1 00:00:00,680 --> 00:00:02,586 ជាងមួយទស្សវត្សកន្លងមកហើយ 2 00:00:02,680 --> 00:00:07,516 ខ្ញុំបានសិក្សាពីក្មេងៗត្រូវគេបណ្តេញចេញពីសាលា 3 00:00:07,760 --> 00:00:10,090 ឬហៅថាក្មេងបោះបង់ការសិក្សា 4 00:00:10,320 --> 00:00:13,776 ទីបំផុតពួកគេបរាជ័យដោយសារប្រព័ន្ធអប់រំ 5 00:00:13,800 --> 00:00:17,336 ក្លាយជាក្មេងតាមចិញ្ចើមផ្លូវ រងអំពើហឹង្សា 6 00:00:17,360 --> 00:00:18,816 ការបំពានពីប៉ូលីស 7 00:00:18,840 --> 00:00:20,296 ការធ្វើបាបយ៉ាងឃោរឃៅ 8 00:00:20,320 --> 00:00:22,510 និងការចាប់ដាក់គុក 9 00:00:22,600 --> 00:00:26,776 ខ្ញុំតាមដានក្មេងទាំងនេះជាច្រើនឆ្នាំ 10 00:00:26,800 --> 00:00:29,216 នៅតាមស្ថាប័នពាក់ព័ន្ធនានា 11 00:00:29,240 --> 00:00:34,950 ដើម្បីស្វែងយល់ពីអ្វីដែលយើងហៅថា “រុញចេញពីសាលា ចូលគុក” 12 00:00:36,720 --> 00:00:38,696 ពេលអ្នកមើលឃើញទិដ្ឋភាពបែបនេះ 13 00:00:38,720 --> 00:00:41,250 របស់ក្មេងៗក្នុងការស្រាវជ្រាវរបស់ខ្ញុំ 14 00:00:43,440 --> 00:00:44,886 អ្នកអាចនឹងឃើញបញ្ហា 15 00:00:44,896 --> 00:00:49,056 ក្មេងប្រុសម្នាក់មានកាន់ដបស្រាក្នុងដៃ 16 00:00:49,080 --> 00:00:51,216 គាត់អាយុប្រមាណ១៤ឆ្នាំ 17 00:00:51,240 --> 00:00:53,310 ហើយថ្ងៃនោះជាថ្ងៃសិក្សា 18 00:00:53,440 --> 00:00:55,936 អ្នកដទៃនៅពេលឃើញទិដ្ឋភាពបែបហ្នឹង 19 00:00:55,960 --> 00:00:57,976 មើលឃើញជាក្រុមក្មេងពាល 20 00:00:58,000 --> 00:01:00,096 ក្រុមវ៉ៃតប់ 21 00:01:00,120 --> 00:01:01,320 ក្រុមឧក្រិដ្ឋជន 22 00:01:01,680 --> 00:01:03,760 ប៉ុន្តែខ្ញុំឃើញរូបភាពខុសពីហ្នឹង 23 00:01:04,000 --> 00:01:07,496 ខ្ញុំឃើញក្មេងៗទាំងនេះតាមរបៀបមួយ 24 00:01:07,520 --> 00:01:11,840 ដែលពួកគេអាចនាំនូវតំលៃដល់ប្រព័ន្ធអប់រំ 25 00:01:12,320 --> 00:01:17,336 តើអ្នកនឹងចូលរួមជាមួយខ្ញុំប្តូររបៀបយើងដាក់ងារក្មេងៗ 26 00:01:17,560 --> 00:01:21,950 ពី “បង្កគ្រោះថ្នាក់” ទៅ “ពេញដោយសក្ដានុពល” ? 