ខ្ញុំឈ្មោះ Lydia Winters ជា brand director នៅ
Majong យើងបង្កើតហ្គេមមួយឈ្មោះថា Minecraft។
អ្វីដែលខ្ញុំចូលចិត្តនៅក្នុង Minecraft គឺ
ការរករក។ ខ្ញុំចូលចិត្តផ្សេងព្រេងក្នុងល្អាង ហើយ
រុករកទីនោះ។ ខ្ញុំផ្ទាល់មិនមែនជាអ្នកសរសេរប្រូក្រាមទេ
តែខ្ញុំពិតជារំភើបពេលចូលរៀនមេរៀននៅក្នុង
Minecraft ហើយក៏បានរៀនអំពី
ការសរសេរកូដផងដែរ។
កម្រិតចុងក្រោយត្រូវការប្លក់ moveForward(); blocks ច្រើន។
វានឹងរឹតតែស្រួល បើអាចឲ្យកុំព្យូទ័រធ្វើតាមបញ្ជាដើរទៅមុខ
៤ ឬ៥ដង។ តែជាសំណាងល្អ កុំព្យូទ័រអាចធ្វើការ
តាមបញ្ជាច្រំដែលបានយ៉ាងល្អ
ជាមួយនឹង repeat loops។ ពេលបង្កើត Minecraft
យើងប្រើ repeat loops ដើម្បីដាក់ធាតុផ្សំសំខាន់
ទាំងអស់ ក្នុងការបង្កើតពិភពថ្មីមួយ។ វា គឺជា
ប្លក់រាប់ពាន់។ យើងក៏ប្រើប្រាស់ loops សម្រាប់
សកម្មភាពផ្សេងទៀត ដូចជា ធ្វើឲ្យជើង Alex
ឈានទៅមុខទៅក្រោយ ពេលដែលនាងដើរ។
Repeat loops ជាផ្នែកដ៏មានឥទ្ធិពល
ក្នុងការសរសេរប្រូក្រាម។
មេឃជិតយប់ហើយ អញ្ចឹងយើងត្រូវសង់ផ្ទះ ដើម្បីសុវត្ថិភាព
នៅក្នុងកម្រិតបន្ទាប់នេះ។ យើងត្រូវប្រើប្លក់ច្រំដែល ដើម្បី
ឲ្យងាយស្រួល។ ដើម្បីសង់ជញ្ជាំងផ្ទះ យើងអាចប្រាប់
Alex ឲ្យដើរទៅមុខ ហើយធ្វើ plank ៤ដង
ឬ ក៏ឲ្យនាងដើរទៅមុខ ហើយធ្វើ plank ១ដង
រួចចុចបញ្ជា ហើយសឹមប្រើប្លក់ច្រំដែល
ដើម្បីឲ្យនាងធ្វើសកម្មភាពនោះច្រើនដង។
ឥឡូវ យើងនឹងចុចប្លក់ច្រំដែល ហើយប្រាប់នាងនូវ
ចំនួនដងដែលយើងចង់ឲ្យនាងធ្វើ
សកម្មភាព។ តោះ! ចាប់ផ្តើមសង់ផ្ទះ ឲ្យបានមុន
ពេលយប់ចូលមកដល់! រីករាយជាមួយគ្នា...