YouTube

Got a YouTube account?

New: enable viewer-created translations and captions on your YouTube channel!

Khmer subtitles

← សន្ទរកថា ហ្គែតា ធាំបៃ នៅសន្និសិទ្ធអង្គការសហប្រជាជាតិស្តីពីបំរែបំរួលអាកាសធាតុ (ចំណងជើងរងជាភាសាខ្មែរ)

Get Embed Code
1 Language

Showing Revision 1 created 11/09/2019 by Amara Bot.

  1. ខ្ញុំឈ្មោះហ្គែតា ធាំបៃ អាយុ១៥ឆ្នាំ ខ្ញុំមកពីប្រទេសស៊ុយអែត។
  2. ខ្ញុំថ្លែងសន្ទរកថាឥឡូវនេះ ជួសមុខអោយ
    ភាពយុត្តិធម៌នៃអាកាសធាតុ (Climate Justice)
  3. មនុស្សជាច្រើននិយាយថាស៊ុយអែតគ្រាន់ជា
    ប្រទេសតូចមួយប៉ុណ្ណោះ
  4. ធ្វើអ្វីក៏គ្មាននរណាចាប់អារម្មណ៍ដែរ
  5. ប៉ុន្តែអ្វីដែលខ្ញុំបានរៀនកន្លងមក គ្មានពាក្យថាអ្នកនៅតូចណាស់ពុំអាចធ្វើការផ្លាស់ប្តូរបានទេ
  6. បើសិស្សមួយចំនួនអាចល្បីពេញពិភពលោក
    ដោយគ្រាន់តែពួកគាត់មិនព្រមចូលរៀន
  7. អញ្ចឹងស្រមៃមើលតើពួកយើងអាចរួមគ្នាធ្វើអ្វី
    បានខ្លះ បើយើងពិតជាចង់ធ្វើមែន
  8. តែដើម្បីធ្វើអញ្ចឹងបាន ពួកយើងត្រូវនិយាយ
    អោយបានច្បាស់
  9. ទោះជាមិនងាយស្រួលយ៉ាងណាក៏ដោយ
  10. អ្នកនិយាយតែអំពីកំណើនសេដ្ឋកិច្ចជានិរន្ទន៍
    ដែលមិនប៉ះពាល់ដល់បរិដ្ឋានប៉ុណ្ណោះ
  11. ព្រោះអ្នកភ័យខ្លាចជ្រុលក្នងការបាត់បង់
    ប្រជាប្រិយភាពរបស់ខ្លួន
  12. ហើយអ្នកនិយាយតែអំពីការរីកចំរើនទៅមុខ
    ជាមួយនិងគំនិតអាក្រក់ដដែលៗ
  13. ដែលនាំអោយមានភាពរញ៉េរញ៉ៃដូចសព្វថ្ងៃ
  14. សូម្បីដឹងច្បាស់ថា រឿងត្រឹមត្រូវដែលគួរតែធ្វើគឺ
    ចាប់ហ្រ្វាំងអាសន្ន
  15. អ្នកមិនមានភាពចាស់ទុំគ្រប់គ្រាន់ដើម្បីនិយាយ
    ការពិតដូចអ្វីដែលបានកើតឡើង
  16. ហើយទុកបន្ទុកនេះមកដល់ពួកយើងជាកូនចៅ
  17. ប៉ុន្តែខ្ញុំមិនខ្វល់ពីប្រជាប្រិយភាពអ្វីនោះទេ
  18. ខ្ញុំខ្វល់តែពីយុត្តិធម៌នៃអាកាសធាតុ
    និងជីវិតលើផែនដីនេះ
  19. អារ្យធម៌ អរិយធម៌ របស់យើងត្រូវបានគេលះបង់
  20. ដើម្បីបើកឧិកាសអោយមនុស្សមួយក្រុមតូច
  21. កាន់តែមានបានឡើង
  22. ជីវិតមនុស្ស សត្វ រុក្ខជាតិត្រូវបានគេលះបង់
    ដើម្បីអោយអ្នកមានអាចរស់នៅហ៊ឺហា
  23. ហើយមនុស្សជាច្រើនកើតទុក្ខដោយសារ
    ការរស់នៅហ៊ីហារបស់មនុស្សមួយចំនួននោះ។
  24. នៅឆ្នាំ២០៧៨ខាងមុខ ខ្ញុំនឹងប្រារព្ធខួបកំណើតទី៧៥របស់ខ្ញុំ
  25. បើខ្ញុំមានកូនចៅប្រហែលជាពួកគេនឹងចូលរួម
    ជាមួយខ្ញុំដែរ។
  26. ប្រហែលពួកគេនឹងសួរខ្ញុំអំពីអ្នកទាំងអស់គ្នា
  27. ប្រហែលពួកគេនឹងសួរខ្ញុំថាហេតុអ្វីពួកគាត់
    មិននាំគ្នាធ្វើអ្វីទាល់តែសោះ
  28. សូម្បីនៅមានពេលនូវឡើយក្នុងការចាត់វិធានការ
  29. អ្នកនិយាយថា៖ អ្នកស្រលាញ់កូនចៅ
    របស់អ្នកលើសពីអ្វីទាំងអស់
  30. ប៉ុន្តែអ្នកបែរជាលួចអនាគតរបស់ពួកគេនៅហ្នឹងមុខទៅវិញ
  31. ទាល់តែអ្នកផ្តោតការយកចិត្តទុកដាក់
    លើអ្វីដែលត្រូវធ្វើ
  32. ជាជាងអ្វីដែលនយោបាយរបស់អ្នកអាចធ្វើបាន
  33. នោះយើងគ្មានសង្ឈឹមទេ។
  34. យើងមិនអាចដោះស្រាយវិបត្តិដោយមិនចាត់ទុក
    វាជាវិបត្តិបានឡើយ
  35. យើងត្រូវរក្សាទុករ៉ែប្រេងអោយនៅក្នុងដី
  36. ហើយផ្តោតការយកចិត្តទុកដាក់លើ
    ភាពស្មើភាពគ្នា
  37. ប្រសិនបើការស្វែងរកដំណោះស្រាយ
    ចេញពីប្រព័ន្ធនេះពុំអាចរកបាន
  38. ប្រហែលយើងត្រូវប្តូរប្រព័ន្ធនេះចេញ។
  39. យើងមិនមែនមកដើម្បីសុំអង្វរកអោយមេដឹកនាំ
    ពិភពលោកយកចិត្តទុកដាក់លើពួកយើងនោះទេ
  40. អ្នកបានព្រងើយកន្តើយនឹងពួកយើង
    តាំងពីដើមមកហើយអាចនឹងបន្តធ្វើទៀត
  41. អ្នកគ្មានសល់លេសអ្វីទៀតទេ
    ហើយយើងក៏អស់ពេលដែរ។
  42. យើងមកទីនេះដើម្បីប្រាប់អ្នកថា៖ ការផ្លាស់ប្តូរ
    មកដល់ហើយ ទោះអ្នកចូលចិត្តឬអត់ក៏ដោយ។
  43. អំណាចពិតប្រាកដជារបស់ពលរដ្ឋ។
  44. អរគុណ។