Return to Video

ឥទ្ធិពលដែលអ្នកជឿថា អ្នកអាចអភិវឌ្ឍន៍បានបន្តទៀត

  • 0:01 - 0:04
    ឥទិ្ធពលនៃពាក្យ " មិនទាន់ "
  • 0:04 - 0:06
    ខ្ញុំបានដឹងអំពីវិទ្យាល័យមួយនៅ ស៊ីហ្កាហ្គូ
  • 0:06 - 0:11
    ដែលតម្រូវឲ្យជាប់មុខវិជ្ជាទៅតាមការកំណត់ ដើម្បីអាចបញ្ចប់ថ្នាក់
  • 0:11 - 0:16
    បើពួកគេមិនជាប់មុខវិជ្ជាណាទេ នឹងទទួលពាក្យ មិនទាន់ជាប់
  • 0:16 - 0:18
    ហើយខ្ញុំគិតថា វាគឺ ប្លែកអស្ចារ្យ
  • 0:18 - 0:22
    ព្រោះបើអ្នក ធ្លាក់វិញ អ្នកនឹងមានអារម្មណ៍ថា គ្មានបានការ ទៅមុខមិនរួច។
  • 0:22 - 0:25
    ប៉ុន្តែបើអ្នកទទួលចំណាត់ថ្នាក់ មិនទាន់ជាប់
  • 0:25 - 0:29
    អ្នកដឹងថា អ្នកសិ្ថតក្នុងរបត់នៃការរៀនសូត្រ។
  • 0:29 - 0:32
    ពាក្យនោះ ផ្ដល់ឱកាសឲ្យអ្នក រកអនាគតបន្តទៀត។
  • 0:32 - 0:36
    «មិនទាន់ជាប់»ក៏បានរំលឹកខ្ញុំនូវរឿងលំបាកមួយ
  • 0:36 - 0:40
    កើតឡើងក្នុងអាជីពរបស់ខ្ញុំកាលពីពេលមុន
  • 0:40 - 0:43
    វាពិតជារបត់ដ៏សំខាន់មួយ។
  • 0:43 - 0:44
    ខ្ញុំចង់ឃើញ
  • 0:44 - 0:50
    របៀបដែលក្មេងៗជម្នះឧបសគ្គ និងការលំបាក
  • 0:50 - 0:54
    ដូច្នេះខ្ញុំដាក់ចំនោទសម្រាប់ក្មេង ១០ ឆ្នាំ
  • 0:54 - 0:57
    ឲ្យដោះស្រាយ ដែលវាពិបាកខ្លាំងសម្រាប់ពួកគេ។
  • 0:57 - 1:02
    ពួកគេខ្លះ ឆ្លើយតបយា៉ងវិជ្ជមាន។
  • 1:02 - 1:06
    ពួកគេខ្លះនិយាយយថា ខ្ញុំចូលចិត្តការតស៊ូ
  • 1:06 - 1:12
    ឬ អ្នកដឹងទេ វាមានសារៈប្រយោជន៍ណាស់។
  • 1:12 - 1:19
    ពួកគេដឹងច្បាស់ថា សមត្ថភាពពួកគេអាចអភិវឌ្ឍបានទៀត។
  • 1:19 - 1:22
    ពួកគេ មានអ្វីដែលគេហៅថា ផ្នត់គំនិតរីកចម្រើន
  • 1:22 - 1:29
    ប៉ុ៉ន្តែ សិស្សដទៃមានអារម្មណ៍ថា វាជាកិច្ចការដែលគួរឱ្យខ្លាច ពោរពេញដោយបញ្ហា ដែលមិនងាយសម្រេចបាន។
  • 1:29 - 1:32
    ដោយសារការគិតបែបទូទៅ
  • 1:32 - 1:36
    ពួកគេយល់ថាប្រាជ្ញារបស់ពួកគេ គឺគ្រាន់តែសម្រាប់ឲ្យគេវាយតម្លៃ
  • 1:36 - 1:39
    ហើយពួកគេក៏បរាជ័យ។
  • 1:39 - 1:43
    ពួកគេបែរជាត្រូវបាន​ដាក់ឲ្យស្ថិតក្រោមគំនាបដូចបច្ចុប្បន្ន
  • 1:43 - 1:48
    ជំនួសឲ្យការប្រើពាក្យ មិនទាន់ជាប់ ដើម្បីលើកទឹកចិត្ត។
  • 1:48 - 1:50
    ដូច្នេះ តើពួកគេធ្វើអ្វីបន្ទាប់ទៀត?
