Return to Video

Unplugged - Real Life Algorithms - Dice Game

  • 0:05 - 0:13
    មេរៀន​នេះ​ហៅ​ថា ប្រណាំង​គ្រាប់​ឡុកឡាក់។ ស្ទើរតែគ្រប់​គ្នា
    ចូលចិត្ត​លេង​ហ្គេម​កុំព្យូទ័រ។ តើ​អ្នកធ្លាប់​គិត​ថា
  • 0:13 - 0:18
    កម្មវិធី​កុំព្យូទ័រអាចធ្វើ​ឱ្យ​ជំហាន​នីមួយៗ​របស់
    ហ្គេម ក្លាយ​ទៅ​ជា​កម្មវិធី​មួយ​បាន​ដោយ​របៀប​ណា?
  • 0:18 - 0:24
    ជំហាន​ដំបូង​ក្នុង​ការ​បង្កើត​ហ្គេម​កុំព្យូទ័រ និង​ការ​ដោះស្រាយ
    បញ្ហា​ណាមួយ វា​ត្រូវ​ការ ការគិត និង​ការ​រៀប​ផែនការ។
  • 0:24 - 0:29
    ជំហាន​នៃ​ការ​ដោះស្រាយ​បញ្ហា បង្កើត​បានជា
    ក្បួន​ដោះស្រាយ ដែល​ជា​ផែនការ​លំដាប់លំដោយ
  • 0:29 - 0:35
    សម្រាប់​ការ​ដោះស្រាយ​បញ្ហាមួយ ឬ​ការ​បំពេញ​កិច្ចការ​មួយ។
    ក្នុង​មេរៀន​នេះ អ្នក​នឹង​ត្រូវ​បង្កើត​ក្បួនដោះស្រាយ​មួយ
  • 0:35 - 0:42
    សម្រាប់​ហ្គេម​ប្រណាំង​គ្រាប់ឡុកឡាក់។ អ្នក​នឹង​ត្រូវ​សួរ
    មិត្តភក្ដិ​ឱ្យ​គេសាក​ល្បង​ផែនការ​នោះ ដើម្បី​មើល​ថា​តើ
  • 0:42 - 0:47
    គេ​អាច​លេង​ហ្គេម​តាម​លំដាប់លំដាប់​នោះ​បាន​ឬទេ។ ក្រោយពេល
    អ្នក​សរសេរ​កម្មវិធី ប្រាកដ​ថា​ជំហាន​ទាំងនោះ​ត្រឹមត្រូវ​ហើយ
  • 0:47 - 0:52
    វា​ដល់​ពេល​ត្រូវ​បកប្រែ​ក្បួន​ដោះស្រាយ​នោះ ទៅជា
    កម្មវិធី​មួយ ដោយ​ប្រើ​ភាសា​ដែល​កុំព្យូទ័រ
  • 0:52 - 0:59
    អាច​យល់​បាន។ ស្ទើរគ្រប់យ៉ាង​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ​នេះ
    ត្រូវការ​ក្បួន​ដោះស្រាយ ដែល​ជា​បញ្ជី​នៃ​ជំហានផ្សេងៗ
  • 0:59 - 1:04
    ដែល​អ្នក​អាច​ធ្វើ​តាម ដើម្បី​បញ្ចប់​កិច្ចការ​មួយ។ សាក​គិត​អំពី
    ការ​រៀបចំ​ខ្លួន​ទៅ​សាលា​រៀន ឬ​ការ​ជួបជុំ
  • 1:04 - 1:10
    មិត្តភក្ដិ ឬ​ការ​ចម្អិន​ម្ហូប។
    ដើម្បី​បំពេញ​កិច្ចការ​ទាំង​នោះ អ្នក​ត្រូវ
  • 1:10 - 1:16
    បំបែក​វា​ទៅជា​ជំហាន​តូចៗ ហើយ​ពេល​ខ្លះ
    ជំហាន​នោះ​ត្រូវ​តែមាន​លំដាប់លំដោយ​ទៀត​ផង។
  • 1:16 - 1:21
    ដូចជា​ការ​ធ្វើ​សាំងវ៉ិច។ ទោះយក​គ្រឿងផ្សំ​ណាមួយ
    ចេញ​ពី​ទូទឹកកក​មុន ​ក៏​មិន​អី​ដែរ។
  • 1:21 - 1:26
    ប៉ុន្តែ​អ្នក​មិន​អាច​លាប​ប៊័រ​សណ្ដែកដី​បាន​ទេ
    បើ​អ្នក​មិន​បើក​គម្រប​វា។ កុំព្យូទ័រ​ត្រូវការ​ក្បួន​ដោះស្រាយ
  • 1:26 - 1:32
    និង​កម្មវិធី ដើម្បី​បង្ហាញ​ផ្លូវ​ឱ្យ​ពួកវា​អាច​ធ្វើ​រឿង​ណា​មួយ​បាន
    ខណៈ​ដែល​យើង​អាច​ធ្វើ​រឿងនោះ​បាន​ដោយ​មិន​បាច់​គិត​ច្រើន។
  • 1:32 - 1:38
    ក្បួនដោះស្រាយ គឺ​អ្នក​កំណត់​ថា​មាន​អ្វី​ដែល​នឹង​កើត​ឡើង
    ខណៈ​ដែល​កម្មវិធី គឺជា​ពាក្យណែនាំ
  • 1:38 - 1:45
    ដែល​ផ្ដល់​ទៅ​ឱ្យ​កុំព្យូទ័រ ដើម្បី​វា​អាច​បំពេញ​កិច្ចការ​បាន។
    ក្បួន​ដោះស្រាយ ត្រូវ​បាន​បកប្រែ​ទៅជា
  • 1:45 - 1:51
    កម្មវិធី មុន​ពេល​កុំព្យូទ័រ​អាច​ប្រើ​វា​បាន។
    ការ​បំបែក​កិច្ចការ​មួយ​ទៅ​ជា​ជំហានៗ
  • 1:51 - 1:57
    អាច​ជា​រឿងពិបាក​ដែរ។ ប៉ុន្តែ​វា​មិន​ខុស​ពី​ការ​រៀន​អ្វី​ថ្មីទេ
    វា​នឹង​កាន់តែ​ងាយស្រួល នៅ​ពេល​យើង​អនុវត្ត​វា​ច្រើន​ដង។
Title:
Unplugged - Real Life Algorithms - Dice Game
Video Language:
English
Duration:
01:59

Khmer subtitles

Revisions