ធ្វើអ្វីដែលមិនអាចទៅរួច កាត់ចេញនូវភាពភ័យខ្លាច | ដាន មេយើរ | ថេដអ៊ិចស៍ ម៉ាស្ទ្រីច
-
0:08 - 0:10អរគុណ។
-
0:16 - 0:21សម័យថ្ងៃមួយនៅឥណ្ឌាមានមហារាជ១អង្គ
នៅថ្ងៃកំណើតទ្រង់ គេចេញរាជក្រឹត្យ១ -
0:21 - 0:24បង្គាប់ឱ្យនាម៉ឺនមន្ត្រីយកអំណោយ
ដែលសក្តិសមមកថ្វាយទ្រង់។ -
0:24 - 0:28ខ្លះយកសូត្រប្រណិតមកថ្វាយ
ខ្លះយកដាវដ៏ល្អឯកមកថ្វាយ -
0:28 - 0:29ខ្លះទៀតថ្វាយមាស។
-
0:29 - 0:33នៅក្រោយគេបង្អស់ តាចាស់ជ្រៀវជ្រួញ
មាឌល្អិតម្នាក់ដែលបាន -
0:33 - 0:37ធ្វើដំណើរថ្មើរជើងនិងឆ្លងសមុទ្រ
ជាច្រើនថ្ងៃពីភូមិគាត់មក។ -
0:37 - 0:41ពេលឃើញគាត់ដើរចូលមក បុត្រាមហារាជសួរ៖
«តើលោកតាយកអ្វីមកថ្វាយមហារាជ?»។ -
0:41 - 0:45តាចាស់បានលាដៃគាត់យឺតៗ
បង្ហាញអំណោយដែលជា -
0:45 - 0:50សំបកខ្យងសមុទ្រដ៏ស្អាត១ ដែលមាន
ខ្នួចពណ៌ស្វាយលាយលឿង ក្រហមលាយខៀវ។ -
0:50 - 0:51បុត្រាមហារាជសួរទៀត៖
-
0:51 - 0:54«យករបស់អញ្ចឹងមកថ្វាយមហារាជ!
អាហ្នឹងជាស្អីដែរ?»។ -
0:55 - 0:57តាចាស់ងើបឡើងយឺតៗ
ហើយពោលថា៖ -
0:58 - 1:01«ការដើរពីនាយដល់អាយ...
ក៏ជាចំណែក១នៃអំណោយដែរ។»។ -
1:01 - 1:03(សំណើច)
-
1:03 - 1:06បន្តិចទៀត ខ្ញុំនឹងឱ្យអំណោយ១
ដល់អ្នកទាំងអស់គ្នា -
1:06 - 1:08នូវអំណោយ១ដែលខ្ញុំជឿថា
វាមានប្រយោជន៍។ -
1:08 - 1:10ប៉ុន្តែមុននឹងឱ្យ ខ្ញុំចង់ប្រាប់
-
1:10 - 1:12អ្នករាល់គ្នាពីរឿងខ្ញុំ។
-
1:12 - 1:14មិនខុសពីអ្នកទាំងអស់គ្នាទេ
-
1:14 - 1:15ខ្ញុំធ្លាប់ជាក្មេង។
-
1:15 - 1:17ប៉ុន្មាននាក់នៅទៅនេះ
ធ្លាប់ជាកូនក្មេង? -
1:17 - 1:19ធ្លាប់ជាកូនក្មេង?
-
1:19 - 1:20ប្រហែលពាក់កណ្ដាល... អូខេ...
-
1:21 - 1:22(សំណើច)
-
1:22 - 1:25ចុះអ្នកផ្សេង ម៉េចដែរ?
កើតមក ធំហ្មង? -
1:25 - 1:28អូហូ ខ្ញុំចង់ជួបម៉ាក់ៗអ្នក!
-
1:28 - 1:29និយាយពីអ្វីដែលមិនអាចទៅរួច!
-
1:31 - 1:35កាលពីក្មេង ខ្ញុំតែងតែចង់ធ្វើអ្វី
ដែលគេមិនអាចធ្វើបាន។ -
1:36 - 1:39ថ្ងៃនេះជាថ្ងៃដែលខ្ញុំទន្ទឹងរងចាំ
រាប់ឆ្នាំមកហើយ -
1:39 - 1:41ព្រោះថ្ងៃនេះជាថ្ងៃ
ដែលខ្ញុំចង់សាក -
1:41 - 1:44ធ្វើអ្វីដែលមិនអាចធ្វើបាន
នៅមុខអ្នករាល់គ្នា -
1:44 - 1:45នៅទីនេះ ថេដអ៊ិច ម៉ាស្ទ្រីចត៍។
-
1:46 - 1:48ខ្ញុំនឹងចាប់ផ្ដើម
-
1:49 - 1:51ដោយបង្ហាញពីចុងបញ្ចប់៖
-
1:51 - 1:53ហើយខ្ញុំនឹងបញ្ជាក់ឱ្យ
-
1:53 - 1:55អ្នកដឹងថាអ្វីដែលមិនអាចទៅរួច
អាចទៅរួច។ -
1:55 - 1:58ហើយខ្ញុំនឹងបញ្ចប់ដោយឱ្យ
អំណោយដ៏មានតម្លៃ១៖ -
1:58 - 2:01ខ្ញុំនឹងបង្ហាញថាអ្នកអាច
ធ្វើអ្វីក៏បានដែរក្នុងជីវិតអ្នក។ -
2:03 - 2:05ក្នុងដំណើរផ្សងព្រេងនៃ
ការធ្វើអ្វីដែលមិនអាចធ្វើបាន -
2:05 - 2:08ខ្ញុំរកឃើញចំណុច២
ដែលនរណាៗក៏មាន។ -
2:08 - 2:10នរណាក៏ចេះភ័យខ្លាច
-
2:10 - 2:12ហើយនរណាក៏មានក្ដីសុបិនដែរ។
-
2:13 - 2:18ក្នុងដំណើរផ្សងព្រេងនៃ
ការធ្វើអ្វីដែលមិនអាចធ្វើបាន -
2:18 - 2:20ខ្ញុំរកឃើញចំណុច៣
ដែលខ្ញុំម្ដងហើយម្ដងទៀត -
2:20 - 2:23ដើម្បីធ្វើឱ្យបាននូវអ្វី
ដែលមិនអាចទៅរួច៖ -
2:24 - 2:27បាល់គប់ ឬ គេហៅថា «ត្រែហ្វបល»
-
2:27 - 2:28ស៊ូភើមែន
-
2:28 - 2:29និង មូស។
-
2:29 - 2:31នេះជាពាក្យគន្លឹះទាំង៣។
-
2:31 - 2:34ឥឡូវអ្នកដឹងពីមូលហេតុដែល
អាចឱ្យខ្ញុំធ្វើបាន។ -
2:34 - 2:36ចឹង ខ្ញុំនឹងនាំអ្នកដើរ
លើផ្លូវជីវិតរបស់ខ្ញុំ -
2:36 - 2:39ពី ការភ័យខ្លាចទៅរកក្ដីសុបិន
-
2:39 - 2:41ពីពាក្យពេជន៍ទៅដាវ
-
2:41 - 2:43ពីបាល់គប់
-
2:43 - 2:44ទៅស៊ូភើមែន
-
2:44 - 2:45ទៅមូស។
-
2:46 - 2:47ហើយ ខ្ញុំចង់បង្ហាញពី
-
2:47 - 2:50របៀបដែលធ្វើឱ្យអ្នកអាចធ្វើបាន
នូវអ្វីដែលមិនអាចទៅរួច។ -
2:52 - 2:55ខែតុលា ទី៤ ឆ្នាំ២០០៧។
-
2:56 - 2:58បេះដូងលោតញាប់
ជង្គង់ញ័រទទ្រើត -
2:58 - 2:59ពេលខ្ញុំឡើងឆាក
-
2:59 - 3:01នៅមហោស្រពស៊ែនឌើរស៍
-
3:01 - 3:03នៃសាកលវិទ្យាល័យហាវើដដើម្បីទទួល
-
3:03 - 3:06ពានរង្វាន់ណូប៊ែល អ៊ីហ្គ ផ្នែកឱសថ ២០០៧
-
3:06 - 3:09ដែលខ្ញុំបានសហសរសេរអត្ថបទស្រាវជ្រាវ
អំពីឱសថ -
3:09 - 3:10ចំណងជើង «ការលេបដាវ...