27 00:01:22,480 --> 00:01:23,570 (សំលេងទះដៃ) 28 00:01:29,800 --> 00:01:32,026 តើខ្ញុំដឹងដោយរបៀបណាថាក្មេងៗទាំងនេះ 29 00:01:32,086 --> 00:01:35,070 មានសក្តានុពល និងតាំងចិត្តផ្លាស់ប្តូរ? 30 00:01:35,120 --> 00:01:38,160 ខ្ញុំដឹងព្រោះខ្ញុំជាម្នាក់ក្នុងចំណោមនោះ 31 00:01:38,680 --> 00:01:43,016 ដឹងទេ ខ្ញុំធំឡើងក្នុងទីក្រុងជាមួយភាពក្រីក្រ 32 00:01:43,040 --> 00:01:44,256 ដោយគ្មានឪពុក 33 00:01:44,280 --> 00:01:47,120 គាត់បោះបង់ខ្ញុំតាំងពីខ្ញុំមិនទាន់កើតម្ល៉េះ 34 00:01:47,280 --> 00:01:49,096 យើងរស់នៅដោយពិឹងលើជំនួយ 35 00:01:49,120 --> 00:01:50,416 ពេលខ្លះគ្មានជំរក 36 00:01:50,440 --> 00:01:52,560 អត់ឃ្លានជាច្រើនលើកច្រើនគ្រា 37 00:01:52,720 --> 00:01:55,016 ពេលខ្ញុំអាយុ១៥ឆ្នាំ 38 00:01:55,040 --> 00:01:59,530 ខ្ញុំត្រូវបានគេចាប់ដាក់ឃុំ៣ដង ពីបទល្មើស៣ 39 00:02:00,240 --> 00:02:03,380 មិត្តល្អបំផុតរបស់ខ្ញុំត្រូវបានគេសំលាប់ 40 00:02:03,760 --> 00:02:05,256 ហើយមិនយូរប៉ុន្មាន 41 00:02:05,280 --> 00:02:07,816 ខណៈដែលខ្ញុំកំពុងឈរក្បែរពូខ្ញុំ 42 00:02:07,840 --> 00:02:09,499 គាត់ត្រូវបានគេបាញ់ 43 00:02:09,560 --> 00:02:12,056 ខណះកំពុងរង់ចាំរថយន្តសង្គ្រោះ 44 00:02:12,080 --> 00:02:13,840 ជាងមួយម៉ោង 45 00:02:16,000 --> 00:02:20,220 គាត់ហូរឈាមច្រើន ស្លាប់លើចញ្ចើមផ្លូវ 46 00:02:20,600 --> 00:02:24,170 ខ្ញុំបានបាត់បង់ជំនឿចិត្ត និងក្តីសង្ឃឹមក្នុងលោក 47 00:02:24,360 --> 00:02:28,496 ហើយខ្ញុំឈប់ជឿអ្វីទាំងអស់ ព្រោះសង្គមនេះធ្វើអោយខ្ញុំបរាជ័យ។ 48 00:02:28,520 --> 00:02:30,616 ខ្ញុំគ្មានអ្វីផ្តល់អោយនរណាម្នាក់ 49 00:02:30,640 --> 00:02:34,790 ហើយគ្មាននរណាម្នាក់ផ្តល់អ្វីៗអោយខ្ញុំដែរ។ 50 00:02:35,160 --> 00:02:36,736 ខ្ញុំជឿថានេះជាវាសនារបស់ខ្ញុំ 51 00:02:36,760 --> 00:02:40,200 ខ្ញុំគិតថាខ្ញុំនឹងគ្មានជីវិតរស់ដល់អាយុ១៨ឆ្នាំផង 52 00:02:40,440 --> 00:02:42,656 មូលហេតុខ្ញុំមកទីនេះថ្ងៃនេះ 53 00:02:42,680 --> 00:02:47,176 គឺព្រោះតែគ្រូបង្រៀនម្នាក់ដែលយកចិត្តទុកដាក់នឹងខ្ញុំ 54 00:02:47,200 --> 00:02:49,840 និងជួយដាស់សតិខ្ញុំរហូតមក 55 00:02:51,000 --> 00:02:52,376 គ្រូបង្រៀនម្នាក់នេះ 