ប្រទេស Georgia មានប្រជានជនចំនួន
បួនលាននាក់
ក្នុងចំណោមមនុស្សរាប់លាននាក់នេះ
ប៉ាស្ទ័រ Grigol គឺជាបុគ្គលម្នាក់ក្នុងចំណោមប៉ាស្ទ័រតែពីរនាក់
ដែលជាសេវេនដេយអាត់វេនទីស្ទជនជាតិ Georgia
យើងមិនមានអ្នកធ្វើការច្រើនទេនៅទីនោះ
ដោយហេតុថា
យើងមានបុគ្គលជាច្រើនដើរតួដូចជាប៉ាស្ទ័រ
នេះមានបញ្ហាលំបាកខ្លាំង ពីព្រោះ
យើងមិនមានធនធានគ្រប់គ្រាន់ទេ
ប៉ាស្ទ័រ Grigol រស់នៅ
ក្នុងទីក្រុងកំពង់ផែនៃ Batumi
ជាទីក្រុងធំបំផុតទីពីររបស់ Georgia
ការលំបាកសម្រាប់បេសកកម្មគឺដោយសារការកើនឡើង
នូវផ្ទះល្វែង កាស៊ីណូ
និងការអភិវឌ្ឍន៍ផ្សេងៗទៀត
ត្រូវបានសាងសង់នៅជុំវិញព្រះវិហារ
មនុស្សជាច្រើនមិនជឿឡើយ
ពេលអ្នកនិយាយប្រាប់ពួកគេអំពីព្រះ
ខ្ញុំអាចនិយាយបានថា នេះគឺជាបញ្ហាលំបាកមួយ
ទោះបីជាប្រវត្តិសាស្ត្រ
បង្ហាញថា Georgia គឺជាប្រទេសទីពីរ
ដែលទទួលគ្រីស្ទសាសនាជាផ្លូវការក៏ដោយ
ប៉ុន្តែ កិច្ចការរបស់អាត់វេនទីស្ទពិតជាលំបាក
ក្នុងការរីកលូតលាស់នៅទីនេះណាស់
សមាជិកព្រះវិហារអាត់វេនទីស្ទ
នៅ Georgia មានចំនួនតិចណាស់
គឺមានប្រហែល៣០០នាក់ប៉ុណ្ណោះ
ពួកគេរស់នៅរាយប៉ាយពាសពេញ Georgia
នៅ Batumi យើងមានព្រះវិហារមួយ
ដែលមានសមាជិកប្រមាណជា៤០នាក់
ទោះបីជាមានចំនួនមនុស្សតិចតួចក៏ដោយ
ប៉ុន្តែ សមាជិកព្រះវិហារនៅ Batumi
មានចិត្តឆេះឆួលសម្រាប់បេសកកម្ម
ដូច្នេះ ពួកគេបានរកឃើញវិធីដែលអាចអនុវត្តបាន
ក្នុងការធ្វើតាមការវិធីសាស្រ្តរបស់ព្រះគ្រីស្ទ
នៅពេលយើងក្លាយជាមិត្តរបស់មនុស្ស
ប្រៀបដូចជាយើងរៀបចំគម្រោងសម្រាប់សង្គម
និងគម្រោងមនុស្សធម៌នានាជាដើម
សម្រាប់មនុស្សដែលកំពុងតែត្រូវការជំនួយ
ហើយនៅពេលពួកគេចូលមកកាន់តែជិតពួកយើង
ក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយយើង
ពេលនោះ យើងទទួលបានការទុកចិត្តពីពួគេកាន់តែច្រើន
ថ្មីៗនេះ មានតម្រូវការដ៏ធំបំផុតបានកើតឡើង
ដោយមានលំហូរជនភៀសខ្លួនជនជាតិអ៊ុយក្រែន
នោះអ្នកអាត់វេនទីស្ទនៅ Batumi
បានស្វាគមន៍ជនភៀសខ្លួនមកកាន់ព្រះវិហារ
ឱ្យចូលរៀននៅតាមថ្នាក់ និងកម្មវិធីផ្សេងៗគ្នា
សព្វថ្ងៃនេះ ពួកគេកំពុងតែ
