មេរៀននេះមានឈ្មោះថា ក្បួនដោះស្រាយតង់ក្រាម។
តង់ក្រាមគឺជាល្បែងប្រាជ្ញាមួយ ដែលមានបំណែកប្រាំពីរ
ដែលអាចផ្គុំចូលគ្នាចេញជារូបរាងផ្សេងៗ។
អ្នកនឹងប្រើក្បួនដោះស្រាយមួយដើម្បីពន្យល់ទៅកាន់
ដៃគូរបស់អ្នកអំពីរបៀបលេងល្បែងប្រាជ្ញានេះជាមួយគ្នា។
ក្បួនដោះស្រាយ គឺជាបញ្ជីជំហានដែលអ្នក
អាចយកទៅបំពេញកិច្ចការណាមួយបាន។
ពួកយើងប្រើវាជារៀងរាល់ថ្ងៃ ដូចជាបញ្ជីមុខទំនិញ
និងគ្រឿងផ្សំចម្អិនម្ហូប។
ប្រសិនបើអ្នកធ្វើឱ្យក្បួនដោះស្រាយមានភាពសាមញ្ញ
វានឹងមានផ្លូវច្រើនដើម្បីបកស្រាយអំពីក្បួននោះ ហើយអ្នកដែលអនុវត្ត
ក្បួនដោះស្រាយនោះ នឹងមិនអាចសម្រេចបានអ្វី
ដែលអ្នកចង់បានទេ។
ប្រសិនបើអ្នកចង់ឱ្យគ្រប់គ្នាធ្វើទៅចេញលទ្ធផល
មកដូចៗគ្នា នោះក្បួនដោះស្រាយរបស់អ្នក
ត្រូវតែមានភាពលម្អិត និងប្រាកដប្រជា។
ខ្ញុំនឹងប្រើក្បួនដោះស្រាយមួយនៅថ្ងៃនេះ ដើម្បីបញ្ចប់
រូបគំនូរមួយ។
ខ្ញុំចង់សាកល្បងគូររូបឆ្កែចចកច្រើន
ប៉ុន្តែខ្ញុំមិនមែនជាអ្នកគូររូបពូកែនោះទេ។
សំណាងដែរ ព្រោះមានការផាត់ពណ៌
តាមលេខ។
មានពណ៌សរុបសែសិប ហើយវាមានលេខនិងអក្សរ
តូចៗ ដែលប្រាប់ថាពណ៌ណាត្រូវផាត់នៅត្រង់កន្លែងណា។
ការផាត់ពណ៌តាមលេខ ប្រាប់ឱ្យខ្ញុំដឹងថាត្រូវប្រើពណ៌
មួយណា នៅកន្លែងណា។
វាមានភាពប្រាកដប្រជា ដែលខ្ញុំអាចធ្វើតាមបាន
ហើយគំនូរនឹងចេញមកបានយ៉ាងស្រស់ស្អាត។
នេះគឺជាក្បួនដោះស្រាយដ៏អស្ចារ្យមួយ។
ប្រសិនបើការណែនាំមិនច្បាស់លាស់នោះទេ
ចចករបស់ខ្ញុំបែបមិនស្អាតអ៊ីចឹងនោះទេ។
ពេលអ្នកចង់បានអ្វីមួយចេញមកដូចអ្វីដែល
អ្នកបានគ្រោងទុកនោះ វាជារឿងសំខាន់ដែល
អ្នកត្រូវតែច្បាស់លាស់និងល្អិតល្អន់។