អរគុណ។
សម័យថ្ងៃមួយនៅឥណ្ឌាមានមហារាជ១អង្គ
នៅថ្ងៃកំណើតទ្រង់ គេចេញរាជក្រឹត្យ១
បង្គាប់ឱ្យនាម៉ឺនមន្ត្រីយកអំណោយ
ដែលសក្តិសមមកថ្វាយទ្រង់។
ខ្លះយកសូត្រប្រណិតមកថ្វាយ
ខ្លះយកដាវដ៏ល្អឯកមកថ្វាយ
ខ្លះទៀតថ្វាយមាស។
នៅក្រោយគេបង្អស់ តាចាស់ជ្រៀវជ្រួញ
មាឌល្អិតម្នាក់ដែលបាន
ធ្វើដំណើរថ្មើរជើងនិងឆ្លងសមុទ្រ
ជាច្រើនថ្ងៃពីភូមិគាត់មក។
ពេលឃើញគាត់ដើរចូលមក បុត្រាមហារាជសួរ៖
«តើលោកតាយកអ្វីមកថ្វាយមហារាជ?»។
តាចាស់បានលាដៃគាត់យឺតៗ
បង្ហាញអំណោយដែលជា
សំបកខ្យងសមុទ្រដ៏ស្អាត១ ដែលមាន
ខ្នួចពណ៌ស្វាយលាយលឿង ក្រហមលាយខៀវ។
បុត្រាមហារាជសួរទៀត៖
«យករបស់អញ្ចឹងមកថ្វាយមហារាជ!
អាហ្នឹងជាស្អីដែរ?»។
តាចាស់ងើបឡើងយឺតៗ
ហើយពោលថា៖
«ការដើរពីនាយដល់អាយ...
ក៏ជាចំណែក១នៃអំណោយដែរ។»។
(សំណើច)
បន្តិចទៀត ខ្ញុំនឹងឱ្យអំណោយ១
ដល់អ្នកទាំងអស់គ្នា
នូវអំណោយ១ដែលខ្ញុំជឿថា
វាមានប្រយោជន៍។
ប៉ុន្តែមុននឹងឱ្យ ខ្ញុំចង់ប្រាប់
អ្នករាល់គ្នាពីរឿងខ្ញុំ។
មិនខុសពីអ្នកទាំងអស់គ្នាទេ
ខ្ញុំធ្លាប់ជាក្មេង។
ប៉ុន្មាននាក់នៅទៅនេះ
ធ្លាប់ជាកូនក្មេង?
ធ្លាប់ជាកូនក្មេង?
ប្រហែលពាក់កណ្ដាល... អូខេ...
(សំណើច)
ចុះអ្នកផ្សេង ម៉េចដែរ?
កើតមក ធំហ្មង?
អូហូ ខ្ញុំចង់ជួបម៉ាក់ៗអ្នក!
និយាយពីអ្វីដែលមិនអាចទៅរួច!
កាលពីក្មេង ខ្ញុំតែងតែចង់ធ្វើអ្វី
ដែលគេមិនអាចធ្វើបាន។
ថ្ងៃនេះជាថ្ងៃដែលខ្ញុំទន្ទឹងរងចាំ
រាប់ឆ្នាំមកហើយ
ព្រោះថ្ងៃនេះជាថ្ងៃ
ដែលខ្ញុំចង់សាក
ធ្វើអ្វីដែលមិនអាចធ្វើបាន
នៅមុខអ្នករាល់គ្នា
នៅទីនេះ ថេដអ៊ិច ម៉ាស្ទ្រីចត៍។
ខ្ញុំនឹងចាប់ផ្ដើម
ដោយបង្ហាញពីចុងបញ្ចប់៖
ហើយខ្ញុំនឹងបញ្ជាក់ឱ្យ
អ្នកដឹងថាអ្វីដែលមិនអាចទៅរួច
អាចទៅរួច។
ហើយខ្ញុំនឹងបញ្ចប់ដោយឱ្យ
អំណោយដ៏មានតម្លៃ១៖
ខ្ញុំនឹងបង្ហាញថាអ្នកអាច
ធ្វើអ្វីក៏បានដែរក្នុងជីវិតអ្នក។
ក្នុងដំណើរផ្សងព្រេងនៃ
ការធ្វើអ្វីដែលមិនអាចធ្វើបាន
ខ្ញុំរកឃើញចំណុច២
ដែលនរណាៗក៏មាន។
នរណាក៏ចេះភ័យខ្លាច
ហើយនរណាក៏មានក្ដីសុបិនដែរ។
ក្នុងដំណើរផ្សងព្រេងនៃ
ការធ្វើអ្វីដែលមិនអាចធ្វើបាន
ខ្ញុំរកឃើញចំណុច៣
ដែលខ្ញុំម្ដងហើយម្ដងទៀត
ដើម្បីធ្វើឱ្យបាននូវអ្វី
ដែលមិនអាចទៅរួច៖
បាល់គប់ ឬ គេហៅថា «ត្រែហ្វបល»
ស៊ូភើមែន
និង មូស។
នេះជាពាក្យគន្លឹះទាំង៣។
ឥឡូវអ្នកដឹងពីមូលហេតុដែល
អាចឱ្យខ្ញុំធ្វើបាន។
ចឹង ខ្ញុំនឹងនាំអ្នកដើរ
លើផ្លូវជីវិតរបស់ខ្ញុំ
ពី ការភ័យខ្លាចទៅរកក្ដីសុបិន
ពីពាក្យពេជន៍ទៅដាវ
ពីបាល់គប់
ទៅស៊ូភើមែន
ទៅមូស។
ហើយ ខ្ញុំចង់បង្ហាញពី
របៀបដែលធ្វើឱ្យអ្នកអាចធ្វើបាន
នូវអ្វីដែលមិនអាចទៅរួច។
ខែតុលា ទី៤ ឆ្នាំ២០០៧។
បេះដូងលោតញាប់
ជង្គង់ញ័រទទ្រើត
ពេលខ្ញុំឡើងឆាក
នៅមហោស្រពស៊ែនឌើរស៍
នៃសាកលវិទ្យាល័យហាវើដដើម្បីទទួល
ពានរង្វាន់ណូប៊ែល អ៊ីហ្គ ផ្នែកឱសថ ២០០៧
ដែលខ្ញុំបានសហសរសេរអត្ថបទស្រាវជ្រាវ
អំពីឱសថ
ចំណងជើង «ការលេបដាវ...