បង្រៀនភាសាអង់គ្លេស
ថ្នាក់រៀនគឺជាវិធីដ៏ល្អមួយ
សម្រាប់ជនជាតិអ៊ុយក្រែន
ក្នុងការមកជួបជុំគ្នាដើម្បីរៀន និងរស់នៅក្នុងសង្គម
ការប្រមូលផ្តុំគ្នាទាំងនេះ
បានជួយពួកគេឱ្យរស់នៅ
ជាសហគមន៍មួយដែលនៅឆ្ងាយ
ពីផ្ទះសម្បែងរបស់ពួកគេនៅឯអ៊ុយក្រែន
ធ្វើបែបនេះ បានធ្វើឲ្យពួកគេមានអារម្មណ៍ថាកក់ក្តៅ
និងទទួលបានការយកចិត្តទុកដាក់
ព្រះវិហារក៏បានបើកថ្នាក់បង្រៀន
ភាសារ Georgia ផងដែរ
ការរៀនភាសា Georgia អាចជួយឲ្យពួកគេ
ស្រួលស្វែងរកការងារធ្វើ
ដើម្បីឱ្យពួកគេអាចនៅជាមួយគ្នាបាន
និងមានអារម្មណ៍ដូចជារស់នៅប្រទេសរបស់ខ្លួន
តាមរយៈគម្រោងទាំងនេះ
យើងបានក្លាយជាមិត្តនឹងពួកគេ
ហើយមានពេលខ្លះពួកគេក៏សួរ
សំណួរអំពីព្រះវិហាររបស់យើង
អំពីជំនឿរបស់យើង ហើយយើងក៏បានប្រាប់ពួកគេដែរ
យើងជឿថា គម្រោងទាំងនេះ
នឹងមានឥទ្ធិពលចំពោះពួកគេជាមិនខាន
ហើយប្រហែលជានឹងមានពួកគេខ្លះ
អាចចាប់ផ្តើមចូលមកព្រះវិហាររបស់យើងផងដែរ
ប៉ាស្ទ័រ Grigol និងសមាជិកព្រះវិហារនៅ Batumi
បានអធិស្ឋានសុំថវិកាដើម្បីសាងសង់
មជ្ឈមណ្ឌលមួយ
ដែលអាចនឹងជួយផ្តល់ទីធ្លាសម្រាប់ពួកគេ
ក្នុងការផ្តល់កម្មវិធីជាច្រើនទៀតដល់សហគមន៍
បច្ចុប្បន្ននេះ ព្រះវិហារមានទំហំតូចពេក
ពេលខ្លះយើងជួបនឹងការលំបាក
ដោយសារ យើងមិនមាន
បន្ទប់ ឬទីធ្លាសម្រាប់ធ្វើពិធី
ព្រឹត្តិការណ៍ផ្សេងៗ និងការប្រជុំឡើយ
ដូចជាថ្នាក់ភាសាអង់គ្លេសនេះ
យើងត្រូវប្រើបន្ទប់របស់យើង
ដែលជាកន្លែងយើងបានប្រើសម្រាប់ថ្វាយបង្គំ
នេះជាតម្រូវការដ៏ធំបំផុតរបស់ពួកយើង
ផ្នែកខ្លះនៃដង្វាយថ្ងៃសប្ប័ទទី១៣របស់អ្នក
នឹងជួយសាងសង់
មជ្ឈមណ្ឌលមួយ
នៅឯ Batumi នៃប្រទេស Georgia
អាគានេះនឹងមានប្រយោជន៍យ៉ាងខ្លាំង
សម្រាប់កិច្ចការផ្សាយដំណឹងល្អនៅទីនេះ
នេះជាកិត្តិយសដ៏ធំមួយ និងជាក្តីអំណរដែល
មានមនុស្សជាច្រើនដែលយកចិត្តទុកដាក់
និងចាប់អារម្មណ៍ក្នុងការជួយគាំទ្រ
បេសកកម្មនៅក្នុងប្រទេសរបស់យើង
សូមអធិស្ឋាន ឱ្យសមាជិកក្រុមជំនុំនៅ Batumi
នៅតែអាចបន្តជួយដល់
អ្នកជិតខាងរបស់ពួកគេ
អរគុណសម្រាប់ការជួយគាំទ្រ
ដល់គម្រោងដង្វាយថ្ងៃសប្ប័ទទី១៣នេះ!