  • 1:50 - 1:53
    ខ្ញុំនឹងប្រាប់ទាំងអស់គ្នា ថាពួកគេនឹងធ្វើអ្វីបន្ទាប់។
  • 1:53 - 1:58
    ក្នុងការសិក្សាស្រាវជ្រាវមួយ យើងរកឃើញថា ប្រសិនបើពួកគេប្រលងធ្លាក់ លើកក្រោយ
  • 1:58 - 2:03
    ពួកគេនឹងបើកចម្លងដោយមិនចាំបាច់ខំប្រឹងរៀន។
  • 2:03 - 2:06
    កាសិក្សាស្រាវជ្រាវមួយផ្សេងទៀត បានរកឃើញថា បន្ទាប់ពីពួកគេប្រឡងធ្លាក់
  • 2:06 - 2:10
    ពួកគេក៏សម្លឹងរកអ្នកផ្សេង ដែលធ្វើបានលទ្ធផលទាបជាងខ្លួនគេ
  • 2:10 - 2:15
    ដូចច្នេះពួកគេមានអារម្មណ៍ល្អចំពោះខ្លួនឯង។
  • 2:15 - 2:21
    ហើយក្នុងការសិក្សាបន្តបន្ទាប់ទៀត បង្ហាញឲ្យឃើញថា ពួកគេបានគេចវេះការលំបាក។
  • 2:21 - 2:25
    ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការស្រាវជ្រាវអំពីចលនាអគ្គីសនីក្នុងខួរក្បាល
  • 2:25 - 2:29
    នៅពេលសិស្សានុសិស្សជួបបញ្ហា។
  • 2:29 - 2:32
    នៅផ្នែកខាងឆ្វេង អ្នកនឹងឃើញការគិតទូទៅរបស់សិស្ស
  • 2:32 - 2:35
    ដែលមិនមានចលនាអ្វីធំដុំឡើយ។
  • 2:35 - 2:37
    ពួកគេរត់គេចពីបញ្
  • 2:37 - 2:40
    ហើយពួកគេ​មិនដោះស្រាយវាទេ។
  • 2:40 - 2:44
    ប៉ុន្តែនៅរូបខាងស្តាំ ជារូបខួរក្បាលរបស់សិស្សដែលមានផ្នត់គំនិតអភិវឌ្ឍន៍
  • 2:44 - 2:48
    ដែលយល់ឃើញថាសមត្ថភាពអាចអភិវឌ្ឍថែមទៀត។
  • 2:48 - 2:51
    ពួកគេផ្តល់សន្ទុះឲ្យដល់កាខំប្រឹងប្រែង
  • 2:51 - 2:54
    ព្រោះក្នុងចិត្តរបស់គេត្រូវដុតបញ្ឆេះដោយពាក្យ មិនទាន់ ។
  • 2:54 - 2:57
    ពួកគេធ្វើសំយោគកំហុសហើយរៀនពីកំហុស និងកែតម្រូវវា។
  • 2:57 - 2:59
    ពួកគេធ្វើសំយោគកំហុស
  • 2:59 - 3:02
    ហើយរៀនពីកំហុស និងកែតម្រូវវា។
  • 3:02 - 3:05
    តើយើងចិញ្ចឹមបីបាច់កូនរបស់យើងតាមវបៀបណា?
  • 3:05 - 3:10
    តើយើងកំពុងចិញ្ចឹមបីបាច់ក្មេងៗទាំងនោះសម្រាប់តែបច្ចុប្បន្នជាជាងសម្រាប់អនាគតឬ?
  • 3:10 - 3:15
    តើយើងកំពុងតែចិញ្ចឹមបីបាច់ក្មេងៗដែលចង់តែទទួលបាននិទ្ទេសAគ្រប់មុខឬ?
  • 3:15 - 3:22
    តើយើងកំពុងតែចិញ្ចឹមបីបាច់ក្មេងៗដែលមិនដឹងថាត្រូវបង្កើតក្តីស្រមៃធំៗដោយរបៀបណាឬ?
