WordPress ៤.៧ "Vaughan",
ដោយយកឈ្មោះតាមវីរៈបុរស សារ៉ា
"Sassy" Vaughan
ធ្វើអោយមានភាពងាយស្រួលជាងពេលណាៗទាំងអស់
ក្នុងការបង្កើតវេបសាយតាមអ្វីដែលអ្នកចង់បាន
ជួបជាមួយនឹងខាលី
ខាលីបើកហាងលក់សត្វចិញ្ចឹមមួយកន្លែង
ហើយនាងត្រូវការមានវេបសាយមួយ
ខាលីបានរកមើលជម្រើសរបស់នាង...
... ក្រោយមកក៏បានជួបនឹង WordPress។
ដោយប្រើ WordPress, ខាលីអាចជ្រើសរើសបាន
នូវសំបកឥតគិតថ្លៃរាប់ពាន់ដើម្បីបំពេញ
តម្រូវការរបស់នាង។
ខាលីក៏បានសម្រេចជ្រើសយកសំបក
ដែលមានឈ្មោះថា Twenty Seventeen,
ដែលជាសំបកថ្មីសន្លាងមួយរបស់
WordPress
ដោយបង្កើតវាឡើងពីចំណុចសូន្យសម្រាប់
អាជីវកម្មរបស់នាង
សំបក Twenty Seventeen មានបញ្ចូលនូវ
ការរចនាយ៉ាងប្រណិត
ដោយមានការដាក់រូបភាពយ៉ាងធំកាត់ទទឹង
ដែលជាជម្រើសយ៉ាងល្អបំផុតសម្រាប់អាជីវកម្ម
នានាដូចជាហាងលក់សត្វចិញ្ចឹម ឬអាជីវកម្មធំៗ។
ដោយសារតែវាជាវេបសាយថ្មីស្រឡាងមួយ,
សំបក Twenty Seventeen ក៏នាំមកជាមួយនូវ
អត្ថបទសាកល្បងផងដែរ
ដើម្បីជួយខាលីអោយងាយមើលយល់នូវដំណើរការ
របស់វា
សម្រាប់ហាងរបស់នាង និងងាយស្រួលចាប់ផ្ដើម
ការសម្រួលដើម្បីតម្រូវទៅនឹងអាជីវកម្មនោះ។
មានទំព័រកែប្រែ shortcuts ថ្មី
ដែលបង្ហាញនូវធាតុទាំងឡាយដែលអាចកែបាននៅ
លើវេបសាយរបស់នាង
ព្រមជាមួយនឹងផ្ទាំងដែលបង្ហាញលទ្ធផលភ្លាមៗ
ផងដែរ។
នៅពេលដែលនាងកែប្រែនូវសំបកវេបសាយនោះ,
ខាលីរកឃើញថានាងអាចបញ្ចូលវីដេអូទៅក្នុងផ្នែក
ខាងលើនៃវេបសាយរបស់នាងបាន។
នាងក៏បានជ្រើសយកវីដែអូដែលនាងបានថតរវាង
ក្មួយស្រីរបស់នាង និងកូនឆ្កែមួយក្បាល
ហើយក៏បញ្ចូលវាទៅក្នុងផ្នែកខាងលើនៃវេបសាយ
របស់នាងពី tablet របស់នាងដោយផ្ទាល់។
ដោយព្រោះអ្នកអាចបង្កើតទំព័រថ្មីស្របពេល
ដែលអ្នកកំពុងកែម៉ឺនុយ
នៅក្នុង customizer នៃ WordPress ៤.៧,
ទើបខាលីអាចបន្ដរចនារូបរាងនៃវេបសាយ
របស់នាង
ដោយមិនបាច់ធ្វើអោយខូចលំដាប់លំដោយ
នៃការងាររបស់នាងឡើយ។
ខាលីចង់កែប្រែមួយចំនុចទៀត
មុនពេលដែលនាងបង្ហោះវេបសាយរបស់នាង
ដោយបានដាក់ឈ្មោះហាងរបស់នាងអោយកាន់
តែងាយមើលឃើញ។
ពេលនោះផ្ទាំង CSS ថ្មីធ្វើអោយការនេះកាន់តែ
ងាយស្រួលមែនទែន,
វាបានបង្ហាញនូវកំនែប្រែ
ដែលយើងកំពុងកែបានភ្លាមៗតែម្ដង
ហើយជាមួយគ្នានោះ នាងក៏បង្ហោះវេបសាយដ៏ថ្មី
សន្លាង នេះសម្រាប់ហាងរបស់នាងផងដែរ
ខាលីសប្បាយចិត្តណាស់។
WordPress ៤.៧ មានបញ្ចូលនូវមុខងារទាំងនេះ
និងច្រើនទៀត, ក៏មានទាំងឧបករណ៍ដែលគួរអោយ
ចាប់អារម្មណ៍ជាច្រើនសម្រាប់
អ្នកអភិវឌ្ឍន៍គេហទំព័រ ដូចជា
REST API content endpoints ជាដើម។
WordPress ៤.៧ Vaughan -
ជួយអោយអ្នកតម្លើងវេបសាយរបស់អ្នកតាម
របៀបដែលអ្នកចង់បាន។