 --> 00:00:46,318 ពេលអ្នកនិយាយប្រាប់ពួកគេអំពីព្រះ 19 00:00:47,374 --> 00:00:49,782 ខ្ញុំអាចនិយាយបានថា នេះគឺជាបញ្ហាលំបាកមួយ 20 00:00:49,782 --> 00:00:51,216 ទោះបីជាប្រវត្តិសាស្ត្រ 21 00:00:51,216 --> 00:00:52,775 បង្ហាញថា Georgia គឺជាប្រទេសទីពីរ 22 00:00:52,775 --> 00:00:54,631 ដែលទទួលគ្រីស្ទសាសនាជាផ្លូវការក៏ដោយ 23 00:00:54,631 --> 00:00:57,400 ប៉ុន្តែ កិច្ចការរបស់អាត់វេនទីស្ទពិតជាលំបាក ក្នុងការរីកលូតលាស់នៅទីនេះណាស់ 24 00:00:57,400 --> 00:01:00,584 សមាជិកព្រះវិហារអាត់វេនទីស្ទ នៅ Georgia មានចំនួនតិចណាស់ 25 00:01:00,584 --> 00:01:03,424 គឺមានប្រហែល៣០០នាក់ប៉ុណ្ណោះ 26 00:01:04,362 --> 00:01:06,160 ពួកគេរស់នៅរាយប៉ាយពាសពេញ Georgia 27 00:01:06,160 --> 00:01:08,022 នៅ Batumi យើងមានព្រះវិហារមួយ 28 00:01:08,022 --> 00:01:11,506 ដែលមានសមាជិកប្រមាណជា៤០នាក់ 29 00:01:11,756 --> 00:01:13,155 ទោះបីជាមានចំនួនមនុស្សតិចតួចក៏ដោយ 30 00:01:13,155 --> 00:01:14,551 ប៉ុន្តែ សមាជិកព្រះវិហារនៅ Batumi 31 00:01:14,551 --> 00:01:16,023 មានចិត្តឆេះឆួលសម្រាប់បេសកកម្ម 32 00:01:16,432 --> 00:01:17,867 ដូច្នេះ ពួកគេបានរកឃើញវិធីដែលអាចអនុវត្តបាន 33 00:01:17,867 --> 00:01:19,940 ក្នុងការធ្វើតាមការវិធីសាស្រ្តរបស់ព្រះគ្រីស្ទ 34 00:01:20,282 --> 00:01:22,327 នៅពេលយើងក្លាយជាមិត្តរបស់មនុស្ស 35 00:01:22,643 --> 00:01:25,848 ប្រៀបដូចជាយើងរៀបចំគម្រោងសម្រាប់សង្គម 36 00:01:26,249 --> 00:01:28,049 និងគម្រោងមនុស្សធម៌នានាជាដើម 37 00:01:28,049 --> 00:01:30,027 សម្រាប់មនុស្សដែលកំពុងតែត្រូវការជំនួយ 38 00:01:30,027 --> 00:01:33,207 ហើយនៅពេលពួកគេចូលមកកាន់តែជិតពួកយើង 39 00:01:33,207 --> 00:01:37,079 ក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយយើង 40 00:01:38,095 --> 00:01:41,145 ពេលនោះ យើងទទួលបានការទុកចិត្តពីពួគេកាន់តែច្រើន 41 00:01:41,889 --> 00:01:43,498 ថ្មីៗនេះ មានតម្រូវការដ៏ធំបំផុតបានកើតឡើង 42 00:01:43,498 --> 00:01:45,986 ដោយមានលំហូរជនភៀសខ្លួនជនជាតិអ៊ុយក្រែន 43 00:01:45,986 --> 00:01:47,125 នោះអ្នកអាត់វេនទីស្ទនៅ Batumi 44 00:01:47,125 --> 00:01:48,866 បានស្វាគមន៍ជនភៀសខ្លួនមកកាន់ព្រះវិហារ 45 00:01:48,866 --> 00:01:51,348 ឱ្យចូលរៀននៅតាមថ្នាក់ និងកម្មវិធីផ្សេងៗគ្នា 46 00:01:51,695 --> 00:01:53,927 សព្វថ្ងៃនេះ ពួកគេកំពុងតែ បង្រៀនភាសាអង់គ្លេស 47 00:01:54,321 --> 00:01:56,671 ថ្នាក់រៀនគឺជាវិធីដ៏ល្អមួយ សម្រាប់ជនជាតិអ៊ុយក្រែន 48 00:01:56,671 --> 00:01:59,029 ក្នុងការមកជួបជុំគ្នាដើម្បីរៀន និងរស់នៅក្នុងសង្គម 49 00:01:59,615 --> 00:02:01,420 ការប្រមូលផ្តុំគ្នាទាំងនេះ បានជួយពួកគេឱ្យរស់នៅ 50 00:02:01,420 --> 00:02:04,270 ជាសហគមន៍មួយដែលនៅឆ្ងាយ ពីផ្ទះសម្បែងរបស់ពួកគេនៅឯអ៊ុយក្រែន 51 00:02:04,270 --> 00:02:07,100 ធ្វើបែបនេះ បានធ្វើឲ្យពួកគេមានអារម្មណ៍ថាកក់ក្តៅ និងទទួលបានការយកចិត្តទុកដាក់ 52 00:02:07,514 --> 00:02:09,058 ព្រះវិហារក៏បានបើកថ្នាក់បង្រៀន 53 00:02:09,058 --> 00:02:10,798 ភាសារ Georgia ផងដែរ 54 00:02:11,308 --> 00:02:12,957 ការរៀនភាសា Georgia អាចជួយឲ្យពួកគេ 55 00:02:12,957 --> 00:02:14,757 ស្រួលស្វែងរកការងារធ្វើ 56 00:02:14,757 --> 00:02:15,977 ដើម្បីឱ្យពួកគេអាចនៅជាមួយគ្នាបាន 57 00:02:15,977 --> 00:02:17,497 និងមានអារម្មណ៍ដូចជារស់នៅប្រទេសរបស់ខ្លួន 58 00:02:18,102 --> 00:02:19,288 តាមរយៈគម្រោងទាំងនេះ 59 00:02:19,288 --> 00:02:21,056 យើងបានក្លាយជាមិត្តនឹងពួកគេ 60 00:02:21,056 --> 00:02:23,112 ហើយមានពេលខ្លះពួកគេក៏សួរ 61 00:02:23,112 --> 00:02:24,678 សំណួរអំពីព្រះវិហាររបស់យើង 62 00:02:24,678 --> 00:02:27,646 អំពីជំនឿរបស់យើង ហើយយើងក៏បានប្រាប់ពួកគេដែរ 63 00:02:27,994 --> 00:02:31,378 យើងជឿថា គម្រោងទាំងនេះ នឹងមានឥទ្ធិពលចំពោះពួកគេជាមិនខាន 64 00:02:31,378 --> 00:02:35,993 ហើយប្រហែលជានឹងមានពួកគេខ្លះ អាចចាប់ផ្តើមចូលមកព្រះវិហាររបស់យើងផងដែរ 65 00:02:36,694 --> 00:02:39,528 ប៉ាស្ទ័រ Grigol និងសមាជិកព្រះវិហារនៅ Batumi 66 00:02:39,528 --> 00:02:40,989 បានអធិស្ឋានសុំថវិកាដើម្បីសាងសង់ 67 00:02:40,989 --> 00:02:42,666 មជ្ឈមណ្ឌលមួយ 68 00:02:42,666 --> 00:02:44,286 ដែលអាចនឹងជួយផ្តល់ទីធ្លាសម្រាប់ពួកគេ 69 00:02:44,286 --> 00:02:46,523 ក្នុងការផ្តល់កម្មវិធីជាច្រើនទៀតដល់សហគមន៍ 70 00:02:46,744 --> 00:02:48,969 បច្ចុប្បន្ននេះ ព្រះវិហារមានទំហំតូចពេក 71 00:02:49,269 --> 00:02:50,929 ពេលខ្លះយើងជួបនឹងការលំបាក 72 00:02:50,929 --> 00:02:52,036 ដោយសារ យើងមិនមាន 73 00:02:52,799 --> 00:02:55,365 បន្ទប់ ឬទីធ្លាសម្រាប់ធ្វើពិធី 74 00:02:55,365 --> 00:02:59,500 ព្រឹត្តិការណ៍ផ្សេងៗ និងការប្រជុំឡើយ 75 00:03:00,454 --> 00:03:02,324 ដូចជាថ្នាក់ភាសាអង់គ្លេសនេះ 76 00:03:02,324 --> 00:03:04,791 យើងត្រូវប្រើបន្ទប់របស់យើង 77 00:03:04,791 --> 00:03:06,811 ដែលជាកន្លែងយើងបានប្រើសម្រាប់ថ្វាយបង្គំ 78 00:03:06,811 --> 00:03:09,895 នេះជាតម្រូវការដ៏ធំបំផុតរបស់ពួកយើង 79 00:03:10,327 --> 00:03:12,984 ផ្នែកខ្លះនៃដង្វាយថ្ងៃសប្ប័ទទី១៣របស់អ្នក 80 00:03:12,984 --> 00:03:14,044 នឹងជួយសាងសង់ 81 00:03:14,044 --> 00:03:16,674 មជ្ឈមណ្ឌលមួយ នៅឯ Batumi នៃប្រទេស Georgia 82 00:03:16,874 --> 00:03:18,186 អាគានេះនឹងមានប្រយោជន៍យ៉ាងខ្លាំង 83 00:03:18,186 --> 00:03:19,394 សម្រាប់កិច្ចការផ្សាយដំណឹងល្អនៅទីនេះ 84 00:03:19,609 --> 00:03:22,934 នេះជាកិត្តិយសដ៏ធំមួយ និងជាក្តីអំណរដែល 85 00:03:24,209 --> 00:03:27,545 មានមនុស្សជាច្រើនដែលយកចិត្តទុកដាក់ 86 00:03:27,545 --> 00:03:32,600 និងចាប់អារម្មណ៍ក្នុងការជួយគាំទ្រ 87 00:03:33,622 --> 00:03:37,070 បេសកកម្មនៅក្នុងប្រទេសរបស់យើង 88 00:03:37,770 --> 00:03:39,835 សូមអធិស្ឋាន ឱ្យសមាជិកក្រុមជំនុំនៅ Batumi 89 00:03:39,835 --> 00:03:42,178 នៅតែអាចបន្តជួយដល់ អ្នកជិតខាងរបស់ពួកគេ 90 00:03:42,178 --> 00:03:43,287 អរគុណសម្រាប់ការជួយគាំទ្រ 91 00:03:43,287 --> 00:03:46,388 ដល់គម្រោងដង្វាយថ្ងៃសប្ប័ទទី១៣នេះ!