-
3:10 - 3:12...និងផលប៉ះពាល់»។
-
3:12 - 3:13(សំណើច)
-
3:14 - 3:18ចុះផ្សាយក្នុងព្រឹត្តិបត្រតូច១
ដែលខ្ញុំមិនធ្លាប់អានពីមុនមក -
3:18 - 3:20គឺ ព្រឹត្តិបត្រឱសថអង់គ្លេស។
-
3:21 - 3:25សម្រាប់ខ្ញុំ នោះជាសុបិនដែល
មិនអាចក្លាយជាការពិតបាន -
3:25 - 3:28វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់
ដែលខ្ញុំអាចធ្វើវាបាន -
3:28 - 3:31វាជាកិត្តិយសដ៏ឧត្តមដែល
ខ្ញុំមិនអាចបំភ្លេចបាន។ -
3:31 - 3:35តែវាមិនមែនជាអនុស្សាវរីយ
ដ៏ធំបំផុតក្នុងជីវិតខ្ញុំទេ។ -
3:36 - 3:38ខែតុលា ទី៤ ឆ្នាំ១៩៦៧
-
3:38 - 3:40ក្មេងម្នាក់ដែល សម្គម
អៀនប្រៀន ញញើតញញើម -
3:41 - 3:43រងទុក្ខដោយសារការភ័យខ្លាច។
-
3:43 - 3:46រាល់ពេលក្មេងហ្នឹងត្រូវក្រោកឡើងឆាក
-
3:46 - 3:47បេះដូងវាលោតញាប់
-
3:48 - 3:49ជង្គង់វាញ័រទទ្រើត។
-
3:50 - 3:52ដល់ពេលត្រូវនិយាយជាសាធារណៈ
-
3:56 - 3:58វានិយាយមិនចេញហ្មង។
-
3:58 - 4:00វាឈរយំញ័រចំប្រប់។
-
4:01 - 4:02វាខ្លាចដល់ថ្នាក់ធ្វើអីមិនកើត
-
4:02 - 4:04ស្រឡាំកាំងដោយភាពភ័យខ្លាច។
-
4:04 - 4:06ក្មេងសម្គម អៀនប្រៀន ញញើតញញើម
-
4:06 - 4:08រងទុក្ខដោយសារការភ័យខ្លាចហ្នឹង។
-
4:09 - 4:10វាខ្លាចងងឹត
-
4:11 - 4:12វាខ្លាចខ្ពស់
-
4:12 - 4:13វាខ្លាចពីងពាង ពស់...៘
-
4:13 - 4:15មានអ្នកខ្លាចពីពាង ខ្លាចពស់ឬអត់?
-
4:15 - 4:17មានពីរបីនាក់ដែរ...
-
4:17 - 4:19ក្មេងហ្នឹងក៏ខ្លាចទឹក ខ្លាចឆ្លាម...
-
4:19 - 4:22ខ្លាចពេទ្យ គិលានុបដ្ឋាក ទន្តពេទ្យ
-
4:22 - 4:25ហើយខ្លាចម្ជុល និងឧបករណ៍ស្រួចៗ។
-
4:25 - 4:27តែអីដែលក្មេងហ្នឹង
ខ្លាចជាងគេបង្អស់គឺ -
4:27 - 4:28មនុស្ស។
-
4:29 - 4:32ក្មេងសម្គម អៀនប្រៀន ញញើតញញើមហ្នឹង
-
4:32 - 4:33គឺខ្ញុំ។
-
4:33 - 4:36ខ្ញុំធ្លាប់ខ្លាចបរាជ័យ និងការបដិសេធ
-
4:37 - 4:40ឱ្យតម្លៃខ្លួនឯងទាប មិនដល់គេ
-
4:40 - 4:43ហើយក៏មិនដឹងថាខ្លូនឯង
ស្ថិតក្នុងស្ថានភាពណាដែរ៖ -
4:43 - 4:45ភាពមិនប្រក្រតីនៃកាខ្លាចសង្គម។
-
4:45 - 4:49ដោយសារតែភាពភ័យខ្លាចរបស់ខ្ញុំ
ពួកក្មេងទំនើងចេះតែធ្វើបាបខ្ញុំ។ -
4:49 - 4:52គេសើចចំអកដាក់ខ្ញុំ ជេរខ្ញុំ។
គេមិនឱ្យខ្ញុំលេងជាមួយ -
4:52 - 4:54ពួកគេឡើយ។
-
4:55 - 4:58អ្ហា មានល្បែង១ប្រភេទដែល
គេឱ្យខ្ញុំលេងជាមួយ... -
4:58 - 4:59គឺល្បែងបាល់គប់
-
5:00 - 5:01តែខ្ញុំមិនសូវចេះគេចទេ។
-
5:02 - 5:04គេខ្ញុំ
-
5:04 - 5:06ហើយពេលងើបឡើង
ខ្ញុំឃើញបាល់គប់ពណ៌ក្រហមច្រើន -
5:06 - 5:08ហោះយ៉ាងលឿនមករកមុខខ្ញុំ
-
5:08 - 5:10ប៉ាំង ប៉ាំង ប៉ាំង!