...និងផលប៉ះពាល់»។
(សំណើច)
ចុះផ្សាយក្នុងព្រឹត្តិបត្រតូច១
ដែលខ្ញុំមិនធ្លាប់អានពីមុនមក
គឺ ព្រឹត្តិបត្រឱសថអង់គ្លេស។
សម្រាប់ខ្ញុំ នោះជាសុបិនដែល
មិនអាចក្លាយជាការពិតបាន
វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់
ដែលខ្ញុំអាចធ្វើវាបាន
វាជាកិត្តិយសដ៏ឧត្តមដែល
ខ្ញុំមិនអាចបំភ្លេចបាន។
តែវាមិនមែនជាអនុស្សាវរីយ
ដ៏ធំបំផុតក្នុងជីវិតខ្ញុំទេ។
ខែតុលា ទី៤ ឆ្នាំ១៩៦៧
ក្មេងម្នាក់ដែល សម្គម
អៀនប្រៀន ញញើតញញើម
រងទុក្ខដោយសារការភ័យខ្លាច។
រាល់ពេលក្មេងហ្នឹងត្រូវក្រោកឡើងឆាក
បេះដូងវាលោតញាប់
ជង្គង់វាញ័រទទ្រើត។
ដល់ពេលត្រូវនិយាយជាសាធារណៈ
វានិយាយមិនចេញហ្មង។
វាឈរយំញ័រចំប្រប់។
វាខ្លាចដល់ថ្នាក់ធ្វើអីមិនកើត
ស្រឡាំកាំងដោយភាពភ័យខ្លាច។
ក្មេងសម្គម អៀនប្រៀន ញញើតញញើម
រងទុក្ខដោយសារការភ័យខ្លាចហ្នឹង។
វាខ្លាចងងឹត
វាខ្លាចខ្ពស់
វាខ្លាចពីងពាង ពស់...៘
មានអ្នកខ្លាចពីពាង ខ្លាចពស់ឬអត់?
មានពីរបីនាក់ដែរ...
ក្មេងហ្នឹងក៏ខ្លាចទឹក ខ្លាចឆ្លាម...
ខ្លាចពេទ្យ គិលានុបដ្ឋាក ទន្តពេទ្យ
ហើយខ្លាចម្ជុល និងឧបករណ៍ស្រួចៗ។
តែអីដែលក្មេងហ្នឹង
ខ្លាចជាងគេបង្អស់គឺ
មនុស្ស។
ក្មេងសម្គម អៀនប្រៀន ញញើតញញើមហ្នឹង
គឺខ្ញុំ។
ខ្ញុំធ្លាប់ខ្លាចបរាជ័យ និងការបដិសេធ
ឱ្យតម្លៃខ្លួនឯងទាប មិនដល់គេ
ហើយក៏មិនដឹងថាខ្លូនឯង
ស្ថិតក្នុងស្ថានភាពណាដែរ៖
ភាពមិនប្រក្រតីនៃកាខ្លាចសង្គម។
ដោយសារតែភាពភ័យខ្លាចរបស់ខ្ញុំ
ពួកក្មេងទំនើងចេះតែធ្វើបាបខ្ញុំ។
គេសើចចំអកដាក់ខ្ញុំ ជេរខ្ញុំ។
គេមិនឱ្យខ្ញុំលេងជាមួយ
ពួកគេឡើយ។
អ្ហា មានល្បែង១ប្រភេទដែល
គេឱ្យខ្ញុំលេងជាមួយ...
គឺល្បែងបាល់គប់
តែខ្ញុំមិនសូវចេះគេចទេ។
គេខ្ញុំ
ហើយពេលងើបឡើង
ខ្ញុំឃើញបាល់គប់ពណ៌ក្រហមច្រើន
ហោះយ៉ាងលឿនមករកមុខខ្ញុំ
ប៉ាំង ប៉ាំង ប៉ាំង!
ហើយខ្ញុំចាំថា មិនលោះថ្ងៃទេ
ពេលមកពីសាលាវិញ
មុខខ្ញុំឡើងក្រហមជាំ
ត្រចៀកខ្ញុំក៏ហ៊ឹង។
ភ្នែកខ្ញុំឡើងក្ដៅចេញទឹកភ្នែក
ហើយសំឡេងគេនៅក្ដាំងក្នុងត្រចៀកខ្ញុំ។
គេតែពោលថា៖
«ធ្វើបានខ្លួនប្រាណខ្ញុំបាន
តែមិនអាចបញ្ឈឺខ្ញុំនឹងសម្ដីទេ»...
