-
ប៉ុន្មានឆ្នាំមុននេះ
-
ខ្ញុំបានធ្វើរឿងមួយដែលក្លាហ៊ានមែនទែន
-
ឫអ្នកខ្លះថាឆោតល្ងង់។
-
ខ្ញុំបានឈរឈ្មោះជាតំណាងរាស្ត្រ
-
ខ្ញុំធ្វើការនៅក្រោយឆាកនយោបាយជាច្រើនឆ្នាំ
-
ជាអ្នករៃអង្គាសថវិកានិងជាអ្នករៀបចំកម្មវិធី
-
តែនៅក្នុងចិត្ត ខ្ញុំតែងតែចង់ឈរឈ្មោះខ្លួនឯង
-
ស្ត្រីសមាជិកសភាម្នាក់ឈ្នះឆ្នោត
ប្រចាំសង្កាត់ខ្ញុំរហូតមក តាំងពីឆ្នាំ១៩៩២។
-
គាត់មិនដែលចាញ់ម្តងណាឡើយ
-
ហើយក្នុងបក្សប្រជាធិបតេយ្យបឋម គ្មាននរណាហ៊ានប្រជែងជាមួយគាត់ឡើយ។
-
ប៉ុន្តែក្នុងចិត្តខ្ញុំ នេះគឺជាឧិកាសល្អ
-
ធ្វើការផ្លាស់ប្តូរ
-
កែប្រែស្ថានភាព
-
តែការស្ទង់មតិបង្ហាញលទ្ធផលផ្ទុយពីហ្នឹង។
-
អ្នកស្ទង់មតិរបស់ខ្ញុំប្រាប់ថា ខ្ញុំឆ្កួតហើយ
ដែលចូលរួមការប្រកួត
-
គឺគ្មានផ្លូវ ខ្ញុំអាចឈ្នះនោះទេ។
-
យ៉ាងណាខ្ញុំនៅតែចូលរួមប្រកួត
-
ហើយក្នុងឆ្នាំ២០១២ ខ្ញុំចាប់ផ្តើមល្បីឈ្មោះក្នុង
ការបោះឆ្នោតតំណាងរាស្ត្រទីក្រុងញូយ៉ក។
-
ខ្ញុំស្បថថា ខ្ញុំនឹងឈ្នះអោយបាន។
-
ខ្ញុំទទួលបានការគាំទ្រពី
សារពត៌មាន New York Daily News
-
Wall Street Journal ចុះផ្សាយរូបថតខ្ញុំ
ក្នុងថ្ងៃប្រកួត
-
CNBC ថាវាជាការប្រកួតក្តៅគគុកបំផុត
ក្នុងប្រទេស។
-
ខ្ញុំរៃអង្គាសថវិកាពីគ្រប់គ្នាដែលខ្ញុំស្គាល់
-
រួមទាំងម្តាយមីងជនជាតិឥណ្ឌា
-
គាត់សប្បាយចិត្តណាស់ ដែលឃើញក្មេងស្រី
ឥណ្ឌាឈរឈ្មោះជាតំណាងរាស្រ្ត។
-
តែនៅថ្ងៃបោះឆ្នោត លទ្ធផលពិតដូចជា
ការស្ទង់មតិអញ្ចឹង
-
ខ្ញុំទទួលបានសំលេងឆ្នោត តែ១៩ភាគរយប៉ុណ្ណោះ
-
ហើយសារពត៌មានដែលធ្លាប់សរសើរថា
ខ្ញុំជាតារានយោបាយកំពុងរះ
-
ឥឡូវថា ខ្ញុំខ្ជះខ្ជាយថវិកា
ចំនួន១លាន៣សែនដុល្លារ
-
ទទួលបានត្រឹមតែ ៦៣២១សំលេងប៉ុណ្ណោះ។
-
មិនបាច់គណនាទេ។
-
អាម៉ាស់មុខបំផុត។
-
មុននឹងអ្នកយល់ខុស
-
នេះមិនមែនសន្ទរកថាពីសារៈសំខាន់
នៃភាពបរាជ័យ។
-
ឬពីការចង់កាន់តំណែងធំអីនោះទេ។
-
ខ្ញុំនិទានរឿង ខ្ញុំចូលរួមប្រកួតតំណាងរាស្រ្តនេះ
-
ព្រោះពេលនោះ ខ្ញុំអាយុ៣៣ឆ្នាំប៉ុណ្ណោះ
-
ហើយវាជាលើកដំបូងក្នុងមួយជីវិតរបស់ខ្ញុំ