-
5:11 - 5:13ហើយខ្ញុំចាំថា មិនលោះថ្ងៃទេ
ពេលមកពីសាលាវិញ -
5:13 - 5:18មុខខ្ញុំឡើងក្រហមជាំ
ត្រចៀកខ្ញុំក៏ហ៊ឹង។ -
5:18 - 5:21ភ្នែកខ្ញុំឡើងក្ដៅចេញទឹកភ្នែក
-
5:21 - 5:24ហើយសំឡេងគេនៅក្ដាំងក្នុងត្រចៀកខ្ញុំ។
-
5:24 - 5:25គេតែពោលថា៖
-
5:25 - 5:29«ធ្វើបានខ្លួនប្រាណខ្ញុំបាន
តែមិនអាចបញ្ឈឺខ្ញុំនឹងសម្ដីទេ»... -
5:29 - 5:30នោះជាសម្ដីកុហក។
-
5:30 - 5:32សម្ដីមុតជាងកាំបិតទៅទៀត។
-
5:32 - 5:34សម្ដីអាចចាក់មុតដូចជាដាវអញ្ចឹង។
-
5:34 - 5:36សម្ដីអាចបង្កឱ្យមានរបួសយ៉ាងជ្រៅ
-
5:36 - 5:38ដែលគ្មាននរណាអាចមើលឃើញ។
-
5:38 - 5:41ខ្ញុំភ័យខ្លាច។
ហើយសត្រូវដ៏មហិមារបស់ខ្ញុំគឺសម្ដី។ -
5:41 - 5:42តាំងពីដើមដល់ឥឡូវ។
-
5:43 - 5:45តែខ្ញុំក៏មានសុបិនដែរ។
-
5:45 - 5:48ពេលមកដល់ផ្ទះ
ខ្ញុំមើលរឿងស៊ូភើមែន -
5:48 - 5:50ខ្ញុំអានរឿងស៊ូភើមែន
-
5:50 - 5:53ហើយខ្ញុំធ្លាប់សុបិនចង់ក្លាយជា
អ្នកខ្លាំងដូចស៊ូភើមែន។ -
5:53 - 5:56ខ្ញុំចង់ទាមទារយុត្តិធម៌និងសេចក្ដីពិត
-
5:56 - 5:59ខ្ញុំចង់ប្រយុទ្ធប្រឆាំង
នឹងមនុស្សកំណាចៗ។ -
5:59 - 6:03ខ្ញុំចង់ហោះជុំវិញផែនដីជួយសង្គ្
រោះជីវិតមនុស្សដូចស៊ូភើមែន។ -
6:03 - 6:06ខ្ញុំក៏មានបំណងធ្វើអ្វី
ដែលមែនទែនដែរ។ -
6:06 - 6:09ខ្ញុំបានអានសៀវភៅគីណេស
និងសៀវភៅ ជឿឬមិនជឿ របស់រីភ្លី។ -
6:09 - 6:13មានអ្នកធ្លាប់អានសៀវភៅគីណេស
ឬ សៀវភៅរបស់រីភ្លីទេ? -
6:13 - 6:14ខ្ញុំស្រឡាញ់សៀវភៅហ្នឹង។
-
6:14 - 6:16ខ្ញុំឃើញមនុស្សពិតៗធ្វើអ្វីពិតៗ។
-
6:16 - 6:18ហើយខ្ញុំក៏ចង់ធ្វើអញ្ចឹងដែរ។
-
6:18 - 6:19បើក្មេងទំនើងមិនឱ្យខ្ញុំ
-
6:19 - 6:21លេងកីឡាជាមួយពួកគេ
-
6:21 - 6:23ខ្ញុំចង់ចេះប្រើវេទមន្តពិតៗ អ្វីពិតៗ
-
6:23 - 6:27ខ្ញុំចង់ធ្វើអ្វីដែលអស្ចារ្យដែល
ពួកអស់នោះមិនអាចធ្វើបាន។ -
6:27 - 6:29ខ្ញុំចង់រកឱ្យឃើញនូវគោលដៅនិងដុង។
-
6:29 - 6:31ខ្ញុំចង់ដឹងថាជីវិតខ្ញុំមានន័យ
-
6:31 - 6:33ខ្ញុំចង់ធ្វើឱ្យពិភពលោកប្រសើរឡើង
-
6:33 - 6:37ខ្ញុំចង់បញ្ជាក់ថាគ្មានអ្វី
ដែលយើងមិនអាចធ្វើបានទេ។ -
6:38 - 6:40ក្នុងរយៈ១០ឆ្នាំ
-
6:40 - 6:43មុនថ្ងៃខួបកំណើតទី២១របស់ខ្ញុំ
-
6:43 - 6:47មានព្រឹត្តិការណ៍២កើតឡើងក្នងថ្ងៃតែ១
ដែលបានធ្វើឱ្យជីវិតខ្ញុំផ្លាស់ប្ដូរជារៀងរហូត។ -
6:47 - 6:49ខ្ញុំកំពុងនៅតាមិលណាឌូ ឥណ្ឌាខាងត្បូង
-
6:50 - 6:51ខ្ញុំជាបេសកជននៅទីនោះ
-
6:51 - 6:53ហើយឱវាទទាយកដែលជាមិត្តខ្ញុំសួរ៖
-
6:53 - 6:55«ដានីញែល ឯងមានស្រូមឬអត់?»។
-
6:55 - 6:57ខ្ញុំលាន់មាត់៖ «ស្រូម?
ស្រូមហ្នឹងអីគេ?» -
6:57 - 7:00គាត់ឆ្លើយ៖ «ស្រូមជាគោលដៅធំៗក្នុងជីវិត។»។
-
7:00 - 7:05វាជាបន្សំរវាង ក្ដីសុបិននិងគោលដៅ
ឧបមាថាយើងអាច -
7:05 - 7:07ធ្វើអីក៏បានតាមចិត្ត
ទៅណាក៏បានតាមចិត្ត -
7:07 - 7:08ក្លាយជានរណាក៏បានតាមចិត្ត
-
7:08 - 7:10តើយើងចង់ធ្វើអី?
តើយើងចង់ទៅណា? -
7:10 - 7:11ចង់ក្លាយជានរណា?
-
7:11 - 7:14ខ្ញុំថា៖ «ខ្ញុំធ្វើមិនបានទេ!
ខ្លាចណាស់! ខ្លាចមាំណាស់!»។ -
7:14 - 7:18យប់នោះ ខ្ញុំយកកន្ទេលកក់
ឡើងលើដំបូលផ្ទះ -
7:18 - 7:19ដេកមើលផ្កាយ
-
7:19 - 7:22ហើយឃើញប្រចៀវហោះដេញចាប់មូសស៊ី។
-
7:22 - 7:26ហើយខ្ញុំក៏នឹកឃើញពាក្យស្រូម
និងសុបិននិងគោលដៅ -
7:26 - 7:28ហើយនិងក្មេងទំនើងកាន់បាល់គប់។
-
7:29 - 7:31ពីរបីម៉ោងក្រោយមក ខ្ញុំភ្ញាក់ឡើង។
-
7:31 - 7:34បេះដូងខ្ញុំលោតញាប់
ជង្គង់ខ្ញុំញ័រ។ -
7:34 - 7:36ម្ដងនេះមិនមែនមកពីខ្ញុំខ្លាចទេ។
-
7:36 - 7:38ខ្លួនខ្ញុំទាំងមូលញ័រចម្រប់។
-
7:38 - 7:40ហើយ៥ថ្ងៃបន្ទាប់ពីនោះ
-
7:40 - 7:44ដឹងខ្លួនបន្តិច សន្្លប់បន្តិច
នៅលើគ្រែដេកតតាំងនឹងសេចក្ដីស្លាប់។ -
7:44 - 7:48ខួរក្បាលខ្ញុំឡើងក្ដៅដូចឆេះ
១០៥អង្សាដោយសារគ្រុនចាញ់។ -
7:48 - 7:52ហើយរាល់ពេលខ្ញុំដឹងខ្លួន
អ្វីដែលខ្ញុំនឹកឃើញគឺស្រូម។ -
7:52 - 7:54ខ្ញុំគិត៖ «តើខ្ញុំចង់ធ្វើអី
ឱ្យប្រាកដក្នុងជីវិតខ្ញុំ?»។ -
7:54 - 7:56ទីបំផុត នៅយប់មុនខួបកំណើតខ្ញុំ
-
7:56 - 7:58ច្បាស់ដូចថ្ងៃ
-
7:58 - 8:00ខ្ញុំចាប់ផ្ដើមនឹកឃើញ៖
-
8:00 - 8:02ខ្ញុំនឹកឃ្ញើញថា មូសតូច១
-
8:03 - 8:05អាណូភីលីស ស្ទីហ្វិនសាយ
-
8:05 - 8:07មូសតូច១
-
8:07 - 8:08មានទម្ងន់មិនដល់៥មីក្រូក្រាមផង
-
8:08 - 8:10តូចជាងគ្រាប់អំបិលទៀត
-
8:10 - 8:13តើមូសតូចហ្នឹងអាចសម្លាប់
បុរសទម្ងន់១៧០ផោន ៨០គីឡូ -
8:13 - 8:15ខ្ញុំនឹកឃើញថានោះជាគ្រីបតូណៃ។
-
8:15 - 8:17បន្ទាប់មក ខ្ញុំនឹកឃើញថា