នោះជាសម្ដីកុហក។
សម្ដីមុតជាងកាំបិតទៅទៀត។
សម្ដីអាចចាក់មុតដូចជាដាវអញ្ចឹង។
សម្ដីអាចបង្កឱ្យមានរបួសយ៉ាងជ្រៅ
ដែលគ្មាននរណាអាចមើលឃើញ។
ខ្ញុំភ័យខ្លាច។
ហើយសត្រូវដ៏មហិមារបស់ខ្ញុំគឺសម្ដី។
តាំងពីដើមដល់ឥឡូវ។
តែខ្ញុំក៏មានសុបិនដែរ។
ពេលមកដល់ផ្ទះ
ខ្ញុំមើលរឿងស៊ូភើមែន
ខ្ញុំអានរឿងស៊ូភើមែន
ហើយខ្ញុំធ្លាប់សុបិនចង់ក្លាយជា
អ្នកខ្លាំងដូចស៊ូភើមែន។
ខ្ញុំចង់ទាមទារយុត្តិធម៌និងសេចក្ដីពិត
ខ្ញុំចង់ប្រយុទ្ធប្រឆាំង
នឹងមនុស្សកំណាចៗ។
ខ្ញុំចង់ហោះជុំវិញផែនដីជួយសង្គ្
រោះជីវិតមនុស្សដូចស៊ូភើមែន។
ខ្ញុំក៏មានបំណងធ្វើអ្វី
ដែលមែនទែនដែរ។
ខ្ញុំបានអានសៀវភៅគីណេស
និងសៀវភៅ ជឿឬមិនជឿ របស់រីភ្លី។
មានអ្នកធ្លាប់អានសៀវភៅគីណេស
ឬ សៀវភៅរបស់រីភ្លីទេ?
ខ្ញុំស្រឡាញ់សៀវភៅហ្នឹង។
ខ្ញុំឃើញមនុស្សពិតៗធ្វើអ្វីពិតៗ។
ហើយខ្ញុំក៏ចង់ធ្វើអញ្ចឹងដែរ។
បើក្មេងទំនើងមិនឱ្យខ្ញុំ
លេងកីឡាជាមួយពួកគេ
ខ្ញុំចង់ចេះប្រើវេទមន្តពិតៗ អ្វីពិតៗ
ខ្ញុំចង់ធ្វើអ្វីដែលអស្ចារ្យដែល
ពួកអស់នោះមិនអាចធ្វើបាន។
ខ្ញុំចង់រកឱ្យឃើញនូវគោលដៅនិងដុង។
ខ្ញុំចង់ដឹងថាជីវិតខ្ញុំមានន័យ
ខ្ញុំចង់ធ្វើឱ្យពិភពលោកប្រសើរឡើង
ខ្ញុំចង់បញ្ជាក់ថាគ្មានអ្វី
ដែលយើងមិនអាចធ្វើបានទេ។
ក្នុងរយៈ១០ឆ្នាំ
មុនថ្ងៃខួបកំណើតទី២១របស់ខ្ញុំ
មានព្រឹត្តិការណ៍២កើតឡើងក្នងថ្ងៃតែ១
ដែលបានធ្វើឱ្យជីវិតខ្ញុំផ្លាស់ប្ដូរជារៀងរហូត។
ខ្ញុំកំពុងនៅតាមិលណាឌូ ឥណ្ឌាខាងត្បូង
ខ្ញុំជាបេសកជននៅទីនោះ
ហើយឱវាទទាយកដែលជាមិត្តខ្ញុំសួរ៖
«ដានីញែល ឯងមានស្រូមឬអត់?»។
ខ្ញុំលាន់មាត់៖ «ស្រូម?
ស្រូមហ្នឹងអីគេ?»
គាត់ឆ្លើយ៖ «ស្រូមជាគោលដៅធំៗក្នុងជីវិត។»។
វាជាបន្សំរវាង ក្ដីសុបិននិងគោលដៅ
ឧបមាថាយើងអាច
ធ្វើអីក៏បានតាមចិត្ត
ទៅណាក៏បានតាមចិត្ត
ក្លាយជានរណាក៏បានតាមចិត្ត
តើយើងចង់ធ្វើអី?
តើយើងចង់ទៅណា?
ចង់ក្លាយជានរណា?
ខ្ញុំថា៖ «ខ្ញុំធ្វើមិនបានទេ!
ខ្លាចណាស់! ខ្លាចមាំណាស់!»។
យប់នោះ ខ្ញុំយកកន្ទេលកក់
ឡើងលើដំបូលផ្ទះ
ដេកមើលផ្កាយ
ហើយឃើញប្រចៀវហោះដេញចាប់មូសស៊ី។
ហើយខ្ញុំក៏នឹកឃើញពាក្យស្រូម
និងសុបិននិងគោលដៅ
ហើយនិងក្មេងទំនើងកាន់បាល់គប់។
ពីរបីម៉ោងក្រោយមក ខ្ញុំភ្ញាក់ឡើង។
បេះដូងខ្ញុំលោតញាប់
ជង្គង់ខ្ញុំញ័រ។
ម្ដងនេះមិនមែនមកពីខ្ញុំខ្លាចទេ។
ខ្លួនខ្ញុំទាំងមូលញ័រចម្រប់។
ហើយ៥ថ្ងៃបន្ទាប់ពីនោះ
ដឹងខ្លួនបន្តិច សន្្លប់បន្តិច
នៅលើគ្រែដេកតតាំងនឹងសេចក្ដីស្លាប់។
ខួរក្បាលខ្ញុំឡើងក្ដៅដូចឆេះ
១០៥អង្សាដោយសារគ្រុនចាញ់។
ហើយរាល់ពេលខ្ញុំដឹងខ្លួន
អ្វីដែលខ្ញុំនឹកឃើញគឺស្រូម។
ខ្ញុំគិត៖ «តើខ្ញុំចង់ធ្វើអី
ឱ្យប្រាកដក្នុងជីវិតខ្ញុំ?»។
ទីបំផុត នៅយប់មុនខួបកំណើតខ្ញុំ
ច្បាស់ដូចថ្ងៃ
ខ្ញុំចាប់ផ្ដើមនឹកឃើញ៖
