សាច់ឈាម និងអំពើបាបស្លាប់ ស្លាប់ជាមួយព្រះគ្រីស្ទ រស់ឡើងវិញជាមួយព្រះ ប៉ុណ្ណឹងឯង គឺវាដូច្នេះឯង។ ព្រះវិញ្ញាណបរិសុទ្ធអើយ សូមយាងមក។ ព្រះវិញ្ញាណបរិសុទ្ធអើយ សូមយាងមក រំដោះឲ្យនាងមានសេរីភាព។ ស្លាប់ជាមួយព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធ សូមយាងមកបន្ថែមទៀត សូមយាងមកជាមួយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ សូមបំពេញទូលបង្គំ សូមគ្រាន់តែចាប់ផ្តើមបង្ហូរជាពាក្យមក សូមអរព្រះគុណទ្រង់ ព្រះអម្ចាស់អើយ តើខ្ញុំបានកំពុងធ្វើអ្វី? អីគេហ្នឹង? តើខ្ញុំបានកំពុងធ្វើអ្វីហ្នឹង? តើអ្នកបានកំពុងធ្វើអ្វី? អ្នកបានកំពុងអធិស្ឋានភាសារដទៃ។ តើវាឈឺចាប់ឬទេ? អត់ទេ។ អត់ឈឺចាប់អ្វីទាំងអស់? អត់ផង។ ក្នុងព្រះនាម ព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណទ្រង់។ អាម៉ែន! រួចរាល់ហើយ! ហាលេលូយ៉ា! ជាងមួយខែមកហើយ ហើយនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គឺជាព្រះយេស៊ូវ។ ខ្ញុំធ្លាប់បានមើលរឿងទាំងនេះ តាមកញ្ចក់ទូរទស្សន៍។ ហើយជាអ្វីដែលខ្ញុំមិនជឿ ប៉ុន្តែ ថ្ងៃនេះខ្ញុំពិតជាជឿ។ ពីព្រោះវាកើតឡើងចំពោះខ្ញុំ។ ការឈឺចាប់ ចេញឥឡូវនេះភ្លាម។ ហើយអ្នកអាចធ្វើការនេះបាន។ ចូរទទួលយកទាំងអស់ឥឡូវនេះ។ វាល្អ មែនទេ? ពិតមែនហើយ។ អរគុណព្រះវរបិតា។ អាម៉ែន។ សូមព្យាយាមទទួលវា ដោយអារម្មណ៍។ តើអ្នកអាចទទួលអារម្មណ៍ខុសប្លែកឬទេ? ពិតណាស់ វាមិនបានធ្វើឲ្យនរណាម្នាក់ឈឺចាប់ឡើយ។ អស្ចារ្យ! ព្រះអង្គអើយ អរព្រះគុណសំរាប់ការប្រោសឲ្យជា។ អរព្រះគុណ។ ការឈឺចាប់នឹងចេញទៅ។ ព្យាយាមទទួលអារម្មណ៍នៅត្រង់ក្បាល។ ទេ! ខ្ញុំមិនមានអារម្មណ៍ថាឈឺចាប់ទៀតទេ។ បងប្រុស។ ឥឡូវនេះ ការឈឺចាប់ចេញបាត់ហើយ។ ពិតមែន វាចេញបាត់ហើយ។ ក្នុងនាមជាពួកជំនុំពេលបច្ចុប្បន្ននេះ ពួកយើងកំពុងឈរនៅចំពោះមុខកំនែទម្រង់ថ្មីមួយ។ ជាកំណែទម្រង់មួយដែលយើងកំពុងត្រឡប់មកវិញ។ ទៅកាន់អ្វីដែលយើងអាននៅក្នុងព្រះគម្ពីរកិច្ចការ។ ប្រសិនបើលោកអ្នកសំឡឹងទៅមើលពួកជំនុំនាពេលបច្ចុប្បន្ន វាមានភាពខុសគ្នាដាច់ស្រឡះពីអ្វី ដែលយើងបានអាននៅក្នុងគម្ពីរកិច្ចការ។ ពីព្រោះយើងបានឆ្លងកាត់ប្រវត្តិសាស្ត្ររយៈពេល២០០០ឆ្នាំ ដែលពួកជំនុំបានផ្លាស់ប្តូរម្តងហើយ ម្តងទៀតជាច្រើន។ យើងអាចមើលឃើញថា ពួកជំនុំនៅក្នុងគម្ពីរកិច្ចការគឺជារូបកាយដែលរស់។ វាជារូបកាយមួយនៃពួកអ្នកជឿ ដែលត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ។ ពួកជំនុំគឺជាចលនាមួយ គឺជាចលនាមួយរបស់ពួកសិស្ស។ ជំនឿគ្រីស្ទានបានបំលាស់ទីទៅកាន់ប្រទេសក្រិក ហើយបានក្លាយជាទស្សនៈវិជ្ជាមួយ។ វាបានមកកាន់ប្រទេសអ៊ីតាលី ហើយបានត្រឡប់ជាវិទ្យាស្ថានមួយ។ វាបានមកដល់ទ្វីបអ៊ឺរ៉ុប ហើយបានក្លាយជាវប្បធម៌មួយ។ វាបានមកដល់ប្រទេសអាមេរិក ហើយបានក្លាយជាមុខជំនួញមួយ។ ប្រសិនបើលោកអ្នកយកសាកសពមួយ ហើយបង្កើតមុខជំនួញមួយចេញពីសាកសពមួយនោះ។ តើនោះមិនមែនជាអំពើពេស្យាទេឬ? ហើយនេះគឺជាអ្វីដែលយើងបានធ្វើរហូតមកដល់សព្វថ្ងៃនេះជាមួយនឹងពួកជំនុំ។ យើងបានប្រព្រឹត្តអំពើពេស្យាចារលើពួកជំនុំរបស់ព្រះគ្រីស្ទ។ ដោយសារការនោះ យើងត្រូវការមើលឃើញនូវការផ្លាស់ប្រែថ្មីមួយ។ ជាកន្លែង ដែលយើងត្រូវទៅកាន់តែជ្រៅជាង។ ដែលយើងកំពុងជជែងអំពីគោលលទ្ធិ ជជែកអំពីព្រះវិញ្ញាណ។ ហើយយើងក៏កំពុងជជែកគ្នាអំពីប្រព័ន្ធទាំងមូលផងដែរ គឺប្រព័ន្ធពួកជំនុំ។ ហេតុអ្វីបានជាយើងដំណើរការពួកជំនុំទៅ តាមរបៀបដែលយើងកំពុងធ្វើវាអញ្ចឹង។ វាដល់ពេលត្រឡប់ទៅកាន់អ្វីដែលយើងបានអាននៅក្នុងគម្ពីរកិច្ចការ។ ឥឡូវនេះ ព្រះជាម្ចាស់កំពុងនាំពួកយើង ត្រឡប់ទៅកាន់កាលពីដើមដំបូងវិញ។ តើយើងបំរើព្រះមួយអង្គដែលមានអំណាចអស្ចារ្យយ៉ាងណាទៅ។ តើយើងបំរើព្រះមួយអង្គដែលមានអំណាចអស្ចារ្យយ៉ាងណាទៅ។ ពួកទេវតាអោនក្រាបចុះ។ ស្ថានសួគ៌ និងផែនដីចុះចូលចំពោះទ្រង់។ តើយើងបំរើព្រះមួយអង្គដែលមានអំណាចអស្ចារ្យយ៉ាងណាទៅ។ តើយើងបំរើព្រះមួយអង្គដែលមានអំណាចអស្ចារ្យយ៉ាងណាទៅ។ ពួកទេវតាអោនក្រាបចុះ។ ស្ថានសួគ៌ និងផែនដីចុះចូលចំពោះទ្រង់។ តើអ្វីដែលធ្វើឲ្យគម្ពីរកិច្ចការ ជាគម្ពីរតែ១គត់គ្មានពីរ។ គឺថាព្រះគម្ពីរកិច្ចការគឺជាព្រះគម្ពីរតែមួយគត់នៅក្នុងព្រះគម្ពីរទាំងមូល ហើយនិងបទគម្ពីរទាំងអស់ដែលបង្ហាញដល់យើង ពីរបៀបជាក់ស្តែង ដើម្បីចេញទៅបង្កើតសិស្ស។ ប្រសិនបើលោកអ្នកអានព្រះគម្ពីរដំណឹងល្អ ដែលនាំមុខគម្ពីរកិច្ចការ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា សូម្បីតែក័ណគម្ពីរទាំងនេះ គឺត្រូវបានសរសេរឡើងនៅរយ:ពេលមួយ ដូចទៅនឹងគ្រាដែលក័ណគម្ពីរទាំងនោះត្រូវបានសរសេរដែរ ប្រហែលជា៣០ឆ្នាំ បន្ទាប់ពីការសុគត ប៉ុន្តែ កំឡុងពេលវេលាទាំងនោះត្រូវបានគ្របដណ្តប់ពេលវេលាទាំងអស់នៅមុនឈើឆ្កាងដែរ។ ដូច្នេះ យើងមើលមិនឃើញនូវភាពពេញលេញនៃជីវិតគ្រីស្ទបរិស័ទនៅទីនោះឡើយ ពីព្រោះ ព្រះគ្រីស្ទមិនទាន់បានសុគតនៅឡើយ ទ្រង់មិនទាន់ត្រូវបានគេបញ្ចុះនៅក្នុងផ្នូរនៅឡើយ ហើយក៏មិនទាន់បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងមិនទាន់បានចាត់ព្រះវិញ្ញាណទ្រង់មកនៅឡើយ។ ដូច្នេះ យើងមិនបានមើលឃើញនៅក្នុងគម្ពីរដំណឹងល្អឡើយ ពីរបៀបដែលពួកគេបានចេញទៅ និងបង្កើតសិស្សជាក់ស្តែងនោះ។ ព្រះវិញ្ញាណបរិសុទ្ធមិនទាន់ត្រូវបានប្រទានឲ្យនៅឡើយ ហើយលើសពីនោះ យើងមិនទាន់ទទួលបានព្រះចេស្តា ដើម្បីចេញទៅ និងទទួលបានជោគជ័យក្នុងការធ្វើការនេះនៅឡើយ។ ហើយខ្ញុំគិតថា សំរាប់អស់អ្នកដែលមិនស្គាល់ព្រះវិញ្ញាណបរិសុទ្ធ។ ពីព្រោះ ព្រះយេស៊ូវបានប្រាប់ពួកគេឲ្យទៅរង់ចាំ។ ទ្រង់មានព្រះបន្ទូលថា "នៅពេលព្រះវិញ្ញាណរបស់ខ្ញុំយាងមក នោះអ្នករាល់គ្នានឹទទួលបានព្រះចេស្តា ហើយអ្នករាល់គ្នានឹងធ្វើជាទីបន្ទាល់ពីខ្ញុំ។" វាជាការពិតមែន! វាពិតមែនហើយ! អាម៉ែន វាពិតមែន! ហាលេលូយ៉ា។ នាងទើបតែបានប្រោសឲ្យជា។ អស្ចារ្យណាស់ ព្រះយេស៊ូវ។ អរព្រះគុណព្រះយេស៊ូវ។ មើលនោះន៎! នាងកំពុងដើរហើយ។ ខ្ញុំដឹងថានៅក្នុងពួកជំនុំជាច្រើនមានសញ្ញាសំគាល់មួយ នៅលើជញ្ជាំងព្រះវិហារ ដែលសរសេរថា "ព្រះយេស៊ូវនៅដដែល ពីម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បតរៀងទៅ"។ ក្នុងនាមយើងជាអ្នកជឿនាពេលបច្ចុប្បន្ននេះ ជឿថា ព្រះយេស៊ូវ នៅដដែល តាំងពីម្សិលម៉ិញ ថ្ងៃនេះ និងអស់កល្បជានិច្ច។ ប៉ុន្តែ ប្រសិនបើទ្រង់នៅដដែល ព្រះវិញ្ញាណបរិសុទ្ធក៏នៅដដែលដែរ។ ហើយប្រសិនបើព្រះវិញ្ញាណបរិសុទ្ធនៅដដែល អ្វីដែលយើងអាននៅក្នុងព្រះគម្ពីរកិច្ចការ គួរតែនៅដដែលដែរ។ ដោយអំណាចចេស្ដានៃព្រះយេស៊ូវគ្រីស្នានាងបានជាឥឡូវនេះ។ បុរសនេះទើបតែបានប្រោសស្រ្តីនេះឲ្យបានជា។ ហើយគាត់បានរំភើបក្រៃលែង។ វាបានរួចរាល់។ វាត្រូវបានធ្វើរួចរាល់។ ការទាំងអស់ស្រេចហើយ។ ការទាំងអស់ស្រេចហើយ ជាមួយនឹងសំរែករបស់ទ្រង់។ ខ្ញុំបានដើរបែបនេះ ពីព្រោះ ខ្ញុំមិនអាចដើរឲ្យលឿនជាងនេះឡើយ។ តើអាចធ្វើអ្វីបានឥឡូវនេះ? បងស្រី សូមធ្វើដូចនេះ។ ខ្ញុំមិនអាចធ្វើដូចនេះទេ។ ការនេះខ្ញុំមិនអាចធ្វើទេ។ ហើយដូចនេះខ្ញុំធ្វើមិនបានទេ។ ខ្ញុំគួរតែស្រែកឲ្យឮពេញទីកន្លែងទាំងមូល ដោយការធ្វើដូច្នោះ។ ថ្វាយសិរីល្អទាំងអស់ដល់ព្រះនាមទ្រង់។ នៅក្នុងព្រះគម្ពីរកិច្ចការ យើងឃើញគ្រីស្ទបរិស័ទដំបូង ជាពួកសិស្សដំបូងបង្អស់របស់ព្រះគ្រីស្ទ។ ពួកគេបានរស់នៅជីវិតភាពជាសិស្សរបៀបនោះ។ ពួកគេបានឈោងចាប់មនុស្សនៅក្នុងផ្ទះរបស់ពួកគេ នៅតាមផ្លូវ។។ ពួកគេបានទៅជួបមនុស្សនៅទីកន្លែងដែលពួកគេស្ថិតនៅ។ ហើយដំណឹងល្អត្រូវបានប្រកាសពាសពេញពិភពលោក។ ហើយមានមនុស្សទាំងពាន់ ទាំពាន់ ទាំងពាន់ បានមកជឿព្រះយេស៊ូវគ្រីស្ទ ហើយបានទទួលបុណ្យជ្រមុជ និងទទួលព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែ ដល់ត្រង់ចំណុចមួយ នៅក្នុងប្រវត្តិសាស្ត្រពួកជំនុំ យើងមើលឃើញថា ជំនឿគ្រីស្ទបរិស័ទបានក្លាយជាស្ថាប័ន និងមិនយូរប៉ុន្មានក៏បានក្លាយជាសាសនាប្រចាំរដ្ឋ។ ពួកជំនុំដែលមានជារចនាសម្ព័ន្ធគ្រប់គ្រង និងស្ថាប័ននេះបានកំពុងតែនាំមុខយើងតាមរយ:ការធ្វើកំណែទម្រង់ ជាកន្លែងដែល លូធឺ និងកាល់វីន និងស្វីងគ្លីបានចូលមក ពួកគេបានព្យាយាមធ្វើកំណែទម្រង់ និងនាំយើងត្រឡប់មកវិញទៅកាន់ដំណឹងល្អពិត ត្រឡប់ទៅកាន់ព្រះគម្ពីរកិច្ចការ។ ប៉ុន្តែ ពួកគេបានបរាជ័យ។ យើងនៅតែមានអាគារ យើងនៅតែមានតួនាទីពិសេសជាសង្ឃដដែល។ យើងនៅតែមានមនុស្សជួបជុំគ្នានៅក្នុងអាគារពិសេស នៅក្នុងកាលបរិច្ឆេទពិសេស ជាមួយនឹងរចនាសម្ព័ន្ធ ហើយមនុស្សកំពុងព្យាយាម ដើម្បីនាំដង្វាយថ្វាយទៅកាន់ព្រះវិហារ ដើម្បីឲ្យព្រះគុណរបស់ព្រះបានចម្រើនឡើង។ លូធឺ មិនទទួលបានជោគជ័យក្នុងការនាំពួកជំនុំត្រឡប់ ទៅកាន់អ្វីដែលយើងអាននៅក្នុងព្រះគម្ពីរកិច្ចការឡើយ។ ព្រះគម្ពីរគឺជាសៀវភៅនៃជីវិត។ ហើយវាមិនបានក្លាយជាសៀវភៅនៃជីវិតដោយការសិក្សាវាឡើយ។ វាក្លាយជាសៀវភៅនៃជីវិត ដោយការរស់នៅតាម។ ខ្ញុំបង្គាប់ឲ្យការឈឺចាប់នៅដៃនេះចេញទៅ ក្នុងព្រះនាមព្រះយេស៊ូវ។ ព្យាយាមធ្វើវាម្តងទៀត។ វាទៅបាត់ហើយ។ ស្អីគេនេះ? ក្នុងព្រះនាមព្រះយេស៊ូវ ឥឡូវនេះ។ អាម៉ែន។ ពិនិត្យមើលវាមើល។ វាបានទៅបាត់ហើយ។ អាម៉ែន។ ចេញទៅ ឥឡូវនេះ ក្នុងព្រះនាមព្រះយេស៊ូវ។ សាកព្យាយាមម្តងទៀត។ ឆ្អឹងទាំងឡាយ ខ្ញុំបញ្ជាឲ្យឯងបានសះស្បើយឥឡូវនេះ ក្នុងព្រះនាមព្រះយេស៊ូវ។ សាកល្បងវាមើល។ តើវាស្រដៀងគ្នាទៅនឹងវេទមន្តឬ? ទេ។ គឺព្រះយេស៊ូវ។ គឺព្រះយេស៊ូវ មិនមែនវេទមន្តទេ។ ទេ ទេ ទេ មិនមែនជាថាមពលអ្វីឬ? គឺព្រះ។ ទេ វាមិនមែនជាថាមពលទេ។ អរព្រះគុណព្រះយេស៊ូវ។ តើអ្នកគិតយ៉ាងណាចំពោះអ្វីដែលទើបតែបានកើតឡើងនេះ? វាល្អ។ វាពិតជាល្អមែនទេ? យើងត្រូវបានកើតមក ដាក់នៅទីនេះ នៅលើផែនដីនេះ ជាមួយនឹងគោលបំណងមួយ។ នោះគឺ ឲ្យបានស្វែងរកព្រះជាម្ចាស់។ បញ្ហាគឺថា យើងមិនបានស្វែងរកទ្រង់។ ពីព្រោះ យើងមិនបានស្វែងរកទ្រង់ យើងក៏មិនបានរកទ្រង់ឃើញ។ តើអ្នកធ្លាប់បានឮពីព្រះយេស៊ូវទេ? យើងរស់នៅរយ:ពេល ២០១៥ឆ្នាំ បន្ទាប់ពីព្រះយេស៊ូវ។ ព្រះជាម្ចាស់គឺជាការពិតមែន ហើយទ្រង់បានហៅយើងឲ្យធ្វើជាសិស្សទ្រង់ ជាសិស្សព្រះយេស៊ូវ ដើម្បីចេញទៅបង្ហាញឲ្យពិភព លោកនេះដឹងថា ទ្រង់ពិតជាមានមែន។ ថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៥ ខ្ញុំបានប្រែចិត្ត។ ខ្ញុំបានទទួលស្គាល់ថា ខ្ញុំបានធ្វើបាប ហើយបានប្រគល់ជីវិតខ្ញុំទៅព្រះយេស៊ូវ ហើយពន្លឺក៏បានចូលមកក្នុងរូបកាយខ្ញុំ ខ្ញុំក៏បានដួលទៅនឹងកំរាលឥដ្ឋ ហើយបានជួបព្រះជាម្ចាស់។ នៅពេលដែលអ្នកបានត្រឡប់ជាគ្រីស្ទាន ដែលបានកើតជាថ្មី ព្រះវិញ្ញាណរបស់ព្រះបានមកគង់ក្នុងអ្នក ហើយអ្នកចាប់ផ្ដើមធ្វើកិច្ចការជាច្រើន ដូចជាព្រះយេស៊ូវបានធ្វើដែរ។ ព្រះគម្ពីរចែងថា យើងគួរតែធ្វើជាអ្នកដែលប្រព្រឹត្តតាមព្រះបន្ទូល មិនត្រឹមតែស្តាប់ប៉ុណ្ណោះទេ។ ប្រសិនបើយើងគ្រាន់តែស្តាប់ឮព្រះបន្ទូល តែមិនប្រព្រឹត្តតាមវិញ នោះឈ្មោះថា យើងកំពុងតែបញ្ឆោតខ្លួនឯង។ យើងដូចជាមនុស្សម្នាក់ដែលឆ្លុះកញ្ចក់មើលមុខខ្លួនឯងហើយ ប៉ុន្តែ ពេលចេញបាត់ទៅ ក៏ភ្លេចមុខខ្លួនជាបែបយ៉ាងណា ពីថ្ងៃអាទិត្យមួយ ទៅថ្ងៃអាទិត្យមួយ មានគ្រីស្ទានរាប់ លាននាក់ ដែលកំពុងតែអង្គុយក្នុងព្រះវិហារ ស្តាប់ព្រះបន្ទូលព្រះ ប៉ុន្តែ ភ្លាមៗបន្ទាប់ពីពួកគេចេញទៅ ពួកគេបានភ្លេចនូវអ្វីដែលគេបានឮ។ ក្នុងនាមជាគ្រូគង្វាលម្នាក់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានចាប់ផ្ដើមស្រេកឃ្លានយ៉ាងខ្លាំង។ ខ្ញុំបានអានព្រះគម្ពីរកិច្ចការទាំងមូលសាចុះសាឡើង ហើយខ្ញុំបានត្រឡប់ទៅជាខឹងនឹងអ្វីដែលខ្ញុំបានឃើញកំពុងកើតឡើង នៅក្នុងព្រះគម្ពីរកិច្ចការ ប៉ុន្តែមិនឃើញកើតឡើង នៅក្នុងពួកជំនុំរបស់ខ្ញុំ ឬនៅក្នុងជីវិតរបស់ខ្ញុំផ្ទាល់។ ឬជាមួយនិងពួកចាស់ទុំ ឬ នៅក្នុងជួររចនាសម្ព័នព្រះវិហារក៏អត់។ យើងមិនបានគ្រាន់តែចេញទៅក្រៅ ហើយប្រោសមនុស្សឲ្យបានជា។ យើងគួរតែដាក់ដៃអធិដ្ឋានឲ្យមនុស្ស ហើយប្រាប់ឲ្យពួកគេទៅផ្ទះ ហើយពួកគេប្រហែលជានឹងបានប្រសើរឡើង នៅថ្ងៃអនាគត ឬប្រហែលជាមិនបានប្រសើរក៏មិនដឹង។ ប៉ុន្តែ អ្វីដែលខ្ញុំអាននៅក្នុងព្រះគម្ពីរកិច្ចការ គឺថាពួកសាវ័ក បានកំពុងចេញទៅក្រៅ ហើយពួកគេគ្រាន់តែធ្វើរឿងទាំងនេះរៀងរាល់ថ្ងៃ។ ខ្ញុំពិតជាបានមានអារម្មណ៍ថា ហ្នឹងហើយជាអ្វីដែលខ្ញុំចង់បាន។ ដូច្នេះ អស់រយៈពេលពីរឆ្នាំ ដែលខ្ញុំបានស្រេកឃ្លានចង់បានការទាំងនេះ ដោយការជឿថា នេះគឺជាអ្វីដែលខ្ញុំត្រូវបានត្រាសហៅឲ្យធ្វើ ប៉ុន្តែ ខ្ញុំពិតជាមិនអាចធ្វើបានទេ។ ប្រព័ន្ធគ្រប់គ្រងពួកជំនុំត្រូវតែផ្លាស់ប្ដូរ។ យើងត្រូវតែឈប់គិតផ្តោតទៅលើតែពីរឿងអាគារ ស្ថាប័នដែលជួបជុំគ្នាតែថ្ងៃអាទិត្យ។ មនុស្សអង្គុយរង់ចាំតែក្នុងព្រះវិហារ ពីមួយឆ្នាំ ទៅមួយឆ្នាំ រង់ចាំតែកិច្ចការការងារបម្រើដែលពិសេស ដើម្បីចូលមកអធិស្ឋានសម្រាប់ពួកគេ ដោយការនិយាយថា ឥឡូវនេះ លោកអ្នកទទួលបានការចាក់ប្រេងតាំងហើយ។ អ្នកអាចចេញទៅ ហើយអ្នកអាចធ្វើការនេះ ឬការនោះសំរាប់ព្រះបានហើយ។ ឬក៏ ពួកគេគ្រាន់តែអង្គុយនៅទីនោះ ដោយការសង្ឃឹមថា នរណាម្នាក់ នឹងមើលឃើញពួកគេ មើលឃើញពីទេពកោសល្យរបស់ពួកគេ។ ហើយនោះមិនមែនជាអ្វីដែលយើងមើលឃើញថា ព្រះគម្ពីរប្រាប់ឲ្យយើងធ្វើនោះទ។ នោះមិនមែនជាអ្វីដែលយើងមើលឃើញព្រះយេស៊ូវកំពុងប្រាប់ឲ្យយើងធ្វើនោះដែរ។ នៅក្នុងឆ្នាំ ១៩៩៥ ខ្ញុំបានកំពុងធ្វើការជាអ្នកដុតនំម្នាក់ ហើយខ្ញុំមិនបានដឹងអ្វីទាំងអស់អំពីព្រះជាម្ចាស់។ ខ្ញុំមិនបានដឹងអ្វីទាំងអស់អំពីព្រះគម្ពីរ។ ខ្ញុំគ្រាន់តែជាក្មេងប្រុសម្នាក់នៅក្នុងប្រទេស ដាណឺម៉ាកធ្វើបុណ្យជ្រមុជទឹកនៅក្នុងព្រះវិហារលូថេរិន។ ខ្ញុំត្រូវបានបញ្ជាក់នៅក្នុងព្រះវិហារលូថេរិន នៅពេលខ្ញុំអាយុ១៤ឆ្នាំ។ ប៉ុន្តែ វាគឺជាប្រពៃណីប៉ុណ្ណោះ។ វាគឺជាប្រពៃណីសំរាប់មនុស្សជាច្រើននៅពេលបច្ចុប្បន្ននេះ។ យប់មួយ ខ្ញុំបានសំឡឹងមើលទៅលើ ហើយបាននិយាយថា "ព្រះអង្គអើយសូមយាងមក តើទ្រង់គង់ទីនោះឬ? បើសិនជាទ្រង់គង់ទីនោះ សូមយាងមកយកទូលបង្គំទៅផង។ ទូលបង្គំចង់ស្គាល់ទ្រង់។ ហើយបន្តិចក្រោយមក ខ្ញុំបានឮដំណឹងល្អ ហើយនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ១៩៩៥ នៅម៉ោង៩:៣០យប់ ខ្ញុំបានប្រែចិត្ត ហើយខ្ញុំបានថ្វាយអ្វីៗគ្រប់យ៉ាងទៅព្រះយេស៊ូវ។ ប៉ុន្តែ បន្ទាប់មកខ្ញុំបានចាប់ផ្ដើមមកព្រះវិហារមួយ។ ហើយខ្ញុំក៏បានចាប់ផ្ដើមដូចជាមនុស្សឯទៀតនៅក្នុងព្រះវិហារដែរ។ ហើយខ្ញុំក៏បានគិតថា វាជាជំនឿគ្រីស្ទបរិស័ទ ដើម្បីជួបព្រះជាម្ចាស់នោះត្រូវមកព្រះវិហារ ហើយអង្គុយទីនោះរៀងរាល់ថ្ងៃអាទិត្យ។ ប៉ុន្តែ ខ្ញុំរិតតែរំខានចិត្តកាន់តែខ្លាំងឡើងៗ។ ពីព្រោះ ខ្ញុំហាក់ដូចជាគិតថា "មានអ្វីលើសជាងការដែល គ្រាន់តែមកព្រះវិហារ ទាំងអង្គុយនៅទីនោះ២ម៉ោង រៀងរាល់ថ្ងៃអាទិត្យ ហើយស្តាប់នរណាម្នាក់កំពុងអធិប្បាយ។ ហើយនៅពេលមួយនោះ ខ្ញុំបានគ្រាន់តែអានព្រះគម្ពីរកិច្ចការ អានអំពីពួកគ្រីស្ទានដំបូង ពីរបៀបដែលពួកគេរស់នៅ។ ហើយពួកគេមិនបានធ្វើ ដូចដែលខ្ញុំបានធ្វើឡើយ។ ពួកគេបានមើលឃើញពីរបៀបដែលជីវិតទាំងឡាយ ត្រូវបានផ្លាស់ប្ដូរពីទីកន្លែងដែលពួកគេមក។ ហើយនៅពេលនោះ ខ្ញុំពិតជាធុញថប់មែនទែន ពីព្រោះខ្ញុំបានក្លាយជាគ្រីស្ទានម្នាក់ ហាក់ដូចជា ច្រើនឆ្នាំមកហើយ។ ប៉ុន្តែ ខ្ញុំមិនដែលបានប្រោសនរណាម្នាក់ឲ្យបានជាឡើយ មិនដែលបានបណ្តេញវិញ្ញាណអាក្រក់ណាមួយឡើយ។ ខ្ញុំមិនដែលបាននាំនរណាម្នាក់មកឯព្រះគ្រីស្ទឡើយ។ ខ្ញុំមិនដែលបានមានបទពិសោធន៍ជីវិតដូចដែល យើងអានអំពីពួកជំនុំដំបូង នៅក្នុងព្រះគម្ពីរកិច្ចការឡើយ ដូច្នេះ ថ្ងៃមួយ នៅក្នុងភាពធុញទ្រាន់ ខ្ញុំហាក់ដូចជា "ព្រះអង្គអើយ ទូលបង្គំថ្វាយគ្រប់ទាំងអស់។ ទូលបង្គំចង់មើលឃើញជីវិតនេះ។" ហើយបន្ទាប់មកខ្ញុំបានចាប់ផ្ដើមមើលឃើញជីវិតនេះ ច្រើនហើយ ច្រើនថែមទៀត។ ប៉ុន្តែ បញ្ហាគឺថា កាលពីដំបូងឡើយ គ្មាននរណាម្នាក់ដាក់វិន័យដល់ខ្ញុំ។ គ្មាននរណាម្នាក់ ដូចជាព្រះយេស៊ូវបានធ្វើ នៅពេល ដែលព្រះយេស៊ូវបានមានព្រះបន្ទូលថា "ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកធ្វើជាអ្នកនេសាទមនុស្សវិញ។" ចូរមកតាមខ្ញុំ ខ្ញុំនឹងបង្ហាញដល់អ្នក ពីរបៀបប្រោសមនុស្សឈឺឲ្យបានជា ពីរបៀបប្រកាសដំណឹងល្អ។ ខ្ញុំនឹងបង្ហាញអ្នក ហ្វឹកហាត់អ្នក ពីរបៀបដែលអ្នកអាចមានប្រសិទ្ធភាពនៅក្នុងនគរព្រះ។ គ្មាននរណាម្នាក់បានធ្វើដូច្នោះឡើយ។ ប៉ុន្តែ អ្វីដែលខុសប្លែកគ្នាឥឡូវនេះ គឺថា ឥឡូវនេះ យើងកំពុងចាប់ផ្ដើម ដើម្បីបង្កើតសិស្ស។ ហើយប្រសិនបើ យើងយកអ្វីដែលយើងបានរៀន ហើយប្រគល់ឲ្យវាទៅ ពួកសិស្សជំនាន់ក្រោយ ហើយពួកគេចាប់ផ្ដើមពីទីនោះ ហើយបន្ទាប់មកយកសេចក្ដីនោះ ហើយប្រគល់វាបន្ត ទៅកាន់ពួកសិស្សជំនាន់ក្រោយទៀត នៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ យើងនឹងមានសិស្សជាច្រើន ដើរពាសពេញផែនដីនេះ ដូចគ្នាទាំងស្រុងទៅនឹងព្រះយេស៊ូវ ធ្វើការទាំងឡាយ ដូចដែលព្រះយេស៊ូវបានធ្វើដែរ។ ថែមទាំងធ្វើការធំជាងទៅទៀត ពីព្រោះទ្រង់បានយាងទៅឯព្រះវរបិតាទ្រង់វិញ។ ខ្ញុំបានរៀបចំការដ៏ប្រដើរបំផុតសំរាប់អ្នក។ ពិតណាស់ខ្ញុំបានរៀបចំកន្លែងសំរាកឲ្យអ្នក។ ខ្ញុំបានរៀបចំរបស់ដ៏ប្រសើរបំផុតសំរាប់អ្នក។ ពិតណាស់ខ្ញុំបានរៀបចំកន្លែងសំរាកឲ្យអ្នក។ ហើយនៅទីកន្លែងនោះ មានជីវិតពេញបរិបូរណ៍។ នៅក្នុងទឹកដីសន្យានោះ... ឥឡូវនេះយើងនឹងស្តាប់មិត្តភក្តិរបស់យើងម្នាក់ឈ្មោះ ស៊ីម៉ូន អាឌុល។ នៅក្នុងប្រទេសស្វីស។ ច្បាប់របស់បុរសជនជាតិស្វីស! បិតាអើយ ទូលបង្គំអធិស្ឋានថា យើងនឹងយកបានទ្វីបអ៊ឺរ៉ុប ទាំងប្រទេសដាណឺម៉ាក និងប្រទេសណូវែលហ្សេឡង់ និងពិភពលោកទាំងមូលថ្វាយទ្រង់ ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទប្រមាណជា ១១ឆ្នាំ មុន។ ហើយខ្ញុំបានមកចូលរួមនៅក្នុងព្រះវិហាររដ្ឋស្វីស ចេញពីប្រវត្តិជាអ្នកមិនជឿទាំងស្រុងតែម្តង។ មួយរយៈក្រោយមក ខ្លួនខ្ញុំ និងប្រពន្ធខ្ញុំ យើងបានផ្លាស់ទីលំនៅទៅរស់នៅទីក្រុងមួយទៀត ហើយយើងក៏បានមកកាន់ព្រះវិហារដ៏ធំមួយនៅទីនោះ យើងបានក្លាយជាអ្នកដឹកនាំនៅក្នុងការងារប្រកាសដំណឹងល្អធំមួយ នៅព្រះវិហារទីនោះ។ យើងគួរតែបានធ្វើជាគំរូដល់គេ ប៉ុន្តែ ខ្ញុំមិនដែលបាននាំ នរណាម្នាក់មកឯព្រះគ្រីស្ទឡើយ ខ្ញុំមិនដែលបានធ្វើបុណ្យជ្រមុជទឹកឲ្យនរណាម្នាក់ដោយខ្លួនខ្ញុំឡើយ ខ្ញុំមិនដែលបានឃើញនរណាម្នាក់ដោយភ្នែកខ្ញុំផ្ទាល់ ដែលខ្ញុំបានអធិដ្ឋានឲ្យបានជាឡើយ។ ខ្ញុំបានមកដល់ចំណុចមួយ នៅពេលដែលយើងចេញទៅ ខាងក្រៅនៅយប់មួយនោះ ហើយមានបុរសម្នាក់បានមកឯតុរបស់ខ្ញុំ ហើយក៏បានសួរថា ពិតណាស់ ខ្ញុំមើលឃើញនូវអ្វីដែលអ្នកធ្វើ ខ្ញុំចង់ក្លាយជា គ្រីស្ទបរិស័ទម្នាក់។ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច? ហើយប្រតិកម្មរបស់ខ្ញុំគឺ "បាទ ចាំខ្ញុំ មកដឹកអ្នកនៅថ្ងៃស្អែក គឺខ្ញុំនឹងនាំអ្នកមកព្រះវិហារ។" ដូច្នេះ ខ្ញុំក៏បានធ្វើដូច្នោះមែន។ ខ្ញុំបាននាំគាត់មកព្រះវិហារ ហើយខ្ញុំបាននាំគាត់ទៅជួបគ្រូគង្វាល ហើយគ្រូគង្វាលមកក៏បាននាំគាត់ថ្វាយខ្លួនទៅព្រះគ្រីស្ទ។ ប៉ុន្តែ ការនោះធ្វើឲ្យខ្ញុំមានការឆ្លើយតបទៅវិញ។ ខ្ញុំបានយល់ថា មានអ្វីមួយខុសឆ្គងហើយ។ ព្រោះខ្ញុំបានអានព្រះគម្ពីរជាច្រើន ខ្ញុំបានទៅសិក្សានៅ សាលាព្រះគម្ពីររយ:ពេលពីរបីឆ្នាំ ខ្ញុំបានដឹងពីអ្វីដែលព្រះគម្ពីរបានចែងមក ហើយខ្ញុំគឺជាមនុស្សម្នាក់ ដែលគួរតែធ្វើនូវកិច្ចការទាំងនេះ។ ខ្ញុំជាម្នាក់ដែលគួរតែដាក់ដៃអធិស្ឋានឲ្យមនុស្សឈឺ យើងពួកគេត្រូវបានប្រោសឲ្យជា។ ខ្ញុំគឺជាម្នាក់ ដែលគួរតែធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្ស ហើយខ្ញុំមិនបានធ្វើការនេះទាល់តែសោះ។ មានអ្វីមួយខុសឆ្គងហើយ។ ខ្ញុំក៏បានចាប់ផ្តើមគិត ប្រហែលជាពួកគេនិយាយកុហកទេ ប្រហែលជាវាមិនមែនជាការពិតទេ អ្វីៗដែល មនុស្សកំពុងប្រាប់ខ្ញុំនោះ។ ដូច្នេះ ខ្ញុំក៏បានចាប់ផ្តើមចេញទៅខាងក្រៅ។ រៀងរាល់ព្រឹកពេលដែលខ្ញុំបានភ្ញាក់ឡើង ហើយខ្ញុំគ្រាន់តែបានអធិដ្ឋានទៅព្រះជាម្ចាស់។ ហើយពេលខ្លះវាមានភ្លៀងធ្លាក់ មានព្រឹល មានអាកាសធាតុមិនល្អ ខ្ញុំត្រូវតែចេញទៅក្រៅប៉ុណ្ណោះ ពីព្រោះខ្ញុំបានស្រែកទូល ទៅព្រះជាម្ចាស់។ ទូលបង្គំចង់ស្គាល់ទ្រង់។ ទូលបង្គំចង់បានជីវិតពិត។ ហើយនៅថ្ងៃមួយ ខ្ញុំនៅឯកន្លែងធ្វើការ ហើយខ្ញុំកំពុង អានទស្សនាវដ្ដីគ្រីស្ទាន។ មានកំណត់ត្រាខ្លីមួយនៅទីនោះ និយាយអំពីបុរស ជនជាតិដាណឺម៉ាកម្នាក់ ដែលបានស្ថិតនៅឯផ្សារទំនើបមួយនៅឯប្រទេសស្វីស កំពុងតែអធិស្ឋានសំរាប់មនុស្សដែលឈឺ ហើយពួកគេ ក៏បានប្រោសឲ្យជា។ ហើយខ្ញុំក៏បានភ្ញាក់ផ្អើលថា "ស្អីគេហ្នឹង?" ខ្ញុំក៏ធ្លាប់បានឃើញអត្ថបទប្រភេទនេះ ប៉ុន្តែ រឿងនេះបានឆក់យកបេះដូងខ្ញុំ ហើយខ្ញុំក៏បានមានអារម្មណ៍ដឹងថា ពិតជាព្រះជាម្ចាស់មែន។ពីមុនមកដែរ ដូច្នេះ ខ្ញុំក៏បានទូរស័ព្ទទៅគាត់ ហើយគាត់បានលើកទូរស័ព្ទ។ គាត់គឺជាបុរសម្នាក់ធម្មតា ដូចជាខ្ញុំដែរ។ យើងបានជជែកគ្នា ហើយគាត់បានប្រាប់ខ្ញុំអំពីដំណើរ របស់ខ្ញុំ ហើយគាត់បានគិតថា នេះពិតជាអស្ចារ្យណាស់ ពួកយើងគួរតែជួបគ្នា។ ដូច្នេះ ខ្ញុំក៏បានប្រមូលមិត្តភក្តិពីរបីនាក់ ហើយយើងក៏បានទៅជួបគាត់នៅឯដាណឺម៉ាក។ បន្ទាប់មកគាត់ក៏បានសួរយើង "ហេតុអ្វីបានជាអ្នកទាំងអស់គ្នាមក ដាណឺម៉ាក?" យើងបានឆ្លើយតបថា "យើងចង់បានមើលឃើញមនុស្សត្រូវបានប្រោសឲ្យជា។" បន្ទាប់មកគាត់ក៏បានមានប្រសាសន៍ថា "មិនអីទេ ចាំប្រហែល ១៥នាទីទៀត អ្នកនឹងបានឃើញមនុស្សដំបូងគេត្រូវបានប្រោសឲ្យជា។" ខ្ញុំនឹកអស្ចារ្យ "បាទ បាទ ។" ខ្ញុំមិនអាចនឹងជឿរឿងនេះទេ។ តើការនេះអាចបានត្រឡប់ជាផ្នែកមួយនៃជីវិតខ្ញុំ បានយ៉ាងដូចម្តេច? ប៉ុន្តែ យើងក៏បានចេញទៅតាមផ្លូវ ហើយយើងក៏បានទៅជួបជាមួយក្រុមបងធំ ដែលមានអាយុចន្លោះពី ២៥ ទៅ ៣០ ឆ្នាំ។ ក្មេងស្រីម្នាក់ក្នុងចំណោមនោះបានមានបញ្ហាមួយ ទាក់ទងនឹងជង្គង់របស់នាងជាច្រើនឆ្នាំមកហើយ។ គាត់បានប្រាប់ខ្ញុំឲ្យដាក់ដៃរបស់ខ្ញុំទាំងពីរលើជង្គង់របស់នាង ហើយបញ្ជាឲ្យការឈឺចាប់ចេញឲ្យឆ្ងាយទៅ។ ខ្ញុំស្ទើរតែគិតមិនយល់អ្វីទាំងអស់ ខ្ញុំពិតជាភាន់ភាំង មែនទែន។ ហើយខ្ញុំមិនមានជំនឿទេ ជាមួយគ្នាខ្ញុំក៏គិត ហើយបាននិយាយថា មិនអីទេ ខ្ញុំធ្វើវា។ ដូច្នេះ ខ្ញុំក៏បានធ្វើវា ហើយនាងក៏បានចាប់ផ្ដើមលោត ឡើង។ "ស្អីគេហ្នឹង?" ហើយនាងក៏ត្រូវបានប្រោសឲ្យជា។ ហើយហ្វូងមនុស្សនៅទីនោះមានការភ្ញាក់ផ្អើល... ការនេះធ្វើឲ្យពិភពលោករបស់ខ្ញុំរង្គោះរង្គើរហើ។ ខ្ញុំទើបតែបានទទួលស្គាល់ថា នេះជារឿងពិតមែន។ នេះជារឿងពិតមែន។ តាមពិតទៅ ការនេះវាល្មមគ្រប់គ្រាន់សម្រាប់ខ្ញុំណាស់ទៅហើយ។ ខ្ញុំបានអធិដ្ឋានឲ្យមនុស្សម្នាក់ បន្ទាប់មកខ្ញុំដើរទៅដោយខ្លួនឯង។ យើងទាំងអស់គ្នា ក្នុងនាមជាគ្រីស្ទបរិស័ទ ត្រូវបានត្រាស់ហៅឲ្យបង្កើតសិស្ស។ យើងនិយាយបានម្យ៉ាងទៀតថា "អ្នកជួយបញ្ឆេះដំបូង" វាប្រៀបដូចជា អ្នកមានម៉ូតូមួយគ្រឿង ហើយអ្នកចង់ បញ្ជេះម៉ាស៊ីន អ្នកត្រូវធាក់បញ្ឆេះវា។ ហើយនៅពេលដែលម៉ូតូនោះត្រូវបានបញ្ឆេះរួចហើយ អ្នកអាចបើកវាទៅគ្រប់ទិសទី។ ដូចគ្នាដែរ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងត្រូវការ អ្នកជួយបញ្ឆេះឲ្យឆេះ នៅក្នុងការធ្វើកិច្ចការទាំងឡាយ ដែលព្រះយេស៊ូវបានត្រាស់ហៅយើងឲ្យធ្វើ។ ជាឧទាហរណ៍ នៅពេលដែលយើងចាប់ផ្ដើមបញ្ឆេះគ្រីស្ទបរិស័ទណាមួយ ដោយការប្រោសអ្នកជំងឺឲ្យបានជា យើងនាំពួកគេចេញទៅតាមផ្លូវ ហើយនិយាយថា។ "ចូរមកតាមយើង។" ហើយបន្ទាប់មកយើងបង្ហាញពួកគេ ពីរបៀបធ្វើវា ។ ហើយនៅពេលដែល ពួកគេបានធ្វើវាមួយដងហើយពួកគេអាចធ្វើវាម្តងទៀតបាន។ អ្នកនិយាយថា អ្នកឈឺពាសពេញរាងកាយរបស់អ្នក ជាពិសេសជើងទាំងពីររបស់អ្នកមែនទេ? ពិតមែន។ អញ្ចឹង យើងនឹងអធិស្ឋាន ហើយអ្នកនឹងឃើញវា។ ខ្ញុំបង្គាប់ឲ្យការឈឺចាប់ទាំងអស់ ចេញទៅ ឥឡូវនេះ។ ចូរឲ្យរូបកាយទាំងមូលបានជា ឥឡូវនេះ។ ខ្ញុំបញ្ជាឲ្យការឈឺចាប់ទាំងអស់ ចេញពីរូបកាយ ឥឡូវនេះ។ ចូរឲ្យរូបកាយទាំងមូល បានជាឥឡូវនេះ។ ខ្ញុំអធិស្ឋានសម្រាប់ការប្រោសឱ្យជា ឥឡូវនេះ ក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។ គ្រាន់តែកំរើកមើល ព្យាយាមកំរើកវាមើល។ ព្យាយាម ប្រើអារម្មណ៍ទទួលវាមើល។ ខ្ញុំបានមានអារម្មណ៍ល្អ។ បានមានអារម្មណ៍ល្អ មែនទេ? ប៉ុន្តែ តើអ្នកមានអារម្មណ៍ឈឺចាប់ទេ ឥឡូវនេះ? អត់ទេ។ វាទៅបាត់ហើយ មែនទេ? ពិតមែនហើយ។ មនុស្សទាំងឡាយបានភ្ញាក់ផ្អើល។ ខ្ញុំបញ្ជាឲ្យការទាំងនេះ បានស្តាឡើងវិញទាំងស្រុង ឥឡូវនេះ។ សូមឱនចុះឡើងដូចនេះ ហើយសាកប្រើអារម្មណ៍ទទួល វាមើល។ ហើយសាកងើបឡើងម្តងទៀតមើល។ ពិតមែនហើយ វាទៅបាត់ហើយ។ ពិតមែន។ ស្អីគេហ្នឹង? ខ្ញុំសូមស្បត់។ ខ្ញុំមិនបានប្រឌិតរឿងនេះឡើងទេ។ អ្នកអាចទទួលអារម្មណ៍ដឹងវា។ វាទើបតែបានចេញ ទៅបាត់ហើយ។ អូ អូ ព្រះអើយ។ ការនេះកំពុងតែរីកសាយភាយពាសពេញពិភពលោក។ កាលពីឆ្នាំកន្លងៗទៅនេះ យើងបានមើលឃើញ មនុស្សរាប់រយពាន់នាក់ត្រូវបានកំពុងប្រោសឲ្យជា។ ដោយពួកអ្នកជឿធម្មតា ដែលត្រូវបានបញ្ឆេះឲ្យឆេះ។ ហើយចាប់ផ្ដើមចេញទៅក្រៅប្រោសមនុស្សជំងឺឲ្យបាន ជា។ ហើយមនុស្សទាំងនោះ ឥឡូវចាប់ផ្ដើមនាំមនុស្សឯទៀត ទៅរកព្រះគ្រីស្ទ។ ដូច្នេះ កាលពីឆ្នាំកន្លងទៅ យើងបានមើលឃើញមនុស្ស រាប់ពាន់នាក់កំពុងចូលមករកព្រះគ្រីស្ទ។ ហើយការនេះពិតជាមានអំណាចខ្លាំងណាស់។ ខ្ញុំបានមកកាន់ស្តុកខុម ហើយបានជួយបងប្រុសនេះ ហើយគាត់បាននៅទីនោះជាមួយ ក្មេងប្រុសៗមួយចំនួន ហើយប្រពន្ធរបស់គាត់ក៏បាននៅទីនោះដែ។ ហើយនៅទីនោះ យើងបានចេញទៅខាងក្រៅ។ ដំបូងគាត់បានឈប់ជួបមនុស្សនេះ ដែលមានការឈឺ ចាប់ ហើយគាត់ក៏បានដាក់ដៃលើមនុស្សនេះ ហើយអ្នកនឹង ក៏បានជា។ ហើយខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង! មនុស្សនេះត្រូវបានប្រោសឲ្យជា ហើយខ្ញុំពិតជាអស្ចារ្យ ឥឡូវនេះ វាមិនមែនគ្រាន់តែមាននៅក្នុង YouTube ទៀតទេ។ ខ្ញុំមិនមែនកំពុងមើលតាម YouTube ទេ ប៉ុន្តែ ឥឡូវនេះ ខ្ញុំមើលឃើញវានៅនឹងមុខខ្ញុំតែម្តង។ វាពិតជាអស្ចារ្យណាស់ ដែលកំពុងមើលឃើញ សកកម្មភាពមនុស្សនេះត្រូវបានប្រោសឲ្យជា។ ការបន្ទាប់ ដែលបានកើតឡើងគឺថា ស្ត្រីនេះបានមក ហើយនាងបានឈឺចាប់នៅក្នុងក្រពះ។ បុរសម្នាក់នេះ ដែលបានបញ្ឆេះខ្ញុំឲ្យឆេះ បានភ្ញាក់ផ្អើល ឥឡូវនេះ ដល់ពេលរបស់អ្នកត្រូវអធិដ្ឋានហើយ។ សូមគ្រាន់តែ ដាក់ដៃរបស់អ្នក ហើយបញ្ជាឲ្យការឈឺចាប់ចេញទៅ។ ដូច្នេះ ខ្ញុំគ្រាន់តែ ដាក់ដៃរបស់ខ្ញុំ ហើយខ្ញុំរៀងស្ទាក់ស្ទើរ ប៉ុន្តែ ខ្ញុំបានដាក់ដៃរបស់ខ្ញុំ ហើយគ្រាន់តែបង្គាប់ "ក្នុងព្រះនាមព្យេស៊ូវ ការឈឺចាប់ចេញទៅ។" ខ្ញុំគ្រាន់តែដកដៃរបស់ខ្ញុំចេញ ហើយភ្លាមៗនោះ អ្នកគួរ តែបានមើលឃើញ ពីការពិតនៃស្រ្តីនេះ។ នាងរៀងភាំង តើអ្នកបានធ្វើការ នៅដោយរបៀបណា? ស្អីគេហ្នឹង? តើអ្នកកំពុងធ្វើលែងជាមួយខ្ញុំឬ? ទេ មិនមែនទេ។ នេះគឺជាការពិត ហេតុនេះហើយបានជាយើងធ្វើការនេះ ទេ។ នេះគឺជាជំងឺ។ ព្រះយេស៊ូវបានប្រោសអ្នកឲ្យជា មិនមែនខ្ញុំទេ។ វ៉ាវ ខ្ញុំមិនដែលបានជួបការនេះពីមុនមកទេ ហើយនៅទីនោះ ក្តីសុបិន្តរបស់ខ្ញុំ បានក្លាយជាការពិត។ ហើយការពិតទៅ នេះគឺជាថ្ងៃប្រសើរបំផុតនៃជីវិតរបស់ខ្ញុំ ជាអ្វីដែលខ្ញុំស្រេកឃ្លានចង់បាន តាំងពីយូរណាស់មកហើយ។ ដូច្នេះ នៅតាមផ្លូវត្រឡប់មកផ្ទះវិញ ខ្ញុំបានពោពេញ ដោយសេចក្តីអំណរ។ ដូច្នេះ ខ្ញុំបានកំពុងអង្គុយនៅក្នុងឡានក្រុងត្រឡប់មក ផ្ទះវិញ។ នៅពេលដែលខ្ញុំបានមកដល់ ខ្ញុំមិនអាចអង្គុយ ឬដូច ជាត្រឡប់មកផ្ទះវិញនោះឡើយ។ ខ្ញុំបានចេញទៅជុំវិញជាយក្រុង ហើយបានអធិដ្ឋានឲ្យមនុស្សជាច្រើន ហើយនៅថ្ងៃដដែលនោះ ហើយខ្ញុំបានមកជួបក្មេងស្រីទាំងនេះ ដែលខ្ញុំបានអធិដ្ឋានឲ្យ ហើយពួកគេបានជាផងដែរ ខ្ញុំហាក់ដូចជាភ្ញាក់់ផ្អើល។ វ៉ូ! ដូច្នេះ នេះមិនមែនជាអ្វីដែលបានកើតឡើងនៅតែ ស្តុកខុម ហើយស្ថិតនៅតែទីនោះឡើយ។ អ្នកដឹងទេ វាបន្តទៅទៀត។ ចាប់តាំងពីពេលនោះមក ខ្ញុំបានចេញទៅខាងក្រៅជារៀងរាល់ថ្ងៃ។ ជារៀងរាល់ថ្ងៃ ខ្ញុំចេញទៅតាមផ្លូវ ហើយខ្ញុំបានមើលឃើញមនុស្សរាប់ពាន់នាក់ត្រូវបានប្រោសឲ្យជា។ បានផ្លាស់ប្ដូររូបខ្ញុំតែម្តង។ គឺវាពិតជាបានផ្លាស់ប្ដូរខ្លួនខ្ញុំទាំងស្រុងតែម្តង។ វាពិតជាអស្ចារ្យមែន! សូមកំរើកជើងរបស់អ្នក។ ខ្ញុំគ្មានអារម្មណ៍អ្វីទាំងអស់។ វាបានបាត់ទៅហើយឬ? ខ្ញុំមិនអាចមានអារម្មណ៍វាទៀតទេ។ ទេ។ ខ្ញុំមិនអាចមានអារម្មណ៍វាទេ។ ខ្ញុំមិនអាចមានអារម្មណ៍វាទេ។ តើវាមិនចំឡែលទេ មែនទេ? បាទ។ គឺជាព្រះយេស៊ូវដែលបានប្រោសអ្នកឲ្យជា។ សូមឱនចុះឡើង ហើយព្យាយាមទទួលអារម្មណ៍វាមើល។ វាបានគ្រាន់បើហើយ ដេនីស។ សូមព្យាយាមវាមើល។ សូមព្យាយាមវាមើល។ តើវាមានអារម្មណ៍យ៉ាងម៉េចហើយឥឡូវនេះ? វាមានអារម្មណ៍ថាបានជាទាំងស្រុងតែម្តង។ ការឈឺចាប់ទាំងអស់ បានចេញទៅបាត់មែនទ? ការឈឺចាប់ទាំងអស់ពិតជាចេញទៅបាត់មែន។ ខ្ញុំសូមស្បត់នៅចំពោះព្រះ។ សូមអរព្រះគុណ ព្រះយេស៊ូវ។ ខ្ញុំំមិនបានរំពឹងទុកចំពោះអ្វីដែលយើងបានឃើញ នោះឡើយ វាហាក់ដូចជា នេះជាអ្វីដែលគួរកើតឡើង។ ខ្ញុំបានមើលឃើញវាកើតឡើងតាមរយៈវីដេអូគ្រប់ពេល ប៉ុន្តែ ខ្ញុំមិនដែលអាចធ្វើវាដោយខ្លួនខ្ញុំផ្ទាល់ឡើយ។ ហើយខ្ញុំបានរំពឹងយ៉ាងមុតមាំថា នេះជាអ្វីដែលព្រះជាម្ចាស់ធ្វើ។ នេះជាអ្វីដែលទ្រង់ប្រើខ្ញុំ។ នេះជាគោលបំណងខ្ញុំនៅទីនេះ។ យើងបានអធិដ្ឋានឲ្យក្មេងស្រីម្នាក់ ដែលមានបញ្ហាមួយ ចំនួនទាក់ទងនឹងខ្នង។ ខ្ញុំគិតថា នាងបានវះកាត់ពីមុនមក។ ការឈឺចាប់ ចេញទៅឥឡូវនេះ។ ឆ្អឹងខ្នង ចូរត្រឡប់ទៅ រកសភាពដើមវិញ ឥឡូវនេះ។ នៅក្នុងព្រះនាមព្រះយេស៊ូវ។ ខ្ញុំមិនបានដឹង ថាតើអ្នកមានអារម្មណ៍ថា មានអ្វីកើតឡើងឬទេ? អូរ ចាំបន្តិច។ វ៉ាវ មានការអ្វីមួយកើតឡើងហើយ។ នាងបានពេញដោយព្រះវិញ្ញាណបរិសុទ្ ហើយព្រះជាម្ចាស់បានជួបនាងក្នុងរបៀបយ៉ាងអស្ចារ្យ។ នាងកំពុងស្រក់ទឹកភ្នែកហើយ។ នាងបានដួលចុះនៅចំពោះយើងហើយ។ សូមបំពេញនាង។ ថែមហើយ ថែមទៀត។ ព្រះវិញ្ញាណបរិសុទ្ធសណ្ថិតលើអ្នកហើយ សូមគ្រាន់តែបើកមាត់របស់អ្នកទៅ។ ព្រះវិញ្ញាណបរិសុទ្ធអើយ សូមបំពេញដល់នាង ថែមហើយថែមទៀតផង។ អ្នកទើបតែត្រូវបានជ្រមុជ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់គង់នៅទីនោះហើយ។ ទ្រង់គង់នៅទីនោះហើយ។ នេះគឺជាការចាប់ផ្តើមថ្មីមួយប៉ុណ្ណោះ។ វាជាការចាប់ផ្តើមថ្មីមួយសម្រាប់អ្នក។ វាជាការចាប់ផ្តើមថ្មីមួយ។ ព្រះអង្គអើយ យើងខ្ញុំអរព្រះគុណទ្រង់សំរាប់សេរីភាព។ ព្រះអង្គអើយ យើងខ្ញុំអរព្រះគុណ សំរាប់ការចាប់ផ្ដើមថ្មី គ្រួសាររបស់នាងដែលនៅជាមួយនាង រួមមាន ប្អូនស្រីថ្លៃ និងកូនៗរបស់នាង មានពេញដោយសេចក្តីសុខសាន្ត ហាក់ដូចជាអ្វីគ្រប់យ៉ាងត្រឡប់មកធម្មតាឡើងវិញ ហើយ មនុស្សទាំងឡាយដែលឆ្លងកាត់ឆ្ងល់ថា តើមានអ្វីកំពុងកើតឡើង? ហើយខ្ញុំនឹកចាំពីការដែលខ្ញុំកំពុងគិត នេះពិតជាល្អណាស់ តើមានអ្វីកំពុងកើតឡើងចំពោះក្មេងស្រីនេះ។ នាងមិនបានដឹងថាមានការអ្វីកើតឡើងនៅថ្ងៃនោះទេ។ នាងបានដូចដើមវិញ ហើយអ្នកអាចនិយាយប្រាប់បានថា នាងមនុស្សថ្មីមួយ។ ព្រះជាម្ចាស់បានផ្លាស់ប្ដូរនាងពីក្នុងចេញមកក្រៅ។ ខ្ញុំមិនអីទេ លីលា ខ្ញុំមិនអីទេ។ នេះគឺល្អណាស់។ វាប្រសើរលើសជាង មិនអីទេទៅទៀត។ គឺវាប្រសើរជាងការដែលគ្រាន់តែមិនអីទេទៅទៀត។ ព្រះអង្គអើយ គាត់បានជីវិតរស់រវើក។ ទ្រង់ចង់បង្ហាញយើង ហើយចង់បង្ហាញថាទ្រង់ជានរណាមកកាន់យើង។ ហើយឃើញទេ នេះគឺជាព្រះជាម្ចាស់មែន។ ការនេះ នៅខាងក្រៅទីនេះ។ មិនមែននៅតែក្នុងព្រះវិហារទេ ប៉ុន្តែព្រះជាម្ចាស់នៅទីនោះ ហើយទ្រង់ចង់បានជាផ្នែកមួយនៃជីវិតយើង។ ទ្រង់ចង់បានជាផ្នែកមួយនៃជីវិតរបស់អ្នកដែរ។ ហើយបន្ទាប់មកទ្រង់ធ្វើចលនាចេញពីទីនោះ។ បន្ទាប់មកយើងបានអធិដ្ឋានឲ្យក្មេងប្រុសម្នាក់ឈ្មោះ ដេនី។ ពិតមែនហើយ ពីដំបូងឡើយ យើងបានសួរទៅយុវជននិង ថាតើគាត់មានការឈឺចាប់អ្វីដែរឬទេ។ គាត់បាននិយាយថា "ទេ"។ ហើយបន្ទាប់មក ដេនី ក៏បានមកដល់។ មែនហើយ។ យើងបានសួរភាពបុរសម្នាក់នោះ ថាតើយើងអាចអធិស្ឋានអ្វីបាន។ គាត់បាននិយាយថា "ទេ ទេ ទេ ខ្ញុំមិនអីទេ"។ ហើយយុវជនឈ្មោះ ដេនី បាននិយាយថា "អូរ ខ្នងរបស់ខ្ញុំពិតជាឈឺខ្លាំងណាស់"។ "រយៈពេលយូរប៉ុណ្ណាហើយ?" "រយៈពេល១០ឆ្នាំ មកហើយ"។ តាមពិតទៅគឺខ្នងបុរសនោះឈឺរយៈពេល៥ឆ្នាំ ដូច្នេះ ពួកយើងក៏បាននិយាយថា "មិនអីទេ ល្អហើយ អញ្ចឹង សូមអង្គុយចុះមក"។ ហើយយើងក៏បានឲ្យគាត់អង្គុយចុះ ហើយជើងរបស់គាត់មួយចំហៀងវែងជាង មួយចំហៀង ទៀត ប្រហែល២,៥cm ។ ជើងចូរឯងលូតមក លូតមកឥឡូវនេះ ក្នុងព្រះនាមព្រះយេស៊ូវ។ មើលន៎ វាកំរើកមកហើយ។ តើអ្នកទទួលដឹងដូច្នោះទេ? ហើយវាបានមានចលនា នៅក្នុងដៃរបស់អ្នកហើយ។ មានឮសូរសំឡេងប្រឹប ពេលវាលូតចេញមក។ ដេនី សូមព្យាយាមក្រោយឈរឡើង ហើយទទួលអារម្មណ៍ដឹងនៅខាងខ្នងរបស់អ្នកឥឡូវនេះ។ ពិតជាល្អណាស់។ តើវាបានទៅបាត់ហើយមែនទេ? ពិតមែនហើយ។ វាបានកើតឡើងរយៈពេល១៥ឆ្នាំមក ហើយ ឥឡូវនេះវាបានទៅបាត់ហើយ។ បាទ គឺ៥ឆ្នាំទេ។ អូរមែនហើយគឺ៥ឆ្នាំ តែឥឡូវវាបាន ទៅបាត់ហើយ។ តើអ្នកបានទទួលបទពិសោធន៍អ្វី? ខ្ញុំមិនដឹងទេ ខ្ញុំបានមានអារម្មណ៍ថា វាល្អ។ នេះជាលើកទីមួយហើយដែលគាត់ធ្វើដូច្នេះបាន។ នោះពិតជាអស្ចារ្យណាស់! ហើយខណៈពេលកំពុងសំឡេឹងមើលមនុស្សជាច្រើន គាត់ក៏បានសម្រេចចិត្តទៅពិសាការ៉េម។ យើងចូលទៅក្នុង ហើយអ្នកនិយាយជាមួយស្ត្រីនៅខាងក្រោយ កន្លែងទទួលភ្ញៀវ។ មានស្ត្រីម្នាក់នៅខាងក្រោយកន្លែងទទួលភ្ញៀវ ហើយនាងក៏បានសួរនូវអ្វីដែលយើងកំពុងធ្វើ តើយើងមកពីណា ហើយ យើងក៏បានពន្យល់ដល់នាង "អូរ ពួកយើងកំពុងដើរជុំវិញទីនេះ ហើយអធិដ្ឋានឲ្យមនុស្សទាំងឡាយ។ ខ្ញុំមកពី ហូស្តុន ហើយយើងនៅជាមួយនឹងមនុស្សពីគ្រប់ ទិសទី ហើយយើងកំពុងអធិស្ឋានឲ្យមនុស្សទាំងឡាយ ដែលមានជំងឺ និងការឈឺចាប់ផ្សេងៗ។ នាងបានមានប្រសាសន៍ថា "ពិតមែនឬ?" ខ្ញុំក៏បានប្រាប់ពី ដេនី។ នាងបានមានប្រសាសន៍ថា "អូរ ម្ចាស់ថ្លៃអើយ ខ្ញុំចង់ជួប បុរសម្នាក់នេះ"។ ខ្ញុំបានគិតថា នាងចង់សំដៅទៅលើ ដេនី អ្នកដែលបានជា មែនទេ។ "សុំទោស ខ្ញុំមិនដឹងជាគាត់ទៅណាបាត់ហើយ"។ នាងបានមានប្រសាសន៍ថា "នៅពេលណាគាត់ត្រឡប់មកអធិស្ឋានវិញ សូមអ្នកជួយប្រាប់ឲ្យខ្ញុំបានដឹងផង"។ ក្នុងគំនិតរបស់ខ្ញុំ ខ្ញុំបានគិតថា "គឺខ្ញុំនោះហើយ ខ្ញុំនៅទីនេះស្រាប់ហើយ"។ អញ្ចឹង ចាំបន្តិចទៀត ខ្ញុំត្រឡប់មកវិញ។ ហើយនាងក៏បានដែរឆ្វែលកន្លែងទទួលភ្ញៀវ ហើយក៏បានដោះស្បែកជើងរបស់នាងចេញ។ "គឺភ្នែកគោនេះ" ។ នាងបានបើកភ្នែកគោឡើង ហើយខ្ញុំក៏បានបន្តអធិស្ឋានឲ្យនាង។ បានប្រសើរឡើង ប្រសើរឡើងហើយ។ ខ្ញុំដើរជុំវិញ ហើយមានមនុស្ស៤ ទៅ៥នាក់ កំពុងនិយាយ "ខ្ញុំក៏ឈឺដែរ" "តើអ្នកអាចអធិស្ឋានឲ្យខ្ញុំផងបានទេ?" យ៉ាងម៉េចដែរ? តើអ្នកកំពុងធ្វើអ្វី? មិនមែនខ្ញុំទេ លោក។ គឺខ្ញុំដែលកំពុងឈឺ។ ខ្ញុំមិនកុហកទេ។ តើវាទៅបាត់ទាំងស្រុងឬ? មើលមកនេះ លោត លោត!ខ្ញុំអាចធ្វើវាបានហើយ ឥឡូវនេះ។ តើអ្នកកំពុងធ្វើអ្វី? ព្រះយេស៊ូវ។ គឺព្រះយេស៊ូវ។ សូមចុះទៅ, សូមចុះទៅ, សូមចុះទៅ! តើពេលចុងក្រោយគេដែលអ្នកអាចធ្វើបាននៅពេលណា នៅក្នុងកងទ័ព។ កាលពី ១០ឆ្នាំមុនឬ? ពិតមែនហើយ, កាលពី ១០ឆ្នាំមុន។ ដូច្នេះ អ្នកមិនអាចធ្វើបានកាលពី១០ឆ្នាំមុនឬ? ទេ។ គ្រប់ពេលវេលា ខ្ញុំមិនអាចធ្វើបានទេ។ ឆាប់ឡើង! ទេ ខ្ញុំដឹងថាវាមានអារម្មណ៍ល្អ។ សូមអង្គុយលើកៅអី។ សាកមើលថាតើអ្នកអាចធ្វើវាបាន លឿនជាងធម្មតាឬទេ។ ហើយបន្ទាប់មក សូមក្រោកឈរ។ ប្រសិនបើនេះគឺជាព្រះជាម្ចាស់ ដូច្នេះ ខ្ញុំពិតជាស្រឡាញ់ ទ្រង់។ ពិតជាព្រះជាម្ចាស់មែន! ១០ឆ្នាំ មកហើយដែលអ្នកមិនអាចធ្វើដូច្នេះបាន។ ទេ, ខ្ញុំធ្វើមិនបានទេ ខ្ញុំបាននៅក្នុងការឈឺចាប់ តែងតែចេញ ចូលទៅជួបវេជ្ជបណ្ឌិត។ ប៉ុន្តែ ព្រះយេស៊ូវគឺជាវេជ្ជបណ្ឌិតដែលអស្ចារ្យជាង។ ទ្រង់ខ្ពស់ជាងគេបំផុត ហើយទ្រង់គង់នៅទីនោះ។ គឺទ្រង់គង់ទីនោះ។ អាម៉ែន។ តើមានអ្វីកើតឡើងចំពោះអ្នក? ដៃរបស់ខ្ញុំ។ អ្នកមិនអាចលើកវាខ្ពស់ជាហនទេឬ? ទេ។ តើអ្នកមានបញ្ហានោះយូរប៉ុណ្ណាហើយ? ប្រហែលជា៦ សប្ដាហ៍ហើយ។ ដូច្នេះ ក្នុងរយៈពេល៦ សប្ដាហ៍ អ្នកមិនអាចធ្វើដូចនេះ ចូរឲ្យបានស្រាយឥឡូវនេះ ក្នុងព្រះនាមព្រះយេស៊ូវ អ្នកទទួលបានវា! អ្នកទទួលបានវា។ វាជារបស់អ្នកហើយ។ ទទួលយកវាចុះ។ មុនពេលអ្នកអាចមកដល់ទីនេះ វានៅឈឺមែនឬ? កំរើកគ្រាន់បើជាងឬ? វាល្អ! លើកដៃរបស់អ្នកឡើង! ទះដៃខ្ញុំមួយ។ អ្នកមានអារម្មណ៍ល្អឬ? តើឥឡូវយើងដឹងហើយថាវាយ៉ាងម៉េច។ ពិតមែនហើយ។ ដូច្នេះ យើងត្រូវត្រឡប់ទៅ ហូស្តុនវិញ ហើយទៅរក សួនច្បារ និងហាងទាំងឡាយ។ នៅពេលដែលយើងបរិភោគ ភីសានៅកន្លែងមួយ វាគ្មានដែនកំណត់ឡើយសំរាប់ព្រះជាម្ចាស់។ ពិតមែន វាហាក់ដូចជាសក់ពណ៌ក្រហម ដែលកំពុងដំណើរការ ឡើងក្នុងទ្វីបអាស៊ី កំពុងគិត "ខ្ញុំមានអារម្មណ៍ថា ជីវិតនេះគឺលើសជាងនេះ។ ម្នាក់ៗគឺ ដូចគ្នា"។ ហើយបន្ទាប់មកទៅកាន់ អៀកឡង់។ "មានមែន ពិតជាមានមែន! មានមនុស្សជាច្រើនទៀតដូចជាខ្ញុំ!" នោះគឺជាអ្វីដែលខ្ញុំមានអារម្មណ៍ ហាក់ដូចជា, "អូរ នេះ គឺជាជីវិត ពិតមែនហើយគឺល្អ"។ នោះគឺជាអ្វីដែលខ្ញុំចង់បាន ហើយឥឡូវខ្ញុំអាចទៅហើយធ្វើដូច្នោះបាន។ មែនហើយ ដូច្នេះ យើងរំភើយក្នុងការត្រឡប់ទៅវិញ ហើយខ្ញុំមានអារម្មណ៍ហាក់ដូចជា... លោកអើយ!