56 00:02:52,400 --> 00:02:54,600 គឺអ្នកស្រី រូស 57 00:02:55,920 --> 00:03:00,216 គាត់គឺជាគ្រូម្នាក់ដែលចូលចិត្តឈឺឆ្អាលរឿងកូនសិស្ស 58 00:03:00,240 --> 00:03:01,206 (សំលេងសើច) 59 00:03:02,000 --> 00:03:04,456 គាត់គឺជាគ្រូដែលតែងតែនិយាយថា៖ 60 00:03:04,480 --> 00:03:07,616 វិចទ័រ ខ្ញុំនៅទីនេះ ពេលណាទើបអ្នកត្រូវការខ្ញុំ... 61 00:03:07,640 --> 00:03:08,630 (សំលេងសើច) 62 00:03:09,880 --> 00:03:11,536 តែខ្ញុំមិនទាន់ត្រៀមខ្លួនរួច 63 00:03:11,560 --> 00:03:15,700 ប៉ុន្តែគាត់យល់ពីគោលការណ៍គ្រឹះមួយអំពីក្មេងដូចខ្ញុំ 64 00:03:15,840 --> 00:03:17,650 ពួកយើងគឺដូចជាអ័យស្ទ័រអញ្ចឹង 65 00:03:17,760 --> 00:03:20,496 យើងបើកគំរបឡើង នៅពេលយើងត្រៀមខ្លួនរួចប៉ុណ្ណោះ 66 00:03:20,520 --> 00:03:23,800 ហើយប្រសិនបើអ្នកមិននៅទីនោះក្បែរយើងទេ 67 00:03:23,960 --> 00:03:26,274 យើងនឹងបិទគំរបរបស់យើងវិញភ្លាម 68 00:03:26,400 --> 00:03:28,096 អ្នកស្រី រូស នៅទីនោះក្បែរខ្ញុំ 69 00:03:28,120 --> 00:03:30,136 គាត់ដាក់ខ្ឡួនចូលជិតពួកយើង 70 00:03:30,160 --> 00:03:34,296 គាត់គោរពសហគមន៍ខ្ញុំ សាច់ញាតិខ្ញុំ និងក្រុមគ្រួសារខ្ញុំ 71 00:03:34,320 --> 00:03:37,640 ខ្ញុំប្រាប់គាត់ពីរឿងលោកពូ រ៉ូបេន 72 00:03:38,240 --> 00:03:40,896 គាត់យកខ្ញុំទៅធ្វើការជាមួយគាត់ព្រោះខ្ញុំគ្មានលុយ 73 00:03:40,920 --> 00:03:42,776 ហើយគាត់ដឹងច្បាស់ថាខ្ញុំត្រូវការលុយចាយ 74 00:03:42,800 --> 00:03:45,980 គាត់រើសអេតចាយសំរាប់ចិញ្ចឹមជីវិត 75 00:03:46,640 --> 00:03:48,376 ម៉ោង៤ភ្លឺមុនទៅសាលា 76 00:03:48,400 --> 00:03:51,450 ខ្ញុំជញ្ជូនសំបកដបបោះចូលឡានគាត់ 77 00:03:51,760 --> 00:03:53,480 ធ្វើអោយសំបកដបបែក 78 00:03:53,760 --> 00:03:55,816 មុតដៃហូរឈាម 79 00:03:55,840 --> 00:03:59,520 ជោគខោនិងស្បែកជើងកីឡារបស់ខ្ញុំ 80 00:04:00,320 --> 00:04:03,930 ខ្ញុំតក់ស្លុត ឈឺយ៉ាងខ្លាំង ក៏សំរាក 81 00:04:04,880 --> 00:04:08,176 ពូសម្លឹងមុខខ្ញុំ ហើយគាត់និយាយថា 82 00:04:08,200 --> 00:04:09,536 "Mijo, 83 00:04:09,560 --> 00:04:12,240 