ខ្ញុំនឹកឃ្ញើញថា មូសតូច១
អាណូភីលីស ស្ទីហ្វិនសាយ
មូសតូច១
មានទម្ងន់មិនដល់៥មីក្រូក្រាមផង
តូចជាងគ្រាប់អំបិលទៀត
តើមូសតូចហ្នឹងអាចសម្លាប់
បុរសទម្ងន់១៧០ផោន ៨០គីឡូ
ខ្ញុំនឹកឃើញថានោះជាគ្រីបតូណៃ។
បន្ទាប់មក ខ្ញុំនឹកឃើញថា
ទេៗ មិនមែនមូសទេ
គឺប៉ារ៉ាស៊ីតនៅក្នុង
មូសហ្នឹងទេតើ
ប្លាស្មូឌីយ៉ូម ហ្វាលស៊ីប្រ៉ារ៉ុម
ដែលសម្លាប់មនុស្សជា១លាននាក់/ឆ្នាំ។
ខ្ញុំក៏នឹកឃើញទៀតថា
ទេៗ មានអាតូចជាហ្នឹងទៀត
តែសម្រាប់ខ្ញុំ វាហាក់ដូចជាធំណាស់។
ខ្ញុំនឹកឃើញថា
ភាពភ័យខ្លាចគឺជាគ្រីបតូណៃខ្ញុំ
ដែលជាប៉ារ៉ាស៊ីតខ្ញុំ
ដែលរារាំងនិងធ្វើឱ្យខ្ញុំ
ធ្វើអីមិនកើតក្នុងជីវិតខ្ញុំ។
ដឹងទេ គ្រោះថ្នាក់និងភ័យខ្លាច
ខុសគ្នា។
គ្រោះថ្នាក់មានមែន។
ការភ័យខ្លាចជាជម្រើស។
ហើយខ្ញុំនឹកឃើញថាខ្ញុំមានជម្រើស៖
ខ្ញុំអាចរស់នៅក្នុងភាពភ័យខ្លាច
ហើយស្លាប់ទាំងបរាជ័យនៅយប់នោះ
ឬមួយក៏សម្លាប់ភាពភ័យខ្លាចរបស់ខ្ញុំ
ដើម្បី
ឈោងចាប់សុបិនរបស់ខ្ញុំ
ខ្ញុំគួរតែហ៊ានរស់នៅ។
ដឹងទេ ពេលយើងនៅដេកស្តិលើគ្រែ
ឈឺជិតស្លាប់
ហើយចំពោះមុខសេចក្ដីស្លាប់
យើងកាន់តែចង់រស់។
ខ្ញុំនឹកឃើញថានរណាក៏ស្លាប់ដែរ
តែមិនគ្រប់គ្នារស់ទេ។
សេចក្ដីស្លាប់ធ្វើឱ្យយើងចង់រស់។
ដឹងទេ ពេលយើងរៀនស្លាប់
យើងរៀនរស់។
ហេតុដូច្នេះហើយបានជាខ្ញុំផ្លាស់ប្ដូរ
ជីវិតខ្ញុំនៅយប់នោះ។
ខ្ញុំលែងចង់ស្លាប់
ខ្ញុំក៏អធិដ្ឋានខ្លី១ថា
«ព្រះអម្ចាស់ បើទ្រង់ទុកជីវិត
ទូលបង្គំឱ្យ
ឆ្លងផុតខួបទី២១ ទូលបង្គំនឹងមិនទុក
ឱ្យភាពភ័យខ្លាចគ្រប់គ្រប់ជីវិតទូលបង្គំទៀតទេ។
ទូលបង្គំនឹងសម្លាប់ភាពភ័យខ្លាច
ទូលបង្គំនឹងឈោងចាប់ក្ដីសុបិន
ទូលបង្គំចង់ប្ដូរអាកប្បកិរិយា
ទូលបង្គំចង់ធ្វើកិច្ចអស្ចារ្យក្នុងជីវិត
ទូលបង្គំចង់រកឱ្យឃើញនូវគោលបំណងនិងដុង
ទូលបង្គំដឹងថាគ្មានអ្វីដែល
យើងមិនអាចធ្វើបានទេ»។
ខ្ញុំមិនបាច់ប្រាប់ថាខ្ញុំឆ្លងផុត
យប់នោះឬអត់ទេ គិតខ្លួនឯងទៅ។
(សំណើច)
នៅយប់នោះ ខ្ញុំបានសរសេរស្រូម
ចំនួន១០ដំបូងរបស់ខ្ញុំ៖
ខ្ញុំសម្រេចថាខ្ញុំចង់ទៅលេងទ្វីប
ធំៗ
ទៅលេងកន្លែងអច្ឆរិយៈទាំង៧លើលោក
រៀនភាសាបួនដប់
រស់នៅលើកោះដាច់ស្រយាល១
រស់នៅក្នុងកប៉ាល់លើផ្ទៃសមុទ្រ
រស់នៅជាមួយកុលសម្ពន្ធឥណ្ឌា១
ក្នុងព្រៃអាម៉ាហ្សូន
ឡើងឱ្យដល់កំពូលភ្នំខ្ពស់បំផុត
ក្នុងប្រទេសស្វ៊ីស
ខ្ញុំចង់ទៅមើលថ្ងៃលិចនៅភ្នំអេវីរេស
ចង់ធ្វើអាជីវកម្មផ្នែកតន្រ្តី
នៅណាស្វៀល
ខ្ញុំចង់សម្ដែងជាមួយក្រុមសៀក
ហើយខ្ញុំចង់លោតឆត្រយោងពីលើយន្តហោះ។
ជាង២០ឆ្នាំក្រោយមក ខ្ញុំបានសម្រេច
ស្រូមនោះស្ទើរតែទាំងអស់។
រាល់ពេលខ្ញុំបានសម្រេច
ស្រូមអស់ពីបញ្ជី
ខ្ញុំនឹងថែម៥ទៅ១០ទៀតទៅក្នុងបញ្ជី
ហើយបញ្ជីហ្នឹងធំទៅៗ។
៧ឆ្នាំក្រោយមក ខ្ញុំបានរស់នៅលើកោះ
តូច១នៅបាហាម៉ាស់
