តើអ្នកមានត្រចៀកប៉ុន្មាន?
មានត្រចៀកពីរ!
តើអ្នកត្រូវការត្រចៀកប៉ុន្មាន?
នោះជាសំណួរដែលពិបាកនឹងឆ្លើយ
ពិតណាស់ក្មេងប្រុស ឬក្មេងស្រី
អាចស្តាប់ឮតែត្រចៀកម្ខាងទេ
Ales បានកើតនៅប្រទេសបេឡារុស្ស
ស្តាប់ឮតែត្រចៀកម្ខាងទេ
Ales បានកើតមុនកំណត់មួយខែ
Ales មិនមានទម្ងន់ដូចទារកផ្សេងៗទេ
ពេល Ales បានអាយុបីខែ
ម្តាយក៏បាននាំទៅជួបគ្រូពេទ្យដើម្បីពិនិត្យ
ពេលពិនិត្យនោះគ្រូពេទ្យបានរកឃើញថា
Ales អាចស្តាប់ឮបានត្រចៀកតែម្ខាងប៉ុណ្ណោះ
ម្តាយរបស់ Ales ភ្ញាក់ផ្អើលយ៉ាងខ្លាំង
គាត់ធ្វើការជាមួយនឹងកុមារដែលស្តាប់មិនឮ
គិតស្រឡាញ់កុមារទាំងនោះខ្លាំងណាស់
ប៉ុន្តែ គាត់មិននឹកស្មានថាត្រចៀកកូនគាត់
មិនអាចស្តាប់ឮទាំងសងខាងនោះទេ
គាត់គិតថា គ្រូពេទ្យពិតជាច្រឡំហើយ
ដោយសារគាត់ធ្វើការជាមួយ
កុមារដែលស្តាប់មិនឮ
គាត់ក៏ដឹងអំពីរបៀបធ្វើតេស្តត្រចៀកដែរ
ដូច្នេះ គាត់ក៏ធ្វើតេស្តត្រចៀក Ales
លទ្ធផលបានបង្ហាញថាត្រចៀក Ales
ពិតជាមិនអាចស្តាប់ឮទាំងពីរមែន
ប៉ុន្តែ ម្តាយរបស់ Ales នៅតែមិនចង់ជឿទេ
គាត់យក Ales ទៅមន្ទីរពេទ្យពិសេសមួយ
សម្រាប់កុមារដែលមានបញ្ហាត្រចៀក
គ្រូពេទ្យក៏បានធ្វើពិនិត្យ
ម្តាយរបស់ Ales បានមើលការ
ពិនិត្យនោះនៅលើកញ្ចក់ទូរទស្សន៍
គាត់បានមើលឃើញនៅក្នុងត្រចៀករបស់ Ales
ត្រចៀកម្ខាងមើលទៅធម្មតា
តែមួយទៀតមិនធម្មតាទេ
គាត់ឃើញថា គ្មាវិធីអ្វីអាចជួយបានទេ
គាត់ក៏ចាប់ផ្តើមយំ
គ្រូពេទ្យមិនចង់ឃើញគាត់យំទេ
គ្រូពេទ្យសួរថា «ហេតុអ្វីបានជាអ្នកយំ?»
«កូនអ្នកអាចស្តាប់បាន
ត្រចៀកតែម្ខាងក៏មិនអីដែរ»
ពេលត្រឡប់មកផ្ទះវិញ ម្ដាយរបស់ Ales
យំមិនឈប់ឡើយ
បន្ទាប់មក គាត់ក៏បានអធិស្ឋានទៅព្រះ
គាត់សួរថា៖ «ហេតុអ្វីបានជាទ្រង់អនុញ្ញាតឱ្យ
មានរឿងនេះកើតឡើង?»