estamos buscando vida." 84 00:04:13,040 --> 00:04:15,466 "ពួកយើងកំពុងស្វែងរកជីវិតដ៏ប្រសើរមួយ 85 00:04:15,596 --> 00:04:19,556 យើងកំពុងព្យាយាមបងើ្កតអ្វីៗ ពីបាតដៃទទេ"។ 86 00:04:20,880 --> 00:04:23,696 អ្នកស្រី រូស ស្តាប់រឿងខ្ញុំ 87 00:04:23,720 --> 00:04:26,216 ចង់អោយខ្ញុំនិយាយរឿងនេះក្នុងថ្នាក់ ហើយគាត់និយាយថា 88 00:04:26,240 --> 00:04:28,820 “វិចទ័រ នេះគឺជាអំណាចរបស់អ្នក 89 00:04:28,920 --> 00:04:30,680 នេះជាសក្កានុពលរបស់អ្នក 90 00:04:30,860 --> 00:04:36,136 គ្រួសារ វប្បធម៍ សហគមន៍ បានបង្រៀននិងលុតដំអ្នកអោយចេះតស៊ូ 91 00:04:36,160 --> 00:04:41,496 អ្នកនឹងប្រើវាជាប្រយោជន៍ក្នុងការរៀនសូត្រ 92 00:04:41,520 --> 00:04:45,940 ដើម្បីអាចត្រឡប់មកជួយអភិវឌ្ឍន៍សហគមន៍របស់អ្នក។” 93 00:04:46,520 --> 00:04:48,416 ជាមួយការជួយរបស់អ្នកស្រី រូស 94 00:04:48,440 --> 00:04:51,190 ខ្ញុំត្រឡប់មកចូលរៀនវិញ។ 95 00:04:51,480 --> 00:04:54,040 លទ្ធផលរៀនក៏បានល្អ 96 00:04:55,480 --> 00:04:57,970 ហើយខ្ញុំបានបញ្ចប់ការសិក្សាដូចគេឯង។ 97 00:04:58,160 --> 00:04:59,440 (សំលេងទះដៃ) 98 00:05:05,760 --> 00:05:08,416 ប៉ុន្តែអ្នកស្រី រូស និយាយមកខ្ញុំមុនថ្ងៃបិទវគ្គថា 99 00:05:08,440 --> 00:05:11,440 វិចទ័រអ្នកគ្រូមានមោទនភាពចំពោះកូនណាស់ 100 00:05:11,720 --> 00:05:13,696 អ្នកគ្រូដឹងច្បាស់ថាកូនអាចធ្វើបាន 101 00:05:13,720 --> 00:05:16,936 ឥឡូវដល់ពេលចូលរៀនមហាវិទ្យាល័យហើយ 102 00:05:16,960 --> 00:05:18,160 (សំលេងសើច) 103 00:05:19,320 --> 00:05:20,536 មហាវិទ្យាល័យ? ខ្ញុំហ្នឹង? 104 00:05:20,560 --> 00:05:24,400 អូយ អ្នកគ្រូនិយាយស្អីហ្នឹង ខ្ញុំហ្នឹងចូលរៀនមហាវិទ្យាល័យ? 105 00:05:24,480 --> 00:05:28,750 ក្រោយមកខ្ញុំបានដាក់ពាក្យចូលរៀន ដោយមានការណែនាំ និងជ្រំុជ្រែងពីគាត់ 106 00:05:28,920 --> 00:05:31,016 ខ្ញុំទទួលបានលិខិតអនុញ្ញាតិអោយចូលរៀន 107 00:05:31,040 --> 00:05:33,256 ប៉ុន្តែឋិតក្រោមលក្ខខ័ណ្ឌមួយសរសេរថា 108 00:05:33,280 --> 00:05:37,140 "អ្នកត្រូវបានអនុញ្ញាតិអោយចូលរៀនសាកល្បងសិន។" 109 00:05:37,400 --> 00:05:39,896 “ស្អីគេ... សាកល្បងសិន”? ខ្ញុំកំពុងតែសាកល្បងស្រាប់ហើយហ្នឹង 110 00:05:39,920 --> 00:05:41,136 គ្មានបញ្ហា?" 