នៅពេលអ្នកប្រើប្លុក "ធ្វើឡើងវិញ" ដើម្បី loop កូដរបស់អ្នក តើ​កុំព្យូទ័រ​ដឹង​ដោយ​របៀប​ណា​នៅ​ពេល​ដែល​វា​ត្រូវ​បាន​ធ្វើ​ឡើង​វិញគ្រប់កំណត់? ប្លុក "ធ្វើឡើងវិញ"គឺពិតជា លាក់ចំនួននៃកូដ ដែលស្មុគ្រស្មាញខាងក្រោយ ហៅថា for loop ដែលរាប់ពីការចាប់ផ្តើម តម្លៃរហូតដល់តម្លៃបញ្ចប់ដោយការកើនជាក់លាក់មួយ។ ឧទាហរណ៍ប្លុកធ្វើឡើងវិញ​ 3 ដង វារាប់ពី 1 ដល់ 3 ដោយកើនម្ដងមួយ។ រាល់ពេលដែលវារាប់ វាដំណើរការកូដនៅខាងក្នុង loop។ For loop ដឹងថាវាដំណើរការប៉ុន្មានដងដោយប្រើ អថេររាប់ដែលត្រូវបានកំណត់ទៅការចាប់ផ្តើម តម្លៃនៅខាងដើម Loop និងមាន ការកើនឡើងត្រូវបានបន្ថែមទៅវារាល់ពេលដែល loop កំពុងដំណើរការ។ ដរាបណាអថេរ counter គឺ ធំជាងតម្លៃបញ្ចប់ loop នឹងបញ្ឈប់។ អត្ថប្រយោជន៍នៃការប្រើប្រាស់ for loop ពិតប្រាកដ ជំនួសឱ្យប្លុក "ធ្វើឡើងវិញ" គឺថាអ្នកអាច មើលឃើញ​អថេររាប់ និង​ប្រើ វានៅក្នុង loop របស់អ្នក។ ឧទាហរណ៍ប្រសិនបើខ្ញុំមាន ស៊េរីនៃផ្កានិងទីមួយមានលម្អងមួយ ទីពីរមានលម្អងពីរនិង ទីបីមានបី ខ្ញុំអាចប្រើ for loop ដើម្បីប្រាប់សត្វឃ្មុំឱ្យប្រមូល 'រាប់' លម្អង រាល់ពេល ឡើកទីមួយនៅ ផ្កាដំបូង ពីរនៅទីពីរ និងបី នៅទីបី។ នៅក្នុង for loop អ្នកអាច បង្កើនចំនួនរាប់ដោយលេខផ្សេងក្រៅពី មួយរាល់ពេល។ អ្នកអាចរាប់តាមភាពជាក់ស្ដែង 2, 4 ឬសូម្បីតែចំនួនដែលផ្លាស់ប្តូររាល់ ពេលរាប់ម្ដងៗ។​