មេរៀននេះមានឈ្មោះថា អថេរនៅក្នុងសំបុត្រ។
យើងនឹងរៀនអំពីរបៀបសង់ប្រយោគ នៅពេលយើងខ្វះខាតព័ត៌មានមួយចំនួន។
ពួកយើងភាគច្រើន ទម្លាប់នឹងការបំពេញចន្លោះ។
យើងធ្វើបែបនេះ នៅពេលយើង
ត្រូវបំពេញឈ្មោះនៅលើសន្លឹកកិច្ចការផ្ទះ។
ពេលខ្លះ មានចន្លោះច្រើនជាងមួយ ដែលត្រូវបំពេញ ហេតុដូច្នេះហើយ
ពួកយើងឱ្យឈ្មោះទៅចន្លោះទាំងនោះ ដើម្បីឱ្យដឹងថា
ព័ត៌មានណាត្រូវចូលទៅក្នុងចន្លោះនោះ។
អថេរ គឺជាកន្លែងដាក់ព័ត៌មណាណាមួយដែលអាចផ្លាស់ប្ដូរ។
ការប្រើអថេរសម្រាប់ព័ត៌មានដែលខខ្វះ នាំឱ្យពួកយើងអាចបន្តលើកិច្ចការផ្សេងៗទៀត
ហើយឱ្យអ្នកដទៃជាអ្នកបំពេញព័ត៌មាននៅពេលក្រោយ។
នៅក្នុងកម្មវិធីកុំព្យូទ័រ ពួកយើងប្រើអថេរច្រើនណាស់។
ពួកយើងប្រើអថេរជាកន្លែងបញ្ចូលឈ្មោះ អាសយដ្ឋានអ៊ីមែល និងឈ្មោះប្រើប្រាស់។
របៀបនេះ នាំឱ្យយើងអាចធ្វើឱ្យកម្មវិធីដឹងថាព័ត៌មានទាំងឡាយនឹងមាននៅទីណា
ក្រោយពេលអ្នកប្រើប្រាស់បំពេញរួច។
យើងប្រើអថេរគ្រប់ពេលវេលានៅក្នុងការងាររបស់យើង។
ពេលអ្នកត្រូវរក្សាទុកព័ត៌មានណាមួយសម្រាប់ពេលក្រោយ
ពួកយើងប្រើអថេរ។
ឧទាហរណ៍ថា បើយើងត្រូវការរាប់ចំនួនដងដែលអ្នកប្រើប្រាស់បានធ្វីត។
រាល់ពេលអ្នកប្រើប្រាស់បានធ្វីត យើងនឹងបូកបន្ថែមលេខមួយចូល។
ហើយរាល់ពេលដែលអ្នកប្រើប្រាស់លុបធ្វីតចោលមួយ
យើងនឹងដកលេខចេញមួយវិញ។
ពេលណាដែលយើងចង់ដឹងថា
តើម្នាក់នោះបានធ្វីតប៉ុន្មានដងហើយ
យើងមើលអថេរមួយនោះ។