111 00:05:41,160 --> 00:05:42,416 (សំលេងសើច) 112 00:05:42,440 --> 00:05:46,320 វាគឺការសាកល្បងផ្នែកអប់រំ មិនមែនផ្នែកព្រហ្មទណ្ឌទេ។ 113 00:05:47,320 --> 00:05:51,136 តើគ្រូដូចអ្នកស្រីរូស បានធ្វើអ្វីខ្លះទើបបានជោគជ័យនឹងក្មេងៗ 114 00:05:51,160 --> 00:05:53,056 ដូចក្មេងៗឋិតក្នុងការស្រាវជ្រាវរបស់ខ្ញុំ? 115 00:05:53,080 --> 00:05:55,256 ខ្ញុំសូមស្នើយុទ្ធសាស្រ្តចំនួនបី 116 00:05:55,280 --> 00:05:56,496 ទីមួយ៖ 117 00:05:56,520 --> 00:06:00,696 បោះចោលទស្សនៈអន់ថយក្នុងវិស័យអប់រំ 118 00:06:00,720 --> 00:06:02,976 ក្មេងទាំងនេះមកពីកន្លែងដែលប្រើហឹង្សា 119 00:06:03,000 --> 00:06:04,256 ក្រុមអ្នកក្រីក្រ 120 00:06:04,280 --> 00:06:06,856 ក្មេងទាំងនេះអាចបង្កគ្រោះថ្នាក់ ជាសិស្សគេចសាលា។ 121 00:06:06,880 --> 00:06:11,760 ក្មេងទាំងនេះបង្រៀនយ៉ាងណាក៏មិនចេះដែរ។ 122 00:06:13,040 --> 00:06:14,696 បើពួកគេមានបញ្ហា 123 00:06:14,720 --> 00:06:16,800 យើងមានដំណោះស្រាយ” 124 00:06:18,200 --> 00:06:19,400 ទីពីរ៖ 125 00:06:19,840 --> 00:06:25,440 សូមអោយតំលៃរឿងរ៉ាវ ដែលពួកគេនាំមកសាលា។ 126 00:06:25,560 --> 00:06:31,056 រឿងរ៉ាវជូរច៉ត់ពួកគេបានឆ្លងកាត់គឺអស្ចារ្យខ្លាំងណាស់។ 127 00:06:31,080 --> 00:06:35,620 ហើយខ្ញុំដឹងថា អ្នកដឹងរឿងទាំងនេះខ្លះដែរ។ 128 00:06:36,840 --> 00:06:40,096 រឿងរ៉ាវ និងបទពិសោធន៍ជូរច៉ត់ទាំងនេះ 129 00:06:40,120 --> 00:06:44,760 បង្ហាញនូវភាពរឹងមាំ ចរឹតលក្ខណៈ និងភាពអត់ធន់។ 130 00:06:45,640 --> 00:06:48,816 តោះជួយក្មេងៗធ្វើអោយរឿងរបស់គេកាន់តែប្រណិត។ 131 00:06:48,840 --> 00:06:50,816 លើកទឹកចិត្តពួកគេអោយមានមោទនភាពចំពោះខ្លួនឯង 132 00:06:50,840 --> 00:06:54,776 ពីព្រោះប្រព័ន្ធអប់រំរបស់យើងស្វាគមន៍ ក្រុមគ្រួសារ វប្បធម៌ 133 00:06:54,800 --> 00:06:56,016 សហគមន៍របស់គេ 134 00:06:56,040 --> 00:06:58,840 និងជំនាញដែលគេបានរៀនដើម្បីរស់។ 