ទេៗ មិនមែនមូសទេ -
8:17 - 8:19គឺប៉ារ៉ាស៊ីតនៅក្នុង
មូសហ្នឹងទេតើ -
8:19 - 8:23ប្លាស្មូឌីយ៉ូម ហ្វាលស៊ីប្រ៉ារ៉ុម
ដែលសម្លាប់មនុស្សជា១លាននាក់/ឆ្នាំ។ -
8:24 - 8:26ខ្ញុំក៏នឹកឃើញទៀតថា
ទេៗ មានអាតូចជាហ្នឹងទៀត -
8:26 - 8:29តែសម្រាប់ខ្ញុំ វាហាក់ដូចជាធំណាស់។
-
8:29 - 8:30ខ្ញុំនឹកឃើញថា
-
8:30 - 8:31ភាពភ័យខ្លាចគឺជាគ្រីបតូណៃខ្ញុំ
-
8:31 - 8:32ដែលជាប៉ារ៉ាស៊ីតខ្ញុំ
-
8:32 - 8:35ដែលរារាំងនិងធ្វើឱ្យខ្ញុំ
ធ្វើអីមិនកើតក្នុងជីវិតខ្ញុំ។ -
8:35 - 8:38ដឹងទេ គ្រោះថ្នាក់និងភ័យខ្លាច
ខុសគ្នា។ -
8:38 - 8:40គ្រោះថ្នាក់មានមែន។
-
8:40 - 8:42ការភ័យខ្លាចជាជម្រើស។
-
8:42 - 8:44ហើយខ្ញុំនឹកឃើញថាខ្ញុំមានជម្រើស៖
-
8:44 - 8:48ខ្ញុំអាចរស់នៅក្នុងភាពភ័យខ្លាច
ហើយស្លាប់ទាំងបរាជ័យនៅយប់នោះ -
8:49 - 8:52ឬមួយក៏សម្លាប់ភាពភ័យខ្លាចរបស់ខ្ញុំ
ដើម្បី -
8:52 - 8:56ឈោងចាប់សុបិនរបស់ខ្ញុំ
ខ្ញុំគួរតែហ៊ានរស់នៅ។ -
8:57 - 9:00ដឹងទេ ពេលយើងនៅដេកស្តិលើគ្រែ
ឈឺជិតស្លាប់ -
9:00 - 9:04ហើយចំពោះមុខសេចក្ដីស្លាប់
យើងកាន់តែចង់រស់។ -
9:04 - 9:07ខ្ញុំនឹកឃើញថានរណាក៏ស្លាប់ដែរ
តែមិនគ្រប់គ្នារស់ទេ។ -
9:08 - 9:10សេចក្ដីស្លាប់ធ្វើឱ្យយើងចង់រស់។
-
9:10 - 9:12ដឹងទេ ពេលយើងរៀនស្លាប់
-
9:12 - 9:13យើងរៀនរស់។
-
9:13 - 9:15ហេតុដូច្នេះហើយបានជាខ្ញុំផ្លាស់ប្ដូរ
-
9:15 - 9:16ជីវិតខ្ញុំនៅយប់នោះ។
-
9:17 - 9:18ខ្ញុំលែងចង់ស្លាប់
-
9:18 - 9:20ខ្ញុំក៏អធិដ្ឋានខ្លី១ថា
-
9:20 - 9:22«ព្រះអម្ចាស់ បើទ្រង់ទុកជីវិត
ទូលបង្គំឱ្យ -
9:22 - 9:25ឆ្លងផុតខួបទី២១ ទូលបង្គំនឹងមិនទុក
ឱ្យភាពភ័យខ្លាចគ្រប់គ្រប់ជីវិតទូលបង្គំទៀតទេ។ -
9:25 - 9:27ទូលបង្គំនឹងសម្លាប់ភាពភ័យខ្លាច
-
9:27 - 9:30ទូលបង្គំនឹងឈោងចាប់ក្ដីសុបិន
-
9:30 - 9:31ទូលបង្គំចង់ប្ដូរអាកប្បកិរិយា
-
9:31 - 9:34ទូលបង្គំចង់ធ្វើកិច្ចអស្ចារ្យក្នុងជីវិត
-
9:34 - 9:36ទូលបង្គំចង់រកឱ្យឃើញនូវគោលបំណងនិងដុង
-
9:36 - 9:39ទូលបង្គំដឹងថាគ្មានអ្វីដែល
យើងមិនអាចធ្វើបានទេ»។ -
9:39 - 9:43ខ្ញុំមិនបាច់ប្រាប់ថាខ្ញុំឆ្លងផុត
យប់នោះឬអត់ទេ គិតខ្លួនឯងទៅ។ -
9:43 - 9:44(សំណើច)
-
9:44 - 9:47នៅយប់នោះ ខ្ញុំបានសរសេរស្រូម
ចំនួន១០ដំបូងរបស់ខ្ញុំ៖ -
9:47 - 9:50ខ្ញុំសម្រេចថាខ្ញុំចង់ទៅលេងទ្វីប
ធំៗ -
9:50 - 9:52ទៅលេងកន្លែងអច្ឆរិយៈទាំង៧លើលោក
-
9:52 - 9:53រៀនភាសាបួនដប់
-
9:53 - 9:55រស់នៅលើកោះដាច់ស្រយាល១
-
9:55 - 9:56រស់នៅក្នុងកប៉ាល់លើផ្ទៃសមុទ្រ
-
9:56 - 9:59រស់នៅជាមួយកុលសម្ពន្ធឥណ្ឌា១
ក្នុងព្រៃអាម៉ាហ្សូន -
9:59 - 10:01ឡើងឱ្យដល់កំពូលភ្នំខ្ពស់បំផុត
ក្នុងប្រទេសស្វ៊ីស -
10:01 - 10:03ខ្ញុំចង់ទៅមើលថ្ងៃលិចនៅភ្នំអេវីរេស
-
10:03 - 10:05ចង់ធ្វើអាជីវកម្មផ្នែកតន្រ្តី
នៅណាស្វៀល -
10:05 - 10:07ខ្ញុំចង់សម្ដែងជាមួយក្រុមសៀក
-
10:07 - 10:09ហើយខ្ញុំចង់លោតឆត្រយោងពីលើយន្តហោះ។
-
10:09 - 10:12ជាង២០ឆ្នាំក្រោយមក ខ្ញុំបានសម្រេច
ស្រូមនោះស្ទើរតែទាំងអស់។ -
10:12 - 10:15រាល់ពេលខ្ញុំបានសម្រេច
ស្រូមអស់ពីបញ្ជី -
10:15 - 10:18ខ្ញុំនឹងថែម៥ទៅ១០ទៀតទៅក្នុងបញ្ជី
ហើយបញ្ជីហ្នឹងធំទៅៗ។ -
10:19 - 10:23៧ឆ្នាំក្រោយមក ខ្ញុំបានរស់នៅលើកោះ
តូច១នៅបាហាម៉ាស់ -
10:23 - 10:25អស់រយៈពេល៧ឆ្នាំ
-
10:25 - 10:27ក្នុងខ្ទមស្លឹក
-
10:29 - 10:34ចាក់ឆ្លាម និងត្រីស៊ី
តែឯងគត់នៅលើកោះហ្នឹង -
10:34 - 10:36ស្លៀកស្បែកតោ
-
10:37 - 10:39និង រៀនហែលទឺកជាមួយត្រីឆ្លាម។
-
10:39 - 10:41ក្រោយមក ខ្ញុំដូរទៅនៅមិចស៊ីកូ
-
10:41 - 10:45ហើយក៏ដូរទៅនៅទន្លេអាម៉ាហ្សូន
នៅអេក្វាឌ័រ -
10:45 - 10:48ពូចូ ប៉ុងហ្គោ អេក្វាឌ័រ
រស់នៅជាមួយកុលសម្ពន្ធ១នៅទីនោះ -
10:48 - 10:52ហើយយូរៗទៅ ខ្ញុំក៏មានទំនុកចិត្ត
លើខ្លួនឯងតាមរយៈស្រូមខ្ញុំ។ -
10:52 - 10:55ខ្ញុំដូរមកធ្វើអាជីវកម្មតន្ត្រី
នៅណាសវីល និង ស្វ៊ីស -
10:55 - 10:58ដូរទៅនៅស្តុកហូម
ធ្វើការងារខាងតន្ត្រីនៅទីនោះ -
10:58 - 11:02ដែលជាកន្លែងខ្ញុំបានឡើងដល់កំពូល
ភ្នំកេបនេកៃស៍ ខ្ពស់ជាងតំបន់អាកទិក។ -
11:03 - 11:05ខ្ញុំរៀនធ្វើជាមនុស្សត្លុក
-
11:05 - 11:06និង ត្រែះ
-
11:06 - 11:07និង ដើរតជើងឈើ
-
11:07 - 11:10ជិះកង់មានតែកង់១
ស៊ីភ្លើង ស៊ីកញ្ចក់ -
11:10 - 11:14ក្នុងឆ្នាំ១៩៩៧ ខ្ញុំឮថាមានអ្នក
លេបដាវមិនដល់ម៉ាឡូទេ -
11:14 - 11:15ហើយក៏ថា៖ «ខ្ញុំធ្វើវាឱ្យបាន!»
