WEBVTT 00:00:03.700 --> 00:00:05.600 នៅថ្នាក់ទី ៨ ខ្ញុំបានរៀនពីការសរសេរប្រូក្រាម។ 00:00:05.700 --> 00:00:07.000 ដំបូងខ្ញុំបានរៀនពីរបៀបធ្វេី 00:00:07.000 --> 00:00:10.500 រង្វង់ពណ៌បៃតងនិងការ៉េពណ៌ក្រហមអោយលេចឡើងនៅលើអេក្រង់។ 00:00:10.700 --> 00:00:13.400 អ្នកគ្រាន់តែរៀនមេរៀនទាំងនេះ ហើយមិនមានមេរៀនច្រើនទេ 00:00:13.400 --> 00:00:16.400 ហើយនៅទីបំផុតអ្នកអាចឈានដល់ចំនុចដែលអ្នកអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន។ 00:00:17.700 --> 00:00:22.330 វិទ្យាសាស្រ្តកុំព្យូទ័រគឺគ្រាន់តែជាការរៀនពីរបៀបដែលកុំព្យូទ័រដំណើរការនិងរបៀបដែលវាគិត, 00:00:22.330 --> 00:00:24.700 ដូច្នេះហើយអ្នកអាចបង្រៀនវាឱ្យធ្វើអ្វីថ្មី។ 00:00:24.800 --> 00:00:28.100 សព្វថ្ងៃនេះអ្វីដែលអ្នកអាចធ្វើបាននៅក្នុងវិទ្យាសាស្ត្រកុំព្យូទ័រគឺពិតជាអស្ចារ្យណាស់។ 00:00:28.200 --> 00:00:31.200 ខ្ញុំគិតថាវាស្រដៀងនឹងការមានកំពូលវេទមន្តចឹង។ 00:00:31.300 --> 00:00:34.200 (ថាន់យ៉ា: សិស្សវិទ្យាសាស្ត្រកុំព្យូទ័រ) នៅម៉ោងបន្ទាប់ យើងនឹងលេងល្បែង 00:00:34.200 --> 00:00:36.000 ដែលនឹងបង្រៀនអ្នកពីគោលគំនិតមូលដ្ឋាននៃការសរសេរកម្មវិធីប្រូក្រាម។ 00:00:36.000 --> 00:00:39.500 ជាទូទៅការសរសេរប្រូក្រាមគឺជាអក្សរទាំងអស់ ប៉ុន្តែយើងនឹងប្រើប្លក់គី 00:00:39.600 --> 00:00:43.200 ដែលប្រើបណ្តុំរូបភាពដែលអ្នកអូសហើយទម្លាក់ដើម្បីសរសេរប្រូក្រាម។ 00:00:43.200 --> 00:00:46.000 នៅក្រោមរបាំង អ្នកនៅតែកំពុងបង្កើតកូដ។ 00:00:46.000 --> 00:00:49.400 ដើម្បីចាប់ផ្តើម យើងនឹងបង្កើតកូដសម្រាប់កម្មវិធីប្រូក្រាមដែលនឹងជួយ 00:00:49.400 --> 00:00:54.000 បក្សីខឹងនេះធ្វើដំណើរឆ្លងកាត់ផ្ទាំងសិលាដើម្បីទៅរកជ្រូកបីសាចដែលលួចពងរបស់វា។ 00:00:54.000 --> 00:00:56.600 ប្លក់គីត្រូវបានបំបែកជាបីផ្នែកសំខាន់ៗ។ 00:00:56.600 --> 00:01:00.000 នៅខាងឆ្វេងគឺជារនាំងរបស់បក្សី ជាកន្លែងដែលកូដរបស់អ្នកនឹងដំណើរការ។ 00:01:00.000 --> 00:01:04.000 ការណែនាំសម្រាប់កម្រិតនីមួយៗត្រូវបានសរសេរនៅខាងក្រោមផ្ទាំងសិលា។ 00:01:04.000 --> 00:01:06.000 ផ្នែកកណ្តាលនេះគឺជាប្រអប់ឧបករណ៍ 00:01:06.000 --> 00:01:10.200 ហើយប្លុកនីមួយៗគឺការបញ្ជាដែលបក្សីអាចយល់បាន។ 00:01:10.200 --> 00:01:13.000 ចន្លោះពណ៌សនៅខាងស្តាំហៅថាកន្លែងធ្វើការ 00:01:13.000 --> 00:01:15.100 ហើយវាជាកន្លែងដែលយើងនឹងបង្កើតកម្មវិធីប្រូក្រាមរបស់យើង។ 00:01:15.100 --> 00:01:21.000 ប្រសិនបើខ្ញុំអូសប្លុក "ផ្លាស់ទី" ទៅកន្លែងធ្វើការរបស់យើងហើយចុច "រត់", តេីមាន​អ្វី​កើតឡើង? 00:01:21.000 --> 00:01:23.500 បក្សីផ្លាស់ទីទៅមុខមួយប្រអប់នៅលើក្រឡាចត្រង្គ។ 00:01:23.500 --> 00:01:28.000 ហើយចុះប្រសិនបើខ្ញុំចង់ឱ្យបក្សីធ្វើអ្វីមួយបន្ទាប់ពីការផ្លាស់ប្តូរទៅមុខមួយប្រអប់? 00:01:28.000 --> 00:01:30.300 ខ្ញុំអាចបន្ថែមប្លុកមួយផ្សេងទៀតនៅក្នុងកម្មវិធីប្រូក្រាមរបស់យើង។ 00:01:30.300 --> 00:01:33.900 ខ្ញុំនឹងជ្រើសរើសប្លុក "បត់ស្តាំ" ហើយខ្ញុំនឹងអូសវាពីខាងក្រោម 00:01:33.900 --> 00:01:37.000 ប្លុក "ផ្លាស់ទី" របស់ខ្ញុំរហូតដល់ព្រួញពណ៌លឿងលេចឡើង 00:01:37.000 --> 00:01:41.000 ហើយបន្ទាប់មកខ្ញុំនឹងទម្លាក់វាហើយប្លុកទាំងពីរនឹងភ្ជាប់គ្នា។ 00:01:41.000 --> 00:01:45.000 នៅពេលខ្ញុំចុច "រត់" ម្តងទៀតបក្សីនឹងធ្វើតាមបញ្ជាដែលដាក់ជាបន្តបន្ទាប់ 00:01:45.000 --> 00:01:47.000 ពីលេីទៅក្រោម នៅលេីកន្លែងធ្វើការរបស់យើង។ 00:01:47.000 --> 00:01:49.000 ប្រសិនបើអ្នកចង់លុបប្លុកចោល 00:01:49.000 --> 00:01:52.000 គ្រាន់តែយកវាចេញពីជង់ហើយអូសវាទៅធុងសំរាម។ 00:01:52.000 --> 00:01:57.800 បន្ទាប់ពីអ្នកបានវាយ "រត់" អ្នកអាចវាយប៊ូតុង "កំណត់ឡើងវិញ" បានជានិច្ចដើម្បីឱ្យបក្សីត្រឡប់មកពេលចាប់ផ្តើមវិញ។ 00:01:57.800 --> 00:01:59.500 តោះទៅចាប់ជ្រូកទាំងនោះឥឡូវនេះ!