  • 3:22 - 3:28
    គោលដៅដ៏ធំរបស់ពួកគេគឺទទួលបានលទ្ធផល A ឬទទួលបានពិន្ទុប្រឡងបន្ទាប់?
  • 3:28 - 3:35
    ហើយថាតើពួកគេចាំបាច់ដាក់គោលដៅនេះដើម្បីកំណត់សុពលភាពចូល
  • 3:35 - 3:37
    ទៅក្នុងជីវិតរបស់ពួកគេដែរឬទេ?
  • 3:37 - 3:40
    អាចដែរ ដោយសារនិយោជកទាំងឡាយប្រាប់ខ្ញុំថា
  • 3:40 - 3:44
    ពួកយើងកំពុងតែបណ្តុះបណ្តាលបុគ្គលិកជំនាន់ក្រោយ
  • 3:44 - 3:48
    ដែលមិនអាចបំពេញការងារប្រចាំថ្ងៃរបស់ពួកគេបានឡើងប្រសិនបើ
  • 3:48 - 3:51
    គ្មានរង្វាន់ឬការលើកទឹកចិត្តណាមួយនោះទេ។
  • 3:51 - 3:54
    ដូច្ចេះ តើយើងអាចធ្វើអ្វីបាន?
  • 3:54 - 3:58
    តើយើងអាចបង្កើតចំណងទាក់ទងទៅនឹងពាក្យថា មិនទាន់ បានដោយរបៀបណា?
  • 3:58 - 4:00
    នេះជាអ្វីដែលយើងអាចធ្វើបាន។
  • 4:00 - 4:03
    ជាដំបូង យើងត្រូវចេះសរសើរឱ្យបានត្រឹមត្រូវ។
  • 4:03 - 4:07
    កុំសរសើរចំពោះប្រាជ្ញា ឬក៏ទេពកោសល្យរបស់ពួកគេទេ។
  • 4:07 - 4:09
    ការធ្វើបែបនោះមិនបានជោគជ័យនោះទេ។
  • 4:09 - 4:11
    កុំធ្វើបែបនោះទៀតអី។
  • 4:11 - 4:15
    ប៉ុន្តែយើងគួរសរសើរទៅលើដំណើរការនានាដែលក្មេងៗទាំងនោះបានចូលរួម
  • 4:15 - 4:19
    ការអត់ធ្មត់របស់ពួកគេ ការលះបង់របស់ពួកគេ
  • 4:19 - 4:22
    និងការរីកចម្រើនរបស់ពួកគេ។
  • 4:22 - 4:27
    វិធីក្នុងការសរសើរនេះវិធីក្នុងការសរសើរនេះបានធ្វើឱ្យកុមារមានភាពរឹងមាំ និងមិនងាយចុះញ៉មនឹងបញ្ហា។
  • 4:27 - 4:31
    មានវិធីផ្សេងៗទៀតជាច្រើនដើម្បីជម្នះពាក្យថា មិនទាន់។
  • 4:31 - 4:35
    ថ្មីៗនេះយើងបានបង្កើតក្រុមជាមួយអ្នកវិទ្យាសាស្រ្ត
  • 4:35 - 4:37
    មកពីសាកលវិទ្យាល័យ Washington
  • 4:37 - 4:43
    បានបង្កើតល្បែងគណិតវិទ្យាតាមអីុនធឺណែតដែលបានលើកទឹកចិត្តតាមរយៈការប្រើប្រាស់ពាក្យថា «មិនទាន់សម្រេចបាន»។
  • 4:43 - 4:49
    ក្នុងល្បែងមួយនេះ សិស្សត្រូវបានផ្តល់ជាការលើកទឹកចិត្តតាមរយៈការខិតខំប្រឹងប្រែង យុទ្ធសាស្ត្រ ក៏ដូចជាការរីកចម្រើនរបស់ពួកគេ។
  • 4:49 - 4:51
    ហ្គេមគណិតវិទ្យាធម្មតា
  • 4:51 - 4:55
    ផ្តល់រង្វាន់ឱ្យអ្នកនៅពេលដែលអ្នកផ្តល់ចំលើយត្រឹមត្រូវ តែហ្គេមមួយនេះ
  • 4:55 - 4:58
    បានផ្តល់រង្វាន់ទៅលើដំណើរការដែលអ្នកចូលរួម។
  • 4:58 - 5:00