អស់រយៈពេល៧ឆ្នាំ
ក្នុងខ្ទមស្លឹក
ចាក់ឆ្លាម និងត្រីស៊ី
តែឯងគត់នៅលើកោះហ្នឹង
ស្លៀកស្បែកតោ
និង រៀនហែលទឺកជាមួយត្រីឆ្លាម។
ក្រោយមក ខ្ញុំដូរទៅនៅមិចស៊ីកូ
ហើយក៏ដូរទៅនៅទន្លេអាម៉ាហ្សូន
នៅអេក្វាឌ័រ
ពូចូ ប៉ុងហ្គោ អេក្វាឌ័រ
រស់នៅជាមួយកុលសម្ពន្ធ១នៅទីនោះ
ហើយយូរៗទៅ ខ្ញុំក៏មានទំនុកចិត្ត
លើខ្លួនឯងតាមរយៈស្រូមខ្ញុំ។
ខ្ញុំដូរមកធ្វើអាជីវកម្មតន្ត្រី
នៅណាសវីល និង ស្វ៊ីស
ដូរទៅនៅស្តុកហូម
ធ្វើការងារខាងតន្ត្រីនៅទីនោះ
ដែលជាកន្លែងខ្ញុំបានឡើងដល់កំពូល
ភ្នំកេបនេកៃស៍ ខ្ពស់ជាងតំបន់អាកទិក។
ខ្ញុំរៀនធ្វើជាមនុស្សត្លុក
និង ត្រែះ
និង ដើរតជើងឈើ
ជិះកង់មានតែកង់១
ស៊ីភ្លើង ស៊ីកញ្ចក់
ក្នុងឆ្នាំ១៩៩៧ ខ្ញុំឮថាមានអ្នក
លេបដាវមិនដល់ម៉ាឡូទេ
ហើយក៏ថា៖ «ខ្ញុំធ្វើវាឱ្យបាន!»
ខ្ញុំធ្លាប់ជួបអ្នកលេបដាវ
ហើយក៏សុំរៀនសូត្រពីគេ។
គេថា៖ «បាទ ខ្ញុំនឹងឱ្យគន្លឹះ២៖»
ទី១ វាគ្រោះថ្នាក់ណាស់
មានអ្នកខ្លះស្លាប់ក៏មាន
ទី២
កុំចង់សាកអី!»
(សំណើច)
ដូច្នេះខ្ញុំក៏ថែមវាក្នុងបញ្ជីស្រូម។
ខ្ញុំអនុវត្ត១០ទៅ១២
ក្នុង១ថ្ងៃ រាល់ថ្ងៃ
៤ឆ្នាំ។
បើគន់គូមើលទៅ...
៤x៣៦៥(x១២)
ការសាកហើយបរាជ័យរបស់ខ្ញុំ
ប្រហែល១៣ ០០០
មុនពេលខ្ញុំធ្វើបាន
នៅឆ្នាំ២០០១។
ពេលនោះខ្ញុំបានថែមស្រូមថ្មី១
ដើម្បីក្លាយជាអ្នកឯកទេសលេបដាវ
ឈានមុខលើពិភពលោក។
ខ្ញុំដើររកសៀវភៅ ទស្សនាវដ្ដី
អត្ថបទកាសែត របាយការណ៍ពេទ្យ
ខ្ញុំបានសិក្សាពីរូបសាស្ត្រ
សរីរវិទ្យា។
ខ្ញុំបានសួរពេទ្យ និង គិលានុបដ្ឋាកយិកា
ហើយក៏ទាក់ទងអ្នកលេបដាវ
ឱ្យចូលសមាគមអ្នកលេបដាវអន្តរជាតិ
ហើយក៏ស្រាវជ្រាវផ្នែក
វេជ្ជសាស្ត្រ២ឆ្នាំ
ស្ដីពីការលេបដាវនិងគុណវិបត្តិរបស់វា
ដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រ
វេជ្ជសាស្ត្រអង់គ្លេស។
(សំណើច)
អរគុណ។
(ទះដៃ)
ខ្ញុំបានដឹងពីរឿងគួរឱ្យចាប់អារម្មណ៍
ខ្លះៗពីការលេបដាវ។
រឿងខ្លះខ្ញុំភ្នាល់ថាអ្នកមិនបានគិត
ដល់ទេ តែនឹងភ្លឺភ្នែកហើយយប់នេះ។
ពេលទៅដល់ផ្ទះវិញ ពេលយកកាំបិត
ឬ ដាវមកហាន់សាច់ប៉ីស្តឹក
អ្នកនឹងដឹងច្បាស់ហើយ...
ការលេបដាវចាប់ផ្ដើមដំបូងក្នុង
ប្រទេសឥណ្ឌា
និយាយទៅ ខ្ញុំឃើញគេលេបដាវ
ដំបូង ពេលនោះខ្ញុំមានអាយុ២០
ប្រហែល៤០០០ឆ្នាំមុន
ប្រហែលឆ្នាំ២០០០មុនគ.ស.។
១៥០ឆ្នាំមុន គេប្រើវិធីលេបដាវក្នុងផ្នែក
វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ
ដើម្បីអភិវឌ្ឍអង់ដូស្កូបនៅឆ្នាំ១៨៦៨
ដោយវេជ្ជបណ្ឌិត អាដូលហ្វ៍ គូស្សមៅល៍
នៅហ្វ្រៃបឺហ្គ អាឡឺម៉ង់។
នៅ១៩០៦ អេឡិចត្រូខាឌីអូក្រាមនៅវេលស៍
ដើម្បីសិក្សាពីការលេប និងរំលាយអាហារ
មិនប្រក្រតី
ប្រូនកូស្កូប ជាដើម។
តែជាង១៥០ឆ្នាំមុន
យើងក៏ដឹងដែរថាមានរបួសរាប់រយ
និងការស្លាប់រាប់សិប...