-
ដែលខ្ញុំបានធ្វើអ្វីមួយដែលពិតជាក្លាហ៊ានបំផុត
-
ដោយមិនខ្វល់ពីភាពល្អឥតខ្ចោះ។
-
មិនមែនមានតែខ្ញុំម្នាក់ទេ
-
មានស្ត្រីជាច្រើនប្រាប់ខ្ញុំថា
-
ពួកគាត់ ស្រវាយកអាជីពការងារ និងមុខរបរណា
-
ដែលគាត់ច្បាស់ថា គាត់នឹងធ្វើបានល្អ
-
ហើយធ្វើបានល្អឥតខ្ចោះថែមទៀត
-
អញ្ចឹងមិនបាច់ឆ្ងល់ទេ។
-
ក្មេងស្រីភាគច្រើន គេបង្រៀនគាត់
កុំអោយប្រថុយហានិភ័យ ខ្លាចបរាជ័យ។
-
គេបង្រៀនពួកយើងញញឹមអោយស្អាត
-
លេងល្បែងមានសុវត្ថិភាព
ខំរៀនយកនិទេ្ទសអេគ្រប់មុខ។
-
សំរាប់ក្មេងប្រុស ផ្ទុយទៅវិញ
-
គេបង្រៀនគាត់ លេងល្បែងពិបាកៗ
ជិះទោងខ្ពស់
-
តោងឡើងរបាដែកខ្ពស់ និងលោតដាំដូង
ក្បាលមកមុន។
-
ដល់ពេលគេធំឡើង
-
មិនថាពួកគេ ចរចារឡើងប្រាក់ខែ
ឬសុំណាត់ជួបជាមួយនារីៗ។
-
ពួកគេមានទំលាប់ប្រថុយម្តងហើយម្តងទៀត។
-
គេផ្តល់រង្វាន់លើកទឹកចិត្តគាត់
ថែមទៀត។
-
គេតែងពោលថា នៅកន្លែងធ្វើការ
របស់ស៊ីលីខុនវ៉ឡី
-
គ្មាននរណាស្គាល់អ្នកទេ បើមិនល្បី
ដោយសារបរាជ័យពីរដងផ្តួនៗ។
-
និយាយម្យ៉ាងទៀតថា៖
-
យើងចិញ្ចឹមបីបាច់ក្មេងស្រីអោយល្អគ្រប់១០
-
និងបីបាច់ក្មេងប្រុសអោយក្លាហ៊ាន។
-
អ្នកខ្លះបារម្ភពីកង្វះថវិកាជាតិ
-
ប៉ុន្តែ ខ្ញុំបារម្ភពីកង្វះភាពក្លាហ៊ានរបស់យើង។
-
សេដ្ឋកិច្ចយើង សង្គមយើងកំពុងខាតបង់
-
ព្រោះយើងមិនបានចិញ្ចឹមកូនស្រី
យើងអោយក្លាហ៊ាន។
-
កង្វះភាពក្លាហ៊ានបណ្តាលអោយពុំសូវមាន
បេក្ខភាពស្ត្រី នៅផ្នែកវិទ្យាសាស្ត្រ STEM
-
នៅផ្នែកនាយកប្រតិបត្តិ នៅក្នុងបន្ទប់ប្រជុំ
នៅក្នុងសភា
-
និងនៅកន្លែងជាច្រើនទៀត។
-
អំឡុងទសវត្សន៍ឆ្នាំ១៩៨០ ចិត្តវិទូ ខារូល ឌឺវីក
-
សង្កេតមើលរបៀបដោះស្រាយចំណោទ
របស់សិស្សពូកែថ្នាក់ទី៥
-
វាពិបាកបំផុតសំរាប់ពួកគេ។
-
គាត់សង្កេតឃើញថា សិស្សស្រីឆាប់បោះបង់។
-
កំរិតអាយឃ្យូ (IQ) របស់វិញ្ញាសារកាន់តែខ្ពស់
ពួកគេរឹតតែឆាប់បោះបង់។
-
ឯសិស្សប្រុសវិញ
-
ថាវិញ្ញាសារពិបាកគឺជាឧិកាស។
-
ពួកគេសប្បាយនឹងដោះស្រាយវា។
-
កាន់តែពិបាកពួកគេកាន់តែខំប្រឹងធ្វេរដង។
-
ហេតុអ្វីបានជាអញ្ចឹង?
