Return to Video

ដំណើរ​វែងឆ្ងាយ៖ ការ​សហការណ៍ដ៏​អស្ចារ្យ និង​​មិន​ធ្លាប់​មាន​ពីមុន

  • 0:00 - 0:03
    ♪ (inspirational music) ♪
  • 0:03 - 0:05
    ពេលអ្នកចូលរួមជាក្រុមតន្ត្រីករ អ្នកតត្រូវតែ
  • 0:05 - 0:09
    បង្ហាញគំនិតយោបល់របស់អ្នក រួចចាប់ផ្ដើមទាំងអស់គ្នា។
  • 0:09 - 0:13
    វាពិតជាបរិយាកាសល្អ ហើយវាជាអារម្មណ៍ដ៏ងប់ងុលមួយ។
  • 0:13 - 0:17
    ខ្ញុំគិតថាការសហការនៅ Mozilla គឺពិតជាប្លែក ហើយអស្ចារ្យខ្លាំងណាស់។
  • 0:17 - 0:21
    យើងនឹងមានភាពរឹងមាំបំផុត នៅពេលយើងធ្វើការជាមួយសហគមន៍
  • 0:21 - 0:23
    ព្រេាះពួកគេជាមនុស្សដែលមកពីជុំវិញពិភពលោក។
  • 0:23 - 0:26
    ខ្ញុំសូមអរគុណដល់អ្នកចូលរួមទាំងឡាយដែលបានជួយ
  • 0:26 - 0:30
    កែកំហុស រៀបចំកំហុស និងបែងចែកកំហុស។
  • 0:30 - 0:33
    ពួកគេបានប្ដេជ្ញាចិត្ត១០០% ចំពេាះគម្រោង ហើយខ្ញុំមិនឃើញ
  • 0:33 - 0:36
    មានអ្វីខុសប្លែកគ្នារវាងពួកគេ និងអ្នកដែលនៅក្បែរពួកគេឡើយ។
  • 0:36 - 0:39
    ច្រើនដងណាស់ ដែលមានមនុស្សម្នាក់ស្រាប់តែលេចឡើង
  • 0:39 - 0:42
    ហើយនិយាយថា 'ខ្ញុំរំភើបចិត្តមែនទែនជាមួយ Australis ខ្ញុំពិតជាចង់ជួយណាស់'
  • 0:42 - 0:44
    ហើយយើងមានកំហុសជាច្រើន យើងបានប្រាប់ពួកគាត់ថា
  • 0:44 - 0:46
    'មួយនេះគឺល្អសម្រាប់អ្នក ដើម្បីចាប់ផ្ដើម'
  • 0:46 - 0:48
    ហើយយើងបានណែនាំអំពីវា បន្ទាប់មកពួកគេក៏ធ្វើការលើវា
  • 0:48 - 0:50
    ហើយពួកគាត់បានធ្វើវារួចរាល់ វាជារឿងដែលគួរឲ្យរីករាយមែនទែន។
  • 0:50 - 0:53
    ដោយសារបន្ទាប់មកយើងបានណែនាំពួកគាត់បន្ថែម ហើយយើងនិយាយថា 'សូមជួយបន្ថែមទៀត'។
  • 0:53 - 0:58
    Australis គឺធំណាស់សម្រាប់ខ្ញុំ វាមានវត្ថុខុសៗគ្នាជាច្រើន។
  • 0:58 - 1:03
    មានវត្ថុជាច្រើនដែលត្រូវរៀបចំសម្រាប់ Firefox កំណែថ្មីនេះ។
  • 1:03 - 1:07
    ហើយសហគមន៍របស់យើងមានភាពរីករាយជាខ្លាំង ដែលបានបកប្រែវា
  • 1:07 - 1:10
    ព្រមទាំងបានរួចរាល់សម្រាប់ការចេញផ្សាយនេះ។
  • 1:10 - 1:13
    ខ្ញុំគិតថាយើងនឹងអាចធ្វើឲ្យផលិតផលនេះកាន់តែប្រសើរឡើង
  • 1:13 - 1:15
    ព្រេាះយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពេាះមតិត្រឡប់។
  • 1:15 - 1:17
    យើងទទួលបានការផ្ដល់យោបល់ និងមតិត្រឡប់ច្រើន។
  • 1:17 - 1:19
    ខ្ញុំមានមោទនភាពណាស់ ដែលយើងអាចដេាះស្រាយ
  • 1:19 - 1:22
    បញ្ហាផ្សេងៗ ដែលបានកើតឡើងនៅក្នុងគម្រោង។
  • 1:22 - 1:24
    វាមានកំហុសធំៗជាច្រើន។
  • 1:24 - 1:26
    ពេលយើងធ្វើការអភិវឌ្ឍ
  • 1:26 - 1:29
    យើងតែងតែព្យាយាមរង់ចាំគំនិតយោបល់ពីអ្នកទាំងអស់គ្នា។
  • 1:29 - 1:31
    ខ្ញុំគិតថា ពួកយើងមិនស្រប់ទៅលើចំណុចមួយចំនួន
  • 1:31 - 1:34
    ប៉ុន្តែជាក់ស្ដែង យើងមានការពិភាក្សាយ៉ាងល្អិតល្អន់។
  • 1:34 - 1:35
    ពួកគេតែងតែរក្សាគំនិតវិជ្ជមានជានិច្ច។
  • 1:35 - 1:40
    វាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលឃើញមនុស្សទាំងឡាយធ្វើការរួមគ្នា។
  • 1:40 - 1:43
    អ្ហ! ខ្ញុំជាអ្នកថ្មី ខ្ញុំទើបមកទីនេះបានពីរបីខែប៉ុណ្ណេាះ ហើយ
  • 1:43 - 1:47
    ខ្ញុំគិតថា វាជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតសម្រាប់ខ្ញុំ
  • 1:47 - 1:52
    ដែលឃើញមនុស្សទាំងឡាយបានមកជួបជុំគ្នា ដើម្បីធ្វើឲ្យវាកើតឡើង។
  • 1:52 - 1:56
    ការចូលរួមសហការជាក្រុមដ៏ធំសម្បើម អស្ចារ្យ។
  • 1:56 - 2:00
    វាជាភាពរីករាយដ៏ពិតប្រាកដមួយ ដែលមនុស្សមួយក្រុុម
  • 2:00 - 2:04
    បានចូលរួមធ្វើការជាមួយគ្នាដើម្បីធ្វើឲ្យវាកើតឡើង។
  • 2:04 - 2:09
    យើងបានបញ្ចប់ការបង្កើតអ្វីមួយដែលល្អប្រសើរបំផុត
  • 2:09 - 2:12
    ដោយសារតែយើងបាន និងកំពុងធ្វើការជាមួយក្រុមដែលមានចំណេះដឹងច្រើនមុខ។
  • 2:12 - 2:16
    គ្រប់គ្នាបានធ្វើការអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញវា
  • 2:16 - 2:19
    និងដើម្បីធ្វើឲ្យវាជោគជ័យ។
  • 2:19 - 2:24
    ♪ (b flat) ♪
Title:
ដំណើរ​វែងឆ្ងាយ៖ ការ​សហការណ៍ដ៏​អស្ចារ្យ និង​​មិន​ធ្លាប់​មាន​ពីមុន
Description:

more » « less
Video Language:
English

Khmer subtitles

Revisions