មេរៀននេះមានឈ្មោះថា For Loop Fun។ នៅក្នុងមេរៀននេះ
ពួកយើងនឹងប្រើបន្ទាត់លេខ ដើម្បីលេងគ្រាប់ឡុកឡាក់។
អ្នកលេងម្នាក់អាចបង្វិលគ្រាប់ឡុកឡាក់បានបីដង
ដើម្បីកំណត់តម្លៃចាប់ផ្ដើម
តម្លៃបញ្ឈប់ និងចន្លោះ។
ក្នុងមួយលើកៗ ពួកយើងគូររង្វង់ជុំវិញ
តម្លៃលេខចាប់ផ្ដើម និងគ្រប់តម្លៃលេខដែល
ដែលជាជំហានទៅមុខតាមតម្លៃលេខកើនរបស់យើង។
ពួកយើងឈប់គូររង្វង់នៅពេលយើងទៅដល់តម្លៃបញ្ឈប់។
អ្នកដែលបានពិន្ទុខ្ពស់ជាងគេ នឹងឈ្នះ។
For loop មានប្រយោជន៍នៅកន្លែងផ្សេងៗ។
ប្រសិនបើអ្នកជាអ្នកឧតុនិយម អ្នកត្រូវប្រើ for loop រាល់ពេល។
សួស្ដី ខ្ញុំឈ្មោះ ប៊ែគី ធ្វើការនៅ អេប៊ល ឌ្រិល្ល័រ រីញូវអេប៊ល
ជាអ្នកឧតុនិយមខាងខ្យល់។
ខ្ញុំព្យាករណ៍ល្បឿនខ្យល់សម្រាប់តំបន់ កូលុមបៀ រីវើ ហ្គច ដែលក្រុមហ៊ុន
មានកសិដ្ឋានខ្យល់នៅទីនោះ។
យើងព្យាយាមស្វែងយល់ថាខ្យល់នៅទីនោះមានប៉ុន្មាន
ហើយយើងនឹងដឹងថាវាផលិតបានថាមពលប៉ុន្មានមកវិញ។
ពួកយើងផ្ដល់ព័ត៌មាននោះទៅអ្នកជួញដូរថាមពល។ ពួកគេទិញលក់ថាមពល
អាស្រ័យទៅលើបរិមាណថាមពលដែលយើងប្រាប់
ថាមានប៉ុន្មាន ដើម្បីប្រាដថា
អនុស្ថានីយ៍មានតុល្យភាព អ្នកនៅមានភ្លើងប្រើ
ហើយយើងអាចទាញថាមពលជាអតិបរិមាចេញពីកសិដ្ឋានខ្យល់នោះ។
យើងកំពុងនៅមជ្ឈមណ្ឌលជាតិនៃ អេបឺរ ត្រូល្ល័រ រីញូវអេប៊ល នៅក្រុងផតលែនត៍
ហើយនេះគឺជាកន្លែងដែលយើងទទួលបានព័ត៌មានពីគ្រប់កសិដ្ឋានរបស់យើងជុំវិញប្រទេស។
សូម្បីតែកុំព្យូទ័រខ្លាំងជាងគេបច្ចុប្បន្ននេះ
ក៏មិនអាចធ្វើត្រាប់បរិយាកាសបានគ្រប់កន្លែងដែរ។
នៅក្នុងគំរូព្យាករណ៍តាមប្រព័ន្ធកុំព្យូទ័រ ពួកយើងមានរបស់មួយ
ហៅថា ក្រិត។ ចំណុចក្រិតនីមួយៗគឺជា រយៈទទឹង
និងរយៈបណ្ដោយ។ ពួកយើងគណនាតាមរូបវិទ្យា
ហើយសាកល្បងរកមើលល្បឿនខ្យល់ អាកាសធាតុ សម្ពាធ និងរឿងផ្សេងៗទៀត។
ដោយសារទាំងនេះជាក្រិតធំៗពេក ហើយពួកយើងកំពុងធ្វើចំណុចចជាច្រើននោះ
ពួកយើងធ្វើដដែលៗ (looping) លើរឿងនេះ
រាប់លានដងឯណោះ។
គ្រប់យ៉ាងដែលខ្ញុំធ្វើ ខ្ញុំប្រើ for loop។ នេះជាឧទាហរណ៍
ដែលមានប្រើ foor loop។
នៅពេលពួកយើងព្យាករណ៍ខ្យល់ វាមានប៉ារ៉ាម៉ែត្រច្រើនណាស់ដែលត្រូវបំពេញ
ដែលមនុស្សមិនអាចអង្គុយដើម្បីគណនាពួកវាទាំងអស់បាននោះទេ។
វាមានរឿងជាច្រើនផ្សេងទៀត ដែលមានឥទ្ធិពលទៅលើខ្យល់
ដូច្នេះហើយយើងត្រូវការគំរូតាមកុំព្យូទ័របែបនេះ ដើម្បីព្យាករណ៍វា។