វ៉ាវ! ល្បែងផ្គុំរូបបីផ្សេងទៀតត្រូវបានដោះស្រាយហើយ! ហើយយើងចាប់បាន...ត្រីសាល់ម៉ុនមួយ! វាប្រហែលជាមិនគួរឱ្យរំភើបណាស់ណាដូចជាគំនរមាសទេ ប៉ុន្តែ យើងនឹងទទួលយកអ្វីដែលយើងអាចរកបាននេះ។ ហើយខ្ញុំមានអារម្មណ៍ថាសំបកខ្យងនោះនឹងមាន មានប្រយោជន៍នៅពេលក្រោយ។ ខ្ញុំឆ្ងល់ថាតើមានអ្វីកើតឡើងនៅក្នុងប្រាសាទបាក់បែកទាំងនោះ។ នេះប្រហែលជាតម្រុយមួយទៀតហើយ! តោះចូលទៅមើលនៅខាងក្នុងទាំងអស់គ្នា! ខ្ញុំឈ្មោះ ណេទី!​​​ ស្វាគមន៏មកកាន់មកកាន់ប្រាសាទបាក់បែករបស់ខ្ញុំ។ យើងធ្វើការសម្រេចចិត្តគ្រប់ពេលដោយផ្អែកលើលក្ខខណ្ឌ។ ប្រសិនបើវាមើលទៅដូចជាភ្លៀង យើងនឹងយកឆ័ត្រមួយមកប្រើ ប្រសិនបើយើងឃ្លានពេលនោះយើងនឹងញាំអាហារសម្រន់ ប្រសិនបើយើងឃើញសត្វចម្លែក យើង​​​នឹងរត់ ទៅទិសដៅផ្ទុយ កុំព្យូទ័រក៏ធ្វើការសំរេចចិត្តប្រភេទនេះដែរ ពួកគេពិតជាអាចឆ្លើយតបទៅ លក្ខខណ្ឌទាំងនោះដោយប្រើប្រាស់កូដបាន ដើម្បីសរសេរកម្មវិធីឆ្លើយតបដូចនេះដោយប្រើ ពាក្យបញ្ជាលេខកូដរបស់អ្នក សូមជ្រើស 'If path' ប្លុក ចុចលើ dropdown ដើម្បីបង្កើតបញ្ជា ឧទាហរណ៏៖ បើសិនជាអ្នកសរសេរបញ្ជា 'if path to the right' ហើយដាក់ 'turn right' នៅខាងក្នុងល័ក្ខខ័ណ្ឌ បន្ទាប់មកនៅពេលដែល Steve ឈានដល់ផ្លូវបើកចំហមួយទៅខាងស្តាំ គាត់នឹងបត់ស្តាំរហូត តែបើអត់មានកន្លែងបើកនៅខាងស្តាំទេ គាត់មិនបត់ស្តាំឡើយ លក្ខខណ្ឌ'if commands'នេះមានប្រយោជន៍ នៅពេលដែលអ្នកដំណើរការលេខកូដនៅក្នុងស្ថានភាពដែលមិនអាចទាយទុកជាមុនបាន ដូចជាប្រាសាទអាថ៌កំបាំងនៅក្នុងរូងក្រោមទឹក ព្យាយាមប្រើ 'if' ប្លុកហើយយកលេខកូដរបស់អ្នក សម្រាប់ការបង្វិលមួយ អស្ចារ្យ ! ប្រាសាទបាក់បែករបស់ណេទីគឺពិតជាអស្ចារ្យ មែន! ខ្ញុំពិតជាចង់ចេញពីផ្ទះឪពុកម្តាយរបស់ខ្ញុំណាស់ តើអ្នកគិតយ៉ាងម៉េចដែរ? តើលក្ខខណ្ឌសមស្របសម្រាប់យើងដើម្បីបញ្ចប់ ល្បែងផ្គុំរូបចុងក្រោយទេ? តោះសាកល្បងមួយសិនទៅ!