135 00:06:59,680 --> 00:07:03,816 យ៉ាងណាមិញ យុទ្ធសាស្រ្តទីបីដែលជាយុទ្ធសាស្រ្តសំខាន់បំផុត 136 00:07:03,840 --> 00:07:05,056 គឺធនធានទំនុបបំរុង។ 137 00:07:05,080 --> 00:07:08,920 យើងត្រូវផ្តល់ធនធានគ្រប់គ្រាន់ដល់ពួកគេ 138 00:07:10,040 --> 00:07:12,800 ភាពក្លាហានតែមួយមុខមិនគ្រប់គ្រាន់ទេ 139 00:07:14,080 --> 00:07:16,256 អ្នកអាចអង្គុយចាំមើលហើយប្រាប់ខ្ញុំថា៖ 140 00:07:16,280 --> 00:07:19,416 "នែប្អូនប្រុស រៀនចេះជួយខ្លួនឯងនឹងអ្វីដែលប្អូនមាន។" 141 00:07:19,440 --> 00:07:22,496 ប៉ុន្តែតើខ្ញុំជួយខ្លួនឯងយ៉ាងម៉េច បើកើតមកគ្មានអ្វីផងហ្នឹង? 142 00:07:22,520 --> 00:07:23,736 (សំលេងសើច) 143 00:07:23,760 --> 00:07:25,496 ជួយប្រាប់ផង តើខ្ញុំគួរជួយខ្លួនឯងដោយរបៀបណា? 144 00:07:25,520 --> 00:07:26,460 (សំលេងទះដៃ) 145 00:07:33,520 --> 00:07:34,736 ការបណ្តុះបណ្តាលការងារ 146 00:07:34,760 --> 00:07:35,976 ការអប់រំណែនាំ 147 00:07:36,000 --> 00:07:37,696 ការប្រឹក្សាយោបល់។ល។ 148 00:07:37,720 --> 00:07:40,456 គឺបង្រៀនក្មេងៗអោយចេះរៀនពីកំហុសរបស់ខ្លួន 149 00:07:40,480 --> 00:07:42,176 ជាជាងការដាក់ទណ្ឌកម្មពួកគេ 150 00:07:42,200 --> 00:07:45,720 និងបណ្តេញចេញពីសាលាដូចសត្វធាតុ។ 151 00:07:47,400 --> 00:07:48,616 ចុះបើធ្វើដូច្នេះវិញតើអ្នកយល់យ៉ាងណាដែរ? 152 00:07:48,640 --> 00:07:54,376 ខ្ញុំសំណូមពរអោយមានប្រព័ន្ធយុត្តិធម៌ ស្តារសប្បទា នៅគ្រប់វិទ្យាល័យទាំងអស់ក្នុងសហរដ្ឋអាមេរិក។ 153 00:07:54,400 --> 00:07:57,080 (សំលេងទះដៃ) 154 00:08:01,200 --> 00:08:07,056 យើងបានធ្វើតេស្តគំនិតទាំងនេះក្នុងសហគមន៍វ៉តក្នុងទីក្រុងអីលអេ 155 00:08:07,080 --> 00:08:10,336 ជាមួយក្មេងៗចំនួន៤០នាក់ដែលបានបណ្តេញចេញពីសាលា 156 00:08:10,360 --> 00:08:12,040 វីលៀមគឺជាក្មេងប្រុសម្នាក់ចំណោមនោះ។ 157 00:08:12,600 --> 00:08:16,896 គាត់ត្រូវបានគេដាក់ងារមិនល្អជាច្រើន។ 158 00:08:16,920 --> 00:08:20,136 គាត់បោះបង់ការសិក្សា គាត់ជាសមាជិកក្មេងពាល 159 00:08:20,160 --> 00:08:21,810 ជាឧក្រិដ្ឋជន។ 160 00:08:22,200 --> 