មួយសន្ទុះក្រោយមក គាត់បានចាក់ចម្រៀង
ក្នុងទូរស័ព្ទរបស់គាត់
បទទំនុកតម្កើងយ៉ាងពីរោះក៏បានចាប់ផ្តើម
បទនោះមានចំណងជើងថា «សូមនៅជិតព្រះអង្គ»
ម្ដាយរបស់ Ales បានឮបទទំនុកតម្កើងនេះ
តាំងពីនៅតូចមកម្លេះ
មុនដំបូងគាត់យល់ថា
ព្រះពិតជានៅជិតគាត់មែន
វាពិតជារីករាយពេលដឹងថាព្រះគង់នៅជិត
ប៉ុន្តែ គាត់នៅតែមិនចង់ជឿ
ថាត្រចៀក Ales ម្ខាងមិនអាចស្តាប់ឮ
គាត់បន្តអធិស្ឋានទៅកាន់ព្រះ
គាត់និយាយថា «ទ្រង់អាចធ្វើអ្វីក៏បានដែរ»
«បើទ្រង់បានផ្ដល់ជីវិតដល់កូនរបស់ទូលបង្គំ
ជាមួយត្រចៀកដែលស្តាប់ឮតែម្ខាង
ទ្រង់អាចព្យាបាលបាន ដើម្បីឲ្យរស់នៅ
មានត្រចៀកពីរដែលអាចស្តាប់ឮបាន»
បីខែក្រោយមក ជាថ្ងៃកំណើតរបស់ឪពុក Ales
គាត់មិនចង់បាននំខេកខួបកំណើតទេ
គាត់ក៏មិនចង់បានកាដូអ្វីដែរ
គាត់ចង់បានតែឲ្យត្រចៀក Ales
អាចស្តាប់ឮទាំងសងខាងប៉ុណ្ណោះ
គាត់និយាយថា «កូនយើងនឹងស្តាប់ឮជាមិខាន»
«ព្រះនឹងប្រទានពំណោយនេះ
សម្រាប់ថ្ងៃខួបកំណើតរបស់ខ្ញុំ»
ពួកគេអធិស្ឋាន ហើយនាំ Ales ទៅមន្ទីរពេទ្យ
ដើម្បីធ្វើតេស្តត្រចៀកម្តងទៀត
ពេលពួកគេកំពុងតែរង់ចាំពេទ្យ
ពួកគេគ្មានកន្លែងអង្គុយទេ
ម្តាយបានបី Ales នៅក្នុងដៃរបស់គាត់
ហើយគាត់មានអារម្មណ៍ថាធ្ងន់ណាស់
ទីបំផុត គ្រូពេទ្យក៏ហៅពួកគេឱ្យចូលក្នុង
ពេលធ្វើតេស្តរួច គាត់ក៏និយាយថា
«ត្រចៀកទាំងពីររបស់កូនអ្នកស្តាប់ឮល្អធម្មតា!»
ម្តាយរបស់ Ales សឹងតែមិនជឿអ្វីដែលបានឮ
គាត់សប្បាយចិត្តណាស់
គាត់បានលាន់មាត់ថា «នេះជាការអស្ចារ្យរបស់ព្រះ!»
ពិតណាស់ វាគឺជាការដ៏អស្ចារ្យរបស់ព្រះមែន
ម្តាយរបស់ Ales បានមើលខាងក្នុងត្រចៀក
របស់ Ales នៅកញ្ចក់ទូរទស្សន៍
កាលពីបីខែមុន
គាត់ឃើញថាគ្មានពេទ្យណាអាចជួយបានឡើយ
ប៉ុន្តែ ព្រះយេស៊ូវគ្រីស្ទគឺជាគ្រូពេទ្យដ៏អស្ចារ្យ
ដែលបានព្យាបាលកូនប្រុសរបស់គាត់
ឥឡូវនេះ Ales ត្រចៀកទាំងពីរអាចស្តាប់ឮហើយ
ឪពុករបស់ Ales យំដោយអំណរចំពោះដំណឹងនេះ
គាត់សប្បាយណាស់ដែលព្រះបានប្រទានពរ
នូវអំណោយដ៏អស្ចារ្យបែបនេះនៅថ្ងៃកំណើតរបស់គាត់
បច្ចុប្បន្ន Ales មានអាយុ៦ឆ្នាំ
Ales អាចស្តាប់ឮយ៉ាងល្អ
ជាមួយនឹងត្រចៀកទាំងសងខាង
Ales ប្រើត្រចៀករបស់ខ្លួនដើម្បីរៀនខគម្ពីរ
Ales ប្រើត្រចៀករបស់ខ្លួនដើម្បីរៀនចម្រៀង
Ales ចង់ប្រើត្រចៀករបស់ខ្លួន
ដើម្បីរៀនឱ្យបានក្លាយជាគ្រូពេទ្យ
ដើម្បីជួយក្មេងៗផ្សេងៗទៀត
Ales ដឹងថា ខ្លួនអាចស្តាប់ឮបាន
ដោយសារអំណោយរបស់ព្រះ