-
ជាក់ស្តែងនៅថ្នាក់ទី៥
-
សិស្សស្រីតែងតែធ្វើបានល្អជាង
សិស្សប្រុសគ្រប់មុខវិជ្ជា
-
រួមទាំងគណិតវិទ្យានិងវិទ្យាសាស្ត្រ
-
ដូច្នេះមិនមែនពួកគេគ្មានសមត្ថភាពនោះទេ។
-
តែភាពខុសគ្នានៅត្រង់តើសិស្សស្រីនិងសិស្សប្រុស
យល់យ៉ាងណាចំពោះវិញ្ញាសារលំបាកៗ។
-
វាមិនមែនត្រឹមតែសិស្សថ្នាក់ទី៥ប៉ុណ្ណោះទេ
-
របាយការណ៍អេចភីថា បេក្ខជននឹងដាក់ពាក្យ
សុំធ្វើការ
-
ប្រសិនបើគេមានសមត្ថភាពត្រឹម៦០ភាគរយ
នៃលក្ខខណ្ឌការងារតំរូវ
-
ប៉ុន្តែបេក្ខនារីវិញ គាត់នឹង
ដាក់ពាក្យសុំធ្វើការ
-
ទាល់តែគាត់មានសមត្ថភាព១០០ភាគរយ
តាមលក្ខខណ្ឌតំរូវ។
-
គឺ១០០ភាគរយ។
-
ការសិក្សានេះជាភស្តុតាងបង្ហាញថា
-
ស្ត្រីត្រូវការភាពក្លាហ៊ានច្រើនជាងនេះ។
-
ប៉ុន្តែខ្ញុំគិតថាវាជាភស្តុតាងបង្ហាញថា
-
ស្ត្រីត្រូវបានសង្គមកំណត់អោយមាន
លក្ខណៈល្អឥតខ្ចោះ
-
ដូច្នេះពួកគេខ្លាចរអាលជ្រុល។
-
(ស្នូរទះដៃ)
-
សូម្បីពេលយើងមានមហិច្ឆិតាខ្ពស់
-
សូម្បីពេលយើងចង់កាន់តំណែងធំ
-
ការកំណត់របស់សង្គមអោយមានលក្ខណៈ
ល្អឥតខ្ចោះបែបនេះ
-
បណ្តាលអោយយើងពុំសូវហ៊ានប្រថុយហានិភ័យ
ក្នុងអាជីពការងាររបស់យើង។
-
ដូច្នេះការងារចំនួន៦សែនដែលកំពុងបើក
-
ក្នុងវិស័យកុំព្យូទ័រនិងបច្ចេកវិទ្យាបច្ចុប្បន្ន
-
នឹងពុំមានវត្តមានរបស់ស្ត្រីនោះទេ។
-
មានន័យថាសេដ្ឋកិច្ចរបស់យើងខ្វះភាពច្នៃប្រឌិត
-
និងទុកចោលបញ្ហាទាំងឡាយដែលស្ត្រី
អាចជួយបាន
-
បើសិនសង្គមលើកទឹកចិត្តអោយក្លាហ៊ាន
-
ជាជាងអោយមានលក្ខណៈល្អឥតខ្ចោះ
-
(ស្នូរទះដៃ)
-
ក្នុងឆ្នាំ២០១២ ខ្ញុំបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាមួយ
ដើម្បីបង្រៀនក្មេងស្រីសរសេរកូដ
-
ខ្ញុំឃើញថាការបង្រៀនពួកគាត់អោយចេះ
សរសេរកូដ
-
ជួយអោយពួកគាត់ក្លាហ៊ាន។
-
ការសរសេរកូដគឺជាដំណើរការសាកល្បង