00:08:24,776 ពេលពួកយើងជួបគាត់ គាត់បានបដិសេធន៍យើង។ 161 00:08:24,800 --> 00:08:27,216 ប៉ុន្តែខ្ញុំចាំពាក្យអ្នកស្រី រូស ធ្លាប់និយាយថា 162 00:08:27,240 --> 00:08:30,766 “ហេ ខ្ញុំនៅទីនេះចាំជួយអ្នកជានិច្ច ពេលអ្នកត្រូវការសូមមករកខ្ញុំចោះ”។ 163 00:08:30,840 --> 00:08:31,815 (សំលេងសើច) 164 00:08:32,039 --> 00:08:33,320 មួយរយៈក្រោយ 165 00:08:34,480 --> 00:08:36,696 ក្រោយមកគាត់ចាប់ផ្តើមបើកចិត្ត 166 00:08:36,720 --> 00:08:39,899 ហើយខ្ញុំនៅចាំទិដ្ឋភាពថ្ងៃមួយដែលគាត់បានផ្លាស់ប្តូរខ្លួនឯងតាមរយៈការជួយក្មេងស្រីម្នាក់។ 167 00:08:39,969 --> 00:08:41,616 ពួកយើងស្ថិតក្នុងក្រុមធំមួយ 168 00:08:41,640 --> 00:08:44,736 មានក្មេងស្រីម្នាក់ក្នុងកម្មវិធីរបស់យើងយំយ៉ាងខ្លាំង 169 00:08:44,760 --> 00:08:47,440 នាងបានប្រាប់ពួកយើងពីរឿងកំសត់របស់នាង 170 00:08:48,520 --> 00:08:52,676 ដែលឪពុករបស់នាងត្រូវបានគេសំលាប់ 171 00:08:52,800 --> 00:08:56,860 ហើយសាកសពគាត់ត្រូវគេចុះផ្សាយលើទំព័រកាសែតនៅថ្ងៃបន្ទាប់។ 172 00:08:59,960 --> 00:09:02,176 ខ្ញុំមិនដឹងថាត្រូវលួងនាងដោយរបៀបណា 173 00:09:02,200 --> 00:09:03,936 បានត្រឹមទុកពេលអោយនាងរំងាប់ចិត្តបន្តិចសិន 174 00:09:03,960 --> 00:09:06,200 តែវីលៀមមានទឹកចិត្តណាស់ 175 00:09:06,640 --> 00:09:09,616 គាត់បានទះតុហើយស្រែកថា 176 00:09:09,640 --> 00:09:14,120 “តោះពួកយើងអោបគ្នាទាំងអស់គ្នា។” 177 00:09:15,640 --> 00:09:18,280 (សំលេងទះដៃ) 178 00:09:23,160 --> 00:09:29,176 ក្មេងស្រីនោះបានប្រែពីការស្រក់ទឹកភ្នែកឈឺចាប់ទៅជាញញឹមឡើងវិញ ហើយសំណើចក្នុងក្រុមបន្លឺឡើង 179 00:09:29,200 --> 00:09:33,776 ជាសញ្ញាប្រាប់នាងថាសហគមន៍របស់នាងនឹងគាំទ្រនាង 180 00:09:33,800 --> 00:09:38,576 ពេលនោះវីលៀមចាប់ផ្តើមយល់ពីគោលបំណងនៃការរស់នៅ 181 00:09:38,600 --> 00:09:43,560 គឺដើម្បីជួយមនុស្សក្នុងសហគមន៍របស់គាត់។ 182 00:09:44,520 --> 00:09:46,176 គាត់ប្រាប់ពួកយើងពីរឿងរបស់គាត់។ 183 00:09:46,200 --> 00:09:47,976 យើងធ្វើអោយរឿងគាត់កាន់តែប្រណិត 184 00:09:48,000 --> 00:09:52,816 