នៅថ្នាក់ទី ៨ ខ្ញុំបានរៀនពីការសរសេរប្រូក្រាម។ ដំបូងខ្ញុំបានរៀនពីរបៀបធ្វេី រង្វង់ពណ៌បៃតងនិងការ៉េពណ៌ក្រហមអោយលេចឡើងនៅលើអេក្រង់។ អ្នកគ្រាន់តែរៀនមេរៀនទាំងនេះ ហើយមិនមានមេរៀនច្រើនទេ ហើយនៅទីបំផុតអ្នកអាចឈានដល់ចំនុចដែលអ្នកអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន។ វិទ្យាសាស្រ្តកុំព្យូទ័រគឺគ្រាន់តែជាការរៀនពីរបៀបដែលកុំព្យូទ័រដំណើរការនិងរបៀបដែលវាគិត, ដូច្នេះហើយអ្នកអាចបង្រៀនវាឱ្យធ្វើអ្វីថ្មី។ សព្វថ្ងៃនេះអ្វីដែលអ្នកអាចធ្វើបាននៅក្នុងវិទ្យាសាស្ត្រកុំព្យូទ័រគឺពិតជាអស្ចារ្យណាស់។ ខ្ញុំគិតថាវាស្រដៀងនឹងការមានកំពូលវេទមន្តចឹង។ (ថាន់យ៉ា: សិស្សវិទ្យាសាស្ត្រកុំព្យូទ័រ) នៅម៉ោងបន្ទាប់ យើងនឹងលេងល្បែង ដែលនឹងបង្រៀនអ្នកពីគោលគំនិតមូលដ្ឋាននៃការសរសេរកម្មវិធីប្រូក្រាម។ ជាទូទៅការសរសេរប្រូក្រាមគឺជាអក្សរទាំងអស់ ប៉ុន្តែយើងនឹងប្រើប្លក់គី ដែលប្រើបណ្តុំរូបភាពដែលអ្នកអូសហើយទម្លាក់ដើម្បីសរសេរប្រូក្រាម។ នៅក្រោមរបាំង អ្នកនៅតែកំពុងបង្កើតកូដ។ ដើម្បីចាប់ផ្តើម យើងនឹងបង្កើតកូដសម្រាប់កម្មវិធីប្រូក្រាមដែលនឹងជួយ បក្សីខឹងនេះធ្វើដំណើរឆ្លងកាត់ផ្ទាំងសិលាដើម្បីទៅរកជ្រូកបីសាចដែលលួចពងរបស់វា។ ប្លក់គីត្រូវបានបំបែកជាបីផ្នែកសំខាន់ៗ។ នៅខាងឆ្វេងគឺជារនាំងរបស់បក្សី ជាកន្លែងដែលកូដរបស់អ្នកនឹងដំណើរការ។ ការណែនាំសម្រាប់កម្រិតនីមួយៗត្រូវបានសរសេរនៅខាងក្រោមផ្ទាំងសិលា។ ផ្នែកកណ្តាលនេះគឺជាប្រអប់ឧបករណ៍ ហើយប្លុកនីមួយៗគឺការបញ្ជាដែលបក្សីអាចយល់បាន។ ចន្លោះពណ៌សនៅខាងស្តាំហៅថាកន្លែងធ្វើការ ហើយវាជាកន្លែងដែលយើងនឹងបង្កើតកម្មវិធីប្រូក្រាមរបស់យើង។ ប្រសិនបើខ្ញុំអូសប្លុក "ផ្លាស់ទី" ទៅកន្លែងធ្វើការរបស់យើងហើយចុច "រត់", តេីមាន​អ្វី​កើតឡើង? បក្សីផ្លាស់ទីទៅមុខមួយប្រអប់នៅលើក្រឡាចត្រង្គ។ ហើយចុះប្រសិនបើខ្ញុំចង់ឱ្យបក្សីធ្វើអ្វីមួយបន្ទាប់ពីការផ្លាស់ប្តូរទៅមុខមួយប្រអប់? ខ្ញុំអាចបន្ថែមប្លុកមួយផ្សេងទៀតនៅក្នុងកម្មវិធីប្រូក្រាមរបស់យើង។ ខ្ញុំនឹងជ្រើសរើសប្លុក "បត់ស្តាំ" ហើយខ្ញុំនឹងអូសវាពីខាងក្រោម ប្លុក "ផ្លាស់ទី" របស់ខ្ញុំរហូតដល់ព្រួញពណ៌លឿងលេចឡើង ហើយបន្ទាប់មកខ្ញុំនឹងទម្លាក់វាហើយប្លុកទាំងពីរនឹងភ្ជាប់គ្នា។ នៅពេលខ្ញុំចុច "រត់" ម្តងទៀតបក្សីនឹងធ្វើតាមបញ្ជាដែលដាក់ជាបន្តបន្ទាប់ ពីលេីទៅក្រោម នៅលេីកន្លែងធ្វើការរបស់យើង។ ប្រសិនបើអ្នកចង់លុបប្លុកចោល គ្រាន់តែយកវាចេញពីជង់ហើយអូសវាទៅធុងសំរាម។ បន្ទាប់ពីអ្នកបានវាយ "រត់" អ្នកអាចវាយប៊ូតុង "កំណត់ឡើងវិញ" បានជានិច្ចដើម្បីឱ្យបក្សីត្រឡប់មកពេលចាប់ផ្តើមវិញ។ តោះទៅចាប់ជ្រូកទាំងនោះឥឡូវនេះ!