នេះជាអង់ដូស្កូបដែលបង្កើតដោយ
វេជ្ជបណ្ឌិត អាដូលហ្វ៍ គូស្សមៅល៍។
តែយើងក៏រកឃើញដែរថា១៥០ឆ្នាំកន្លងមក
មានមនុស្ស២៩នាក់បានស្លាប់
រួមទាំងអ្នកលេបដាវម្នាក់នេះនៅឡុងដ៍
ដាវហ្នឹងកាត់ចំបេះដូងគាត់។
យើងក៏រកឃើញទៀតថា មានអ្នកលេបដាវ
៣ទៅ៨នាក់រងរបួសរាល់ឆ្នាំ។
ខ្ញុំដឹងរឿងនេះព្រោះគេតេមកខ្ញុំ។
គេតេមកខ្ញុំ២ដងហើយ
២មកពីស៊ុយអែត និង១មកពីអូរលែនដូ
កាលពីប៉ុន្មានអាទិត្យមុន
អ្នកលេបដាវដែលរបួសសម្រាកនៅពេទ្យ។
អញ្ចឹង វាគ្រោះថ្នាក់មែនទែន។
១ទៀតដែលខ្ញុំរៀនបានគឺ
ការលេបដាវត្រូវការពេល
ពី២ទៅ១០ឆ្នាំដើម្បី
ហាត់រៀន
សម្រាប់មនុស្សភាគច្រើន។
តែការរកឃើញដ៏គួរឱ្យចាប់អារម្មណ៍
បំផុតដែល
ខ្ញុំរៀនបានគឺអ្នកលេបដាវ
រៀនធ្វើអ្វីដែលមិនអាចទៅរួច។
ហើយខ្ញុំនឹងប្រាប់ការណ៍សម្ងាត់១៖
កុំផ្ដោតលើ៩៩,៩%ដែលថា
វាមិនអាចទៅរួច។
ត្រូវផ្ដោតលើ០,១%ដែលថាវាអាចទៅរួច
ហើយរកវិធីធ្វើវាឱ្យទាល់តែបាន។
ឥឡូវខ្ញុំសូមនាំទៅក្នុងដំណើរនៃ
គំនិតរបស់អ្នកលេបដាវ។
ដើម្បីអាចលេបដាវ១បាន
គេត្រូវការសមាធិតាំងចិត្តខ្ពស់
យកចិត្តទុកដាក់មែនទែន
ប៉ាន់ស្មានឱ្យត្រូវឥតខ្ចោះដើម្បី
អាចញែកសរីរាង្គហើយ
យកឈ្នះរេផ្លិចនៃរាង្គកាយ
តាមរយៈការជម្រុញខួរក្បាល
តាមរយៈសាច់ដុំចងចាំដដែល
ដោយមានចេតនាអនុវត្ត
ជាង១០ ០០០ដង។
ឥឡូវខ្ញុំសូមនាំទៅក្នុងខ្លួន
របស់អ្នកលេបដាវ។
ដើម្បីលេបដាវ១បាន
ខ្ញុំត្រូវរុញដាវរំលងអណ្ដាត
សង្កត់លើកន្លើតត្រង់
ដើមបំពង់ក
ចូលទៅហើយបត់៩០ដឺក្រេ
ចុះទៅបំពង់អាហារ
កាត់តាមចន្លោះបំពង់ក
សាច់ដុំខ្ជឹបបំពង់អាហារខាងលើ
ជ្រៀតសាច់ដុំបំពង់អាហារ
រុញផ្លែដាវចូលទៅក្នុងប្រអប់ទ្រូង
ចន្លោះសួត។
ដល់ត្រឹមនេះ
ខ្ញុំត្រូវរំកិលបេះដូងមកខាង
បើមើលឱ្យដិតដល់
យើងឃើញបេះដូងលោតនៅកៀកនឹងដាវ
ព្រោះដាវនៅជាប់ហ្នឹងហ្មង
ជ្រៀសគ្នាតែ១ភាគ៨អ៊ីញ
នៃភ្នាសបំពង់អាហារ
នោះមិនអាចបន្លំបានទេ។
បន្ទាប់មកខ្ញុំត្រូវ
រុញកាត់ឆ្អឹងទ្រូង
កាត់តាមបំពង់អាហារខាងក្រោម
ចុះដល់ក្រពះ
សង្កត់រេផ្លិចកំអួតក្នុងក្រពះ
ចុះក្រោមរហូតដល់ពោះវៀនតូច
ងាយមែនទែន។
(សំណើច)
បើខ្ញុំរុញចុះទៅទៀត
វានឹងចុះដល់បំពង់ដៃស្បូន។
(ហូឡង់) ហ្វាឡូពៀនធ្យូប!
ប្រុសៗ ចាំសួរប្រពន្ធទៅ
ថាចុងក្រោយហ្នឹងអីគេ...
គេសួរខ្ញុំថា៖
«ទាល់តែក្លាហានណាស់
ទើបហ៊ានប្រថុយជីវិត
រំកិលបេះដូងដើម្បី
លេបដាវបាន...»។
ទេ។ ភាពក្លាហានរបស់
ក្មេងសម្គម អៀនប្រៀន ញញើតញញើម
ដែលហ៊ានប្រថុយគ្រោះថ្នាក់និងការបដិសេធ
ចេញមកលាតត្រដាងការពិត
មិនក្លាចបាក់មុខ
មកឈនៅមុខមហាជន
ដែលមិនធ្លាប់ស្គាល់គ្នាសោះ
ដើម្បីប្រាប់ប្រវត្តិភ័យខ្លាច
និងក្ដីសុបិនរបស់គាត់
ហ៊ានសារភាពដោយត្រង់ៗ
និងដោយប្រយោល។
ឃើញទេ - អរគុណ
(ស្នូរទះដៃ)
ឃើញទេ អ្វីដែលអស្ចារ្យយ៉ាងពិតប្រាកដ
គឺខ្ញុំតែងតែចង់ធ្វើអ្វី
អស្ចារ្យក្នុងជីវិត
ឥឡូវធ្វើបានហើយ។
តែការអស្ចារ្យនោះមិនមែន
សំដៅលើការលេបដាវ
២១ដើមក្នុងពេលតែ១ទេ
ក៏មិនមែនចុះទឹកជម្រៅ២០ហ្វ៊ីត
មានឆ្លាមនិងបបែល៨៨
ក្នុងកម្មវិធីរីព្លី ជឿឬមិនជឿ ទេ
ក៏មិនមែនដុតដល់កម្ដៅ១៥០០ដឺក្រេ
សម្រាប់កម្មវិធីស៊ូភើមែន ស្ទែនលី
ជាផ្នែក១នៃ «មនុស្សដែក»
ហើយអាហ្នឹងក្ដៅយកតែមែនទែន!