និងមានកំហុសមិនចេះចប់
-
ដើម្បីបានពាក្យបញ្ជាត្រឹមត្រូវ
តាមកន្លែងនិមួយៗរបស់វា
-
ពេលខ្លះគ្រាន់តែចំណុចក្បៀសមួយសោះ
-
អាចធ្វើអោយយើងជោគជ័យឬមួយបរាជ័យ។
-
កាលណាកូដខូចគឺអ្វីៗខូចទាំងអស់
-
វាទាមទារការសាកល្បងច្រើនដង
-
រហូតដល់មានអច្ឆរិយកើតឡើង
-
ពេលអ្វីដែលយើងព្យាយាមកសាងចេញជារូបរាង។
-
វាទាមទារការព្យាយាម។
-
វាទាមទារភាពមិនល្អឥតខ្ចោះ។
-
យើងឃើញភ្លាមនៅក្នុងកម្មវិធីរបស់ពួកយើង
-
ក្មេងស្រីរបស់យើងខ្លាចធ្វើខុស
-
ខ្លាចមិនបានល្អឥតខ្ចោះ។
-
គ្រូនិយាយថា៖ ក្មេងស្រីសរសេរកូដគ្រប់រូប
-
ពេលរៀនពីរបៀបសរសេរកូដក្នុងសប្តាហ៍ទីមួយ
-
ហៅអ្នកគ្រូមកតុរបស់គាត់ហើយនិយាយថា៖
-
«ខ្ញុំមិនដឹងត្រូវសរសេរកូដអ្វីនោះទេ»។
-
អ្នកគ្រូមើលកញ្ចក់កុំព្យូទ័ររបស់នាង
-
គាត់ឃើញតែផ្ទាំងកំណែទទេស្អាត។
-
ប្រសិនបើគាត់មិនយល់ច្បាស់ គាត់នឹងគិតថា
កូនសិស្សរបស់គាត់
-
ប្រើពេលម្ភៃនាទីបានតែសំឡឹងមុខកំព្យូទ័រប៉ុណ្ណោះ។
-
ប៉ុន្តែបើគាត់គោះសញ្ញាបញ្ជាត្រឡប់ក្រោយ
ពីរបីដង
-
គាត់នឹងឃើញថាកូនសិស្សគាត់
បានសរសេរកូដតែលុបចោលវិញ។
-
នាងបានព្យាយាម នាងជិតបានសំរេច
-
ប៉ុន្តែមិនទាន់ត្រូវនូវឡើយ។
-
ជាជាងបង្ហាញពីអ្វីខ្លះដែលនាងបានធ្វើ
-
នាងបែរជាបង្ហាញភាពទទេស្អាត។
-
ល្អឥតខ្ចោះ ឬមួយទទេស្អាត។
-
ការពិតក្មេងស្រីរបស់យើងពូកែសរសេរកូដណាស់
-
ប៉ុន្តែបង្រៀនពួកគាត់សរសេរកូដតែម្យាង
មិនគ្រប់គ្រាន់ទេ។
-
មិត្តរបស់ខ្ញុំឈ្មោះ លីវ ប្រ៊ី ជាសាស្ត្រាចារ្យបង្រៀននៅសកលវិទ្យាល័យកូឡុំបៀរ
-
បង្រៀនពីការណែនាំអោយស្គាល់ចាវ៉ា
-
ប្រាប់ខ្ញុំពីពេលគាត់បង្រៀនសិស្ស
ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រថា៖
-
ពេលសិស្សប្រុសធ្វើកិច្ចការសាលាមិនសំរេច
-
ពួកគេមកជួបគាត់ហើយនិយាយថា៖
-
«លោកសាស្ត្រាចារ្យសូមជួយមើលកូដរបស់ខ្ញុំបន្តិច
