ដូច្នេះតើអ្នករៀនថ្នាក់ទីប៉ុន្មាន? ថ្នាក់ទីពីរ ថ្នាក់ទីដប់ ថ្នាក់ទីមួយ ខ្ញុំនៅថ្នាក់ទីប្រាំបីនៅពេលរៀនសរសេរកម្មវិធី។ ខ្ញុំទទួលបានកុំព្យូទ័រដំបូងរបស់ខ្ញុំ នៅពេលខ្ញុំរៀនថ្នាក់ទីប្រាំមួយ។ អ្វីដែលធ្វើឱ្យខ្ញុំរំភើបគឺអាចដោះស្រាយបញ្ហារបស់មនុស្សបាន។ អ្នកអាចបង្ហាញពីខ្លួនអ្នក អ្នកអាចសាងសង់របស់បានពីគំនិតមួយ។ វិទ្យាសាស្ត្រកុំព្យូទ័រគឺជាមូលដ្ឋានសម្រាប់រឿងជាច្រើន ដែលសិស្សមហាវិទ្យាល័យនិងអ្នកជំនាញ នឹងធ្វើសម្រាប់ម្ភៃបន្ទាប់ឬសាមសិបឆ្នាំ។ ខ្ញុំចូលចិត្តកម្មវិធីខ្ញុំចូលចិត្តជួយមនុស្ស។ ខ្ញុំទទួលបានឱកាសដើម្បីកសាងអ្វីមួយ ដែលនឹងធ្វើរស់នៅរបស់មនុស្សកាន់តែងាយស្រួល។ ខ្ញុំគិតថាវាជារឿងជិតបំផុតទៅហ្នឹងអំណាចអស្ចារ្យ។ ការចាប់ផ្តើមគឺជាផ្នែកដ៏សំខាន់បំផុត។ ខ្ញុំជាអ្នកចាប់ផ្តើមខ្លួនឯង ហើយខ្ញុំចង់ឱ្យអ្នករៀនជាមួយខ្ញុំ។ ខ្ញុំគឺ John Vichey ខ្ញុំជាសហស្ថាបនិកម្នាក់នៃ PopCapហ្គេម។ យើងបង្កើតហ្គេមដូចជា Plants vs. Zombies ហើយ Bejeweled និង Peggle ។ ជាច្រើនអំពីហ្គេមមិនមែនភាពល្អឥតខ្ចោះនៃកូដរបស់អ្នក វាមិនមែនភាពល្អឥតខ្ចោះនៃសិល្បៈរបស់អ្នក ប៉ុន្តែវាសំដៅទៅលើអារម្មណ៍និងភាពសប្បាយប៉ុណ្ណា។ អ្នកអាចទទួលបានអារម្មណ៍និងយល់ដោយការសាកល្បង, ការអនុវត្ត, ការរៀន, ការសម្របខ្លួន និងធ្វើវាឱ្យកើតមានឡើង។ តើអ្នកមានវីដេអូហ្គេមដែលអ្នកចូលចិត្តទេ? យើងនឹងបោះជំហានមួយឆ្ពោះទៅរក ការបង្កើតហ្គេមដូចគ្នា ដោយប្រើ PlayLab។ ហ្គេមល្អមានសាច់រឿងរបស់វា ហើយរឿងនីមួយៗមានតួអង្គ តួអង្គធ្វើរឿងដូចជានិយាយ ផ្លាស់ទី និងធ្វើអន្តរកម្មជាមួយគ្នា ពេលខ្លះក៏អាចដាក់ពិន្ទុដោយប្រើលក្ខខណ្ឌនៃហ្គេម ថ្ងៃនេះ យើងនឹងរៀនពីរបៀបនៃការងារទាំងអស់នេះ ម្តងមួយៗ ជាមួយនឹងតួអង្គរបស់ Disney ដូចជា Anna, Elsa, Hiro, Baymax និង Rapunzel ។ បន្ទាប់មកបង្កើតហ្គេមពីទទេដែលអាច ចែករំលែក និងលេងនៅលើទូរសព្ទរបស់អ្នក។ អេក្រង់របស់អ្នកត្រូវបានបែងចែកជាបីផ្នែកសំខាន់ៗ នៅខាងឆ្វេងគឺជាកន្លែងលេងហ្គេម ដែលកម្មវិធីរបស់អ្នកដំណើរការ ការណែនាំសម្រាប់កម្រិតនីមួយៗត្រូវបានសរសេរខាងក្រោម ផ្នែកកណ្តាលគឺជាប្រអប់ឧបករណ៍ ហើយប្លុកនីមួយៗទាំងនេះគឺជាផ្នែកនៃកូដ ចន្លោះពណ៌សនៅខាងស្តាំគឺជាកន្លែងធ្វើការ ហើយនេះគឺជាកន្លែងដែលយើងនឹងបង្កើតកម្មវិធីរបស់យើង។ ដំបូងអ្នកត្រូវភ្ជាប់ប្លុករបស់អ្នក ទៅនឹងប្លុកពណ៌ទឹកក្រូច (នៅពេលដំណើរការ) អ្នកអាចភ្ជាប់ប្លុកជាច្រើនជាមួយគ្នា ដោយទាញវាចេញរហូតដល់អ្នកឃើញបន្ទាត់ពណ៌លឿង ហើយបន្ទាប់មកពួកគេនឹងនៅជាប់គ្នា។ នៅក្នុងល្បែងទីមួយនេះ Hiroជាតួអង្គទី1 និង Baymaxជាតួអង្គទី2 យើងត្រូវឱ្យ Hiro ផ្លាស់ទីទៅកាន់Baymax ដោយអូសប្លុក "ផ្លាស់ទីទៅស្តាំ" ហើយភ្ជាប់វា ទៅនឹងប្លុក "ពេលដំណើរការ" ។ នៅពេលដែលប្លុករបស់អ្នករួចរាល់ សូមចុចប៊ូតុង "ដំណើរការ" ដើម្បីមើលការសរសេរបញ្ជារបស់អ្នក ចាប់ផ្តើមឥឡូវនេះ នោះចុងក្រោយ អ្នកនឹងអាចបង្កើតហ្គេមផ្ទាល់ខ្លួនបាន ជាមួយតួអង្គអស្ចារ្យជាច្រើន ដែលអាចធ្វើអន្តរកម្ម, ដាក់ពិន្ទុ, បោះmicrobots, cherries, saucepans, sparkles, និងទឹកកក ឬសូម្បីតែពួនគ្នាទៅវិញទៅមក គ្រប់យ៉ាងអាស្រ័យលើអ្នកចង់បង្កើតហ្គេមមួយណា។