ក៏មិនមែនអូសឡានដោយប្រើដាវឱ្យរីព្លី
ឬ គីណេស
ក៏មិនមែនចូលដល់វគ្គផ្ដាច់ព្រ័ត្រ
ក្នុងកម្មវិធីប្រកួតដុងអាមេរិក
ក៏មិនមែន ឈ្នះរង្វាន់ណូបែល
ឆ្នាំ២០០៧ផ្នែកឱសថ។
មិនមែនរឿងទាំងអស់នេះទេ
ដែលពិតជាអស្ចារ្យនោះ។
នោះជាការគិតរបស់គេទេ។
ទេ ទេ ទេ។ មិនមែនទេ។
ការអស្ចារ្យនោះគឺ
ព្រោះអាចធ្វើឱ្យក្មេងសម្គម
អៀនប្រៀន ញញើតញញើមម្នាក់នោះ
ដែលខ្លាចខ្ពស់
ដែលខ្លាចទឹក ខ្លាចឆ្លាម
ខ្លាចពេទ្យនិងគិលានុបដ្ឋាក
ខ្លាចម្ជុលនិងរបស់ស្រួចៗ
ខ្លាចនិយាយជាមួយមនុស្ស
ហើយឥឡូវព្រះឱ្យខ្ញុំហោះ
ជុំវិញពិភពលោក
កម្ពស់៣០ ០០០ហ្វ៊ីត
លេបរបស់មុតស្រួច
ក្នុងអាងទឹកមានឆ្លាម
ហ៊ាននិយាយជាមួយពេទ្យហ្ម
និយាយជាមួយមនុស្សនៅលើពិភពលោក។
នោះហើយជាការអស្ចារ្យសម្រាប់ខ្ញុំ។
ខ្ញុំតែងតែចង់ធ្វើអ្វីដែលមិនអាចទៅរួច -
អរគុណ។
(ស្នូរទះដៃ)
អរគុណ។
(ស្នូរទះដៃ)
ខ្ញុំចេះតែចង់ធ្វើអ្វីដែលមិនអាច
ទៅរួច ហើយបានមែន។
ខ្ញុំចង់ធ្វើអ្វីដែលអស្ចារ្យ
ផ្លាស់ប្ដូរពិភពលោកក្នុងជីវិតខ្ញុំ
ខ្ញុំធ្វើបានមែន។
ខ្ញុំតែងតែចង់ហោះជុំវិញពិភពលោក
ធ្វើដូចស៊ូភើមែន
សង្គ្រោះជីវិត
ហើយធ្វើបានមែន។
តើអ្នកដឹងទេ?
នៅមានផ្នែកតូច១នៃក្ដីសុបិន
ធំរបស់ក្មេងនោះ
ក្នុងក្រឳបេះដូង។
(សំណើច)(ស្នូរទះដៃ)
ដឹងទេ ខ្ញុំតែងតែស្វែងរកគោលបំណង
និងដុងរបស់ខ្ញុំ
ឥឡូវរកឃើញហើយ។
សាកទាយមើល៍?
មិនមែនដាវហ្នឹងទេ
គិតខុសហើយ ខ្ញុំមិនប្រើភាពខ្លាំងទេ។
គឺជាភាពខ្សោយរបស់ខ្ញុំ សម្ដីខ្ញុំ។
គោលបំណង និង ដុងខ្ញុំ
គឺដើម្បីផ្លាស់ប្ដូរពិភពលោក
ដោយជំនះភាពភ័យខ្លាច
ដាវ១ម្ដងៗ ពាក្យ១ម៉ាត់ម្ដងៗ
កាំបិត១ម្ដងៗ ជីវិត១ម្ដងៗដើម្បី
ជម្រុញទឹកចិត្តមនុស្សឱ្យមានវីរភាព
និងធ្វើអ្វីដែលមិនអាចទៅរួចក្នុងជីវិត។
គោលបំណងខ្ញុំគឺដើម្បីជួយគេឱ្យរកឃើញរបស់គេ?
តើរបស់អ្នកជាអ្វី?
គោលបំណងអ្នកជាអ្វី?
តើនៅលើផែនដីនេះដើម្បីធ្វើអ្វី?
ខ្ញុំជឿថាយើងរាល់គ្នាអាចក្លាយជាវីរបុរសបាន។
តើវីរពលអ្នកជាអ្វី?
ក្នុងចំណោមមនុស្សជាង៧ពាន់លាននាក់
មានមនុស្សបួនដប់អ្នកប៉ុណ្ណោះដែលជា
អ្នកលេបដាវ
នៅមានជីវិតលើលោកសព្វថ្ងៃ
តែមានតែអ្នកតែ១គត់។
គ្មាននរណាដូងអ្នកទេ។
រឿងរបស់អ្នកជាអ្វី?
តើអ្វីធ្វើឱ្យអ្នកខុសពីគេ?