    ហើយយើងកាន់តែប្រឹងប្រែង
  • 5:00 - 5:02
    កាន់តែមានយុទ្ធសាស្ត្រច្រើន
  • 5:02 - 5:07
    និងចូលរួមកាន់តែសកម្មក្នុងរយៈពេលកាន់តែយូរ
  • 5:07 - 5:13
    ព្រមទាំងកាន់តែអត់ធន់នៅពេលដែលត្រូវប្រឈមមុខនឹងបញ្ហាដែលកាន់តែលំបាក។
  • 5:13 - 5:18
    យើងរកឃើញថា គ្រាន់តែពាក្យថា «មិនទាន់បានសម្រេចនៅឡើយ»
  • 5:18 - 5:20
    បានធ្វើឱ្យក្មេងៗកាន់តែមានទំនុកចិត្តលើខ្លួនឯងជាងមុន
  • 5:20 - 5:28
    ដែលផ្តល់ឱ្យពួកគេនូវវិថីឆ្ពោះទៅកាន់អនាគតមួយដែលពោរពេញដោយភាពតស៊ូ អំណត់អត់ធ្មត់ជាងមុន។
  • 5:28 - 5:32
    ហើយពេលនោះយើងនឹងអាចផ្លាស់ប្តូរការគិតរបស់សិស្សានុសិស្សបាន។
  • 5:32 - 5:35
    នៅក្នុ ងការសិក្សាមួយ យើងបានបង្រៀនពួកគេ
  • 5:35 - 5:40
    ឲ្យព្យាយាមចេញពីកន្លែងងាយស្រួល
  • 5:40 - 5:44
    ដើម្បីសិក្សាអ្វីដែលថ្មី និងមានភាពលំបាក
  • 5:44 - 5:49
    ហើយប្រព័ន្ធប្រសាទរបស់ពួកគេនឹងកើតជាប្រព័ន្ធថ្មី
  • 5:49 - 5:54
    ព្រមទាំងមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង ហើយបន្ទាប់ទៀត ពួកគេមានភាពកាន់តែឆ្លាតទៅ។
  • 5:54 - 5:56
    ចូរមើលថា តើមានអ្វីកើតឡើង៖ ការសិក្សានេះបង្ហាញថា
  • 5:56 - 5:59
    សិស្សានុសិស្សដែលមិនបានសិក្សាដើម្បីអភិវឌ្ឍន៍ការគិតគឺពួកគេនៅតែមានភាពលំបាកដើម្បី
  • 5:59 - 6:05
    បន្តទៅសិក្សានៅថ្នាក់បន្ទាប់ទៀត ប៉ុន្តែសម្រាប់សិស្សានុសិស្សដែលបានសិស្សាក្នុងមេរៀននេះ ឃើញថាពួកគេមានការរីកចម្រើនចំពោះការសិក្សារបស់ពួកគេ។
  • 6:05 - 6:12
    ប៉ុន្តែសម្រាប់សិស្សានុសិស្សដែលបានសិស្សាក្នុងមេរៀននេះ ឃើញថាពួកគេមានការរីកចម្រើនចំពោះការសិក្សារបស់ពួកគេ។
  • 6:12 - 6:18
    យើងអាចបង្ហាញឲ្យឃើញអំពី ការអភិវឌ្ឍន៍ការគិតនេះ
  • 6:18 - 6:23
    ទៅដល់កុមាររាប់ពាន់អ្នកហើយជាពិសេសទៅដល់សិស្សានុសិស្សដែលមានការខិតខំប្រឹងប្រែង។
  • 6:23 - 6:29
    ឥឡូវខ្ញុំនិយាយអំពី សមភាព។
  • 6:29 - 6:33
    នៅក្នុងប្រទេសរបស់យើង មានក្រុមសិស្សានុសិស្សជាច្រើន
  • 6:33 - 6:36
    ដែលមានកម្រិតសិក្សាខ្សោយជាប្រចាំ
  • 6:36 - 6:39
    មានដូចជា កុមារនៅក្នុងទីក្រុង
  • 6:39 - 6:42
    ឬកុមារជាជនជាតិដើមអាមេរិក។
  • 6:42 - 6:46
    ហើយពួកគេរៀនខ្សោយជាយូរមកហើយ