តើខុសត្រង់ណា»
-
ឯសិស្សស្រីវិញមកជួបគាត់និយាយថា៖
-
«លោកសាស្ត្រាចារ្យ សូមជួយមើលខ្ញុំបន្តិច
តើខ្ញុំខុសត្រង់ណា»
-
យើងត្រូវតែចាប់ផ្តើមកែភាពល្អឥតខ្ចោះនេះ
-
បន្តែយើងត្រូវបញ្ចូលជាមួយនិងការកសាង
ភាពជាបងប្អូនស្រី
-
អោយគាត់ដឹងថាពួកយើងនៅក្បែរគាត់។
-
ព្រោះការខំប្រឹងជួសជុលប្រពន្ធ័ដែលខូច
ទៅហើយគឺគ្មានប្រយោជន៍ឡើយ។
-
មានស្ត្រីច្រើនរាប់មិនអស់បានប្រាប់ខ្ញុំថា៖
-
ខ្ញុំខ្លាចមិនហ៊ានលើកដៃ
-
ខ្ញុំខ្លាចមិនហ៊ានសួរសំណួរ
-
ព្រោះមិនចង់ជាមនុស្សតែម្នាក់
-
ដែលមិនយល់
-
ជាមនុស្សតែម្នាក់ដែលយ៉ាប់។
-
ពេលយើងបង្រៀនក្មេងស្រីអោយក្លាហ៊ាន
-
ហើយផ្តល់ប្រព័ន្ធឧបត្ថម្ភគាំទ្រពួកគាត់
-
គាត់នឹងកសាងរបស់អស្ចារ្យជាច្រើន
-
ហើយខ្ញុំឃើញវាកើតឡើងជារៀងរាល់ថ្ងៃ។
-
លើកយកក្មេងស្រីវិទ្យាល័យពីរនាក់ជាឧទាហរណ៌
-
គាត់បានផលិតហ្គែមមួយហៅថា សំឡីអនាម័យរត់ (តេមពុនរ៉ាន់)
-
ចាគឺហ្គេម សំឡីអនាម័យរត់ (តេមពុនរ៉ាន់)
-
ប្រឆាំងនឹងភាពខ្ពើមរអើមនៃការមករដូវ
-
និងការរើសអ៊ើងភេទនៅក្នុងហ្គេម។
-
ឫនារីភៀសខ្លួនជនជាតិសេរ៊ី
-
ដែលហ៊ានបង្ហាញសេចក្តីស្រលាញ់
ចំពោះប្រទេសថ្មីរបស់នាង
-
ដោយការផលិតអែបដើម្បីជួយជនជាតិអាមេរិក
ទៅដល់ប៉ូល។
-
ឫក៏ក្មេងស្រីអាយុ១៦ឆ្នាំដែលបានបង្កើតក្បួន
ដោះស្រាយ (Algorithm)
-
ដើម្បីពិនិត្យដឹងថាមហារីកជាប្រភេទ
ស្លូតឫកាច
-
ដើម្បីនាងអាចជួយសង្គ្រោះជីវិតឪពុករបស់នាង
-
ព្រោះគាត់កើតជំងឺមហារីក។
-
ទាំងនេះគ្រាន់តែជាឧទាហរណ៍បីក្នុងចំណោម
ឧទាហរណ៍រាប់ពាន់
-
ក្មេងស្រីរាប់ពាន់នាក់ដែលត្រូវបានកំណត់ដោយ
សង្គមថាមិនល្អឥតខ្ចោះ
-
អ្នកដែលបានខំប្រឹងប្រែង
អ្នកដែលបានតស៊ូព្យាយាម។
-
មិនថាពួកគេនឹងក្លាយជាអ្នកសរសេរកូដ
-
ឫជាអ្នកស្រីហែលឡារី ក្លីនតុន ឫអ្នកនាង
ប៊ីយ៉ង់សេអនាគតឫអត់ទេ