-
11:15 - 11:18ខ្ញុំធ្លាប់ជួបអ្នកលេបដាវ
ហើយក៏សុំរៀនសូត្រពីគេ។ -
11:18 - 11:20គេថា៖ «បាទ ខ្ញុំនឹងឱ្យគន្លឹះ២៖»
-
11:20 - 11:22ទី១ វាគ្រោះថ្នាក់ណាស់
-
11:22 - 11:24មានអ្នកខ្លះស្លាប់ក៏មាន
-
11:24 - 11:25ទី២
-
11:25 - 11:26កុំចង់សាកអី!»
-
11:26 - 11:28(សំណើច)
-
11:28 - 11:30ដូច្នេះខ្ញុំក៏ថែមវាក្នុងបញ្ជីស្រូម។
-
11:30 - 11:33ខ្ញុំអនុវត្ត១០ទៅ១២
ក្នុង១ថ្ងៃ រាល់ថ្ងៃ -
11:34 - 11:35៤ឆ្នាំ។
-
11:35 - 11:37បើគន់គូមើលទៅ...
-
11:37 - 11:40៤x៣៦៥(x១២)
-
11:40 - 11:43ការសាកហើយបរាជ័យរបស់ខ្ញុំ
ប្រហែល១៣ ០០០ -
11:43 - 11:45មុនពេលខ្ញុំធ្វើបាន
នៅឆ្នាំ២០០១។ -
11:46 - 11:48ពេលនោះខ្ញុំបានថែមស្រូមថ្មី១
-
11:48 - 11:51ដើម្បីក្លាយជាអ្នកឯកទេសលេបដាវ
ឈានមុខលើពិភពលោក។ -
11:51 - 11:54ខ្ញុំដើររកសៀវភៅ ទស្សនាវដ្ដី
អត្ថបទកាសែត របាយការណ៍ពេទ្យ -
11:54 - 11:58ខ្ញុំបានសិក្សាពីរូបសាស្ត្រ
សរីរវិទ្យា។ -
11:58 - 12:00ខ្ញុំបានសួរពេទ្យ និង គិលានុបដ្ឋាកយិកា
-
12:00 - 12:02ហើយក៏ទាក់ទងអ្នកលេបដាវ
-
12:02 - 12:04ឱ្យចូលសមាគមអ្នកលេបដាវអន្តរជាតិ
-
12:04 - 12:06ហើយក៏ស្រាវជ្រាវផ្នែក
វេជ្ជសាស្ត្រ២ឆ្នាំ -
12:06 - 12:09ស្ដីពីការលេបដាវនិងគុណវិបត្តិរបស់វា
-
12:09 - 12:11ដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រ
វេជ្ជសាស្ត្រអង់គ្លេស។ -
12:11 - 12:12(សំណើច)
-
12:12 - 12:13អរគុណ។
-
12:13 - 12:18(ទះដៃ)
-
12:18 - 12:22ខ្ញុំបានដឹងពីរឿងគួរឱ្យចាប់អារម្មណ៍
ខ្លះៗពីការលេបដាវ។ -
12:22 - 12:25រឿងខ្លះខ្ញុំភ្នាល់ថាអ្នកមិនបានគិត
ដល់ទេ តែនឹងភ្លឺភ្នែកហើយយប់នេះ។ -
12:25 - 12:29ពេលទៅដល់ផ្ទះវិញ ពេលយកកាំបិត
ឬ ដាវមកហាន់សាច់ប៉ីស្តឹក -
12:29 - 12:32អ្នកនឹងដឹងច្បាស់ហើយ...
-
12:34 - 12:37ការលេបដាវចាប់ផ្ដើមដំបូងក្នុង
ប្រទេសឥណ្ឌា -
12:37 - 12:40និយាយទៅ ខ្ញុំឃើញគេលេបដាវ
ដំបូង ពេលនោះខ្ញុំមានអាយុ២០ -
12:40 - 12:42ប្រហែល៤០០០ឆ្នាំមុន
ប្រហែលឆ្នាំ២០០០មុនគ.ស.។ -
12:42 - 12:46១៥០ឆ្នាំមុន គេប្រើវិធីលេបដាវក្នុងផ្នែក
-
12:46 - 12:47វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ
-
12:47 - 12:51ដើម្បីអភិវឌ្ឍអង់ដូស្កូបនៅឆ្នាំ១៨៦៨
-
12:51 - 12:54ដោយវេជ្ជបណ្ឌិត អាដូលហ្វ៍ គូស្សមៅល៍
នៅហ្វ្រៃបឺហ្គ អាឡឺម៉ង់។ -
12:54 - 12:57នៅ១៩០៦ អេឡិចត្រូខាឌីអូក្រាមនៅវេលស៍
-
12:57 - 13:00ដើម្បីសិក្សាពីការលេប និងរំលាយអាហារ
មិនប្រក្រតី -
13:00 - 13:02ប្រូនកូស្កូប ជាដើម។
-
13:02 - 13:04តែជាង១៥០ឆ្នាំមុន
-
13:04 - 13:08យើងក៏ដឹងដែរថាមានរបួសរាប់រយ
និងការស្លាប់រាប់សិប... -
13:08 - 13:15នេះជាអង់ដូស្កូបដែលបង្កើតដោយ
វេជ្ជបណ្ឌិត អាដូលហ្វ៍ គូស្សមៅល៍។ -
13:15 - 13:19តែយើងក៏រកឃើញដែរថា១៥០ឆ្នាំកន្លងមក
មានមនុស្ស២៩នាក់បានស្លាប់ -
13:19 - 13:22រួមទាំងអ្នកលេបដាវម្នាក់នេះនៅឡុងដ៍
ដាវហ្នឹងកាត់ចំបេះដូងគាត់។ -
13:23 - 13:25យើងក៏រកឃើញទៀតថា មានអ្នកលេបដាវ
-
13:25 - 13:28៣ទៅ៨នាក់រងរបួសរាល់ឆ្នាំ។
-
13:28 - 13:30ខ្ញុំដឹងរឿងនេះព្រោះគេតេមកខ្ញុំ។
-
13:30 - 13:31គេតេមកខ្ញុំ២ដងហើយ
-
13:31 - 13:34២មកពីស៊ុយអែត និង១មកពីអូរលែនដូ
កាលពីប៉ុន្មានអាទិត្យមុន -
13:34 - 13:37អ្នកលេបដាវដែលរបួសសម្រាកនៅពេទ្យ។
-
13:37 - 13:39អញ្ចឹង វាគ្រោះថ្នាក់មែនទែន។
-
13:39 - 13:42១ទៀតដែលខ្ញុំរៀនបានគឺ
ការលេបដាវត្រូវការពេល -
13:42 - 13:44ពី២ទៅ១០ឆ្នាំដើម្បី
ហាត់រៀន -
13:44 - 13:46សម្រាប់មនុស្សភាគច្រើន។
-
13:46 - 13:48តែការរកឃើញដ៏គួរឱ្យចាប់អារម្មណ៍
បំផុតដែល -
13:48 - 13:51ខ្ញុំរៀនបានគឺអ្នកលេបដាវ
រៀនធ្វើអ្វីដែលមិនអាចទៅរួច។ -
13:51 - 13:53ហើយខ្ញុំនឹងប្រាប់ការណ៍សម្ងាត់១៖
-
13:54 - 13:58កុំផ្ដោតលើ៩៩,៩%ដែលថា
វាមិនអាចទៅរួច។ -
13:58 - 14:02ត្រូវផ្ដោតលើ០,១%ដែលថាវាអាចទៅរួច
ហើយរកវិធីធ្វើវាឱ្យទាល់តែបាន។ -
14:03 - 14:06ឥឡូវខ្ញុំសូមនាំទៅក្នុងដំណើរនៃ
គំនិតរបស់អ្នកលេបដាវ។ -
14:06 - 14:09ដើម្បីអាចលេបដាវ១បាន
គេត្រូវការសមាធិតាំងចិត្តខ្ពស់ -
14:09 - 14:12យកចិត្តទុកដាក់មែនទែន
ប៉ាន់ស្មានឱ្យត្រូវឥតខ្ចោះដើម្បី -
14:12 - 14:16អាចញែកសរីរាង្គហើយ
យកឈ្នះរេផ្លិចនៃរាង្គកាយ -
14:16 - 14:20តាមរយៈការជម្រុញខួរក្បាល
តាមរយៈសាច់ដុំចងចាំដដែល -
14:20 - 14:24ដោយមានចេតនាអនុវត្ត
ជាង១០ ០០០ដង។ -
14:24 - 14:28ឥឡូវខ្ញុំសូមនាំទៅក្នុងខ្លួន
របស់អ្នកលេបដាវ។ -
14:28 - 14:30ដើម្បីលេបដាវ១បាន
-
14:30 - 14:32ខ្ញុំត្រូវរុញដាវរំលងអណ្ដាត
-
14:32 - 14:35សង្កត់លើកន្លើតត្រង់
ដើមបំពង់ក -
14:35 - 14:38ចូលទៅហើយបត់៩០ដឺក្រេ
ចុះទៅបំពង់អាហារ -
14:38 - 14:41កាត់តាមចន្លោះបំពង់ក
សាច់ដុំខ្ជឹបបំពង់អាហារខាងលើ -
14:41 - 14:43ជ្រៀតសាច់ដុំបំពង់អាហារ
-
14:43 - 14:44រុញផ្លែដាវចូលទៅក្នុងប្រអប់ទ្រូង
-
14:44 - 14:46ចន្លោះសួត។
-
14:46 - 14:48ដល់ត្រឹមនេះ
-
14:48 - 14:50ខ្ញុំត្រូវរំកិលបេះដូងមកខាង
-
14:50 - 14:52បើមើលឱ្យដិតដល់
-
14:52 - 14:54យើងឃើញបេះដូងលោតនៅកៀកនឹងដាវ
-
14:54 - 14:56ព្រោះដាវនៅជាប់ហ្នឹងហ្មង
-
14:56 - 14:59ជ្រៀសគ្នាតែ១ភាគ៨អ៊ីញ
នៃភ្នាសបំពង់អាហារ -
14:59 - 15:01នោះមិនអាចបន្លំបានទេ។
-
15:01 - 15:03បន្ទាប់មកខ្ញុំត្រូវ
រុញកាត់ឆ្អឹងទ្រូង -
15:03 - 15:06កាត់តាមបំពង់អាហារខាងក្រោម
ចុះដល់ក្រពះ -
15:06 - 15:09សង្កត់រេផ្លិចកំអួតក្នុងក្រពះ
ចុះក្រោមរហូតដល់ពោះវៀនតូច -
15:09 - 15:10ងាយមែនទែន។
-
15:10 - 15:11(សំណើច)
-
15:11 - 15:13បើខ្ញុំរុញចុះទៅទៀត
-
15:13 - 15:18វានឹងចុះដល់បំពង់ដៃស្បូន។
(ហូឡង់) ហ្វាឡូពៀនធ្យូប! -
15:18 - 15:21ប្រុសៗ ចាំសួរប្រពន្ធទៅ
ថាចុងក្រោយហ្នឹងអីគេ... -
15:22 - 15:24គេសួរខ្ញុំថា៖
-
15:24 - 15:27«ទាល់តែក្លាហានណាស់
ទើបហ៊ានប្រថុយជីវិត -
15:27 - 15:29រំកិលបេះដូងដើម្បី
លេបដាវបាន...»។ -
15:29 - 15:30ទេ។ ភាពក្លាហានរបស់
-
15:30 - 15:33ក្មេងសម្គម អៀនប្រៀន ញញើតញញើម
-
15:33 - 15:36ដែលហ៊ានប្រថុយគ្រោះថ្នាក់និងការបដិសេធ
-
15:36 - 15:37ចេញមកលាតត្រដាងការពិត
-
15:37 - 15:38មិនក្លាចបាក់មុខ
-
15:38 - 15:41មកឈនៅមុខមហាជន
ដែលមិនធ្លាប់ស្គាល់គ្នាសោះ -
15:41 - 15:44ដើម្បីប្រាប់ប្រវត្តិភ័យខ្លាច
និងក្ដីសុបិនរបស់គាត់ -
15:44 - 15:48ហ៊ានសារភាពដោយត្រង់ៗ
និងដោយប្រយោល។ -
15:48 - 15:49ឃើញទេ - អរគុណ
-
15:49 - 15:54(ស្នូរទះដៃ)
-
15:54 - 15:56ឃើញទេ អ្វីដែលអស្ចារ្យយ៉ាងពិតប្រាកដ
-
15:56 - 15:59គឺខ្ញុំតែងតែចង់ធ្វើអ្វី
អស្ចារ្យក្នុងជីវិត -
15:59 - 16:00ឥឡូវធ្វើបានហើយ។
-
16:00 - 16:03តែការអស្ចារ្យនោះមិនមែន
សំដៅលើការលេបដាវ -
16:03 - 16:05២១ដើមក្នុងពេលតែ១ទេ
-
16:08 - 16:10ក៏មិនមែនចុះទឹកជម្រៅ២០ហ្វ៊ីត
មានឆ្លាមនិងបបែល៨៨ -
16:10 - 16:12ក្នុងកម្មវិធីរីព្លី ជឿឬមិនជឿ ទេ
-
16:14 - 16:18ក៏មិនមែនដុតដល់កម្ដៅ១៥០០ដឺក្រេ
សម្រាប់កម្មវិធីស៊ូភើមែន ស្ទែនលី -
16:18 - 16:19ជាផ្នែក១នៃ «មនុស្សដែក»
-
16:20 - 16:22ហើយអាហ្នឹងក្ដៅយកតែមែនទែន!
