Return to Video

Unplugged - Variables in Envelopes

  • 0:23 - 0:26
    មេរៀន​នេះ​មាន​ឈ្មោះ​ថា អថេរ​នៅ​ក្នុង​សំបុត្រ។
  • 0:26 - 0:30
    យើង​នឹង​រៀន​អំពី​របៀប​សង់​ប្រយោគ នៅ​ពេល​យើង​ខ្វះខាត​ព័ត៌មាន​មួយ​ចំនួន។
  • 0:30 - 0:34
    ពួកយើង​ភាគច្រើន ទម្លាប់​នឹង​ការ​បំពេញ​ចន្លោះ។
  • 0:34 - 0:37
    យើង​ធ្វើ​បែប​នេះ នៅ​ពេល​យើង
    ត្រូវ​បំពេញ​ឈ្មោះ​នៅ​លើ​សន្លឹក​កិច្ចការផ្ទះ។
  • 0:37 - 0:41
    ពេលខ្លះ មាន​ចន្លោះ​ច្រើន​ជាង​មួយ ដែល​ត្រូវ​បំពេញ ហេតុដូច្នេះ​ហើយ
  • 0:41 - 0:46
    ពួកយើង​ឱ្យ​ឈ្មោះ​ទៅ​ចន្លោះ​ទាំង​នោះ ដើម្បី​ឱ្យ​ដឹង​ថា
    ព័ត៌មាន​ណា​ត្រូវ​ចូល​ទៅ​ក្នុង​ចន្លោះ​នោះ។
  • 0:47 - 0:50
    អថេរ គឺជា​កន្លែង​ដាក់​ព័ត៌មណា​ណា​មួយ​ដែល​អាច​ផ្លាស់ប្ដូរ។
  • 0:51 - 0:55
    ការ​ប្រើ​អថេរ​សម្រាប់​ព័ត៌មាន​ដែល​ខខ្វះ នាំ​ឱ្យ​ពួក​យើង​អាច​បន្ត​លើ​កិច្ចការ​ផ្សេងៗ​ទៀត
  • 0:56 - 0:59
    ហើយ​ឱ្យ​អ្នក​ដទៃ​ជា​អ្នក​បំពេញ​ព័ត៌មាន​នៅ​ពេល​ក្រោយ។
  • 0:59 - 1:02
    នៅ​ក្នុង​កម្មវិធី​កុំព្យូទ័រ ពួកយើង​ប្រើ​អថេរ​ច្រើន​ណាស់។
  • 1:02 - 1:07
    ពួកយើង​ប្រើ​អថេរ​ជា​កន្លែង​បញ្ចូល​ឈ្មោះ អាសយដ្ឋាន​អ៊ីមែល និង​ឈ្មោះ​ប្រើប្រាស់។
  • 1:07 - 1:10
    របៀប​នេះ​ នាំ​ឱ្យ​យើង​អាច​ធ្វើ​ឱ្យ​កម្មវិធី​ដឹង​ថា​ព័ត៌មាន​ទាំងឡាយ​នឹង​មាន​នៅ​ទីណា
  • 1:10 - 1:12
    ក្រោយពេល​អ្នក​ប្រើប្រាស់​បំពេញ​រួច។
  • 1:13 - 1:15
    យើង​ប្រើ​អថេរ​គ្រប់​ពេលវេលា​នៅ​ក្នុង​ការងារ​របស់​យើង។
  • 1:15 - 1:20
    ពេល​អ្នក​ត្រូវ​រក្សាទុក​ព័ត៌មាន​ណាមួយ​សម្រាប់​ពេល​ក្រោយ
    ពួកយើង​ប្រើ​អថេរ។
  • 1:20 - 1:24
    ឧទាហរណ៍​ថា​ បើ​យើង​ត្រូវការ​រាប់​ចំនួន​ដង​ដែល​អ្នក​ប្រើប្រាស់​បាន​ធ្វីត។
  • 1:24 - 1:29
    រាល់​ពេល​អ្នក​ប្រើប្រាស់​បាន​ធ្វីត យើង​នឹង​បូក​បន្ថែម​លេខ​មួយ​ចូល។
  • 1:29 - 1:32
    ហើយ​រាល់​ពេល​ដែល​អ្នក​ប្រើប្រាស់​លុប​ធ្វីត​ចោលមួយ
    យើង​នឹង​ដក​លេខ​ចេញ​មួយ​វិញ។
  • 1:32 - 1:36
    ពេលណា​ដែល​យើង​ចង់​ដឹង​ថា
    តើ​ម្នាក់​នោះ​បាន​ធ្វីត​ប៉ុន្មាន​ដង​ហើយ
  • 1:36 - 1:38
    យើង​មើល​អថេរ​មួយ​នោះ។
Title:
Unplugged - Variables in Envelopes
Video Language:
English
Team:
Code.org
Project:
CSF '21-'22
Duration:
01:43

Khmer subtitles

Revisions