អ្នកជិតខាងរបស់ខ្ញុំ មនុស្សគ្រប់គ្នា ពួកគេមិនយល់ពីអ្វីដែលប៉ះទង្គិចពួកគេឡើយ។ ពីព្រោះ ខ្ញុំទទួលបានវាឥឡូវនេះ, ខ្ញុំអាចធ្វើការនេះបាន។ ព្រះអង្គអើយ ទូលបង្គំពិតជាអាចធ្វើបានមែន។ ពួកយើងកំពុងរស់នៅ ក្នុងពេលដ៏រំភើប នៅក្នុងទ្វីបអ៊ឺរ៉ុប យើងកំពុងចាប់ផ្ដើមមើលឃើញការប្រកាសឡើងវិញនៃ ព្រះគម្ពីរកិច្ចការនៅសម័យយើងនេះ។ យើងកំពុងមើលឃើញថាមនុស្សកំពុងចេញទៅជាមួយនឹងដំណឹងល្អ ជាមួយនឹងការបង្ហាញនៃនគរព្រះ។ ហើយជាញឹកញាប់ វាជាដំណឹងល្អដែលច្បាស់លាស់ អំពីការបែកចេញពីអំពើបាបរបស់មនុស្សម្នាក់ ហើយ ផ្នែកនៃកញ្ចប់នៅតាមពិតទៅ ជាការជ្រមុជ និងការបានពេញជាព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ ជាញឹកញាប់ នៅក្នុងប្រព័ន្ធគ្រប់គ្រងនៃពួកជំនុំ របស់យើងត្រូវបានចែកដាច់ពីគ្នា។ ប៉ុន្តែ អ្វីដែលយើងកំពុងមើលឃើញ ច្រើនឡើង ច្រើន ឡើង វាកំពុងចូលមករួមបញ្ចូលគ្នា ជាខ្សែទឹកមួយ ដូចមាននៅក្នុងព្រះគម្ពីរកិច្ចការដែរ។ ដូច្នេះ ពុំមានការរង់ចាំឡើយ។ ដូច្នេះ នៅពេលដែលនរណាម្នាក់ប្រែចិត្ត ហើយបញ្ជាក់ សេចក្តីជំនឿនៅក្នុងអង្គព្រះយេស៊ូវ ពួកគេត្រូវបាននាំទៅកាន់ទីណាដែលមានទឹក។ ហើយវាអាចជាទីកន្លែងណាក៏ដោយឲ្យតែមានទឹក វាអាចជាបឹងមួយ វាអាចនៅក្នុងប្រឡាយមួយ វាអាចនៅក្នុងបន្ទប់ទឹក ឬទីកន្លែងណាក៏ដោយ។ មនុស្សទាំងឡាយត្រូវបានជ្រមុជទឹកឲ្យភ្លាមៗ ហើយនៅពេលដំណាលគ្នា ហើយក៏ត្រូវបានពេញដោយព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ពាក្យដែលចេញពីព្រះឱស្ឋព្រះយេស៊ូវដំបូងគឺ "ចូរប្រែចិត្ត ដ្បិតនរគព្រះជិតដល់ហើយ"។ ហើយយើងរាល់គ្នាត្រូវបានហៅឲ្យប្រកាសពីការប្រែចិត្ត នៅពេលសព្វថ្ងៃនេះ។ ហើយផ្នែកនោះវាហាក់ដូចជាបានបាត់បង់ នៅក្នុងពួកជំនុំសព្វថ្ងៃនេះ។ យើងកំពុងជជែកអំពីសេចក្តីជំនឿ ប៉ុន្តែមិនបានជជែក អំពីការប្រែចិត្តឡើយ។ ពួកគេស្ទើរតែខ្លាចមិនហ៊ាននិយាយអំពីអំពើបាបផង។ ប៉ុន្តែ យើងត្រូវបានហៅមកឲ្យនិយាយពីអំពើបាប។ យើងត្រូវបានហៅឲ្យមកប្រកាសពីការប្រែចិត្ត។ យើងត្រូវនិយាយថា អ្វីទៅជាអំពើបាប។ យើងត្រូវនិយាយថា មនុស្សទាំងនោះ ដែលកំពុងស្ថិតនៅក្នុងអំពើបាបនឹងត្រូវស្លាប់។ យើងត្រូវនិយាយអំពីអំពើបាប មុនពេលយើងនិយាយអំពី ព្រះយេស៊ូវជាកូនចៀមនៃព្រះ ដែលបានយាងមកដល់ បាបរបស់យើង។ ពីព្រោះ ប្រសិនបើយើងមិននិយាយអំពីអំពើបាប តើអ្វី ដែលមនុស្សគួរធ្វើបន្ទាល់មកទៀត? តើអ្នកកំពុងទៅណា? ខ្ញុំទៅជាមួយព្រះ ទៅស្ថានសួគ៌។ ហេតុអ្វី? ពីព្រោះ... តើអ្នកជាមនុស្សល្អម្នាក់ឬ? មែនហើយ។ តើអ្នកធ្លាប់បាននិយាយកុហក់ឬទេ? ធ្លាក់។ តើអ្នកធ្លាប់បានលួចរបស់គេឬទេ? ធ្លាប់ទាញយកអ្វីមួយពីអ៊ិនធឺណិតដោយមានបានបង់ ប្រាក់ដែរឬទេ? ធ្លាប់ តើអ្នកធ្លាប់រួមដំណេកក្រៅអាពាហ៍ពិពាហ៍ឬទេ? ទាំងនេះគឺជាក្រឹត្យវិន័យចំនួនបី ក្នុងចំណោមទាំង១០ប្រការ។ តើខ្ញុំត្រូវឆ្លងកាត់ច្រើនប៉ុណ្ណា? គ្រប់ទាំងអស់ទាក់ទងនឹងរបៀបដែលយើងប្រៀបធៀប ពីជីវិតរបស់យើងទៅវិញទៅមក។ ពិតមែនហើយ ប្រសិនបើអ្នកប្រៀបធៀបខ្លួនរបស់អ្នកជា មនុស្សនៅជុំវិញអ្នក អ្នកអាចគិតថា អ្នកជាមនុស្សល្អម្នាក់។ សំនួរមិនមែនថាតើលោកអ្នក គិតថាខ្លួនឯងល្អប៉ុណ្ណា ឡើយ។ សំនួរគឺថា តើអ្នកល្អគ្រប់គ្រប់គ្រាន់ដែរឬទេ? ព្រះគម្ពីរចែងថា ប្រសិនបើអ្នកប្រព្រឹត្តអំពើបាបណាមួយ នោះអ្នកមានទោសចំពោះអំពើបាបទាំងអស់។ វាមិនដូចជារឿងផ្សេងៗទៀតឡើយ វាហាក់ដូចជាមិនអី ទេ ប្រសិនបើអ្នកថ្លឹងទម្ងន់ ឃើញថាអ្នកមានទាំងការអាក្រក់ផង ទាំងការល្អផង... វាមិនមែនដូច្នោះទេ។ វាមានទោស ឬមិនមានទោស។ ប្រសិនបើអ្នករំលងក្រឹត្យវិន័យណាមួយ នោះឈ្មោះថា លោកអ្នកប្រព្រឹត្តរំលងក្រឹត្យវិន័យហើយ។ ប្រសិនបើយើងនិយាយអំពីព្រះជាម្ចាស់ គ្មានមនុស្សណាដែលអាច មកឯព្រះជាម្ចាស់ មកស្ថានសួគ៌ ដោយអំពើល្អរបស់យើងឡើយ។ វាមិនអាចទៅរួចឡើយ។ ហើយខ្ញុំតែងតែបានគិតថា ខ្ញុំជាមនុស្សល្អ ពីព្រោះ ពិតមែនហើយ ខ្ញុំពិតជាបានតបតច្រើនបន្តិចមែន ខ្ញុំបានផឹកស្រាច្រើនពេក។ ខ្ញុំបានធ្វើរឿងជាច្រើន ប៉ុន្តែ មនុស្សនេះ និងមនុស្សនេះ គឺបានប្រព្រឹត្តការអាក្រក់ ច្រើនជាងខ្ញុំទៅទៀត។ ដូច្នេះ បញ្ហារបស់ខ្ញុំគឺថា ខ្ញុំបានប្រៀបធៀបខ្លួនខ្ញុំទៅនឹង មនុស្សដែលនៅជុំវិញខ្លួនខ្ញុំ។ ជំនួសឲ្យការប្រៀបធៀបរវាងខ្លួនខ្ញុំទៅកាន់មនុស្សម្នាក់ ទៀត ដែលខ្ញុំនឹងត្រូវឈរនៅចំពោះមុខនៅថ្ងៃមួយ។ ខ្ញុំជឿថា យើងត្រូវតែត្រឡប់ទៅក្រោយវិញ ទៅកាន់អ្វីដែលព្រះគម្ពីរ បង្ហាញយើង។ ការប្រែចិត្តមិន មែនជាការសោកស្តាយយ៉ាងខ្លាំងចំពោះ អំពើបាបរបស់យើង និងអ្វីដែលយើងបានប្រព្រឹត្ត និងរបៀបដែលយើងធ្វើឲ្យខូចព្រះបន្ទូលព្រះ ដោយការ យល់ដឹងដោយខ្លួនឯងរបស់យើងនោះឡើយ។ ការដែលគ្រាន់តែសោកស្តាយមិនមែនជាការប្រែចិត្តឡើយ។ វាជាផ្នែកមួយនៃការប្រែចិត្តមែនហើយ, ប៉ុន្តែ វាមិនមែនជាសាច់រឿងពេញទាំងអស់នោះឡើយ។ យើងមើលឃើញគំរូពី ស្តេចហេរ៉ូឌនៅសម័យសញ្ញាចាស់ ជាមួយនឹងពួកជនជាតិអ៊ីស្រាអែលនៅអេស៊ីប។ ទ្រង់បានសោកស្តាយកំហុស ដោយទ្រង់បានប្រកាសថា "អូ យើងបានធ្វើបាបទាស់នឹងព្រះហើយ"។ ដូច្នេះ ទ្រង់ក៏បានលន់តួនូវអំពើបាបរបស់ទ្រង់ ប៉ុន្តែ ទ្រង់មិនបានងាកបែរចេញពីអំពើបាបឡើយ ថែមទាំងមិនមានការសោកស្តាយផង។ មនុស្សជាច្រើននិយាយថា "អ្នកឃើញទេ ពួកគេពិតជា សោកស្តាយខ្លាំងណាស់ ពួកគេកំពុងយំ ពីព្រោះពួកគេពិតជាសោកស្តាយពិត មែន"។ យូដាស នៅក្នុងព្រះគម្ពីរសញ្ញាថ្មី គាត់បានសោកស្តាយ គាត់ពិតជាសោកស្តាយខ្លាំងណាស់ ទីបំផុតនៅគាត់ បានធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែ គាត់មិនបានងាកបែរចេញអំពីអំពើបាបរបស់គាត់ឡើយ។ នៅពេលដែលយើងអានព្រះគម្ពីរ យើងអាចមើលឃើញថា ព្រះជាម្ចាស់ ជាមួយនឹងការអត់ទោស ជាជាងការអត់ទោសជាមួយនឹងសេចក្តីជំនឿក្នុងព្រះយេស៊ូវ។ ហើយខ្ញុំគិតថា ការសំលឹងមើលវានៅក្នុងផ្នែកបន្ទាប់ ជាញឹកញាប់យើងគិតថា ជានឹងសេចក្តីជំនឿក្នុងព្រះយេស៊ូវ ព្រះជាម្ចាស់អត់ទោសឲ្យយើងដោយស្វ័យប្រវត្តិ។ ហើយនៅពេលដែលអ្នកអានព្រះគម្ពីរ អ្នកនឹងរកឃើញថា មិនមែនជាករណីបែបហ្នឹងទេ។ សូមនឹកស្រម៉ៃថា លោកអ្នក និងខ្ញុំលេងអុកជាមួយគ្នា។ ខ្ញុំចាប់ផ្ដើមដើរ បន្ទាប់មកដល់វេនរបស់អ្នក។ ខ្ញុំចង់មើលឃើញអ្នកដើរម្តង។ ដល់វេនខ្ញុំ។ ដល់វេនរបស់អ្នកហើយ។ តើឥឡូវខ្ញុំត្រូវបានអនុញ្ញាតឲ្យធ្វើដូចនេះឬ? ដើរកូនអុកទៅទីនោះមួយ ហើយដើរទៅទីនោះមួយទៀត។ តើខ្ញុំត្រូវបានអនុញ្ញាតឱ្យដើរពីរដងបន្តបន្ទាប់គ្នាឬទេ? ទេ។ ហេតុអ្វី? ពីព្រោះមានច្បាប់កំណត់មក។ ហើយច្បាប់នោះគឺថា យើងត្រូវដើរម្នាក់ម្តង។ នៅចំពោះព្រះជាម្ចាស់វិញ លោកអ្នកបានធ្វើបាប។ លោកអ្នកបានធ្វើអ្វីមួយដែលខុសឆ្គង ហើយដោយព្រោះការនេះ លោកអ្នកត្រូវបានដាច់ចេញពីព្រះ។ លោកអ្នកមិនអាចមានការប្រកបទាក់ទងជាមួយព្រះ ដោយសារអំពើបាបរបស់យើង។ អំពើបាបរបស់យើងបណ្តាលឲ្យព្រះមិនអាចមានការប្រកប ជាមួយនឹងយើងបាន។ ព្រះអង្គកំពុងទតមកឯលោកអ្នក ហើយមានព្រះបន្ទូលថា "យើងមិនចង់ដាក់ទោសឯងឡើយ ប៉ុន្តែ យើងបរិសុទ្ធ ដូច្នេះហើយបានជាយើងត្រូវធ្វើអញ្ចឹង"។ "ប៉ុន្តែ ក្នុងពេលដំណាលគ្នា យើងចង់ផ្តល់ឱកាសឲ្យឯង មួយ ដើម្បីទទួលបានការអត់ទោស និងទទួលបាននូវទំនាក់ទំនងមួយជាមួយនឹងយើង ដូច្នេះ យើងចាត់ព្រះរាជបុត្រារបស់យើង ព្រះយេស៊ូវឲ្យ មកសុគតជួសអ្នក"។ ដូច្នេះគឺជាអញ្ចឹងឯង។ លោកអ្នកបានធ្វើបាប ហើយបានប្រព្រឹត្តរំលងបញ្ញត្ត របស់ព្រះ។ ហេតុដូច្នោះហើយបានជាយើងមិនអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់បាន។ យើងកំពុងរស់នៅជីវិតផ្ទាល់ខ្លួនរបស់យើង ដែលដាច់ចេញពីព្រះ។ ព្រះជាម្ចាស់បានទតចុះមកឯលោកអ្នក ហើយបានមាន ព្រះបន្ទូលថា "យើងមិនចង់ដាក់ទោសឯងឡើយ យើងចង់អត់ទោសឲ្យឯង ដូច្នេះយើងចាត់ព្រះរាជបុត្រា យើង ព្រះយេស៊ូវឲ្យមកសុគតជួសអ្នក"។ ឥឡូវនេះ តើដល់វេននរណាគេ? វេនរបស់លោកអ្នក។ ព្រះជាម្ចាស់ចង់អត់ទោស។ ទ្រង់ចង់ដោះលោកអ្នកឲ្យ មានសេរីភាព។ ទ្រង់ចង់ប្រទានឱ្យលោកអ្នកនូវជីវិតថ្មីមួយ និងការប្រោសឲ្យជាតាមរយៈលោកអ្នក។ ទ្រង់ចង់ធ្វើកិច្ចការទាំងនោះ ប៉ុន្តែទ្រង់មានព្រះបន្ទូលថា "ចូរធ្វើចលនាទៅ ដល់វេនរបស់អ្នកហើយ!"។ ទ្រង់កំពុង រង់ចាំឲ្យលោកអ្នកធ្វើវា។ ប៉ុន្តែ កាលណាលោកអ្នកនិយាយលឿនកាលណាថា ទូលបង្គំប្រែចិត្ត ហើយទទួលយកការអត់ទោសនោះ។ នៅពេលដែលលោកអ្នកនិយាយដូច្នេះកាន់តែលឿន នោះព្រះជាម្ចាស់ "យើងនឹងអត់ទោសឲ្យឯង"។ វាពិតជាមានសារៈសំខាន់ណាស់ដើម្បីឲ្យបានយល់ ពីព្រោះមានមនុស្សជាច្រើនលើកឡើងថា... ខ្ញុំបានធ្វើ ដូច្នោះនៅពេលមួយ។ ដូចជាអ្នកបាននិយាយថា ខ្ញុំបានជឿថាមានព្រះមួយអង្គ ប៉ុន្តែនៅក្នុងគំនិតរបស់ខ្ញុំ នៅក្នុងចក្រវាលរបស់ខ្ញុំ "មិនអីទេ ដល់កំណត់ ទ្រង់នឹងមករកខ្ញុំ។ វាស្រេចលើទ្រង់ទេ។ ទ្រង់អស្ចារ្យ។ ទ្រង់អាចធ្វើវាបាន នៅពេលទ្រង់សព្វព្រះទ័យ"។ ហើយខ្ញុំបានដាក់ការទទួលខុសត្រូវទៅលើតែទ្រង់។ ការប្រែចិត្តដ៏ស៊ីជុំរៅពិតប្រាកដមួយ តម្រូវឲ្យមានសកម្មភាព។ វាមិនមែនគ្រាន់តែជាពាក្យឡើយ ហើយក៏មិនមែនគ្រាន់តែជាអ្វីដែលយើងគិតនោះដែរ។ ការប្រែចិត្តពិតប្រាកដ មិនមែនគ្រាន់តែជាការទទួលស្គាល់ ថាលោកអ្នកបានធ្វើបាបទាស់នឹងព្រះដ៏បរិសុទ្ធនោះឡើយ ប៉ុន្តែ បន្ទាប់មកក៏ត្រូវលន់តួបាបរបស់អ្នកនៅចំពោះទ្រង់ លោកអ្នកសោកស្តាយនៅចំពោះទ្រង់ ហើយលោកអ្នកបែរចេញពីជីវិតពេញដោយបាននិយាយ ហើយលោកអ្នកចាប់ផ្ដើមរស់នៅជាជីវិតរបស់ទ្រង់វិញ។ ពាក្យប្រែចិត្តនៅក្នុងព្រះគម្ពីរគឺ ពាក្យ "មេតាណូយ៉ា" ដែលមានន័យថា 'គិតឡើងវិញ'។ ហើយព្រះជាម្ចាស់ចង់ឲ្យយើងគិតឡើងវិញ។ អំពីជីវិតរបស់យើង និងពីរបៀបដែលយើងបានរស់នៅកន្លងមក។ ប្រសិនបើយើងនឹងមានការគិតឡើងវិញអំពីព្រះជាម្ចាស់ និងរបៀបដែលអំពើបាបរបស់យើងប៉ះពាល់ដល់ទ្រង់ នោះព្រះជាម្ចាស់ក៏នឹងគិតឡើងវិញផងដែរ អំពីអ្វីដែល ទ្រង់បានគិតអំពីយើង។ ហើយប្រសិនបើលោកអ្នកលន់តួបាប ហើយដាក់វាមកក្នុងពន្លឺ លោកអ្នកទទួលបានបទពិសោធន៍នៃការអត់ទោស។ ប៉ុន្តែ ប្រសិនបើលោកអ្នកបន្តបិតវា រាល់ពេលលោកអ្នកឈានមួយជំហាន ឆ្ពោះទៅកាន់ពន្លឺ នោះសាតាំងនឹង និយាយថា "ប៉ុន្តែ សូមចាំថា ប៉ុន្តែ សូមចាំថា..." ពិតមែនហើយ នោះជាអ្វីដែលវាធ្វើ។ ប៉ុន្តែ ឥឡូវនេះ វាចេញទៅបាត់ហើយ។ លោកអ្នកបាន សារភាពវាចេញមក។ អ្នកបាននិយាយវាមកកាន់ខ្ញុំ អ្នកបាននិយាយវា។ ចូរឲ្យបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ប្រហែលជាអ្នកត្រូវនិយាយវាទៅកាន់ពិភពលោកទាំងមូល។ ខ្ញុំមិនបានដឹងអ្វីទេ ប៉ុន្តែពិតជាមានការអត់ទោសមែន។ មនុស្សទាំងឡាយត្រូវការស្តាប់លឺការនេះ។ មានសេរីភាព។ មានក្មេងស្រីជាច្រើនកំពុងជួបប្រទះវា ក៏មានស្រ្តីជាច្រើនដែរ។ ហើយពួកគេបានធ្វើដូចគ្នាទាំងស្រុង បាននាំយកវាទៅពាសពេញ សាមសិប សែសិប ហាសិបឆ្នាំ។ នេះមិនមែនជាកន្លែងដែលជាសេរីភាពពិតប្រាកដឡើយ សេរីភាពគឺជាអ្វីដែលអ្នកទទួលបានពិសោធន៍ ឥឡូវនេះ ខ្ញុំបានមកថ្ងៃនេះ ដោយការស្វែងរកព្រះអម្ចាស់ឲ្យបាន អំណោយទានជាភាសាដទៃ។ ហើយសំរាប់ការអ្វីផ្សេងទៀតនៅក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំ ប្រហែលជាត្រូវការដោះឲ្យរួច។ ហើយនៅចុងសប្តាហ៍នេះ ព្រះបានដោះខ្ញុំឲ្យរួច ព្រមទាំងប្រទានពរដល់ខ្ញុំជាមួយនឹងអំណោយទានជា ភាសាដទៃ ហើយបានសំអាតខ្ញុំជាមួយនឹងពិធីបុណ្យជ្រមុជទឹក។ ខ្ញុំបានរស់នៅជាងសាមសិបឆ្នាំ ជាមួយនឹងភាពអាម៉ាស់ខ្មាស់ ដែលស្ថិតនៅជាអាថ៌កំបាំង... នោះកើតឡើងកាលពីខ្ញុំនៅអាយុជាងម្ភៃឆ្នាំ ខ្ញុំបានរំលូតកូនម្តង។ ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃនោះមក អារក្សបានតែងតែមករកខ្ញុំ។ ដូច្នេះ ខ្ញុំក៏កំពុងស្វែងរកព្រះផងដែរ ខណៈពេលដែលខ្ញុំកំពុងទស្សនាខ្សែវីដេអូរបស់ តូបិន។ ដោយការទូលទៅព្រះថា ទូលបង្គំមិនអាចធ្វើវាទៀតទេ។ ការទូលអង្វរ ការស្នើសុំ ការចង់ដឹងថាតើ ទ្រង់បានអត់ទោសឱ្យខ្ញុំហើយឬនៅ។ ហើយបន្ទាប់មកមកដល់ពេលដែលទ្រង់បានដឹកនាំខ្ញុំឲ្យមកទីនេះ នៅសប្តាហ៍នេះ។ ហើយខ្ញុំបានមានអារម្មណ៍ដឹកនាំឲ្យនិយាយជាមួយ តូបិន ដែលព្រះជាម្ចាស់បានមានរឿងអ្វីមួយ ដើម្បីមានព្រះបន្ទូលមកកាន់ខ្ញុំតាមរយៈគាត់។ ដូច្នេះ ខ្ញុំក៏ត្រូវបានព្រះជាម្ចាស់ប្រទានឱកាសដើម្បី ដ លែងឲ្យមានសេរីភាព។ រំដោះចេញពីការឈឺចាប់នេះ។ អស់រយៈពេលជាងសាមសិបឆ្នាំ ដែលខ្ញុំមានសេរីភាព។ អរព្រះគុណព្រះយេស៊ូវ អរព្រះគុណទ្រង់។ ចូរឲ្យមានសេរីភាព! ...