-
16:22 - 16:25ក៏មិនមែនអូសឡានដោយប្រើដាវឱ្យរីព្លី
-
16:25 - 16:26ឬ គីណេស
-
16:26 - 16:29ក៏មិនមែនចូលដល់វគ្គផ្ដាច់ព្រ័ត្រ
ក្នុងកម្មវិធីប្រកួតដុងអាមេរិក -
16:29 - 16:32ក៏មិនមែន ឈ្នះរង្វាន់ណូបែល
ឆ្នាំ២០០៧ផ្នែកឱសថ។ -
16:32 - 16:34មិនមែនរឿងទាំងអស់នេះទេ
ដែលពិតជាអស្ចារ្យនោះ។ -
16:34 - 16:36នោះជាការគិតរបស់គេទេ។
ទេ ទេ ទេ។ មិនមែនទេ។ -
16:36 - 16:38ការអស្ចារ្យនោះគឺ
-
16:38 - 16:41ព្រោះអាចធ្វើឱ្យក្មេងសម្គម
អៀនប្រៀន ញញើតញញើមម្នាក់នោះ -
16:41 - 16:42ដែលខ្លាចខ្ពស់
-
16:42 - 16:44ដែលខ្លាចទឹក ខ្លាចឆ្លាម
-
16:44 - 16:46ខ្លាចពេទ្យនិងគិលានុបដ្ឋាក
ខ្លាចម្ជុលនិងរបស់ស្រួចៗ -
16:46 - 16:48ខ្លាចនិយាយជាមួយមនុស្ស
-
16:48 - 16:50ហើយឥឡូវព្រះឱ្យខ្ញុំហោះ
ជុំវិញពិភពលោក -
16:50 - 16:51កម្ពស់៣០ ០០០ហ្វ៊ីត
-
16:51 - 16:54លេបរបស់មុតស្រួច
ក្នុងអាងទឹកមានឆ្លាម -
16:54 - 16:57ហ៊ាននិយាយជាមួយពេទ្យហ្ម
និយាយជាមួយមនុស្សនៅលើពិភពលោក។ -
16:57 - 17:00នោះហើយជាការអស្ចារ្យសម្រាប់ខ្ញុំ។
-
17:00 - 17:01ខ្ញុំតែងតែចង់ធ្វើអ្វីដែលមិនអាចទៅរួច -
-
17:01 - 17:02អរគុណ។
-
17:02 - 17:04(ស្នូរទះដៃ)
-
17:04 - 17:05អរគុណ។
-
17:06 - 17:09(ស្នូរទះដៃ)
-
17:10 - 17:13ខ្ញុំចេះតែចង់ធ្វើអ្វីដែលមិនអាច
ទៅរួច ហើយបានមែន។ -
17:13 - 17:16ខ្ញុំចង់ធ្វើអ្វីដែលអស្ចារ្យ
ផ្លាស់ប្ដូរពិភពលោកក្នុងជីវិតខ្ញុំ -
17:16 - 17:17ខ្ញុំធ្វើបានមែន។
-
17:17 - 17:20ខ្ញុំតែងតែចង់ហោះជុំវិញពិភពលោក
ធ្វើដូចស៊ូភើមែន -
17:20 - 17:21សង្គ្រោះជីវិត
ហើយធ្វើបានមែន។ -
17:21 - 17:23តើអ្នកដឹងទេ?
-
17:23 - 17:26នៅមានផ្នែកតូច១នៃក្ដីសុបិន
ធំរបស់ក្មេងនោះ -
17:26 - 17:27ក្នុងក្រឳបេះដូង។
-
17:30 - 17:36(សំណើច)(ស្នូរទះដៃ)
-
17:37 - 17:40ដឹងទេ ខ្ញុំតែងតែស្វែងរកគោលបំណង
និងដុងរបស់ខ្ញុំ -
17:40 - 17:42ឥឡូវរកឃើញហើយ។
-
17:42 - 17:43សាកទាយមើល៍?
-
17:43 - 17:46មិនមែនដាវហ្នឹងទេ
គិតខុសហើយ ខ្ញុំមិនប្រើភាពខ្លាំងទេ។ -
17:46 - 17:49គឺជាភាពខ្សោយរបស់ខ្ញុំ សម្ដីខ្ញុំ។
-
17:49 - 17:51គោលបំណង និង ដុងខ្ញុំ
គឺដើម្បីផ្លាស់ប្ដូរពិភពលោក -
17:51 - 17:52ដោយជំនះភាពភ័យខ្លាច
-
17:52 - 17:55ដាវ១ម្ដងៗ ពាក្យ១ម៉ាត់ម្ដងៗ
-
17:55 - 17:57កាំបិត១ម្ដងៗ ជីវិត១ម្ដងៗដើម្បី
-
17:58 - 18:00ជម្រុញទឹកចិត្តមនុស្សឱ្យមានវីរភាព
-
18:00 - 18:02និងធ្វើអ្វីដែលមិនអាចទៅរួចក្នុងជីវិត។
-
18:02 - 18:05គោលបំណងខ្ញុំគឺដើម្បីជួយគេឱ្យរកឃើញរបស់គេ?
-
18:05 - 18:06តើរបស់អ្នកជាអ្វី?
-
18:06 - 18:07គោលបំណងអ្នកជាអ្វី?
-
18:07 - 18:09តើនៅលើផែនដីនេះដើម្បីធ្វើអ្វី?
-
18:09 - 18:12ខ្ញុំជឿថាយើងរាល់គ្នាអាចក្លាយជាវីរបុរសបាន។
-
18:12 - 18:14តើវីរពលអ្នកជាអ្វី?
-
18:15 - 18:18ក្នុងចំណោមមនុស្សជាង៧ពាន់លាននាក់
-
18:18 - 18:20មានមនុស្សបួនដប់អ្នកប៉ុណ្ណោះដែលជា
អ្នកលេបដាវ -
18:20 - 18:22នៅមានជីវិតលើលោកសព្វថ្ងៃ
-
18:22 - 18:23តែមានតែអ្នកតែ១គត់។
-
18:23 - 18:24គ្មាននរណាដូងអ្នកទេ។
-
18:24 - 18:26រឿងរបស់អ្នកជាអ្វី?
-
18:26 - 18:28តើអ្វីធ្វើឱ្យអ្នកខុសពីគេ?
-
18:28 - 18:29និទានរឿងអ្នកទៅ
-
18:29 - 18:32ទោះបើអ្នកមានសំឡេងញ័រ ឆ្មារក៏ដោយ។
-
18:32 - 18:33តើស្រូមរបស់អ្នកជាអ្វី?
-
18:33 - 18:36បើអ្នកអាចធ្វើអ្វីក៏បាន
ក្លាយជានរណាក៏បាន ទៅណាក៏បាន - -
18:36 - 18:37តើអ្នកនឹងធ្វើអ្វី?
តើអ្នកនឹងទៅណា? -
18:37 - 18:38តើអ្នកនឹងធ្វើអ្វី?
-
18:38 - 18:40តើអ្នកចង់ធ្វើអ្វីក្នុងជីវិតរបស់អ្នក?
-
18:40 - 18:42តើសុបិនធំរបស់អ្នកជាអ្វី?
-
18:42 - 18:44កាលពីក្មេង តើសុបិនធំៗរបស់អ្នកជាអ្វី?
នឹកមើល៍។ -
18:44 - 18:46ខ្ញុំភ្នាល់ថាមិនអញ្ចឹងទេ មែនទេ?
-
18:46 - 18:48តើសុបិនដ៏ធំបំផុតរបស់អ្នក
-
18:48 - 18:50ដែលអ្នកធ្លាប់គិតថាវាចម្លែក
និងមិនច្បាស់លាស់នោះជាអ្វី? -
18:50 - 18:54ខ្ញុំភ្នាល់ថានេះធ្វើឱ្យសុបិនហាក់ដូចជា
មិនចម្លែកទេ មែនទេ? -
18:55 - 18:57តើដាវរបស់អ្នកជាអ្វី?
-
18:57 - 18:59នរណាម្នាក់ក៏មានដាវ១ដែរ
-
18:59 - 19:01ដាវមុខ២នៃភាពភ័យក្លាចនិងសុបិន។
-
19:01 - 19:04លេបដាវហ្នឹងទៅ ទោះបីវាជាស្អីក៏ដោយចុះ។
-
19:04 - 19:06លោក លោកស្រី សូមដេញតាមសុបិនរបស់លោកអ្នក។
-
19:06 - 19:09អ្នកចង់ក្លាយជាអ្វីក៏ដោយ
ក៏វាមិនទាន់ហួសពេលដែរ។ -
19:10 - 19:13ចំពោះក្មេងទំនើងមានបាល់គប់ទាំងនោះ
គេជាអ្នកដែលគិតថា -
19:13 - 19:15ខ្ញុំនឹងមិនអាចធ្វើអ្វីដែលមិនអាចទៅរួចបានទេ
-
19:15 - 19:18ខ្ញុំមានពាក្យ១ម៉ាត់ប្រាប់ពួកគេ៖
-
19:18 - 19:19សូមអរគុណ។
-
19:19 - 19:22ព្រោះ បើគ្មានមនុស្សអាក្រក់
វីរបុរសក៏គ្មានដែរ។ -
19:23 - 19:27ខ្ញុំចង់បញ្ជាក់ថាអ្វីដែលមិនអាចទៅរួច
មិនមែនមិនអាចទៅរួចទេ។ -
19:28 - 19:32វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់
វាអាចធ្វើឱ្យខ្ញុំស្លាប់បាន។ -
19:32 - 19:34ខ្ញុំសង្ឃឹមថាអ្នកនឹងចូលចិត្ត។
-
19:34 - 19:35(សំណើច)
-
19:36 - 19:39ខ្ញុំចង់ឱ្យអ្នកជួយខ្ញុំបន្តិច។
-
19:47 - 19:48ទស្សនិកជន៖ ពីរ បី។
-
19:48 - 19:52ដាន មេយើរ៖ ទេៗៗ។ សូមជួយរាប់ខ្ញុំ
ទាំងអស់គ្នា អូខេ? -
19:52 - 19:53(សំណើច)
-
19:53 - 19:56បើចេះរាប់? អូខេ?