  • 6:46 - 6:50
    រហូតដល់មនុស្សជាច្រើនគិតវាជារឿងដែលមិនអាចប្រែបាន។
  • 6:50 - 6:55
    ប៉ុន្តែនៅពេលអ្នកអប់រំបង្កើតថ្នាក់រៀនដែលស្តីអំពីផ្នត់គំនិតរីកចម្រើន
  • 6:55 - 6:59
    ដោយបញ្ចូលនូវការប្រើប្រាស់ពាក្យ «មិនទាន់សម្រេចបាន»
  • 6:59 - 7:01
    ភាពស្មើរគ្នាក៍កើតមានឡើង។
  • 7:01 - 7:05
    ហើយនេះជាឧទាហរណ៍មួយចំនួនទៀត។
  • 7:05 - 7:11
    ក្នុងរយៈពេលតែមួយឆ្នាំ ថ្នាក់មតេយ្យសិក្សានៅក្នុងទីក្រុង Harlem New York
  • 7:11 - 7:15
    មួយទទួលបានពិន្ទុក្នុងចំណោមក្រុមពិន្ទុ៩៥ភាគរយ
  • 7:15 - 7:19
    នៃការប្រឡងតេស្តសមត្ថភាពថ្នាក់ជាតិ។
  • 7:19 - 7:23
    ភាគច្រើននៃកុមារទាំងនោះមិនចេះទាំងកាន់ខ្មៅដៃផង
  • 7:23 - 7:29
    នៅពេលដែលពួកក្មេងៗទាំងនោះចូលមករៀននៅសាលាជាលើកដំបូង។
  • 7:29 - 7:30
    ហើយក្នុងឆ្នាំមួយនោះ
  • 7:30 - 7:33
    មានសិស្សថ្នាក់ទី៤ ជាច្រើននៅក្នុង South Bronx
  • 7:33 - 7:39
    បានក្លាយជាថ្នាក់ដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងរដ្ឋ New York
  • 7:39 - 7:42
    លើការប្រឡងបញ្ចាប់ផ្នែកគណិតវិទ្យា។
  • 7:42 - 7:49
    ក្នុងមួយឆ្នាំ ឬទៅមួយឆ្នាំកន្លះ
  • 7:49 - 7:54
    សិស្សានុសិស្សជនជាតិដើមអាមេរិកដែលត្រៀមចូលរៀន
  • 7:54 - 8:00
    បានអភិវឌ្ឍខ្លួនពីសិស្សបាតតារាងទៅកំពូលតារាងនៅក្នុងស្រុករបស់ពួកគេ
  • 8:00 - 8:06
    ដែលស្រុកនោះរួមមានទាំងតំបន់អ្នកសំបូរទ្រព្យធននៃរដ្ធ Seattle ផងដែរ។ ហើយតំបន់​នោះសំបូរទៅដោយប្រភេទមនុស្សដែលសំបូរទ្រព្យសម្បត្តិនៃ Seattle ។
  • 8:06 - 8:13
    ដូចច្នេះកុមារជនជាតិដើម ធ្វើបានល្អជាងកុមារ Microsoft ។
  • 8:13 - 8:21
    វាបានកើតឡើងដោយសារតែអត្ថន័យនៃការប្រឹងប្រែង និងការលំបាកត្រូវបានផ្លាស់ប្តូរ។។
  • 8:21 - 8:25
    កាលពីមុន ពាក្យថាការខិតខំប្រឹងប្រែង និងភាពលំបាក
  • 8:25 - 8:30
    បានធ្វើឲ្យពួកគេមានអារម្មណ៍ថាបាក់ទឹកចិត្ត
  • 8:30 - 8:34
    ប៉ុន្តែឥឡូវ ការខិតខំប្រឹងប្រែង និងភាពលំបាក
  • 8:34 - 8:38
    គឺជាពេលដែលប្រព័ន្ធខួរក្បាល់របស់គេបង្កើតនូវទំនាក់ទំនងថ្មីៗ
  • 8:38 - 8:39
    និងកាន់តែខ្លាំងក្លាឡើង។
  • 8:39 - 8:43
    នោះហើយជាអ្វីដែលធ្វើឲ្យពួកគេកាន់តែមានភាពឆ្លាតវៃ។
