អស់រយៈពេលជាង១១០ ឆ្នាំមកហើយ
ដែលដង្វាយថ្ងៃសប្ប័ទទី១៣
បានជួយគាំទ្រដល់
ព្រះវិហារសេវេនដេយអាត់វេនទីស្ទ
ក្នុងការបំពេញបេសកកម្មតាមទូក
តាមយន្តហោះ
ព្យាបាលអ្នកមានជំងឺ
ផ្តល់ការអប់រំដល់ក្មេងៗ
ផ្សាយដំណឹងទៅកន្លែងថ្មីៗ
និងបានផ្លាស់ប្តូរជីវិតមនុស្សជាច្រើន
ការលះបង់ស្មោះត្រង់នៃក្រុមជំនុំអាត់វេនទីស្ទ
អស់រយៈពេលជាងមួយសតវត្សរ៍
បាននាំពន្លឺ និងក្តីសង្ឃឹម
ទៅពាសពេញក្នុងពិភពលោកទាំងមូល
ដង្វាយមួយចំនួនបានជួយគាំទ្រ
គម្រោងសម្រាប់កុមារៗ
ក្នុងឆ្នាំ២០១១ ដង្វាយថ្ងៃសប្ប័ទទី១៣
មួយចំនួនត្រូវបានគាំទ្រចំពោះការបកប្រែ
មេរៀនរបស់កុមារ ដូចជាសៀវភៅជាដើម
ទៅជាភាសាក្នុងតំបន់អាមេនី
អាស៊ែបៃហ្សង់ និងហ្សកហ្ស៊ី
ប្រមាណជាងដប់ឆ្នាំក្រោយមក
យើងអាចឃើញសម្ភារៈទាំងនេះ
មានឥទ្ធិពលចំពោះ
កុមារៗនៅជំនាន់នោះ
Guram គឺជាអ្នកកាត់វីដេអូ
សម្រាប់ព្រះវិហារអាត់វេនទីស្ទ
នៅទីក្រុង Tbilisi រដ្ឋ Georgia
មេរៀនបកប្រែពីដង្វាយថ្ងៃសប្ប័ទទី១៣ នៅឆ្នាំ២០១១
ក្លាយជាជំនួយសម្រាប់ជីវិតខាងវិញ្ញាណរបស់គាត់
ខ្ញុំមានអាយុប្រហែលប្រាំបីឆ្នាំ
ពេលឪពុកម្តាយរបស់ខ្ញុំបាននាំទៅព្រះវិហារ
នៅពេលនោះមានកុមារមួយក្រុមរួចហើយ
ដែលតែងតែរៀនព្រះគម្ពីរយ៉ាងសកម្ម
មេរៀនទាំងនេះបានបង្រៀន
ជាភាសាកំណើតរបស់ខ្ញុំផ្ទាល់
ដែលបានរួមចំណែកយ៉ាងសំខាន់
ក្នុងការនាំឱ្យខ្ញុំស្គាល់ព្រះ
ជាច្រើនឆ្នាំបានកន្លងផុតទៅ ហើយសព្វថ្ងៃនេះ
ខ្ញុំចូលរួមយ៉ាងសកម្មក្នុងការបម្រើព្រះ
បច្ចុប្បន្ន ដោយមានការគាំទ្រពី
វិទ្យុអាត់វេនទីស្ទពិភពលោក
ខ្ញុំរួមចំណែកក្នុងការកាត់តវីដេអូ
ខ្ញុំសង្ឃឹមថាព្រះនឹងជួយយើងឱ្យធ្វើកិច្ចការ
ច្រើទៀតនៅក្នុងប្រទេសរបស់
នៅទីក្រុងហ្សកហ្ស៊ីមួយទៀត
នៅក្មេង Lela មិនចាប់អារម្មណ៍ចំពោះព្រះវិហារទេ
រហូតដល់មានមេរៀនរចនាឡើងសម្រាប់នាង
ដែលធ្វើឲ្យនាងចាប់ផ្តើមចង់ទៅព្រះវិហារ
Lela ចាប់ផ្តើមមានទំនាក់ទំនងជាមួយព្រះ
និងបានចាប់ផ្ដើមចូលរួមកាន់តែច្រើនក្នុងព្រះវិហារ
បច្ចុប្បន្ន នាងជាជំនួយការគ្រូបង្រៀន
ថ្នាក់សប្ប័ទស្គូលសម្រាប់កុមារ
នាងចូលចិត្តប្រាប់អំពីព្រះយេស៊ូវ
ដល់យុវជននៅជំនាន់ក្រោយនេះ
ថ្នាក់រៀនរបស់កុមារមានសារៈសំខាន់ណាស់
ព្រោះកុមារត្រូវការរីកលូតលាស់
ក្នុងការយល់ដឹងអំពីព្រះ
និងរីកចម្រើនក្នុងចំណេះដឹងរបស់ព្រះ
ដូច្នេះ ពួកគេអាចនៅជាប់នឹងព្រះវិហារ
នៅពេលពួកគេធំឡើង
សូមអរគុណចំពោះដង្វាយរបស់អ្នក
នៅថ្ងៃសប្ប័ទទី១៣ ឆ្នាំ២០១១
កុមារៗដូចជា Guram និង Lela
បានធំឡើងដោយស្រឡាញ់ព្រះយេស៊ូវ
និងបន្តជាអ្នករួមចំណែកសកម្ម
ក្នុងកិច្ចបម្រើការងារទាំងវ័យក្មេងទៀតផង
លិទ្ធផលនៃដង្វាយនេះ
នឹងត្រូវដឹងយ៉ាងពិតប្រាកដ
នៅពេលយើងទាំងអស់គ្នាទៅនគរឋានសួគ៌
សូមអរគុណចំពោះការគាំទ្ររបស់អ្នក
សម្រាប់ដង្វាយថ្ងៃសប្ប័ទទី១៣
ដែលបានផ្លាស់ប្តូរជីវិតមនុស្សជាច្រើន