រាប់ជាមួយខ្ញុំ ហើយ? -
19:56 - 19:57១
-
19:57 - 19:58២
-
19:58 - 19:59៣
-
19:59 - 20:01ទេ ទើបតែបាន២ទេ តែយល់ហើយមែនទេ។
-
20:07 - 20:08ទស្សនិកជន៖ ១
-
20:08 - 20:09២
-
20:09 - 20:10៣
-
20:11 - 20:13(ការដង្ហក់)
-
20:14 - 20:16(ស្នូរទះដៃ)
-
20:16 - 20:17ដាន មេយើរ៖ បា៎!
-
20:17 - 20:23(ស្នូរទះដៃ)(អបអរសាទរ)
-
20:23 - 20:25អរគុណច្រើនណាស់។
-
20:25 - 20:29អរគុណ អរគុណ អរគុណ។
អរគុណអស់ពីដួងចិត្ត។ -
20:29 - 20:31តាមពិត អរគុណអស់ពីក្រពះខ្ញុំ។
-
20:32 - 20:35ដូចប្រាប់ហើយថាខ្ញុំមកធ្វើអ្វីដែល
មិនអាចទៅរួច ឥឡូវខ្ញុំបានធ្វើហើយ។ -
20:35 - 20:38តែនេះមិនមែនអ្វីដែលមិនអាចទៅរួចទេ
ខ្ញុំធ្វើវាបានរាល់ថ្ងៃ។ -
20:38 - 20:43ការដែលមិនអាចទៅរួចគឺក្មេងសម្គម អៀនប្រៀន
ញញើតញញើមប្រឈមមុខនឹងភាពភ័យខ្លាច -
20:43 - 20:45មកឈរទីនេះ ឆាកTEDx
-
20:45 - 20:47និងផ្លាស់ប្ដូរពិភពលោក
១ម៉ាត់ម្ដងៗ -
20:47 - 20:49ដាវ១ម្ដងៗ ជីវិត១ម្ដងៗ។
-
20:49 - 20:52បើខ្ញុំបានផ្លាស់ប្ដូរការគិតរបស់អ្នក
បើខ្ញុំបានធ្វើឱ្យអ្នកជឿថា -
20:52 - 20:54អ្វីក៏អាចទៅរួចដែរ
-
20:54 - 20:58បើខ្ញុំបានធ្វើឱ្យអ្នកដឹងថាអ្នកអាច
ធ្វើអ្វីដែលមិនអាចទៅរួចបានក្នងជីវិត -
20:58 - 21:01បានន័យថាខ្ញុំសម្រេចកិច្ចការខ្ញុំហើយ
ហើយអ្នកទើបតែចាប់ផ្ដើមទេ។ -
21:01 - 21:04សុបិនតទៀត។ មានជំនឿចិត្តតទៀត។
-
21:05 - 21:06អរគុណដែលបានជឿជាក់លើខ្ញុំ
-
21:06 - 21:08អរគុណដែលជាចំណែកនៃសុបិនរបស់ខ្ញុំ។
-
21:08 - 21:10ហើយនេះជាអំណោយខ្ញុំឱ្យអ្នក៖
-
21:10 - 21:11អ្វីដែលមិនអាចទៅរួចមិនមែន...
-
21:11 - 21:13ទស្សនិកជន៖ មិនអាចធ្វើបានទេ។
-
21:13 - 21:15ដំណើរដ៏វែងឆ្ងាយជាផ្នែកនៃអំណោយ។
-
21:15 - 21:20(ស្នូរទះដៃ)
-
21:20 - 21:21អរគុណ។
-
21:21 - 21:25(ស្នូរទះដៃ)
-
21:26 - 21:28(អបអរសាទរ)
-
21:28 - 21:30ពិធីករ៖ អរគុណ ដាន មេយើរ អស្ចារ្យមែន!
- Title:
- ធ្វើអ្វីដែលមិនអាចទៅរួច កាត់ចេញនូវភាពភ័យខ្លាច | ដាន មេយើរ | ថេដអ៊ិចស៍ ម៉ាស្ទ្រីច
- Description:
-
ធ្លាប់ចង់ក្លាយជាវីរបុរសទេ? ធ្លាប់ចង់ធ្វើអ្វីដែលមិនអាចទៅរួចទេ? ដាន មេយើរ ជឿថាទោះបីយើងមានភាពភ័យខ្លាចកម្រិតណាក៏ដោយ ឬក៏ សុបិនរបស់យើងប៉ុណ្ណាក៏ដោយ ក៏យើងម្នាក់ៗមានសក្ដានុពលអាចក្លាយជាវីរបុរសបាន ធ្វើអ្វីដែលមិនអាចទៅរួចបាន និង ផ្លាស់ប្ដូរពិភពលោកបានដែរ។ ដានដែលជានាយកនៃភ្នាក់ងារជំនួសមនុស្សធម៌ជួយដល់កុមារកំព្រាក្នុងកាហ្សាក់ស្ថានចែករំលែកពីរបៀបដែលគាត់បានយកឈ្នះលើភាពភ័យខ្លាច សង្គមារម្មណ៍មិនប្រក្រតី និង ការធ្វើបាប ហើយក្លាយជាម្នាក់ដែលមានរីវភាព អាចឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីអាមេរិកាំងមានដុង ឈ្នះរង្វាន់ណូបែល២០០៧ផ្នែកឱសថនៅហាវើដ និង ក្លាយជាអ្នកឯកទេសជាប់លំដាប់ថ្នាក់ពីភពលោក៣៩ដងផ្នែកសិល្បៈបុរាណដ៏គ្រោះថ្នាក់ គឺសិល្បៈលេបដាវ ហើយលោកក៏មានឆន្ទៈជួយជំរុញទឹកចិត្តមនុស្សឱ្យអាចធ្វើអ្វីដែលមិនអាចទៅរួចក្នុងជីវិតរបស់«ពួកគេ»។
- Video Language:
- English
- Team:
- closed TED
- Project:
- TEDxTalks
- Duration:
- 21:38
TED Translators admin approved Khmer subtitles for Doing the impossible, cutting through fear | Dan Meyer | TEDxMaastricht | ||
Sophal Ear accepted Khmer subtitles for Doing the impossible, cutting through fear | Dan Meyer | TEDxMaastricht | ||
Makara SOK commented on Khmer subtitles for Doing the impossible, cutting through fear | Dan Meyer | TEDxMaastricht | ||
Makara SOK edited Khmer subtitles for Doing the impossible, cutting through fear | Dan Meyer | TEDxMaastricht | ||
Makara SOK edited Khmer subtitles for Doing the impossible, cutting through fear | Dan Meyer | TEDxMaastricht | ||
Makara SOK edited Khmer subtitles for Doing the impossible, cutting through fear | Dan Meyer | TEDxMaastricht | ||
Makara SOK edited Khmer subtitles for Doing the impossible, cutting through fear | Dan Meyer | TEDxMaastricht | ||
Makara SOK edited Khmer subtitles for Doing the impossible, cutting through fear | Dan Meyer | TEDxMaastricht |
Makara SOK
Please review the translation if you would like to do the impossible. :)