  • 8:43 - 8:49
    ថ្មីៗនេះខ្ញុំបានទទួលលិខិតពីក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់។
  • 8:49 - 8:53
    គាត់បាននិយាយថា "សាស្រ្តាចារ្យ Dweck ជាទីស្រលាញ់
  • 8:53 - 8:59
    ខ្ញុំពេញចិត្តយ៉ាងខ្លាំង​ចំពោះការសរសេររបស់លោកស្រី ដោយបានផ្អែកទៅលើការស្រាវជ្រាវយ៉ាងជាក់លាក់តាមបែបវិទ្យាសាស្រ្ត
  • 8:59 - 9:05
    ហើយនោះជាអ្វីដែលខ្ញុំបានសម្រេចចិត្តធ្វើការអនុវត្ត។
  • 9:05 - 9:08
    ញុំបានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងជាមួយការងារសាលា
  • 9:08 - 9:11
    ទំនាក់ទំនងជាមួយគ្រួសាររបស់ខ្ញុំ
  • 9:11 - 9:15
    និងទំនាក់ទំនងជាមួយកូនៗរបស់ខ្ញុំនៅសាលារៀន
  • 9:15 - 9:23
    ហើយឃើញថាវាមានប្រសិទ្ធិភាពយ៉ាងខ្លាំងនៅគ្រប់ផ្នែកទាំងអស់។
  • 9:23 - 9:30
    ឥឡូវនេះខ្ញុំបានដឹងថា ខ្ញុំបានខ្ជះខ្ជាយស្ទើរតែមួយជីវិតរបស់ខ្ញុំទៅហើយ។
  • 9:30 - 9:35
    សូមកុំខ្ជះខ្ជាយជីវិតបន្ថែមទៀត
  • 9:35 - 9:37
    ពីព្រោះ
  • 9:37 - 9:45
    នៅពេលយើងដឹងថាយើងមានសម្ថភាពអាចអភិវឌ្ឍន៍បាន
  • 9:45 - 9:50
    វាបានក្លាយជាសិទ្ធមូលដ្ឋានសម្រាប់កុមារ
  • 9:50 - 9:56
    ហើយកុមារទាំងអស់ត្រូវរស់នៅកន្លែងដែលបង្កើតការអភិវឌ្ឍន៍
  • 9:56 - 10:03
    និងរស់នៅកន្លែងដែលប្រើប្រាស់ពាក្យថា​ «មិនទាន់សម្រេចបាននៅឡើយ»។
  • 10:03 - 10:04
    សូមអរគុណ។
  • 10:04 - 10:08
    (សម្លេងទះដៃ)
Title:
ឥទ្ធិពលដែលអ្នកជឿថា អ្នកអាចអភិវឌ្ឍន៍បានបន្តទៀត
Speaker:
Carol Dweck
Description:

អ្នកស្រី Carol Dweck ស្រាវជ្រាវពាក្យមួយដែលមានន័យថា "ផ្នត់គំនិតរីកចម្រើន" - ជាគំនិតស្រាវជ្រាវមួយដែលយើងអាចអភិវឌ្ឍន៍សមត្ថភាពខួក្បាលរបស់យើងឲ្យសិក្សាស្វែងយល់ និងដោះស្រាយបញ្ហា។ ការស្រាវជ្រាវនេះ អ្នកស្រីបានរៀបរាប់នូវវិធីពីរ ដើម្បីឲ្យគិតអំពីបញ្ហាដែលមានការលំបាកសម្រាប់អ្នកឲ្យដោះស្រាយ។ តើអ្នកមានភាពវៃឆ្លាតគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានេះហើយ ឬអ្នកមិនអាចដោះស្រាយវាបានហើយឬនៅ? សូមមើលការពន្យល់ដ៏អស្ចារ្យដើម្បីមានឥទ្ធិពលនៅក្នុងវិស័យនេះ។

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:20

Khmer subtitles

Revisions