និទានរឿងអ្នកទៅ
ទោះបើអ្នកមានសំឡេងញ័រ ឆ្មារក៏ដោយ។
តើស្រូមរបស់អ្នកជាអ្វី?
បើអ្នកអាចធ្វើអ្វីក៏បាន
ក្លាយជានរណាក៏បាន ទៅណាក៏បាន -
តើអ្នកនឹងធ្វើអ្វី?
តើអ្នកនឹងទៅណា?
តើអ្នកនឹងធ្វើអ្វី?
តើអ្នកចង់ធ្វើអ្វីក្នុងជីវិតរបស់អ្នក?
តើសុបិនធំរបស់អ្នកជាអ្វី?
កាលពីក្មេង តើសុបិនធំៗរបស់អ្នកជាអ្វី?
នឹកមើល៍។
ខ្ញុំភ្នាល់ថាមិនអញ្ចឹងទេ មែនទេ?
តើសុបិនដ៏ធំបំផុតរបស់អ្នក
ដែលអ្នកធ្លាប់គិតថាវាចម្លែក
និងមិនច្បាស់លាស់នោះជាអ្វី?
ខ្ញុំភ្នាល់ថានេះធ្វើឱ្យសុបិនហាក់ដូចជា
មិនចម្លែកទេ មែនទេ?
តើដាវរបស់អ្នកជាអ្វី?
នរណាម្នាក់ក៏មានដាវ១ដែរ
ដាវមុខ២នៃភាពភ័យក្លាចនិងសុបិន។
លេបដាវហ្នឹងទៅ ទោះបីវាជាស្អីក៏ដោយចុះ។
លោក លោកស្រី សូមដេញតាមសុបិនរបស់លោកអ្នក។
អ្នកចង់ក្លាយជាអ្វីក៏ដោយ
ក៏វាមិនទាន់ហួសពេលដែរ។
ចំពោះក្មេងទំនើងមានបាល់គប់ទាំងនោះ
គេជាអ្នកដែលគិតថា
ខ្ញុំនឹងមិនអាចធ្វើអ្វីដែលមិនអាចទៅរួចបានទេ
ខ្ញុំមានពាក្យ១ម៉ាត់ប្រាប់ពួកគេ៖
សូមអរគុណ។
ព្រោះ បើគ្មានមនុស្សអាក្រក់
វីរបុរសក៏គ្មានដែរ។
ខ្ញុំចង់បញ្ជាក់ថាអ្វីដែលមិនអាចទៅរួច
មិនមែនមិនអាចទៅរួចទេ។
វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់
វាអាចធ្វើឱ្យខ្ញុំស្លាប់បាន។
ខ្ញុំសង្ឃឹមថាអ្នកនឹងចូលចិត្ត។
(សំណើច)
ខ្ញុំចង់ឱ្យអ្នកជួយខ្ញុំបន្តិច។
ទស្សនិកជន៖ ពីរ បី។
ដាន មេយើរ៖ ទេៗៗ។ សូមជួយរាប់ខ្ញុំ
ទាំងអស់គ្នា អូខេ?
(សំណើច)
បើចេះរាប់? អូខេ?
រាប់ជាមួយខ្ញុំ ហើយ?
១
២
៣
ទេ ទើបតែបាន២ទេ តែយល់ហើយមែនទេ។
ទស្សនិកជន៖ ១
២
៣
(ការដង្ហក់)
(ស្នូរទះដៃ)
ដាន មេយើរ៖ បា៎!
(ស្នូរទះដៃ)(អបអរសាទរ)
អរគុណច្រើនណាស់។
អរគុណ អរគុណ អរគុណ។
អរគុណអស់ពីដួងចិត្ត។
តាមពិត អរគុណអស់ពីក្រពះខ្ញុំ។
ដូចប្រាប់ហើយថាខ្ញុំមកធ្វើអ្វីដែល
មិនអាចទៅរួច ឥឡូវខ្ញុំបានធ្វើហើយ។
តែនេះមិនមែនអ្វីដែលមិនអាចទៅរួចទេ
ខ្ញុំធ្វើវាបានរាល់ថ្ងៃ។
ការដែលមិនអាចទៅរួចគឺក្មេងសម្គម អៀនប្រៀន
ញញើតញញើមប្រឈមមុខនឹងភាពភ័យខ្លាច
មកឈរទីនេះ ឆាកTEDx
និងផ្លាស់ប្ដូរពិភពលោក
១ម៉ាត់ម្ដងៗ
ដាវ១ម្ដងៗ ជីវិត១ម្ដងៗ។
បើខ្ញុំបានផ្លាស់ប្ដូរការគិតរបស់អ្នក
បើខ្ញុំបានធ្វើឱ្យអ្នកជឿថា
អ្វីក៏អាចទៅរួចដែរ
បើខ្ញុំបានធ្វើឱ្យអ្នកដឹងថាអ្នកអាច
ធ្វើអ្វីដែលមិនអាចទៅរួចបានក្នងជីវិត
បានន័យថាខ្ញុំសម្រេចកិច្ចការខ្ញុំហើយ
ហើយអ្នកទើបតែចាប់ផ្ដើមទេ។
សុបិនតទៀត។ មានជំនឿចិត្តតទៀត។
អរគុណដែលបានជឿជាក់លើខ្ញុំ
អរគុណដែលជាចំណែកនៃសុបិនរបស់ខ្ញុំ។
ហើយនេះជាអំណោយខ្ញុំឱ្យអ្នក៖
អ្វីដែលមិនអាចទៅរួចមិនមែន...
ទស្សនិកជន៖ មិនអាចធ្វើបានទេ។
ដំណើរដ៏វែងឆ្ងាយជាផ្នែកនៃអំណោយ។
(ស្នូរទះដៃ)
អរគុណ។
(ស្នូរទះដៃ)
(អបអរសាទរ)
ពិធីករ៖ អរគុណ ដាន មេយើរ អស្ចារ្យមែន!