WordPress 4.3 [JAZZ]
ឈ្មោះអ្នករាំហ្សាសដ៏ឆ្នើមគឺ [JAZZER]
ធ្វើឲ្យការសរសេររបស់អ្នកលឿនជាងមុន
ងាយស្រួលកែតម្រូវវេបសាយរបស់អ្នក
ហើយពាក្យសម្ងាត់របស់អ្នកក៏ខ្លាំងជាងមុន។
ឥឡូវក្រឡេកមើលអំពីអ្វីដែល
WordPress 4.3 កំពុងជួយ
ម្ចាស់ជំនួញតូចមួយ។
នេះគឺ ខេដ
ហើយនេះគឺជាវេបសាយហាងកាហ្វេរបស់ ខេដ
ឈ្មោះថា ស៊្រូឌីងហ្គ័រ ខាប់។
ខេដ ចង់ផ្ដល់អាហារបណ្ណប្រចាំថ្ងៃ
សម្រាប់អតិថិជនរបស់នាង
ដើម្បីឲ្យពួកគេដឹងអំពី
អ្វីដែលនាងបម្រើនៅថ្ងៃនីមួយៗ។
នៅព្រឹកនេះ នាងនឹងធ្វើបែបនេះ
តាមរយៈ WordPress។
ទំព័រអាហារបណ្ណប្រចាំថ្ងៃរបស់ ខេដ
នឹងប្រាប់រាល់អតិថិជនរបស់នាង
អំពីអ្វីដែលនាងឆុងលក់
និងម្ហូបពេលថ្ងៃត្រង់។
នាងចង់ឲ្យទ្រង់ទ្រាយទំព័រនោះល្អនិងស្រឡះ
ដើម្បីឲ្យអតិថិជនរបស់នាងអាច
អាចមើលយល់បានលឿន។
ក្នុង WordPress 4.3 នាងអាចផ្លាស់ប្ដូរទម្រង់
អត្ថបទរបស់នាង ដោយមិនបាច់ចុចអ្វីទេ។
ការរៀបចំទ្រង់ទ្រាយតាមផ្លូវកាត់ ធ្វើឲ្យនាង
បង្កើតបញ្ជី ក្បាលកថាខណ្ឌ និងពាក្យសម្រង់
ដោយមិនបង្អាក់ការងាររបស់នាង។
វាកាន់តែធ្វើឲ្យការផ្សាយអាហារបណ្ណប្រចាំថ្ងៃ
កាន់តែលឿនជាងមុនទៅទៀត
ធ្វើឲ្យនាងសល់ពេលគិតគូរលើជំនួញ
ក្នុងការឆុងកាហ្វេ។
ឥឡូវដល់ពេល ខេដ បន្ថែមទំព័រថ្មីទៅកាន់
មីនុយនាំទិសដែលនៅរបារចំហៀង។
នាងមិនបាច់ចូលទៅ
ទំព័រអភិបាលទេ។
ក្នុង WordPress 4.3, ខេដ អាចបន្ថែម
ធាតុមីនុយថ្មីតាមរយៈប្រដាប់កែតម្រូវ
ដែលនាងអាចឃើញបន្លាស់ប្ដូរដោយផ្ទាល់
ចំពោះវេបសាយ មុនពេលនាងផ្សាយវាចេញ។
នៅពេលមើលទំព័រ អ្វីដែលនាងត្រូវធ្វើគឺ
ចុច "កែតម្រូវ", ជ្រើសយក "មីនុយ"
ហើយបន្ថែមទំព័រថ្មីទៅរបារចំហៀង។
វាមិនពិបាកនោះទេ។
ឥឡូវអតិថិជនរបស់ ខេដ អាចមើលវេបសាយ
របស់នាងរាល់ថ្ងៃ អំពីអ្វីដែលនាងលក់។
ហើយក៏មានរបស់ថ្មីមួយទៀត
ក្នុងប្រដាប់កែតម្រូវ។
ខេដ អាចផ្ទុកឡើងរូបតំណាងវេបសាយ ដូច្នេះ
រូបនោះនឹងបង្ហាញលើផ្ទាំងប្រោស័រ
និងក្នុងបញ្ជីចំណាំ។
អតិថិជនរបស់នាងក៏អាចបង្កើតផ្លូវកាត់
នៅអេក្រង់ដើមនៃទូរសព្ទរបស់ពួកគេ។
ពេលនេះ ពួកគេអាចមើលអាហារបណ្ណ
ប្រចាំថ្ងៃនៅពេលដែលពួកគេត្រូវការ។
ហើយការផ្លាស់ប្ដូរក្នុង WordPress 4.3
នៅមានលើសពីនេះទៀត។
ពេល ខេដ ចង់បន្ថែមបុគ្គលិកថ្មី
ចូលវេបសាយ, WordPress នឹងបង្កើត
ពាក្យសម្ងាត់ខ្លាំងមួយឲ្យពួកគេ។
ប្រសិនបើបុគ្គលិកផ្លាស់ប្ដូរពាក្យសម្ងាត់
WordPress នឹងប្រាប់អំពីភាពខ្លាំង
នៃពាក្យសម្ងាត់។
តែប៉ុណ្ណេះ គ្រប់គ្រាន់ហើយ។
ខេដ មានជំនួញត្រូវធ្វើទៀត។
ប៉ុន្តែនាងរីករាយនឹងបច្ចុប្បន្នភាពនានា
ដែល WordPress អភិវឌ្ឍ។
ហើយជាលទ្ធផល នាងក៏បានធ្វើឲ្យ
អតិថិជនសប្បាយរីករាយ,
ដោយផ្ដល់ព័ត៌មានដែលគេត្រូវការ,
ដែលលឿនរហ័ស។
WordPress 4.3 [JAZZ]
ភាពចម្រុះដ៏ប្រណីត។