នោះគឺកាលដែលខ្ញុំអាយុជាងម្ភៃឆ្នាំ... ព្រះជាម្ចាស់ជួយដល់ខ្ញុំ... ទ្រង់ពិតជាជួយខ្ញុំមែន។ ខ្ញុំបានរំលូតកូនមួយដង ហើយខ្ញុំមិនធ្វើវាទៀតទេចាប់ ពីថ្ងៃនោះមក ព្រះជាម្ចាស់បានព្យាយាមមានព្រះបន្ទូលមកកាន់ខ្ញុំថា វាមិនអីទេ ប៉ុន្តែ អារក្សរិតតែក្តោបក្តាប់ជីវិតខ្ញុំជាប់។ វាចេះតែក្រវែលចុះឡើង។ ខ្ញុំនឹកចាំពីថ្ងៃដែលបានកើតឡើង ដូចជាថ្ងៃម្សិលមិញ ហើយខ្ញុំមានអារម្មណ៍ឈឺចាប់ដូចគ្នា។ វាជាការចាប់ផ្តើមថ្មីមួយ។ គ្រាន់តែជាការចាប់ផ្តើមថ្មីមួយប៉ុណ្ណោះ។ តើអ្នកបានត្រៀមខ្លួនជាស្រេចដើម្បីទទួលជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ ដើម្បីសំអាតអំពើបាបរបស់អ្នកហើយឬនៅ? ត្រៀមរួចហើយ។ ដូច្នេះ ដោយសេចក្តីជំនឿរបស់ខ្លួនអ្នកផ្ទាល់ យើងជ្រមុជអ្នកទៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ។ ស្លាប់ជាមួយព្រះគ្រីស្ទ។ រស់ឡើងវិញជាមួយព្រះគ្រីស្ទ។ យេ! មានសេរីភាពហើយ! ពិតមែនហើយ! ចូលមក សូមឲ្យពួកយើងអធិស្ឋានឲ្យអ្នក។ ព្រះអង្គអើយ យើងអរព្រះគុណសំរាប់ អេលីសាបិត។ យើងអរព្រះគុណទ្រង់សំរាប់សេរីភាព។ ហើយនៅពេលដែលនាងបានសារភាពដូច្នោះ មានស្ត្រីម្នាក់ទៀតចូលមកសារភាពអំពើបាបដូចគ្នាអញ្ចឹង។ ហើយភ្លាមៗនោះ ទីបន្ទាល់របស់នាង បាននាំជីវិត និងការអត់ទោសទៅកាន់ម្នាក់ទៀតរួចស្រេចទៅហើយ។ ហើយស្ត្រីនោះ នៅទីនោះ ក៏បានទទួលបុណ្យជ្រមុជទឹក ហើយបានទទួលនូវបទពិសោធន៍នៃសេរីភាព។ ក្រោយមកយើងបានស្ថិតនៅឯការប្រជុំមួយជាមួយនឹងមនុស្សប្រាំបីនាក់ ដែលនាងបានពន្យល់ពីរបៀបដែលនាងបានធ្វើដូច្នោះ ហើយគឺជាអំពើបាបនៃការរំលូតកូន ប៉ុន្តែ ព្រះយេស៊ូវបានអត់ទោសអំពើបាបរបស់នាង។ នៅពេលដែលនាងបានលន់តួការនោះ ហើយបានចែក ចាយទីបន្ទាល់នោះ នៅឯការប្រជុំដែលមានគ្នាប្រាំបីនាក់ ពេលចេញពីការប្រជុំនោះមក មានស្ត្រី១២នាក់បានមក ឯនាង ដោយការសារភាពដូចគ្នានោះឯង។ ហើយនៅទីនេះ យើងឃើញព្រះចេស្ដានៃការលន់តួបាប ព្រះចេស្ដានៃពិធីបុណ្យជ្រមុជទឹក និងអ្វីដែលជាដំណឹងល្អពិត។ ព្រះយេស៊ូវមានព្រះបន្ទូលថា "អស់អ្នកណាដែលជឿ ហើយធ្វើបុណ្យជ្រមុជទឹកនោះនឹងបានសង្គ្រោះ"។ អ្វីដែលរិតតែគួរឱ្យចាប់អារម្មណ៍ទៅអំពីពិធីបុណ្យជ្រមុជទឹកនោះគឺ... ខ្ញុំជឿថាឆ្លងកាត់ពេលវេលា និងទំនៀមទម្លាប់ សព្វថ្ងៃនេះ យើងមើលលើពាក្យសច្ចាប្រណិធានគឺខុសគ្នាដាច់ស្រឡះតែម្តង ទៅនឹងអ្វីដែលព្រះគម្ពីរបង្ហាញយើងពីពាក្យសច្ចាប្រណិ ធានមានភាពយ៉ាងណាឲ្យពិតប្រាកដនោះ។ ជាញឹកញាប់ យើងសំឡឹងមើលទៅឯពាក្យសច្ចាគ្រាន់តែជាសញ្ញាខាងក្រៅ បញ្ជាក់ពីអ្វីដែលកើតឡើងខាងក្នុង។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីនិយមន័យនេះ គឺថា វានាយកការខាងឯសាច់ឈាម និងការខាងឯវិញ្ញាណ ហើយវាញែកការទាំងពីរនេះដាច់ចេញពីគ្នាស្រឡះ។ ហើយជាលទ្ធផលយើងគ្មានតែឃើញការជ្រមុជទឹក ជាអ្វីមួយដែលគ្រាន់តែជាពិធីមួយ ហើយមិនមានការតភ្ជាប់ជាមួយនឹងការខាងវិញ្ញាណ ទាល់តែសោះ។ និយាយម្យ៉ាងទៀត វាហាក់ដូចជាគ្រាន់តែការបញ្ជាក់ មួយ នូវរឿងអ្វីមួយដែលបានកើតឡើងខាងឯវិញ្ញាណរួចទៅហើយ។ ប៉ុន្តែ ពិធីបុណ្យជ្រមុជទឹកពិតជា ខុសពីនោះដាច់ស្រឡះ តែម្តង។ អ្វីដែលយើងបានស្វែងរកឃើញគឺថា ពិធីបុណ្យជ្រមុជទឹក មិនមែនជាការអ្វីមួយដែលគ្រាន់តែជាពិធីធ្វើសច្ចាប្រណិធាន គ្រាន់តែជាសញ្ញាខាងក្រៅ ដែលសំដែងអំពីអ្វីដែលមាននៅខាងក្នុងនោះឡើយ។ យើងកំពុងមើលឃើញថា នៅពេលដែលអ្នកជ្រមុជចូលទៅក្នុងទឹកនោះ ព្រះវិញ្ញាណរបស់ព្រះកំពុងប៉ះពាល់ការនោះ។ ហើយនៅពេលដែលការខាងវិញ្ញាណ និងការខាងសាច់ឈាមតភ្ជាប់គ្នានៅក្នុងពិធីបុណ្យជ្រមុជទឹក នោះព្រះជាម្ចាស់ធ្វើការអ្វីមួយអស្ចារ្យ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ពិធីបុណ្យជ្រមុជទឹកគឺជាការចំនួនពីរ។ គឺទាំងការជ្រមុជ និងការកប់។ ហើយដើម្បីជ្រមុជទៅក្នុងទឹក អ្នកត្រូវតែកខ្វក់! ដូច្នេះ តើមានន័យយ៉ាងដូចម្តេច? វាមានន័យថានរណាម្នាក់ដែលទទួលជ្រមុជទឹក ត្រូវការទទួលស្គាល់អំពើបាបរបស់ពួកគេនៅចំពោះព្រះ ហើយនៅក្នុងការដឹងនិង ការជ្រមុជទឹក និងការប្រែចិត្ត ត្រូវប្រព្រឹត្តទៅដំណាលគ្នា។ វាជាការងាកបែរចេញ និងការចូលមកក្នុងសេចក្តីជំនឿ។ ហើយលក្ខខណ្ឌតម្រូវសំរាប់ពិធីបុណ្យជ្រមុជទឹក អ្វីដែលព្រះជាម្ចាស់ចង់ឲ្យយើងនៅយកមក នោះគឺការប្រែចិត្ត និងសេចក្តីជំនឿក្នុងព្រះយេស៊ូវគ្រីស្ទ មនុស្សម្នាក់បានស្លាប់ក្នុងអំពើបាបរបស់ពួកគេ ហើយអ្វីដែលកើតឡើងនោះគឺយើងនាំយកមនុស្សនោះ ដែលចូលមកក្នុងអំពើបាបរបស់គាត់ នាំយកភស្តុតាងនៃការប្រែចិត្ត ហើយបន្ទាប់មកយើងជ្រមុជទឹកឲ្យគាត់។ ដូច្នេះ នៅពេលអ្នកនោះចេញមកពីក្នុងទឹកវិញ ពួកគេបានស្អាត ហើយថ្មីស្រឡាង។ ខ្ញុំប្រាប់មនុស្សជាច្រើនថា ដែលយើងជួប ការជ្រមុជទឹកមិនមែនគ្រាន់តែជាការចាប់ផ្តើមស្អាតនោះ ឡើយ។ វាជារបស់ថ្មីមួយ ជីវិតជ្រះស្អាតត្រូវចាប់ផ្ដើម។ សូមឲ្យវាចេញមក ឲ្យវាចេញមក។ បន្ថែមទៀត បន្ថែមទៀត។ សិរីល្អ សិរីល្អ។ អរព្រះគុណ ព្រះយេស៊ូវ។ អរព្រះគុណ ព្រះយេស៊ូវ។ អរព្រះគុណ ព្រះយេស៊ូវ។ អរព្រះគុណ ព្រះយេស៊ូវ។ អរព្រះគុណ ព្រះយេស៊ូវ។ អរព្រះគុណ ព្រះយេស៊ូវ។ អរព្រះគុណ ព្រះយេស៊ូវ។ សូមសរសើរព្រះនាមទ្រង់។ អរព្រះគុណ ព្រះយេស៊ូវ។ អរព្រះគុណ ព្រះយេស៊ូវ។ តើអ្នកមានអារម្មណ៍យ៉ាងដូចម្តេច? ខ្ញុំមានអារម្មណ៍ថាហាក់ដូចជាមានអ្វីមួយ បានចេញទៅ... ផុះចេញមក គឺជាទឹករស់ ដែលផុះចេញពីខាងក្នុងអ្នក ហើយព្រះជាម្ចាស់កំពុងបណ្តាលឲ្យចេញមកតាមរយ: មាត់របស់អ្នក។ ខ្លូឌីអូ អ្នកជាមនុស្សថ្មីម្នាក់។ អាម៉ែន។ តើអ្នកមានអារម្មណ៍ល្អទេ? បាទ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះទេ ខ្លូឌីអូ។ វាគ្រាន់តែតែជាការចាប់ផ្ដើមប៉ុណ្ណោះ។ បាទ។ ព្រះជាម្ចាស់ប្រទានឲ្យអ្នកនូវអំណោយទាននេះ ឥឡូវនេះ នឹងមានពេលមកដល់ ជាកន្លែងដែលអ្នកមិនដឹងត្រូវ អធិដ្ឋានសំរាប់អ្វី។ ហើយឥឡូវនេះ អ្នកអាចទៅដោយជំនឿ ហើយអធិដ្ឋាន។ អ្នកដឹងថាអស្ចារ្យប៉ុណ្ណាទាក់ទងនឹងការនិយាយជាភាសាដទៃ គឺថាខ្ញុំអាចផ្តោតលើការជាច្រើនខណៈពេលកំពុងអធិស្ឋាន ពីព្រោះគំនិតរបស់ខ្ញុំមិនមែនកំពុងអធិស្ឋានឡើយ។ ខ្ញុំគ្រាន់តែអនុញ្ញាតឱ្យមាត់របស់ខ្ញុំធ្វើចលនាដោយជំនឿ តែប៉ុណ្ណោះ។ ហើយព្រះវិញ្ញាណទូលអង្វរជំនួសយើង។ ដូច្នេះ ព្រះគ្រាន់តែប្រើប្រាស់លោកអ្នក។ ព្រះវិញ្ញាណបានចូលមក ហើយទូលអង្វរតាមរយៈលោកអ្នក។ វាពិតជាល្អណាស់។ អាម៉ែន. អរព្រះគុណព្រះ។ តើព្រះទ្រង់ល្អមែនទេ? ពិតមែនហើយ។ ទ្រង់អស្ចារ្យណាស់។ ពិតប្រាកដណាស់។ ខ្ញុំបានរៀនការមួយចំនួននៅថ្ងៃនេះ។ អំណាចចេស្តានៃពិធីបុណ្យជ្រមុជទឹកក្នុងអង្គព្រះយេស៊ូវ វាលែងជានិមិត្តរូបទៀតហើយ ដូចជាពួកជំនុំភាគច្រើន បានជឿ ដូចដែលខ្ញុំធ្លាប់ជឿ ពីព្រោះនោះជាអ្វីទាំងអស់ដែលខ្ញុំបានដឹង។ ខ្ញុំគ្រាន់តែគិតថា វាមានអ្វីមួយដែលអ្នកទើបតែឆ្លងកាត់ ជាមួយនឹងពេលមួយប៉ប្រិចភ្នែក ឬអ្វីក៏ដោយ។ ប៉ុន្តែពិតជាមានព្រះចេស្ដាខ្លងណាស់ នៅពេលដែលអ្នកពិតជាជឿរឿងទាំងអស់។ អំពីការស្លាប់ ការបញ្ចុះក្នុងផ្នូរ នូវមនុស្សចាស់ និស្ស័យចាស់ក៏កន្លងបាត់ទៅ ហើយមនុស្សថ្មីក៏កើតមក ខណៈពេលដែលខ្ញុំបានរៀននៅថ្ងៃនេះ តើអ្នកជឿថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់ និង ជាព្រះអង្គសង្គ្រោះឬទេ? ពិតមែនហើយ ខ្ញុំជឿ។ ពិតមែនហើយ មនុស្សចាស់ចុះទៅក្រោម អ្នកស្លាប់ហើយ ហើយមនុស្សថ្មីម្នាក់ក៏រស់ឡើង។ ហើយភ្លាមៗពេលដែលគាត់បានចេញពីទឹកមកវិញ គាត់បាននិយាយថា មានអ្វីមួយបានចេញពីគាត់ទៅ។ បន្ទុកដ៏ធ្ងន់មួយបានចេញពីគាត់ទៅ ហើយមិនត្រួតត្រាលើជីវិតរបស់គាត់ទៀតទេ។ ហើយភ្លាមៗនោះ គាត់បានទទួលជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ។ ហើយបងប្រុសនេះ ពិតជាបានខ្ទេចខ្ទាំខ្លងណាស់ គាត់កំពុងយំខ្សឹកខ្សៀវ។ គាត់នៅតែអោបដើមទ្រូងរបស់គាត់ វាពិតជាអស្ចារ្យណាស់។ វាពិតជាអស្ចារ្យណាស់ នូវអ្វីដែលព្រះជាម្ចាស់កំពុងធ្វើ នៅក្នុងជីវិតរបស់គាត់។ ហើយអ្វីទាំងអស់ដែលគាត់អាចធ្វើបានគឺយំនៅចំពោះ ព្រះវត្តមានរបស់ព្រះ។ ហើយសំរាប់ខ្ញុំ ទើបតែបានមើលឃើញនូវអ្វីដែលព្រះ បានធ្វើ... ខ្ញុំនឹកស្មានថា គាត់បានបើកបររយៈពេល ពីរទៅបីម៉ោងដើម្បីមកដល់ទីនេះ ពីព្រោះនេះជាអ្វីដែលគាត់ចង់បាន។ ហើយការនោះដែលតែងតែវាយប្រហារគាត់គ្រប់ពេល មកដល់ពេលនេះ លែងមានអំណាចលើគាត់ទៀតហើយ ហើយគាត់មានសេរីភាព។ គាត់ពិតជាមានសេរីភាពមែន។ ហើយខ្ញុំពិតជាពេញដោយការអរព្រះគុណខ្លាំងណាស់។ដូច្នេះ ឥឡូវនេះខ្ញុំបានរៀន ថា មានការមួយចំនួនទាក់ទងនឹងបុណ្យជ្រមុជទឹក មានការមួយចំនួនទាក់ទងនឹងការប្រែចិត្ត មានការមួយចំនួនទាក់ទងនឹងការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ។ ការទាំងបីនេះត្រូវការជាចាំបាច់។ ហើយការនោះពិតជាបានផ្លាស់ប្ដូរជីវិតខ្ញុំពិតមែន។ ហើយឥឡូវនេះ ខ្ញុំប្រកាសព្រះរាជសារនោះរហូតដល់ថ្ងៃស្លាប់។ ពីព្រោះខ្ញុំបានពិសោធន៍វា ហើយវាជាការមានអំណាចព្រះចេស្ដាអស្ចារ្យមួយ ដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលខ្ញុំមិន ដែលបានឃើញ។ ហេតុផលដែលខ្ញុំជឿការដែលយើងកំពុងមើលឃើញឥឡូវនេះ គឺដោយសារតែ នៅពេលដែលមនុស្សចាស់របស់យើង ស្លាប់ វិញ្ញាណអាក្រក់លែងមានអំណាចក្តោបក្តាប់ទៀតហើយ ពួកវាមិនអាចធ្វើទុក្ខបុកម្នេញមនុស្សស្លាប់បានទៀតឡើយ។ ពីព្រោះមនុស្សចាស់របស់យើងស្លាប់ហើយ។ ហើយនៅពេលដែលអ្នកចេញពីទឹកមកវិញ អ្នកជាមនុស្សម្នាក់ថ្មីខុសពីមុនដាច់ស្រឡះ។ មានមនុស្សថ្មីម្នាក់កំពុងស្លៀកសំលៀកបំពាក់ចាស់។ នៅពេលដែលព្រះយេស៊ូវកំពុងយាងនៅលើផែនដីនេះ នៅឡើយ ទ្រង់បានកំពុងប្រកាសពីការប្រែចិត្ត។ ហើយនៅពេលដែលទ្រង់កំពុងបង្រៀនពីការនោះ មនុស្សត្រូវការបានកើតជាថ្មី ចេញពីទឹក និងអំពីព្រះវិញ្ញាណ។ ប៉ុន្តែនៅគ្រានោះទ្រង់មិនអាចជ្រមុជដោយព្រះនាមទ្រង់ឡើយ។ ទ្រង់មិនអាចជ្រមុជមនុស្សដោយព្រះវិញ្ញាណបរិសុទ្ធឡើយ។ ប៉ុន្តែ បន្ទាប់ពីការសុគតនៅលើឈើឆ្កាង នៅពេលដែល ពេត្រុសបានក្រោកឈរឡើងនៅថ្ងៃបុណ្យទី៥០ យើងស្តាប់ឮដំណឹងល្អពេញលេញជាលើកដំបូង នៅពេលដែលពេត្រុសបានមានប្រសាសន៍ថា "ចូរប្រែចិត្ត ហើយទទួលបុណ្យជ្រមុជសំរាប់ជាការអត់ទោសបាបរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ។" អញ្ចឹង សូមអ្នកលុតជង្គង់ចុះ ហើយនិយាយថា "ខ្ញុំជ្រមុជអ្នកទៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ" ហើយឲ្យប្រាកដថាគាត់ជ្រមុជចុះទៅ។ ស្លាប់ជាមួយព្រះគ្រីស្ទ។ រស់ឡើងវិញជាមួយព្រះគ្រីស្ទ។ ចូរឲ្យមានសេរីភាព! សេរីភាព! ចេញទៅ! ចេញទៅ! ចូរឲ្យមានសេរីភាព! ចូរឲ្យមានសេរីភាព! ចូលមក! ចេញទៅ! ទៅ! ទៅ! ទៅ! ខ្ញុំបញ្ជាឯង វិញ្ញាណអាក្រក់ចេញទៅ! ឥឡូវនេះ! ចេញមកក្រៅ! ចេញទៅ! ក្នុងព្រះនាមព្រះយេស៊ូវ ខ្ញុំបញ្ជាវិញ្ញាណនេះ ឲ្យទៅ! ចេញពីគាត់ឥឡូវនេះ! ចេញមកក្រៅ! ចេញមកក្រៅ! ចេញទៅ! ក្នុងព្រះនាមព្រះយេស៊ូវ ខ្ញុំបញ្ជា វិញ្ញាណអាក្រក់និមួយៗ ឲ្យចេញទៅ ឥឡូវនេះ! ទៅ! ឥឡូវនេះ! ចេញមកក្រៅភ្លាម! ខ្ញុំបង្គាប់វិញ្ញាណអាក្រក់នេះ ឲ្យទៅ! ទៅ ឥឡូវនេះ! វិញ្ញាណអាក្រក់ ចេញទៅ! ខ្ញុំបង្គាប់វិញ្ញាណអាក្រក់និមួយៗ ឲ្យចេញពីគាត់ ឥឡូវនេះ! ការកុហក់ ចេញទៅ! ចេញមក! ទៀត ទៀត។ ឲ្យវាទៅ! ខ្ញុំបង្គាប់ឯងវិញ្ញាណអាក្រក់ ក្នុងព្រះនាមព្រះយេស៊ូវ ចេញមក! ចេញក្រៅ! មកទៀត! ទៅ! ទៅ! ទៅ! ក្នុងព្រះនាមព្រះយេស៊ូវ ខ្ញុំបង្គាប់ការចុងក្រោយគេឲ្យ ចេញទៅ! ទៅ! ក្នុងព្រះនាមព្រះយេស៊ូវ វិញ្ញាណអាក្រក់ទាំងអស់ចេញទៅ! ចេញពីគាត់! ចេញពីគាត់! ឥឡូវនេះ! សូមបំពេញគាត់! សូមបំពេញគាត់! បន្ថែមទៀត! ចូរមានសេរីភាព! ចូរមានសេរីភាព! នេះជាការពិតមែន។ អរព្រះគុណទ្រង់។ នេះជាការពិតមែន! ប្រសិនបើអ្នកចង់អានសៀវភៅមួយក្បាលអំពីការនេះ ខ្ញុំចង់ណែនាំសៀវភៅមួយក្បាល។ ប្រហែលជាអ្នកបានឮអំពីវាហើយ។ សៀវភៅនោះមាន ឈ្មោះថា ព្រះគម្ពីរបរិសុទ្ធ។ នេះជាអ្វីដែលយើងអាននៅក្នុងព្រះគម្ពីរបរិសុទ្ធ។ គាត់ត្រូវបានដោះឲ្យមានសេរីភាព ហើយបន្ទាប់មកព្រះវិញ្ញាណបរិសុទ្ធត្រួតត្រាលើគាត់។ វាមិនមែនគ្រាន់តែជារូបភាពមួយទេ។ វាពិតមែន! ហើយបើនេះជាការពិតដែលមាននៅក្នុងព្រះគម្ពីរបរិសុទ្ធ ចុះការផ្សេងៗទៀតវិញដែលនៅសល់? ពាក្យនិមួយៗសុទ្ធតែពិត តាំងពីដើមរហូតដល់ចប់។ ហាលេលូយ៉ា! សម្លាញ់ខ្ញុំអើយ! ខ្ញុំនៅចាំបាន កាលដែលខ្ញុំក្តាប់ដៃរបស់ខ្ញុំយ៉ាងណែន ហើយខ្ញុំក៏នៅចាំការវាយទៅលើទឹកឮសូរយ៉ាងខ្លាំង ហើយបន្ទាប់មកខ្ញុំពិតជាស្រែកយ៉ាងខ្លាំងៗ ហើយបន្ទាប់មកទៀត មានការរំជើបរំជួលមួយយ៉ាងខ្លាំង គឺមានការអ្វីមួយ កំពុងកើតឡើង ខ្ញុំមិនបានដឹងថាជាខ្លួនខ្ញុំទេ ខ្ញុំមិនបានដឹងថាមានអ្វីកើតឡើងនោះទេ។ ខ្ញុំបានបិតភ្នែករបស់ខ្ញុំទាំងពីរ ហើយក្រោយមកខ្ញុំក៏ បានបើកភ្នែករបស់ខ្ញុំ ហើយខ្ញុំកំពុងស្ថិតនៅទីតាំងមួយផ្សេងទៀតខុសពីមុន ខ្ញុំកំពុងសំឡឹងរកមើល ហើយតូប៊ីនបាននៅទីនោះ ហើយខ្ញុំកំពុងបែរមុខទៅផ្លូវនេះ ដែលពីមុនខ្ញុំបានបែរមុខទៅផ្លូវម្ខាងទៀត។ ខ្ញុំពិតជាមិនបានយល់ថា ហេតុអ្វីនោះទេ។ ហើយក្រោយមកទៀតមានការរំជើបរំជួលមួយចំនួន កើតឡើង។ ការចុងក្រោយគេបំផុត ដែលខ្ញុំនៅចងចាំគឺ ឮតូប៊ីន កំពុងនិយាយ "វិញ្ញាណអាក្រក់ទាំងប៉ុន្មាន ចេញទៅ។" បន្ទាប់មកខ្ញុំមានពេញដោយសេចក្តីសុខសាន្ត ខ្ញុំក៏បានស្ងប់ចុះ។ មានភាពសុខស្ងប់កើតឡើង។ ខ្ញុំអាចចងចាំបានការដែលកំពុងសំឡឹងទៅលើ ហើយ ឃើញមានមនុស្សយ៉ាងសន្ធឹកសន្ធាប់ ជាមួយនឹងម៉ាស៊ីនថតគ្រប់ដៃ។ មនុស្សជាច្រើនបានសំឡឹងមកឯខ្ញុំ ហើយខ្ញុំហាក់ដូចជាភ្ញាក់ផ្អើលបន្តិចដែរ។ ដូចទើបនឹងចេញពីបន្ទប់វះកាត់អញ្ចឹង ហើយគ្រប់គ្នានៅទីនោះ។ ពាក្យដែលខ្ញុំអាចពន្យល់បាន ឆ្លងកាត់បទពិសោធន៍ជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលបានជួបរឿងរ៉ាវ ដែលស្រដៀងនេះពីមុនមក ឡើយ។ ប៉ុន្តែ ការដ៏ប្រសើរបំផុតដែលខ្ញុំមានចេញពីបទពិ សោធន៍របស់ខ្ញុំ គឺប្រៀបដូចជាការត្រូវបានគេដកធ្មេញចេញមួយ។ ខ្ញុំបានដឹងថា មានអ្វីមួយនៅក្នុងនោះ នៅពេលភាពរំជើបរំជួលនេះកំពុងតែប្រព្រឹត្តទៅ ការ នោះគ្មានសិទ្ធិនៅទីនោះទៀតឡើយ។ ឥឡូវនេះ វាហាក់ដូចជាធ្មេញនោះបានដកចេញ ហើយគ្មានអ្វីនៅទីនោះទៀតទេ។ វាបានចេញមកក្រៅ ទៅបាត់ហើយ។ ហើយវាហាក់ដូចជាមានស្បែកថ្មីនៅទីនោះ។ នៅពេលដែលធ្មេញរបស់អ្នកត្រូវបានដកចេញ អ្នកចង់យកអណ្តាតរបស់អ្នកទៅប៉ះវាា។ អ្នកគ្រាន់តែគ្រលាស់អណ្តាតរបស់អ្នកទៅលើកន្លែង ដែលធ្មេញត្រូវបានដកចេញ ដើម្បីចង់ដឹងថាវាមានអារម្មណ៍បែបណា ហើយវាយ៉ាងដូច្នោះឯង។ មានអ្វីមួយថ្មី ហើយក្មេងទៀតនៅទីនោះ នៅត្រង់កន្លែងដែលធ្មេញនេះត្រូវបានដកចេញ។ ហើយខ្ញុំពិតជារីករាយ។ ខ្ញុំមានសេរីភាពហើយ។ អរព្រះគុណព្រះយេស៊ូវគ្រីស្ទខ្លាំងណាស់។ នៅពេលភ្លាមៗបន្ទាប់ពី មនុស្សបានទទួលបុណ្យជ្រមុជ ខ្ញុំចាប់ផ្ដើមអធិស្ឋានឲ្យពួកគេ សំរាប់ការដោះឲ្យរួច ពីព្រោះឥឡូវនេះ ពួកគេបានស្លាប់ ជាមួយនឹងព្រះគ្រីស្ទហើយ ពួកគេបានរស់ឡើងវិញជាមួយព្រះគ្រីស្ទ ដូច្នេះ ឥឡូវនេះ សាតាំងត្រូវតែចាកចេញពីពួកគេ។ ហើយវាពិតជាខ្លាំងក្លាណាស់ ដើម្បីមើលឃើញការដ ឲ្យរួច ដែលជាផ្នែកមួយនៃពិធីបុណ្យជ្រមុជទឹក។ ហើយវាពិតជាមានអំណាចអស្ចារ្យ។ មានមនុស្សជាច្រើនបានមក ហើយបានឃើញវា ហើយភ្លាមៗនោះ មានហ្វូងមនុស្សយ៉ាងសន្ធឹកសន្ធាប់ ប្រមាណជា១៥០,២០០នាក់ កំពុងសំឡឹងមើល។ ភ្លាមៗបន្ទាប់ពី គាត់ត្រូវបានដោះឲ្យមានសេរីភាព គាត់បានទទួលជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបាននិយាយជាភាសាដទៃ។ វាពិតជាពេញដោយអំណាចចេស្តាខ្លាំងណាស់។ បន្ទាប់មក គាត់ត្រូវធ្វើបុណ្យជ្រមុជឲ្យ សមាជិកគ្រួសាររបស់គាត់ដែលនៅសល់គឺ កូនប្រុស កូនស្រី និងប្រពន្ធរបស់គាត់។ នៅពេលដែលពួកគេបានចូលទៅក្នុងទឹក ត្រៀមខ្លួនដើម្បីធ្វើបុណ្យជ្រមុជទឹក ព្រះជាម្ចាស់បានធ្វើរឿងយ៉ាងអស្ចារ្យ។ យើងអាននៅក្នុងគម្ពីរដំណឹងល្អសព្វថៃ្ងនេះ ដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹកនៅឯទន្លេ យ័រដាន់។ យើងបានអានត្រង់កន្លែងដែលផ្ទៃមេឃត្រូវបានបើក ចំហរ ហើយព្រះវិញ្ញាណបរិសុទ្ធបានយាងចមកមានសណ្ឋាន ដូចជាសត្វព្រាប។ ខ្លួនខ្ញុំ និងឡូរ៉េន យើងកំពុងនាំគ្នានិយាយថា "តើយើងនឹងអធិស្ឋាន ដើម្បីឲ្យមានការបែបនោះកើតឡើងនៅថ្ងៃនេះឬ? ដែលយើងឃើញសញ្ញាមួយនៅលើមេឃ នៅពេលយើងទទួលបុណ្យជ្រមុជទឹកឬ?" ដូច្នេះ នៅពេលដែលយើងបានទទួលបុណ្យជ្រមុជទឹក ខ្ញុំកំពុងនៅក្នុងទឹករង់ចាំទទួលបុណ្យជ្រមុជទឹក ហើយខ្ញុំក៏បានឮហ្វូងមនុស្សកំពុងនិយាយថា "មើលទៅលើមេឃនោះន៎!" ហើយខ្ញុំក៏បានងាកបែរសំឡឹងទៅលើ ហើយបានឃើញ ពាក្យថា 'ការពិត' ត្រូវបានសរសេរនៅលើផ្ទៃមេឃ។ ហើយវាហាក់ដូចជាសេចក្តីអធិស្ឋានរបស់ខ្ញុំត្រូវបាន ឆ្លើយតបអញ្ចឹង ខណៈដែលខ្ញុំរៀននឹងទទួលបុណ្យជ្រមុជទឹក។ អរព្រះគុណ ព្រះយេស៊ូវ។ គ្រប់គ្នាបានចង្អុល ហើយបាននិយាយថា "មើល នោះន៎ មើលនោះន៎!"។ ហើយនៅលើផ្ទៃមេឃនោះទើបតែមានយន្តហោះមួយងកាត់ ដោយសរសេរនៅលើផ្ទៃមេឃថា "ជាការពិត"។ ហើយនៅក្នុងពេលដំណាលគ្នានោះ ដែលខ្ញុំកំពុងអធិស្ឋានឲ្យប្តីរបស់នាង ហើយគាត់ក៏ត្រូវបានដោះឲ្យរួច ហើយខ្ញុំក៏បានកំពុង និយាយថា "នេះជាការពិតមែន។ នេះមិនមែនជារូបភាពមួយទេ។" "ប្រសិនបើនេះជាការពិតមែន។ អ្វីៗគ្រប់យ៉ាង ដែលយើងអាននៅក្នុងព្រះគម្ពីរក៏ជាការពិតដែរ!" ហើយភ្លាមៗនោះ យើងក៏បានឃើញវានៅលើផ្ទៃមេឃ។ ដែលព្រះជាម្ចាស់បានសរសេរថា "ជាការពិត"។ ការពិត តូប៊ីន សំឡឹងមើលទៅលើ! ពិតមែនហើយ ខ្ញុំពិតជាបានមើលឃើញវាមែន។ មែនហើយ ខ្ញុំឃើញវា។ យើងក៏បានចាប់ផ្ដើមប្រកាសដំណឹងល្អតទៅទៀត ហើយមានមនុស្សជាច្រើនទៀតបានប្រែចិត្ត ហើយបានសង្គ្រោះនៅថ្ងៃនោះ។ ជំនួសឱ្យការធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្ស៨ នាក់ ដូចដែលបានគ្រោងទុក យើងបានធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្សជាងសាមសិបនាក់។ ពីព្រោះមនុស្សបានឃើញនូវការដែលបានកើតឡើង បានឃើញពីរបៀបដែលមនុស្សត្រូវបានដោះឲ្យរួចពីចំណងរបស់អារក្ស បានឃើញពីរបៀបដែល ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ ពួកគេក៏បានប្រែចិត្តពីអំពើបាបរបស់ខ្លួនផងដែរ ហើយបានមក ព្រមទាំងបានទទួលបុណ្យជ្រមុជទឹក ហើយបានទទួលពិសោធន៍នូវការដូចគ្នា។ ពិភពវិញ្ញាណអាក្រក់ គឺជាការពិត។ វាពិតមែន។ ខ្ញុំបានឃើញស្រមោលរបស់វានៅក្នុងពួកជំនុំ នៅពេលដែលគ្រូផ្សាយដំណឹងល្អបានមកដល់ ឬហៅ ម្យ៉ាងទៀតថា "មនុស្សសំណប់ព្រះ" បានមកដល់ មនុស្សដែលដើរនៅក្នុងសិទ្ធិអំណាច។ ពួកគេអធិស្ឋានឲ្យមនុស្ស ហើយឃើញពួកគេសំដែងចេញមក។ ប៉ុន្តែ ខ្ញុំមិនដែលបានឃើញវាកើតឡើងចេញពីដៃរបស់ខ្ញុំផ្ទាល់ឡើយ។ បទពិសោធន៍ពិតដំបូងគេដែលខ្ញុំមាន ហើយក៏ប្រហែលជាបទពិសោធន៍ដ៏ធំបំផុតផង គឺនៅពេលដែលប្រពន្ធរបស់ខ្ញុំ និងខ្ញុំបានជ្រមុជទឹកឲ្យគេ ជាលើកដំបូងនៅឯផ្ទះរបស់ពួកយើង។ មនុស្សនេះ នាងជាបើពាក់ព័ន្ធជាមួយនឹងអំពើវេទមន្តសម័យថ្មីនៃការប្រោសឱ្យជា មានការដែលកើតឡើងនៅក្នុងសម័យថ្មីនេះជាច្រើន។ យើងបានធ្វើបុណ្យជ្រមុជទឹកឲ្យនាង ហើយបើយើងបានទុកវាចោលនៅពេលនោះ ដូចជាកម្មវិធីព្រះវិហារធម្មតាមួយ យើងគួរតែបានញញឹម ប្រគល់សញ្ញាបត្រឲ្យនាង ហើយបន្ទាប់មកផឹកកាហ្វេមួយពែងជាមួយគ្នា។ ប៉ុន្តែ យើងនៅបន្តអធិស្ឋានសំរាប់នាង អធិស្ឋានហើយ អធិស្ឋានទៀត ហើយប្រហែលជាពីរនាទីក្រោយមក វិញ្ញាណអាក្រក់ចាប់ផ្ដើមសំដែងចេញមក។ ម្តងមួយ ម្តងមួយ ពួកវាបានសំដែងចេញមក ហើយយើងក៏បានបណ្ដេញវាចេញ។ ហើយវា ពិតជាជាក់ស្តែងខ្លាំងណាស់ ជាបទពិសោធន៍យ៉ាងជាក់ច្បាស់ ដែលយើងមិនដែលធ្លាប់ជួបពីមុនមក។ វាបានធ្វើឲ្យភ្នែកទាំងគូររបស់ខ្ញុំបើកធំៗ ចំពោះសមរភូមិ ប្រយុទ្ឋ។ នេះគឺជាអំណោយទានមួយ។ យើងមិនមែនគ្រាន់តែត្រូវបានសួរសំណួរ យើងមិនត្រូវ បានប្រាប់ថា នៅជាគំនិតល្អនោះឡើយ ប៉ុន្តែ យើងត្រូវបានព្រះយេស៊ូវបង្គាប់ឲ្យបណ្តេញអារក្ស។ យើងត្រូវបានប្រទានឲ្យនូវ ការទទួលខុសត្រូវ ដើម្បីនឹងដោះមនុស្សឲ្យមានសេរីភាព ក្នុងព្រះនាមព្រះយេស៊ូវ ហេតុអ្វីក៏មានការប្រយុទ្ធដែលកំពុងប្រព្រឹត្តទៅ? ពីព្រោះសាតាំងមិនចូលចិត្ត។ ប៉ុន្តែ ឥឡូវនេះ យើងកំពុងជ្រមុជទៅក្នុងទឹក ហើយបន្ទាប់មក នាងនឹងងើបឡើង ហើយអ្នកនឹងឃើញសេរីភាព។ អ្នកនឹងឃើញសេរីភាព និងជីវិតថ្មីមួយ។ គ្រាន់តែលុតជង្គង់ចុះ។ សូមកុំខ្លាច។ គ្រាន់តែលុតជង្គង់ចុះ។ គ្រាន់តែលុតជង្គង់ចុះ។ ខ្ញុំមិនអាចទេ។ ទេ អ្នកអាច អ្នកអាចធ្វើបាន។ ក្នុងព្រះនាមព្រះយេស៊ូវ អ្នកអាចធ្វើបាន អ្នកអាចធ្វើបាន។ វាជាជីវិតថ្មីមួយ។ សាតាំងគឺជាមេកុហក់។ សាយងគឺ ជាមេកុហក់។ វាបានកុហក់តាំងតែពីដើមរៀងមក ហើយវាមិនចង់ឲ្យអ្នក ប្រគល់ថ្វាយអ្វីគ្រប់យ៉ាងទៅព្រះយេស៊ូវឡើយ។ ពីព្រោះ នៅពេលដែលអ្នកថ្វាយខ្លួនរបស់អ្នកទៅឲ្យទ្រង់ នោះទ្រង់នឹងដោះអ្នកឲ្យមានសេរីភាព ហើយសាតាំងនឹងត្រូវបាត់បង់ គឺវាមិនចង់បានដូច្នោះទេ។ អ្នកអាចធ្វើបាន។ ជង្គង់របស់ខ្ញុំទាំងពីរមិនចង់លុតចុះ។ លុតចុះភ្លាម ក្នុងព្រះនាមព្រះយេស៊ូវ។ នាងចង់ដែរ ប៉ុន្តែជង្គង់របស់នាងទាំងពីរមិនចង់លុតចុះ។ នាងមិនអាចអោនចុះបានទេ។ មានការប្រយុទ្ធដែលកំពុងប្រព្រឹត្តទៅ។ ក្នុងព្រះនាមព្រះយេស៊ូវ ព្រះអង្គអើយ យើងខ្ញុំអរព្រះគុណទ្រង់។ សូមគ្រាន់តែអោនចុះទៅ ក្នុងព្រះនាមព្រះយេស៊ូវ។ ចូរគ្រាន់តែអោនចុះទៅ។ ឱនចុះ ឱនចុះ ចូរឱនចុះភ្លាម ក្នុងព្រះនាមព្រះយេស៊ូវ។ ក្នុងព្រះនាមព្រះយេស៊ូវ។ ក្នុងព្រះនាមព្រះយេស៊ូវ ឱនចុះភ្លាម។ ចូរឱនច ចូរឱនចុះ។ ក្នុងព្រះនាមព្រះយេស៊ូវ ចូរឱនចុះ។ តើអ្ន្រៀមដើម្បីទទួលជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទឬនៅ? ដូច្នេះ ដោយសេចក្តីជំនឿរបស់ខ្លួនអ្នកផ្ទាល់ យើងជ្រមុជអ្នកទៅក្នុងព្រះយេស៊ូវគ្រីស្ទ។ ចូរគ្រាន់តែឱនចុះ។ ស្លាប់ជាមួយព្រះគ្រីស្ទ។ រស់ឡើងវិញជាមួយព្រះគ្រីស្ទ។ ចូរឲ្យមានសេរីភាព។ ចូរឲ្យមានសេរីភាព។ សាតាំងចេញទៅ។ ចេញពីនាង! ចេញពីនាង ឥឡូវនេះ! ចេញមកក្រៅ! ចេញមកក្រៅ! ចេញពីគាត់! ទៅ! ចេញមកក្រៅ! ទៅ! ឥឡូវនេះ! ស្រាយចំណង! ស្រាយចំណង! ទៅ! ក្នុងព្រះនាមព្រះយេស៊ូវ ខ្ញុំបង្គាប់វិញ្ញាណបែបសាសនានេះ ចេញទៅ ឥឡូវនេះ ក្នុងព្រះនាមព្រះយេស៊ូវ! ទៅ! ការចុងក្រោយគេ ចេញទៅ! ទៅ! ចេញទៅ ក្នុងព្រះនាមព្រះយេស៊ូវ! ចេញ! ឥឡូវនេះ! ទៅ! ទៅ! ចេញក្រៅ ក្នុងព្រះនាមព្រះយេស៊ូវ! ចេញក្រៅ! ទៅ! ឥឡូវនេះ! ចេញក្រៅមក! គ្រប់ទាំងកំហឹង គ្រប់ទាំងសេចក្តីភ័យខ្លាច ចេញទៅឥឡូវនេះភ្លាម ក្នុងព្រះនាមព្រះយេស៊ូវ! ចេញក្រៅ! ឥឡូវនេះភ្លាម! ចេញមកក្រៅ! ចេញមកឥឡូវ! ចេញមក ឥឡូវភ្លាម! ខ្ញុំបញ្ជាឯឲ្យទៅ! ទៅ! ទៅឥឡូវនេះ! ចូរឲ្យមានសេរីភាព! ឥឡូវនេះ! ចូរឲ្យវាចេញទៅ! ខ្ញុំបង្គាប់ឲ្យវិញ្ញាណអាក្រក់នេះ ចេញ! ចេញឲ្យឆ្ងាយ! ចេញឲ្យឆ្ងាយ ឥឡូវនេះ! ចូរចេញមក! ចូរចេញមក! ចេញមកឥឡូវនេះ! ក្នុងព្រះនាមព្រះយេស៊ូវ ចូរចេញទៅ! ចូរចេញទៅឥឡូវនេះ ក្នុងព្រះនាមព្រះយេស៊ូវ! ចូរចេញមក ឥឡូវនេះ! ចូរទៅ! ចូរទៅ! យើងបង្គាប់ឲ្យគ្រប់ទាំងវិញ្ញាណអាក្រក់ចេញពីគាត់ ឥឡូវនេះភ្លាម! ចូរចេញមកក្រៅ! ចូរទៅ ឥឡូវនេះ ក្នុងព្រះនាមព្រះយេស៊ូវ! ចូរចេញមកក្រៅ! ចូរចេញមកក្រៅ ឥឡូវនេះ! ចូរទៅ! ចូរទៅ! ទៅឲ្យឆ្ងាយ ក្នុងព្រះនាមព្រះយេស៊ូវ! យើងបង្គាប់រាល់វិញ្ញាណអាក្រក់ឲ្យចេញពីគាត់។ ចេញឥឡូវនេះ! ចេញឥឡូវនេះ! ចូរចេញទៅ! ចូរចេញទៅ! ចូរចេញទៅឥឡូវនេះ ក្នុងព្រះនាមព្រះយេស៊ូវ។ ចូរចេញមកក្រៅ! ចូរចេញមកក្រៅ! ហាលេលូយ៉ា! តើអ្នកអាចទទួលបានសេរីភាពមួយដែរឬទេ? អ្នកមានសេរីភាពហើយ។ តើវាយ៉ាងម៉េចដែរ? វាអស្ចារ្យណាស់ អរគុណដល់អ្នក ចូរចូលមក ជីវិតថ្មីមួយ។ ចូលមក តើអ្នកអ្នកមើលឃើញវាឬទេ? ខ្ញុំស្រឡាញ់វា! ចូលមកមិត្តសំឡាញ់ទាំងអស់គ្នាអើយ តើអ្នកអាចមើលឃើញវាឬទេ? នេះគឺជាអំណាចចេស្តានៅក្នុងបុណ្យជ្រមុជ។ ចូរប្រែចិត្តចេញពីអំពើបាបរបស់អ្នករាល់គ្នា ហើយចូលមកឯព្រះយេស៊ូវគ្រីស្ទ។ វាជាសង្គ្រាមមួយ។ ប៉ុន្តែ សាយងបានចាញ់រួចទៅហើយ ព្រះយេស៊ូវមានព្រះជន្មរស់នៅសព្វថ្ងៃ។ ជីវិតថ្មីមួយ ជាជីវិតថ្មីមួយ។ សេរីភាព។ ពិតមែនហើយ គឺសេរីភាព។ សូមសរសើរដំកើងព្រះជាម្ចាស់។ សូមសរសើរព្រះយេស៊ូវ។ អរព្រះគុណទ្រង់ដែលកំពុងតែបំពេញឲ្យនាងបានពេញបរិបូណ៌។ អរព្រះគុណ អរព្រះគុណ។ អាម៉ែន។ អាម៉ែន។ អ្នកទទួលបានព្រះវិញ្ញាណបរិសុទ្ធហើយ។ ពិតមែនហើយ។ គាត់មិនដែលនិយាយភាសាដទៃពីមុនមកទេ។ មានអំណាចអស្ចារ្យខ្លាំងណាស់! យើងបានមើលឃើញមនុស្សយ៉ាងច្រើន ត្រូវបានរំដោះឲ្យរួចពីបាប នៅក្នុងពិធីបុណ្យជ្រមុជទឹក។ យើងបានឃើញមនុស្សបាត់សតិជាច្រើន ត្រូវបានដោះលែងឲ្យមានសេរីភាពពីពួកវិញ្ញាណអាក្រក់ នៅក្នុងពិធីជ្រមុជទឹក។ យើងបានឃើញមនុស្សជាច្រើនទទួលទានអាហារទៅ ឈ្លក់ ត្រូវបានដោះលែងឲ្យមានសេរីភាពនៅក្នុងពិធីជ្រមុជទឹក យើងបានឃើញមនុស្សឈឺជាច្រើនត្រូវបានប្រោសឲ្យជា នៅក្នុងពិធីជ្រមុជទឹក។ យើងបានឃើញមនុស្សជាច្រើនដែលមិនអាចទទួលបានកាលពីមុន ឥឡូវទទួលបានការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែ នៅពេលពួកគេត្រូវបានជ្រមុជទៅក្នុងទឹក ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេ ហើយពួកគេបានចាប់ផ្ដើមនិយាយជាភាសាដទៃ។ វាជាការពិត។ ខ្ញុំប្រាប់អ្នកថា វាជាការពិត។ ខ្ញុំមិនដឹងត្រូវពន្យល់វាដោយរបៀបណានោះទេ ប៉ុន្តែព្រះវិញ្ញាណនៃព្រះបានយាងមក ហើយខ្ញុំពិតជាត្រូវបានជ្រមុជដោយព្រះវិញ្ញាណមែន។ ខ្ញុំពិតជាបាននិយាយជាភាសាដទៃ។ ខ្ញុំនឹងអធិស្ឋាន ហើយអ្នកនឹងត្រូវជួយដល់ខ្ញុំ។ តើអ្នកឈ្មោះអ្វី? ឈ្មោះ ខាទី។ ខាទី បានមានសេចក្តីថប់បារម្ភ ហើយនាងតែងតែចង់ បានជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធផងដែរ។ យើងទើបបានជួបនាង ហើយខ្ញុំបានជជែកពីការ ជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ហើយថាវាមានភាពដូចម្តេច ព្រះជាម្ចាស់, ទូលបង្គំជឿលើទ្រង់។ ទូលបង្គំ ជឿលើទ្រង់ហើយ ព្រះយេស៊ូវអើយ។ ទូលបង្គំប្រែចិត្ត។ ហើយទូលបង្គំសូមទ្រង់ ដោះទូលបង្គំឲ្យមានសេរីភាព ចេញពីគ្រប់ទាំងសេចក្តីថប់បារម្ភ ហើយសូមយាងមកជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ សូមបំពេញទូលបង្គំ។ សូមជ្រមុជឲ្យទូលបង្គំ។ ឥឡូវនេះ។ ក្នុងព្រះនាមព្រះយេស៊ូវ។ ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា តែងតែមានទីសំគាល់តាមមកជាមួយ នៅពេលដែលមនុស្សគ្រប់គ្នាទទួលជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងព្រះគម្ពីរកិច្ចការ ជំពូកទី៨ យើងអាចអានរឿងពីលោក ភីលីពី ពីរបៀបដែលគាត់បានមកឯស្រុកសាម៉ារី ហើយគាត់ក៏បានប្រកាសដំណឹងល្អនៅទីនោះ។ ហើយមនុស្សទាំងឡាយបានទទួលព្រះបន្ទូល ហើយពួកគេបានប្រែចិត្ត ហើយក៏បានជ្រមុជទឹកទៅ ក្នុងព្រះយេស៊ូវគ្រីស្ទ។ ប៉ុន្តែ នៅពេលនោះពួកគេមិនទាន់បានទទួល ទទួលជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធនៅឡើយ។ ដូច្នេះ នៅពេលដែលពួកសាវ័កបានមកដល់ ពួកគេបានឃើញ ថាពួកអ្នកជឿទាំងនោះមិនទាន់បានទទួលជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធនៅឡើយ។ ដូច្នេះ ពួកគេក៏បានដាក់ដៃលើពួកអ្នកជឿទាំងនោះ ហើយពួកគេក៏បានទទួលជ្រមុជដោយព្រះវិញ្ញាណ បរិសុទ្ធ។ អ្នកមិនបានអាននៅទីនោះថាមានអ្វីបានកើតឡើង ប៉ុន្តែ អ្នកដឹងថា មានទីសំគាល់មួយកើតឡើង។ ហេតុអ្វី? ពីព្រោះមានមនុស្សម្នាក់ឈ្មោះ ស៊ីម៉ូន។ ស៊ីម៉ូន គាត់បានឃើញពី របៀបដែលព្រះវិញ្ញាណបរិសុទ្ធត្រូវបានប្រទានឲ្យ ដោយសារដៃនៃពួកសាវ័ក។ ហើយនៅពេលដែលគាត់បានឃើញដូច្នោះ គាត់ក៏ចង់បានអំណាចចេស្តាដូចគ្នានោះដែរ ដើម្បីឲ្យអស់អ្នកដែលគាត់នឹងដាក់ដៃលើ នឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ឥឡូវនេះ យើងចាប់ផ្ដើមនិយាយភាសាដទៃ នៅពេលដែលខ្ញុំនិយាយថា "ឥឡូវនេះ" គ្រាន់តែតែចាប់ផ្ដើមនិយាយពាក្យដំបូង ហើយសូមបណ្តោយវាឲ្យចេញមកក្រៅមក។ ឥឡូវនេះ។ ព្រះវិញ្ញាណបរិសុទ្ធអើយ សូមដោះឲ្យមានសេរីភាព។ សូមឲ្យមានសេរីភាព ឥឡូវនេះ។ សូមឲ្យមានសេរីភាព ឥឡូវនេះ។ សេរីភាព សេរីភាព។ ព្រះវិញ្ញាណបរិសុទ្ធអើយ សូមដោះឲ្យមានសេរីភាព។ សូមឲ្យមានសេរីភាព ឥឡូវនេះ។ សូមយាងមកដោយកំលាំងរបស់ទ្រង់ ឥឡូវនេះ។ សូមប្រទានកំលុង កំលាំង។ បាទ វាពិតជាល្អ មែនទេ? ខ្ញុំបានទទួលរបស់ខ្ញុំកាលពីម្សិលមិញ។ គាត់បានជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធកាលពីម្សិលមិញ ហើយអ្នកទទួលបាននៅថ្ងៃនេះ។ ខ្ញុំមិនដែលបាននិយាយជាភាសាដទៃពីមុនមកទេ។ តើដោយរបៀបណាទៅ? វាទើបតែបានមកដល់ឬ? ពិតមែនហើយ។ តើយ៉ាងដូចម្តេចដែរ? ពិតជាអស្ចារ្យណាស់ អស្ចារ្យមែនទែន។ សូមព្យាយាមនឹកស្រម៉ៃថា ទីនេះស្ថិតនៅពាក់កណ្តាលទ្រូងផ្លូវ។ នោះគឺអស្ចារ្យណាស់ អរគុណដល់អ្នកហើយ។ សូមអរគុណដល់អ្នកច្រើនហើយ។ សូមអ្នកចេញទៅ ហើយប្រាប់ដល់អ្នកដទៃពីការនេះ ឥឡូវនេះ។ ខ្ញុំតែងតែបានមានអារម្មណ៍ថា ប្រសិនបើមានជំរុំចំនួនពីរ ប្រសិនបើអ្នកទៅកាន់ជំរុំមួយ ពួកគេជជែកគ្នាតែពី ការអស្ចារ្យ ការអស្ចារ្យទាំងឡាយ។ ហើយនោះហាក់ដូចជាមិនប្រាកដច្បាស់ចំពោះខ្ញុំឡើយ សំរាប់ហេតុផលធម្មតាដែលថា ប្រសិនបើព្រះយេស៊ូវ គ្រាន់តែបានចង់ ជួយយើងជាមួយនឹងការអស្ចារ្យទាំងឡាយ និងការប្រោសឲ្យជាតែខាងរូបកាយសាច់ឈាមរបស់ខ្ញុំ ហើយនោះជាអ្វីទាំងអស់ដែលទ្រង់បានចង់ធ្វើ ះវាហាក់ដូចជាផ្ទុយគ្នាស្រឡះពីអ្វីជាចំណុចដែល ព្រះជាម្ចាស់កំពុងសន្យាប្រទានឲ្យយើងជាពួកអ្នកជឿ នូវរូបកាយថ្មីមួយនៅថ្ងៃមួយ។ ប៉ុន្តែ ក្នុងពេលដំណាលគ្នា ប្រសិនបើខ្ញុំទៅកាន់ ផ្នែកមួយទៀតនៃជំរុំនោះ ហើយខ្ញុំនិយាយថា ការអស្ចារ្យទាំងឡាយមិនមែនសម្រាប់ពេលបច្ចុប្បន្ននេះទេ វាគ្រាន់តែជាព្រះបន្ទូល នោះវាផ្ទុយនឹងបទគម្ពីរហើយ ពីព្រោះបទគម្ពីរចែងថា ព្រះបន្ទូលតាមមកជាមួយដោយ ព្រះចេស្ដា ហើយទ្រង់នឹងបញ្ជាក់ពីព្រះបន្ទូលទ្រង់ដោយព្រះចេស្ដា ដូច្នេះ តើទីណាទៅដែលជាផ្លូវកណ្ដាល? ហើយផ្លូវកណ្តាលត្រូវបានរកឃើញនៅក្នុងព្រះបន្ទូល ព្រះ ជាចំណុចប្រសព្វនៃផ្លូវទាំងពីរ ជាកន្លែងដែលយើងចង់ឲ្យព្រះបន្ទូលព្រះ ចូលមករួមគ្នាជាមួយនឹងព្រះចេស្ដារបស់ព្រះ ហើយតាមពិតទៅបង្កើតបាននូវការផ្លាស់ប្រែមួយនៅ ក្នុងជីវិតមនុស្សទាំងឡាយ ជាកន្លែងដែលមនុស្សគ្រប់រូបត្រូវបានបើកសំដែងឲ្យឃើញដោយព្រះវិញ្ញាណបរិសុទ្ធ ទទួលបានបទពិសោធន៍នៃជីវិតថ្មីមួយ ការប្រែចិត្តចេញពីអំពើបាប មិនមែនគ្រាន់តែជាការលន់តួបាបឡើយ ប៉ុន្តែបោះបង់ អំពើបាបចោល ទទួលយកព្រះចេស្ដារបស់ព្រះ ត្រូវបានជ្រមុជទៅក្នុងទឹក និយាយភាសាដទៃ ហើយអនុវត្តក្នុងជីវិត ក្នុងរស់នៅប្រចាំថ្ងៃ ជាមួយនឹងព្រះចេស្ដានៃព្រះនៅក្នុងអ្នក ឬលើសជាងនេះនោះគឺ រូបកាយរបស់យើងជាព្រះវិហារ អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានវិលវល់ជាមួយនឹងសាសនា។ បន្ទាប់មកខ្ញុំបានបំលាស់ទីចេញផុតទាំងស្រុង ហើយបន្ទាប់មកមានការស្រេកឃ្លាននេះបានត្រឡប់មករកវាវិញ។ ហើយនៅពេលដែលខ្ញុំបានត្រឡប់មក ខ្ញុំបានទទួលដឹងថា មានចំណុចមួយចំនួនក្នុងជីវិតខ្ញុំ ដែលខ្ញុំបានបិតទ្វារជិតដោយការមិនជឿ។ ការនោះមិនបានកើតឡើងនៅសព្វថ្ងៃនេះទេ វាកើតមានតែសម័យព្រះយេស៊ូវប៉ុណ្ណោះ ឬការនោះកើតមានចំពោះតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ។ ក្រោយមកខ្ញុំអានព្រះគម្ពីរ ដែលចែងថា "ទីសំគាល់ទាំងនេះនឹងតាមជាប់ដល់អស់អ្នកដែលជឿ"។ ហើយខ្ញុំនិយាយថា "ខ្ញុំជាអ្នកជឿម្នាក់ ហេតុអ្វីមិនមានការអ្វីកើតឡើង?" ហើយអ្វីដែលយើងត្រូវការនោះគឺ ឲ្យបានកូរវឹកសេចក្តីជំនឿគ្នាទៅវិញទៅមក។ ប្រសិនបើខ្ញុំមានក្រុមមនុស្សមួយក្រុម ហើយទាំងអស់គ្នាកំពុងធ្វើរឿងដូចគ្នា ខ្ញុំត្រូវបានស្អាងដល់សេចក្តីជំនឿរបស់ខ្ញុំ។ ដូចគ្នាចំពោះអ្នកដែរ។ ថ្ងៃនេះអ្នកមានអំណោយទាននៃការនិយាយជាភាសាដទៃ។ ប្រសិនបើអ្នកមិនប្រើប្រាស់អំណោយទាននោះ សាកទាយមើលថានឹងមានអ្វីកើតឡើង? វានឹងបាត់បង់ទៅវិញអស់។ តើនឹងមានការអ្វីកើតឡើង ប្រសិនបើអ្នកមានការនេះនៅក្នុងអ្នកឥឡូវនេះ ហើយអ្នកនឹងមិនអានព្រះគម្ពីររបស់អ្នកទេនោះ? អ្នកនឹងបោះវាចោលទាំងអស់។ សូមប្រើប្រាស់វា សូមធ្វើឲ្យវាក្លាយជារបៀបរស់នៅរបស់អ្នក។ សូមយកព្រះជាម្ចាស់ជាចំណុចកណ្ដាលនៃជីវិតអ្នក ហើយធ្វើនូវរឿងដែលយើងកំពុងធ្វើទៅចំពោះមិត្តភក្តិរបស់អ្នក។ សូមគិតអំពីមនុស្សដែលអ្នកស្គាល់ នរណាម្នាក់ក្នុងចំណោមមិត្តភក្តិរបស់អ្នក។ សូមទូរស័ព្ទទៅពួកគេ។ ហើយប្រាប់ពួកគេនូវអ្វីដែលបានកើតឡើង។ សូមចែកចាយពីទីបន្ទាល់របស់អ្នក ហើយបន្ទាប់មកអ្នក អធិស្ឋានឲ្យពួកគេ។ សូមជឿជាក់ថានៅពេលដែលអ្នកដាក់ដៃអធិស្ឋាន ខ្ញុំកំពុងនិយាយដោយទំនុកចិត្ត។ សូមទស្សទាយមើល ថាខ្ញុំបានធ្វើការនេះអស់រយៈពេលប៉ុន្មានហើយ? ចាប់តាំងពីម្សិលមិញមក។ ហើយថ្ងៃនេះ។ ថ្ងៃនេះជាថ្ងៃដំបូងរបស់ខ្ញុំដែលមនុស្សត្រូវបានប្រោសឲ្យជា។ ខ្ញុំកំពុងអធិស្ឋានសម្រាប់ការប្រោសឱ្យជានៅថ្ងៃនេះ។ ឥឡូវនេះ សូមនឹកស្រម៉ៃមើល គ្រប់ទាំងកាកសំនល់ព្រះវិហារទាំងអស់ដែលយើងបានរៀន ហើយខ្ញុំមិនដែលអាចធ្វើអ្វីបានទាំងអស់។ តែឥឡូវនេះ ជាមួយនឹងព្រះចេស្ដានៃព្រះនៅក្នុងយើង អ្នកអាចធ្វើវាបាន ឥឡូវនេះ ហើយតាមពិតទៅ ត្រូវស្វែងរកមនុស្សណាខ្លះ ដើម្បីអធិស្ឋានឲ្យពួកគេ ហើយបន្ទាប់មកអ្នកនឹងទទួលបានការប្រោសឱ្យជា។ នោះគឺជាព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ។ ទ្រង់ពិតជាអស្ចារ្យណាស់។ សូមអញ្ជើញចូលមក សូមអញ្ជើញចូលមកទាំងអស់គ្នា សូមមើលនូវការអ្វីដែលកំពុងកើតឡើង។ អ្នកនឹងឃើញនូវអ្វីដែលព្រះជាម្ចាស់នឹងធ្វើ។ តើនោះអស្ចារ្យណាស់មែនទេ? ពិតមែនហើយ។ តើអ្នកណាចង់មកមុនគេ តើនរណាគេដែលមាន បញ្ហា? ទេ ទេ ពិតមែនហើយ។ អ្នកមានដុំសាច់ជាច្រើនឥឡូវនេះ មែនហើយ។ អ្នកឈឺចាប់នៅនឹងកែងជើងឬ? មិនមែនទេ គឺឈឺលើប្រអប់ជើងរបស់ខ្ញុំ ខ្ញុំឡើងកូនកណ្តុរនៅគ្រប់ទីកន្លែងទាំងអស់។ មិនអីទេអញ្ចឹង។ ចូរឲ្យបានជា ក្នុងព្រះនាមព្រះយេស៊ូវ តើអ្នកមានអារម្មណ៍យ៉ាងម៉េចហើយ? សូមលាជើងរបស់អ្នកឲ្យត្រង់មើល។ អូ ព្រះអើយ។ ទេ ខ្ញុំមិនមានអារម្មណ៍អ្វីទាំងអស់។ ពិតមែនឬ? បើគិតពី១ ដល់ ១០ តើអ្នកមានអារម្មណ៍ឈឺចាប់ប៉ុណ្ណា ត្រឹមតែ២ ប៉ុណ្ណោះ។ មិនអីទេ សូមយើងអធិស្ឋានម្តងទៀត។ ឆ្អឹងទាំងអស់ ចូរត្រឡប់មករកសណ្តាប់ធ្នាប់ឡើងវិញ។ ចូរឲ្យបានជា ក្នុងព្រះនាមព្រះយេស៊ូវ។ ខ្ញុំមិនមានអារម្មណ៍ឈឺអ្វីទាំងអស់។ នោះពិតជាអស្ចារ្យមែន។ ពិតមែនហើយ! តើព្រះយេស៊ូវពិតជាអស្ចារ្យមែនឬ? ទ្រង់ពិតជាអស្ចារ្យណាស់ មែនទេ ? ខ្ញុំស្រឡាញ់ទ្រង់។ អរគុណអ្នកច្រើន។ តើអ្នកប្រាកដហើយឬ? អ្នកមិនមែនគ្រាន់តែនិយាយដើម្បីឲ្យសប្បាយចិត្តទេឬ! ទេ មិនមែនអញ្ចឹងទេ។ តាមពិតទៅខ្ញុំអាចដើរបាន។ អស្ចារ្យណាស់។ សូមដើរ ហើយបង្ហាញឲ្យខ្ញុំឃើញផង។ គ្មានការឈឺចាប់អ្វីទាំងអស់ឬ? អស្ចារ្យមែន។ សូមសរសើរព្រះយេស៊ូវ សូមសរសើរទ្រង់។ តើនរណាជាអ្នកបន្ទាប់? ខ្ញុំឈឺត្រង់សន្លាក់ជង្គង់របស់ខ្ញុំ។ ពិតមែនឬ។ មែនហើយ។ តើអ្នកឈឺយូរប៉ុណ្ណាហើយ? វាបានចាប់ផ្ដើមប្រហែលជាពាក់កណ្ដាលឆ្នាំមុន ហើយម្តងវាឈឺ ម្តងក៏បាត់ទៅវិញសារចុះសារឡើង។ ចុះឥឡូវនេះ វាឈឺដល់កំរិតប៉ុណ្ណាដែរ? តើអ្នកមានអារម្មណ៍ថាឈឺខ្លះទេ? ពេលខ្ញុំសង្កត់លើវា។ មិនអីទេ សូមយើងអធិស្ឋាន។ ជង្គង់ សន្លាក់ ចូរឲ្យបានជា ក្នុងព្រះនាមព្រះយេស៊ូវ។ សូមកំរើកវាចុះឡើង ហើយពិនិត្យមើលថាតើអ្នកមានអារម្មណ៍ដូចម្តេច។ សូមគ្រាន់តែធ្វើចលនាវាចុះឡើង។ ការនោះហាក់ដូចជាកំប្លែងបន្តិចហើយ។ វានៅឈឺកាលពីប៉ុន្មានវិនាទីមុននេះ ប៉ុន្តែឥឡូវនេះ វាបាត់ឈឺហើយ។ បាត់ទាំងស្រុងឬ? ទាំងស្រុងឬ? បាត់ទាំងស្រុងហើយ។ ខ្ញុំកំពុងសង្កត់លើវា។ ប្រសិនបើខ្ញុំសង្កត់លើវា ជាទូទៅខ្ញុំមានអារម្មណ៍ដូចជា តើវាបានទៅបាត់ទាំងស្រុងឬ? ពិតមែនហើយ។ សូមសរសើរដំកើងដល់ព្រះសំរាប់ការនោះ។ តើអ្នកដឹងថាការប្រោសឱ្យជានេះកើតឡើងយ៉ាងដូចម្តេចទេ? ដោយព្រះចេស្តារបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវជាអ្នកប្រោសឲ្យជា មិនមែនខ្ញុំទេ។ ខ្ញុំមិនមែនជាមនុស្សពិសេសណាម្នាក់ទេ ខ្ញុំគ្រាន់តែជា អ្នកនាំសារម្នាក់ប៉ុណ្ណោះ។ មានអ្នកផ្សេងណាទៀតកើតអីទៀតទេ? សូមចូលមក។ ខ្ញុំទើបតែបានជាពីបញ្ហាជង្គង់ ហើយនៅតែបន្តឈឺដល់ឥឡូវ ហើយឈឺម្តងៗ។ តើឥឡូវនេះអ្នកមានឈឺទេ? តិចតួចដែរ។ សូមធ្វើចលនាវាចុះឡើងមើលថាតើអ្នកនៅឈឺត្រង់ចំណុចណា។ បាទ/ចាស ខ្ញុំឈឺត្រង់នេះ។ មិនអីទេអញ្ចឹង។ ភ្នែកគោជើង ចូរឲ្យបានជា នៅក្នុងព្រះនាមព្រះយេស៊ូវ។ សូមធ្វើចលនាកជើងរបស់អ្នក។ មានអារម្មណ៍ថាដូចជាចំឡែកណាស់។ សូមសាកល្បងដើរបន្តិចមើល។ ការនោះពិតជា... - តើទ្រង់មិនអស្ចារ្យទេឬ? ខ្ញុំក៏ភ្ញាក់ផ្អើលដូចជាអ្នកដែរ ពីព្រោះអ្នកមានដឹងទេ? ខ្ញុំជាគ្រីស្ទានថ្មីម្នាក់។ ខ្ញុំទើបតែបានទទួលជ្រមុជទឹក។ ខ្ញុំទើបតែបានទទួលជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំបាននិយាយជាភាសាដទៃមួយ ដូចដែលព្រះគម្ពីរបានចែងមកអញ្ចឹង។ ព្រះគម្ពីរក៏ចែងមកទៀតថា ចូរចេញទៅ ហើយប្រោស មនុស្សជំងឺឲ្យបានជា។ សូមកុំតាមការបង្ហាញរបស់សាសនាគ្រិស្តឡើយ។ ការទាំងអស់នោះសុទ្ធតែជាសំរាម។ ទាំងអស់នោះ គឺជាទំលាប់សាសនា។ អ្នកដើរតាមព្រះគ្រីស្ទពិតប្រាកដ ធ្វើនូវការអ្វីដូចដែល ព្រះគ្រីស្ទបង្គាប់ឲ្យធ្វើ នោះហើយជាការអ្វីដែលយើងធ្វើ។ យើងជាមនុស្សសាមញ្ញ ធម្មតា។ ដោយគ្រាន់តែចេញទៅខាងក្រៅ ហើយស្តាប់តាមអ្វីដែលព្រះយេស៊ូវបានមានព្រះបន្ទូល។ តើស្គាល់ពីព្រះវិញ្ញាណបរិសុទ្ធច្រើនប៉ុណ្ណា? ចុះចំណែកការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធវិញ? - ទ្រង់ទូលអង្វរជំនួយខ្ញុំ។ តើអ្នកធ្លាប់ឮអំពី ការនិយាយជាភាសាដទៃឬទេ? ខ្ញុំបានឮដែរ។ ខ្ញុំធ្លាប់បានឃើញវាកាលពីខ្ញុំនៅក្មេង ប៉ុន្តែ ខ្ញុំពិតជាខ្លាចណាស់ ដូច្នេះខ្ញុំមិនប្រាកដថាវាជាអ្វីនោះទេ ជាមួយនឹងការយល់ដឹងតិចតួចអំពីព្រះគម្ពីរ និងពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ។ វាដូចជាពិបាកសម្រាប់ខ្ញុំក្នុងការស្វែងយល់ពីរឿងនោះ ប៉ុន្តែ នៅក្នុងក្រុមជំនុំដែលខ្ញុំចូលរួម ខ្ញុំមិនទាន់បានឃើញវា កើតឡើងនៅឡើយទេ។ នៅក្នុងព្រះគម្ពីរកិច្ចការ ជំពូកទី១៩ អ្នកអាចអានអំពីលោក ប៉ុល ពីរបៀបដែលគាត់បានមកកាន់ ទីក្រុង អេភេសូរ ជាកន្លែងដែលគាត់បានជួបជាមួយនឹងពួកអ្នកជឿ។ គាត់មិនបានសួរពួកគេថាតើអ្នករាល់គ្នាបានចូលរួមក្នុងក្រុមជំនុំណានោះទេ ពីព្រោះការនេះវាមិនសំខាន់។ គាត់បានសួរពួកគេថា "តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណបរិសុទ្ធឬនៅ នៅពេលអ្នករាល់គ្នាបានជឿ?" ហើយពួកអ្នកជឿទាំងនោះមិនទាន់បាន ទទួលបុណ្យជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ នៅឡើយ ហើយពួកគេមិនទាន់បានទទួលព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេ។ ដូច្នេះ លោក ប៉ុល បានជ្រមុជទឹកឲ្យពួកគេនៅទីនោះ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ហើយបន្ទាប់មកនៅពេលដែលគាត់បានដាក់ដៃលើពួកគេ ពួកគេទាំងអស់គ្នាបានទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយ បានចាប់ផ្ដើមនិយាយជាភាសាដទៃ។ ចូរឲ្យមានសេរីភាព។ ចូរឲ្យមានសេរីភាព។ បន្ថែមទៀត។ សូមឲ្យមានសេរីភាពបន្ថែមទៀត។ មានសេរីភាព ឥឡូវនេះ។ ព្រះអង្គអើយ យើងខ្ញុំអរព្រះគុណទ្រង់សម្រាប់សេចក្ដីស្រឡាញ់របស់ទ្រង់ អរព្រះគុណសម្រាប់សេរីភាព។ អរព្រះគុណព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់បំពេញដល់នាង។ ទ្រង់កំពុងបំពេញដល់នាង។ មិននៅដូចមុនទៀតទេ មិននៅដូចមុនទៀតទេ។ តើអ្នកសុខសប្បាយទេ? តើអ្នកបានទទួលអារម្មណ៍ពីការនោះ... ព្រះជាម្ចាស់... អ្នកមិនដែលបានទទួលបទពិសោធន៍ពីការនោះទេ មែនទេ? ខ្ញុំនឹងមិននៅតែដដែលទេ។ ហើយនៅក្នុងផ្សារទំនើបនិង ដែលខ្ញុំដាក់ដៃលើនាង នោះព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើនាង។ នាងមិនដែលបានទទួលបទពិសោធន៍ការនោះពីមុន មកទេ។ នាងពិតជាទទួលបានការប៉ះពាល់យ៉ាងខ្លាំង ដោយ ព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ យើងក៏បានសម្រេចចិត្តទៅខាងក្រៅដើម្បី ជជែកគ្នា និងអធិស្ឋានបន្ថែមទៀត។ នៅឯខាងក្រៅ នៅពេលដែលខ្ញុំបានអធិស្ឋានឲ្យនាង វិញ្ញាណអាក្រក់បានចាប់ផ្ដើមបង្ហាញឲ្យឃើញ។ ខ្ញុំបង្គាប់វិញ្ញាណនេះឲ្យចេញទៅឥឡូវនេះ! ខ្ញុំបង្គាប់ឲ្យចេញពីនាងឥឡូវនេះ! មានសេរីភាពហើយ. មានសេរីភាពហើយ។ ចេញមកក្រៅ! ចេញទៅ! ចូរឲ្យមានសេរីភាពឥឡូវនេះ។ ចូរឲ្យមានសេរីភាពឥឡូវនេះ។ ចូរចេញទៅ! ខ្ញុំបង្គាប់វិញ្ញាណនេះឲ្យចេញទៅ! ចូរទៅ! ចូរទៅឥឡូវនេះ ចេញទៅ! ចូរចាកចេញពីនាង! ចូរចាកចេញពីនាង! ចូរចាកចេញពីនាង ឥឡូវនេះ! ពីដំបូងខ្ញុំមិនបានដឹងឲ្យពិតប្រាកដថា ខ្ញុំបានកំពុងអធិស្ឋានសំរាប់ការអ្វីនោះទេ ប៉ុន្តែក្រោយមកព្រះជាម្ចាស់បានបើកសំដែងមកខ្ញុំ។ ទ្រង់បានបង្ហាញដល់ខ្ញុំពីអំពើបាបមួយនៅក្នុងជីវិតរបស់នាង ដែលនាងបានប្រព្រឹត្ត។ នៅពេលដែលខ្ញុំបានប្រាប់នាងពីការនោះ នាងបានខ្ទេច ខ្ទាំ ហើយទ្រហោរយំ ហើយបាននិយាយថា "តើអ្នកបានដឹងដោយរបៀបណា តើអ្នកបានដឹងពីការនេះដោយរបៀប? តើព្រះជាម្ចាស់អាចអត់ទោសឱ្យខ្ញុំបានទេ? នៅខាងក្រៅផ្សារទំនើបនិង ក្មេងស្រីនោះបានជួបព្រះជាម្ចាស់។ វាពិតជាខ្លាំងក្លាណាស់។ ដូច្នេះ ដល់ត្រង់ចំណុចមួយ មានសន្តិសុខបីនាក់បានចូលមក ដោយរត់ចេញមកខាងក្រៅ ហើយនាងបាននិយាយថា "ចេញទៅឲ្យឆ្ងាយ ចេញទៅឲ្យឆ្ងាយ ខ្ញុំចង់និយាយជាមួយពួកគេ។ ខ្ញុំចង់និយាយជាមួយពួកគេ។" ហើយនៅថ្ងៃនោះ ក្មេងស្រីនោះបានជួបព្រះជាម្ចាស់។ ក្រោយមកទៀត នៅពេលរសៀល នាងបានមក ហើយយើងក៏បានអធិស្ឋានឲ្យនាង ហើយនាងបានទទួលជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបាននិយាយជាភាសាដទៃ។ វាពិតជារំភើបចិត្តខ្លាំងណាស់។ ហើយនៅពេលដែលគាត់បានកំពុងអធិស្ឋានឲ្យខ្ញុំ ខ្ញុំមិនដែលបានរៀបរាប់ប្រាប់គាត់ពីមុនមកទេ ប៉ុន្តែ គាត់ពិតជាបានប្រាប់ខ្ញុំថា ខ្ញុំបានរំលឹកប្រាប់គាត់ពី នរណាម្នាក់ដែលកំពុងជួបរឿងដូចគ្នា។ នោះហើយជាពេលដែលខ្ញុំដឹងថាព្រះជាម្ចាស់ បានសព្វព្រះទ័យប្រាប់ខ្ញុំនៅថ្ងៃនោះថា ទ្រង់បានអត់ទោសឲ្យខ្ញុំរួចហើយ។ បើទោះបីជា ខ្ញុំមិនចង់អត់ទោសឱ្យខ្លួនឯងក៏ដោយ ពីព្រោះខ្ញុំបានគិតថា គ្មានការអត់ទោសចំពោះរឿងបែបនោះទេ។ ប៉ុន្តែនៅថ្ងៃនោះ ព្រះជាម្ចាស់បានប្រើ តូប៊ីន ដើម្បីឲ្យខ្ញុំ ដឹងពីការនោះ ទ្រង់ស្រឡាញ់ខ្ញុំ ហើយទ្រង់បានអត់ទោសឱ្យខ្ញុំពីការអ្វីដែលខ្ញុំបានប្រព្រឹត្ត។ ហើយទ្រង់បានអនុញ្ញាតឱ្យខ្ញុំទទួលបានពិសោធន៍ពីការនោះ។ ខ្ញុំនឹងមិនដែលភ្លេចវាឡើយ ហើយខ្ញុំក៏នឹងមិននៅដូច ពីមុនដែរ។ តើអ្នកអាចប្រាប់រឿងកាលពីម្សិលមិញ ហើយថាតើមានអ្វីកើតឡើងនៅថ្ងៃនេះ? ចាស៎។ សុំអាទោស ខ្ញុំពិតជាសប្បាយចិត្តបន្តិចហើយ។ ខ្ញុំបានគិតពីវាកាលពីម្សិលមិញ។ វាពិតជាមធ្យោបាយដែលទ្រង់ប្រាប់ដល់ខ្ញុំ។ ពីព្រោះខ្ញុំបាននឿយហត់ក្នុងការស្វែងរកចំឡើយទាំងឡាយ ហើយខ្ញុំមិនអាចរកបាននៅទីណាទាំងអស់។ វាតែងតែមានអ្វីមួយនៅក្នុងខ្ញុំ។ កាលពីម្សិលមិញវាជាពេលចុងក្រោយសំរាប់ខ្ញុំហើយ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់សម្រាប់ការនោះ ដូច្នេះ ថ្ងៃនេះខ្ញុំបានទទួលជ្រមុជទឹក។ បន្ទាប់ពីជ្រមុជទឹករួចខ្ញុំពិតជាមានអារម្មណ៍អស្ចារ្យណាស់។ វាជារឿងដែលខ្ញុំបានគិតនឹងធ្វើកាលពីមុន ប៉ុន្តែ ខ្ញុំបានគិតថា មានការមួយចំនួនដែលខ្ញុំត្រូវធ្វើជាមុនសិន នៅមុនពេលដែលខ្ញុំអាចធ្វើវាបាន។ ខ្ញុំត្រូវជជែកជាមួយគ្រូគង្វាលរបស់ខ្ញុំសិន ខ្ញុំត្រូវចូលរួមវគ្គបណ្តុះបណ្តាល ឬការមួយចំនួនដូចគ្នានោះ ដូច្នេះ ដោយសេចក្តីជំនឿផ្ទាល់ខ្លួនរបស់អ្នក យើងជ្រមុជឲ្យ អ្នកដោយនូវព្រះមានព្រះយេស៊ូវគ្រីស្ទ។ ស្លាប់ជាមួយព្រះគ្រីស្ទ។ រស់ឡើងវិញជាមួយព្រះគ្រីស្ទ។ ព្រះអង្គអើយ យើងខ្ញុំអរព្រះគុណទ្រង់សំរាប់ម៉ារា។ យើងខ្ញុំអរព្រះគុណទ្រង់សំរាប់គ្រប់ការទាំងអស់ដែលទ្រង់បានធ្វើ។ សូមអរព្រះគុណទ្រង់សំរាប់អ្វីដែលទ្រង់បានធ្វើកាលពីម្សិលមិញ និងថ្ងៃនេះ។ អរព្រះគុណទ្រង់សំរាប់អ្វីដែលទ្រង់នឹងធ្វើនាថ្ងៃខាងមុខ វាពិតជាអស្ចារ្យណាស់ របៀបដែលព្រះជាម្ចាស់ឆ្លើយតបចំពោះសេចក្តីអធិស្ឋានទាំងឡាយយ៉ាងពិតប្រាកដ និងរបៀបដែលទ្រង់អាចប្រទានដល់លោកអ្នក នៅក្នុងពេលវេលាដ៏គ្រប់លក្ខណ៍របស់ទ្រង់ នូវកិច្ចការទាំងឡាយដែលអ្នកត្រូវការរៀនសូត្រ និងរឿងផ្សេងៗដែលលោកអ្នកត្រូវការឲ្យបានស្គាល់ នូវសេចក្តីស្រឡាញ់របស់ទ្រង់។ តាមពិតទៅខ្ញុំបានកំពុងអធិស្ឋាននៅយប់មុនពេលដែលខ្ញុំបានជួបនឹង តូប៊ីន។ ខ្ញុំបានកំពុងអធិស្ឋាននៅយប់នោះតាមផ្លូវល្បឿនលឿន ខណៈពេលដែលខ្ញុំកំពុងបើកបរ។ ខ្ញុំបានកំពុងអធិស្ឋានថា សូមឲ្យខ្ញុំមានបំណងចិត្ដនិង នៅក្នុងចិត្តរបស់ខ្ញុំ ដើម្បីឲ្យបានស្គាល់ទ្រង់ និងឲ្យបានឈោងចាប់ ព្រមទាំងថ្វាយអ្វីគ្រប់យ៉ាងទៅទ្រង់វិញ ប៉ុន្តែ ខ្ញុំមិនបានដឹងថា ត្រូវចាប់ផ្ដើមនៅត្រង់ចំណុចណាឡើយ។ ខ្ញុំបានមានអារម្មណ៍ថា ខ្ញុំហាក់ដូចជាបានរត់ចេញយ៉ាង ឆ្ងាយដែល... ទ្រង់មិនគង់នៅទីនោះទៀតទេ។ ប៉ុន្តែ កាលពីម្សិលមិញ ទ្រង់បានឆ្លើយតបសេចក្ តីអធិស្ឋានរបស់ខ្ញុំ ហើយទ្រង់បានធ្វើឲ្យខ្ញុំទទួលស្គាល់ថា ទ្រង់គង់នៅទីនោះគ្រប់ពេលវេលាទាំងអស់។ ទ្រង់គង់នៅទីនោះ នៅពេលដែលខ្ញុំបានកំពុងតែសោកសង្រេង នៅពេលដែលខ្ញុំបាក់ទឹកចិត្ត។ ការបាក់ទឹកចិត្តបានរិតខ្ញុំជាប់។ ប៉ុន្តែ នៅតែនៅទីនេះ ហើយខ្ញុំគឺជាអ្នកតំណាងឲ្យសេចក្ដីស្រឡាញ់របស់ទ្រង់ម្នាក់។ ខ្ញុំពិតជាគិតថា នៅពេលដែលក្រុមជំនុំត្រឡប់មកវិញ មកកាន់បុណ្យជ្រមុជទឹកដ៏ពិតមួយ ហើយដំណឹងល្អដ៏ពិតគឺ: ការប្រែចិត្ត ត្រឡប់មកឯព្រះគ្រីស្ទវិញ។ ទទួលបុណ្យជ្រមុជទឹកសំរាប់ជាការជំរះចេញនូវបាបរបស់អ្នក។ ស្លាប់ជាមួយព្រះគ្រីស្ទ។ រស់ឡើងវិញជាមួយព្រះគ្រីស្ទ។ ហើយត្រូវបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ការនោះនឹងធ្វើឲ្យពិភពលោកនេះផ្លាស់ប្តូរ។ អ្វីដែលយើងមើលឃើញនៅក្នុងព្រះគម្ពីរកិច្ចការ គឺជាជីវិតដ៏ស្រស់ស្រាយ រស់រវើកជាមួយនឹងព្រះជាម្ចាស់ ដែលនោះមិនមែនអាស្រ័យលើឋានានុក្រមឡើយ។ វាមិនមែនអាស្រ័យលើកម្មវិធីផ្សេងៗ ឬគំរោងការណ៍ផ្សេងៗឡើយ។ វាគឺជាអស់់អ្នកដែលកំពុងដើរតាមព្រះយេស៊ូវ។ ខណៈដែលយើងកំពុងរស់នៅតាមរបៀបព្រះគម្ពីរកិច្ចការ ឥឡូវនេះយើងកំពុងមើលឃើញរបៀបដែលការនោះ ដំណើរការទៅនៅក្នុងជីវិត។ ហើយឥឡូវនេះ នៅពេលដែលយើងសំឡឹងទៅមើល កញ្ចក់់ដ៏ពិតគឺព្រះបន្ទូលព្រះ ដែលចែងថា "ព្រះបន្ទូលក៏បានត្រឡប់ជាសាច់ឈាម"។ វាកំពុងកើតឡើងនៅក្នុងជីវិតរបស់យើងផ្ទាល់។ ដូច្នេះ វាប្រៀបដូចជា ឥឡូវនេះយើងកំពុងសំឡឹងមើល ខ្លួនរបស់យើង នៅពេលដែលយើងអានបទគម្ពីរ។ ខ្ញុំឃើញមនុស្សជាច្រើន ដែលត្រូវបានចំអែត ដោយព្រះបន្ទូល។ ខ្ញុំឃើញមនុស្សជាច្រើន ត្រូវបានចំអែតដោយទំនៀមទម្លាប់។ ខ្ញុំឃើញមនុស្សជាច្រើនដែលនឹងមិនបានទទួលអ្វីទាំង អស់ក្រៅពីសេចក្តីពិត។ គ្រីស្ទបរិស័ទស្ទើរតែគ្រប់រូបនៅក្នុងពិភពលោកចង់មើលឃើញការភ្ញាក់រលឹកមួយ។ ប៉ុន្តែ រូបភាពរបស់ខ្ញុំពីការភ្ញាក់រលឹកឡើងមានលក្ខណៈ មានទេវតាមួយចំនួននឹងចុះមកពីស្ថានសួគ៌ ឬមានពន្លឺ មួយ ហើយគ្រប់គ្នាក៏ចាប់ផ្ដើមឡើង ហើយទើបតែភ្ញាក់ឡើង ហើយបន្ទាប់មកយើងមានការ ភ្ញាក់រលឹកឡើង។ ប៉ុន្តែ អ្វីដែលយើងមើលឃើញសព្វថ្ងៃនេះគឺថា នៅពេលដែលគ្រីស្ទបរិស័ទទាំងអស់នៅលើពិភពផែនដីនេះ ត្រូវបានមានសកម្មភាព ចាប់ផ្ដើមធ្វើកិច្ចការទាំងឡាយដែលព្រះគម្ពីរចែងមក យើងនឹងធ្វើការមួយចំនួន: ចេញទៅខាងក្រៅ ប្រោសមនុស្សឈឺឲ្យបានជា ផ្សាយដំណឹងល្អ នាំមនុស្សថ្វាយព្រះគ្រីស្ទ នោះយើងមានការភ្ញាក់រលឹកហើយ។ ខ្ញុំជឿថា ការភ្ញាក់រលឹកបានស្ថិតនៅទីនេះតាំងពីព្រះយេស៊ូវបានយាងមកកាលពី២០០០ឆ្នាំមុនមកម្ល៉េះ។ ខ្ញុំពិតជាជឿយ៉ាងមុតមាំថា នេះគឺជាការកែទម្រង់ចុងក្រោយគេបង្អស់ហើយ ជាការកែទម្រង់ចុងក្រោយគេបង្អស់របស់ក្រុមជំនុំ។ រឿងនេះជារឿងពិត។ វាជាការពិត។ អ្នកអាចធ្វើបាន។ វាគ្រាន់តែទាមទារឲ្យចេញទៅខាងក្រៅ ទៅទីនោះ ហើយចាប់ផ្ដើមធ្វើការនៅតាមផ្លូវ។ យើងលាក់ទុកនូវរឿងជាច្រើននៅក្នុងក្រុមជំនុំ ហើយមានចំណងជាច្រើននៅក្នុងក្រុមជំនុំ ប៉ុន្តែ យើងត្រូវការចេញទៅទីនោះ ហើយធ្វើវារហូតដល់ចុងបំផុតនៃផែនដី។ ព្រះជាម្ចាស់គឺពិតមែន ហើយទ្រង់បានត្រាស់ហៅយើង ឲ្យបានធ្វើជាសិស្សរបស់ទ្រង់ សិស្សរបស់ព្រះយេស៊ូវ ដើម្បីចេញទៅ ហើយបង្ហាញឲ្យលោកីយ៍ដឹងថា ទ្រង់ជាព្រះពិតមែន។ ការនេះជាការពិត។ វាជាការពិត។ ខ្ញុំប្រាប់អ្នកថា វាជាការពិត។ វាជាការពិតមែនហើយ! វាពិតជាការពិតមែនហើយ! មែនហើយ វាពិតជាការពិតមែនហើយ! នេះគឺជាការពិតមែន! ប្រសិនបើការនេះជាការពិតដែលមាននៅក្នុងព្រះគម្ពីរ ចុះចំណែកអ្វីដែលនៅសល់វញ? គ្រប់ពាក្យទាំងអស់សុទ្ធតែជាការពិត តាំងពីដើមរហូតដល់ចប់។ ជាការពិត។ នេះជាការពិត។ យើងរាល់គ្នាកំពុងរស់នៅក្នុងគ្រាចុងក្រោយ ដែលព្រះជាម្ចាស់កំពុងនាំក្រុមជំនុំរបស់ទ្រង់ឲ្យត្រឡប់មកកាន់សេចក្តីពិតវិញ ត្រឡប់មកកាន់ជីវិតពិតដែលយើងកំពុងប្រាថ្នាចង់បាន ជាជីវិតពិតដែលយើងបានអាននៅក្នុងព្រះគម្ពីរកិច្ចការ ដែលព្រះវិញ្ញាណបរិសុទ្ធកំពុងដឹកនាំ។ ការនេះកំពុងកើតឡើង ហើយវាកំពុងកើតឡើងនៅពាសពេញពិភពលោក។ ដូច្នេះ សូមឲ្យយើងផ្តោតការយកចិត្តទុកដាក់ សូមឲ្យយើងបន្តការបង្កើតសិស្ស ហើយទុកឱ្យព្រះយេស៊ូវជាអ្នកសង់ក្រុមជំនុំរបស់ទ្រង់។ ខ្ញុំជឿថា វាជាការកែទម្រង់ចុងក្រោយបង្អស់ ហើយនេះគ្រាន់តែជាចំណុចចាប់ផ្តើមទេ។ តើអ្នកនៅចងចាំនូវពាក្យដែលខ្ញុំបាននិយាយទៅកាន់អ្នកដែរឬទេ? តើអ្នកនៅចងចាំពីក្តីស្រម៉ៃដែលខ្ញុំបានផ្តល់ឱ្យអ្នកដែរឬទេ? ពេលវេលាជាច្រើនបានកន្លងផុតទៅ ហើយប្រក្រតីទិន ត្រូវបានពេញដោយសកម្មភាពផ្សេងៗ។ ប៉ុន្តែ មានការមួយដែលសំខាន់ ចំណាយពេលជាមួយខ្ញុំ ចូរភ្ញាក់ឡើង ប្រជារាស្ត្រខ្ញុំអើយ។ ខ្ញុំនឹងយាងមកវិញឆាប់ៗនេះហើយ។ មានរឿងមួយដែលសំខាន់។ សូមចំណាយពេលជាមួយខ្ញុំ។ ខ្ញុំនឹងដឹកនាំអ្នក។ ប្រសិនបើអ្នកចង់ធ្វើជាសិស្សរបស់ខ្ញុំ អ្នកត្រូវបដិសេធខ្លួនឯងចោល ហើយដាក់ក្តីស្រម៉ៃផ្ទាល់ខ្លួនរបស់អ្នកចុះ។ ចូរមកតាមខ្ញុំ មិនថាជាត្រូវចំណាយប៉ុណ្ណានោះឡើយ។ នោះអ្នកនឹងទទួលបានជីវិតអស់កល្បជានិច្ច។ ចូរភ្ញាក់ឡើង រាស្រ្តខ្ញុំអើយ។ ខ្ញុំនឹងយាងមកឆាប់ៗនេះហើយ។ មានការមួយដែលមានសារៈសំខាន់។ សូមចំណាយពេលជាមួយនឹងខ្ញុំ។ ខ្ញុំនឹងដឹកនាំអ្នក។ តើអ្នកមានពេលវេលាសំរាប់ខ្ញុំឬទេ? ដើម្បីស្វែងរកនគររបស់ខ្ញុំ ដើម្បីស្វែងរកព្រះភក្ត្ររបស់ខ្ញុំ។ ខ្ញុំចង់មានបន្ទូលទៅកាន់អ្នក។ ខ្ញុំចង់ដឹកនាំអ្នកមួយជំហានម្តងមួយជំហានម្តង។ ខ្ញុំកំពុងហៅរកអ្នក។ តើអ្នកនឹងដើរតាមខ្ញុំ មិនអ្នកត្រូវលះបង់ប៉ណ្ណាក៏ដោយ ឬ? ខ្ញុំកំពុងហៅអ្នក។ ខ្ញុំកំពុងហៅអ្នក។ ប្រែសម្រួលដោយ: លោក ម៉ុន សុកៀត