នៅពេល​អ្នក​ប្រើ ប្លុក​ធ្វើ​ការ​ដដែលៗ ដើម្បី​ដំណើការ​កូដ របស់​អ្នក​ចុះឡើងៗ តើ​កុំព្យូទ័រ​អាច​ដឹង​ថា​វា​ត្រូវ​ធ្វើ​ប៉ុន្មានដង ទើប​គ្រប់គ្រាន់? ប្លុក​ធ្វើការ​ដដែលៗ តាមពិត​ទៅ​វា​មាន រឿង​បំណែក​កូដ​ស្មុគស្មាញ​ជាង​នេះ ​ហៅ​ថា for loop ដែល​វា​រាប់​តម្លៃ​ចាប់ផ្ដើម រហូត​ដល់​តម្លៃ​បញ្ចប់ ដោយ​រាប់​តាម​តម្លៃ កើន​ណាមួយ។ ឧទាហរណ៍ថា ប្លុក​ធ្វើការ​ដដែល៣ដង រាប់​ចាប់ពី 1 ដល់ 3 កើន​ម្ដង​ 1។ រាល់​ពេល​វា​រាប់ វា​ដំណើរការ​កូដ​នៅ​ក្នុង loop។ For loop ដឹង​ថា វា​ត្រូវ​ធ្វើ​ចំនួនប៉ុន្មាន​ដង ដោយ​ប្រើ អថេរ​រាប់​​ចំនួន​ដង ដែល​មាន​តម្លៃ​ចាប់ផ្ដើម នៅ​ពេល​រាប់​លើក​ដំបូង ហើយ​វា បង្កើន​តម្លៃ​រាប់​ពេល loop ធ្វើការ។ នៅ​ពេល ដែល​អថេរ​រាប់​ចំនួន​ដង​នោះ វា​មាន​តម្លៃ ធំជាង​តម្លៃ​បញ្ចប់ នោះ loop នឹង​ឈប់​ធ្វើការ។ ប្រយោជន៍​នៃ​ការ​ប្រើប្រាស់ for loop ជំនួស​ឱ្យ ប្លុក​ធ្វើការ​ដដែលៗ គឺ​ថា​អ្នក​អាច មើល​ឃើញ​អថេរ​រាប់​ចំនួន​ដង ហើយ​អាច ប្រើ​វា​បាន​នៅ​ក្នុង loop របស់​អ្នក។