-
ពួកគេនឹងមិនបញ្ឈប់ក្តីសុបិន្តរបស់ពួកគេឡើយ។
-
ហើយមិនដែលមានអ្វីសំខាន់ជាងក្តីសុបិន្ត
ទាំងនោះទេសំរាប់ប្រទេសរបស់យើង។
-
ដើម្បីអោយសេដ្ឋកិច្ចសហរដ្ឋអាមេរិក
ឬសេដ្ឋកិច្ចណាក៏ដោយចំរើន
-
និងមានភាពច្នៃប្រឌិតពិត
-
យើងមិនអាចទុកចោលប្រជាជនចំនួន
ពាក់កណ្តាលនេះឡើយ
-
យើងគួរតែបង្រៀនក្មេងស្រីរបស់យើងអោយ
ក្លាហានមិនខ្លាចភាពមិនល្អឥតខ្ចោះ
-
ហើយយើងត្រូវចាប់ផ្តើមធ្វើវាពីឥឡូវនេះទៅ។
-
យើងមិនអាចរង់ចាំអោយពួកគេរៀន
ក្លាហ៊ានដូចខ្ញុំ
-
នៅពេលខ្ញុំមានអាយុ៣៣ឆ្នាំនោះទេ។
-
យើងគួរតែបង្រៀនពួកគេអោយមាន
ភាពក្លាហ៊ានតាំងពីនៅរៀន
-
និងពេលចេញធ្វើការដំបូង
-
ដែលពេលទាំងនោះមានឥទ្ធិពលបំផុត
លើអនាគតរបស់ពួកគេ
-
និងអនាគតរបស់អ្នកនៅជុំវិញ
-
ហើយយើងគួរបង្ហាញក្តីស្រលាញ់និង
ការទទួលយកដោយពេញចិត្ត
-
មិនមែនសំរាប់ភាពល្អឥតខ្ចោះរបស់ពួកគេទេ
-
តែសំរាប់ភាពក្លាហ៊ានរបស់ពួកគេទៅវិញ។
-
ដូច្នេះខ្ញុំសុំអ្នកទាំងអស់គ្នា ម្នាក់ៗប្រាប់ដល់
ក្មេងស្រីគ្រប់រូបដែលអ្នកស្គាល់ដូចជា
-
ប្អូនស្រី ក្មួយស្រី បុគ្កលិករបស់អ្នក
និងមិត្តិរួមការងាររបស់អ្នក
-
កុំអោយពួកគាត់ខ្លាចភាពមិនល្អឥតខ្ចោះ
-
ព្រោះពេលយើងបង្រៀនក្មេងស្រីកុំអោយខ្លាចភាពមិនល្អគ្រប់១០
-
ហើយជួយពួកគាត់ប្រើប្រាស់លក្ខណៈសម្បត្តិ
ដែលគាត់មាន ជាប្រយាជន៌
-
យើងនឹងកសាងចលនាយុវនារីក្លាហ៊ាន
-
អាចកសាងពិភពដ៏ប្រសើរសំរាប់ខ្លួនឯង
-
និងសំរាប់ពួកយើងទាំងអស់គ្នា។
-
អរគុណ!
-
(ស្នូរទះដៃ)
-
អរគុណ!
-
គ្រីស អេនដឺសិន៖ រីសស្មា អរគុណអ្នក។
-
អ្នកនាងមានទស្សនៈវិស័យអស្ចារ្យណាស់។
អ្នកនាងជាមនុស្សមានទស្សនៈវិស័យ។
-
ប្រាប់ខ្ញុំបានទេ តើកម្មវិធីរបស់អ្នកនាង
ដំណើរការយ៉ាងណាដែរ
-
តើមានក្មេងស្រីប៉ុន្មាននាក់ចូលរួមកម្មវិធី
របស់អ្នកនាងបច្ចុប្បន្ននេះ?