ពីរឿងគួរអោយអាណិតទៅជារឿងគួរអោយស្ញើចសរសើរ 185 00:09:52,840 --> 00:09:55,216 ដែលបានយកឈ្នះស្ថានភាពអាក្រក់បំផុត។ 186 00:09:55,240 --> 00:09:57,460 យើងអោយតំលៃខ្ពស់លើរឿងនេះ។ 187 00:09:57,680 --> 00:10:01,160 វីលៀមក៏បន្តការសិក្សារហូតបានបញ្ចប់ជាស្ថាពរ 188 00:10:02,360 --> 00:10:07,096 និងទទួលបានវិញ្ញាប័នប័ត្របញ្ចប់ការសិក្សាផ្នែកសន្តិសុខ 189 00:10:07,120 --> 00:10:10,976 ហើយឥឡូវនេះកំពុងធ្វើការអោយសាលាមួយ។ 190 00:10:11,000 --> 00:10:12,290 (សំលេងទះដៃ) 191 00:10:19,760 --> 00:10:21,336 ធម៌របស់អ្នកស្រីរូស 192 00:10:21,360 --> 00:10:23,616 គឺថា 193 00:10:23,640 --> 00:10:28,040 ពេលយើងបង្រៀនដោយបេះដូង ចិត្តក៏នឹងទៅជាមួយដែរ 194 00:10:30,600 --> 00:10:34,520 អ្នកនិពន្ធល្បីម្នាក់ ឈ្មោះខាលី ជីប្រាណ ពោលថា៖ 195 00:10:35,200 --> 00:10:39,640 “ចាកផុតពីទុក្ខវេទនា កើតមានវិញ្ញាណដ៏អស្ចារ្យ 196 00:10:40,440 --> 00:10:45,360 កំពូលវីរជនមានស្នាមពេញខ្លួន"។ 197 00:10:46,040 --> 00:10:51,696 ខ្ញុំជឿថាដើម្បីបដិវត្តន៍ប្រព័ន្ធអប់រំដែលយើងកំពុងនិយាយនេះ 198 00:10:51,720 --> 00:10:56,656 យើងត្រូវការក្មេងៗមកធ្វើការជាមួយយើង 199 00:10:56,680 --> 00:10:58,936 ពេលពួកគេប្រែជាល្អប្រណិត 200 00:10:58,960 --> 00:11:02,016 ស្គាល់ពីលក្ខណៈសម្បត្តិ ភាពអត់ធន់ និង ភាពក្លាហានរបស់ខ្លួន 201 00:11:02,040 --> 00:11:04,780 ដែលបានអភិវឌ្ឍន៍កន្លងមក 202 00:11:05,080 --> 00:11:09,120 ការសិក្សារបស់ពួកគេនឹងប្រសើរទៅតាមហ្នឹងដែរ។ 203 00:11:11,360 --> 00:11:13,696 សូមមានភាពជឿជាក់លើក្មេងៗរបស់យើង។ 204 00:11:13,720 --> 00:11:17,016 សូមផ្តល់ធនធានទំនុបបំរុងពួកគេអោយបានត្រឹមត្រូវ។ 205 00:11:17,040 --> 00:11:19,696 ខ្ញុំនឹងប្រាប់អ្នកអំពីអ្វីដែលអ្នកគ្រូរបស់ខ្ញុំបានផ្តល់ដល់ខ្ញុំ។ 206 00:11:19,720 --> 00:11:22,200 គាត់ជឿជាក់លើខ្ញុំយ៉ាងខ្លាំង 207 00:11:23,120 --> 00:11:27,216 ដែលការជឿជាក់របស់គាត់ធ្វើអោយខ្ញុំជឿជាក់លើខ្លួនឯងដែរ។ 208 00:11:27,240 --> 00:11:28,456 សូមអរគុណ។ 209 00:11:28,480 --> 00:11:29,650 (សំលេងទះដៃ)