YouTube

Got a YouTube account?

New: enable viewer-created translations and captions on your YouTube channel!

ជិតកាយតែឆ្ងាយដួងចិត្ត

ចង់ឱ្យអូនល្អអង្វរឱ្យស្តាប់ ចង់និយាយប្រាប់ព្រោះស្រឡាញ់អូន
មេរៀនជីវិតប្រយោជន៍ដល់ស្ងួន តែស្រស់ស្រីអូនមិនចាប់អារម្មណ៍។
បងឈឺចិត្តណាស់ម្ចាស់ចិត្តបងអើយ មើលមុខអូនហើយចិត្តបងក្រៀមក្រំ
ចិត្តអូនធម្មតាបងស្ទើរស្រែកយំ​ បងនិងរូបម៉ុមរស់ជុំតែកាយ។
អូនថាស្រឡាញ់តែអូនផ្ជាញ់បង បងឈឺកន្លងនួនល្អងសប្បាយ
អូនអើយៗអូននៅជិតតែឆ្ងាយ តើស្រស់ឆោមឆាយយល់ពាក្យនេះទេ?
ជុំកាយធ្វើអ្វីចិត្តស្រីមិនជុំ បងបែកមាសម៉ុមចិត្តអាណិតទ្វេរ
បងលាមាសស្ងួនមិនមែនស្អប់ទេ បើបន្តស្នេហ៍មានតែទណ្តកម្ម។
https://youtu.be/if1evgXRL5s

និពន្ធដោយ ពូ ខឹម វាសនា