-
រីសស្មា ស៊ូចានី៖ ចា ក្នុងឆ្នាំ២០១២ យើងបង្រៀន
បានក្មេងស្រីចំនួន២០នាក់។
-
ឆ្នាំនេះយើងនឹងបង្រៀន៤មឺននាក់
នៅទូរទាំង៥០រដ្ឋ។
-
(ស្នូរទះដៃ)
-
ចំនួននេះគឺពិតជាច្រើនមែនទែន
-
ពីព្រោះឆ្នាំមុនយើងបណ្តុះបណ្តាល
បាន៧៥០០នាក់លើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។
-
គឺថាបញ្ហាអាក្រក់ខ្លាំងណាស់
-
ដូច្នេះយើងមិនអាចបង្កើតការផ្លាស់ប្តូរបែបនេះ
បានឆាប់រហ័ស។
-
ហើយអ្នកកំពុងធ្វើការជាមួយក្រុមហ៊ុនមួយចំនួន
ដែលមានវត្តមាននៅក្នុងបន្ទប់នេះ
-
ដែលបានស្វាគមន៍សិស្សបញ្ចប់ការសិក្សា
ពីសាលារបស់អ្នកនាងមែនទេ?
-
ចាសពិតមែន យើងមានក្រុមហ៊ុនដៃគូរសហការ
ចំនួន៨០
-
រួមទាំងក្រុមហ៊ុន Twitter ក្រុមហ៊ុន Facebook
-
ក្រុមហ៊ុន Adobe ក្រុមហ៊ុន IBM ក្រុមហ៊ុន
Microsoft ក្រុមហ៊ុន Pixar ក្រុមហ៊ុន Disney
-
ពួកគាត់នៅទីនេះទាំងអស់។
-
ប្រសិនបើអ្នកមិនទាន់ចូលរួម ខ្ញុំនឹងទៅតាមរក
អ្នកដល់កន្លែងដែរ
-
ព្រោះយើងត្រូវការក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់
-
ផ្តល់ឧិកាសដល់ក្មេងស្រីរៀនកូដបានធ្វើការនៅ
ក្រុមហ៊ុនរបស់ពួកគាត់។
-
ហើយក្រុមហ៊ុនមួយចំនួនបានប្រាប់អ្នកនាងថា
-
ពេលមានសមតុល្យជេនដឺបន្ថែម
-
ក្នុងក្រុមវិស្វកម្មរបស់ពួកគេ
រឿងល្អៗជាច្រើនបានកើតឡើង។
-
ចារឿងល្អៗពិតជាកើតមានមែន។
-
ខ្ញុំចង់និយាយថា វាអស្ចារ្យណាស់ដែលខ្ញុំបានដឹងថា
-
បច្ចុប្បន្ននេះសំភារៈប្រើប្រាស់
ប្រចាំថ្ងៃ៨៥ភាគរយគឺផលិតដោយស្ត្រី។
-
ស្ត្រីប្រើបណ្តាញសង្គមក្នុងអត្រា៦០០រយភាគរយច្រើនជាងបុរស។
-
យើងជាម្ចាស់អ៊ីនធឺនេត
-
ហើយយើងគួរជាអ្នកកសាងក្រុមហ៊ុននៃអនាគត។
-
ហើយខ្ញុំគិតថាពេលក្រុមហ៊ុនមាន
កំលាំងពលកម្មចំរុះ
-
ហើយពេលដែលពួកគេមានស្ត្រីពូកែៗក្នុង
ក្រុមវិស្វកម្មរបស់ពួកគេ
-
គេនឹងកសាងរបស់ដ៏អស្ចារ្យដែលយើង
កំពុងឃើញរាល់ថ្ងៃនេះ។
-
រីសស្មា៖ អ្នកដឹងទេថា អ្នកកំពុងធ្វើការងារ
អច្ឆរិយមួយដែលសំខាន់ខ្លាំងណាស់។
-
សហគមន៍ទាំងមូលអបអរសាទរអ្នកយ៉ាងខ្លាំង។
ផ្តល់អំណាចបន្ថែមទៀតដល់អ្នក។ សូមអរគុណ។
-
អរគុណ។
-
(ស្នូរទះដៃ)