Return to Video

ក្បួន១០យ៉ាង ដើម្បីអោយកិច្ចសន្ទនាកាន់តែប្រសើរ

  • 0:13 - 0:15
    តោះ សូមលើកដៃប្រសិនបើ
  • 0:15 - 0:17
    អ្នកធ្លាប់ បញ្ចប់ទំនាក់ទំនងជាមិត្តភ័ក្ក្រនិងនរណាម្នាក់លើហ្វេសប៊ុក
  • 0:17 - 0:21
    ដោយសារគាត់បញ្ចេញមតិមិនសមរម្យខាងនយោបាយឬសាសនា
  • 0:21 - 0:24
    អំពីការចិញ្ចឹមបីបាច់កុមារ ឬអំពីរបបអាហារ?
  • 0:24 - 0:26
    (សំណើច)
  • 0:26 - 0:28
    ហើយមានប៉ុន្មាននាក់នៅទីនេះធ្លាប់គេចមុខអ្នកស្គាល់យ៉ាងហោចម្នាក់
  • 0:28 - 0:31
    ដោយសារមិនចង់និយាយរកពួកគេ?
  • 0:32 - 0:33
    (សំណើច)
  • 0:33 - 0:35
    អ្នកដឹងទេ៖ កាលពីមុន ដើម្បីជៀសវាងការតំឡើងសរសៃកដាក់គ្នា
  • 0:35 - 0:38
    យើងគ្រាន់តែធ្វើតាមដំបូន្មានលោកសាស្ត្រាចារ្យ Henry Higgins នៅក្នុងភាពយន្តរឿង "My Fair Lady" ជាការស្រេច
  • 0:38 - 0:41
    ពោលគឺ និយាយតែពីឧតុនិយម និងសុខភាព
  • 0:41 - 0:45
    ប៉ុន្តែបច្ចុប្បន្ន សូម្បីប្រធានបទទាក់ទងនិងបញ្ហាបំរែបំរួលអាកាសធាតុ និង ចរន្តប្រឆាំងការចាក់ថ្នាំបង្ការ
  • 0:45 - 0:46
    (សំណើច)
  • 0:46 - 0:48
    ក៏ជាប្រធានបទដ៏រសើបដែរ
  • 0:48 - 0:51
    ដូច្នេះពិភពលោករបស់យើងបច្ចុប្បន្ន
  • 0:51 - 0:53
    គឺពិភពលោកដែលកិច្ចសន្ទនានីមួយៗ
  • 0:53 - 0:55
    អាចបង្កជាជម្លោះគ្រប់ពេល
  • 0:55 - 0:58
    ដែលសូម្បីតែអ្នកនយោបាយរបស់យើងមួយចំនួនក៏មើលមុខគ្នាមិនចំដោយសារតែបែបនេះ
  • 0:58 - 1:00
    ឬសូម្បីតែបញ្ហាតូចមួយ
  • 1:00 - 1:05
    ក៏អាចបង្កជំលោះរវាងក្រុមអ្នកគាំទ្រនិងក្រុមប្រឆាំងដែរ។ ពិតជាមិនធម្មតាទេ!
  • 1:05 - 1:08
    មជ្ឈមណ្ឌល Pew Research បានសិក្សាស្រាវជ្រាវលើមនុស្សធំពេញវ័យជាតិអាមេរិកកាំងមួយមុឺននាក់
  • 1:08 - 1:11
    រកឃើញថាបច្ចុប្បន្ននេះយើងច្រើន ប្រកាន់គោលជំហរផ្ទុយគ្នា
  • 1:11 - 1:12
    និងប្រកាន់បក្សពួក
  • 1:12 - 1:15
    ជាងកាលពីមុន
  • 1:15 - 1:17
    យើងទំនងជាលែងសូវយោគយល់គ្នា
  • 1:17 - 1:19
    មានន័យថាមិនចេះស្តាប់គ្នាទៅវិញទៅមក
  • 1:19 - 1:21
    ហើយយើងធ្វើការសំរេចចិត្តជ្រើសរើសលំនៅដ្ឋាន
  • 1:21 - 1:24
    រើសគូរស្រករ និងសេពគប់មិត្តភ័ក្ក្រ
  • 1:24 - 1:26
    ផ្អែកលើបុរេវិនិច្ឆ័យរបស់ខ្លួន
  • 1:26 - 1:29
    វាមានន័យថាយើងមិនស្ដាប់យោបល់គ្នាទៅវិញទៅមកទេ
  • 1:29 - 1:33
    ការសន្ទនាត្រូវការសមតុល្យរវាងការនិយាយនិងការស្តាប់
  • 1:33 - 1:35
    ប៉ុន្តែ យើងបានបាត់បង់វាមិនដឹងតាំងពីពេលណាទេ
  • 1:35 - 1:37
    ហើយបច្ចុប្បន្ននេះបច្ចេកវិទ្យាជាហេតុមួយបណ្តាលអោយមានការបាត់បង់នោះ
  • 1:37 - 1:39
    ទូរស័ព្ទទំនើបៗដែលអ្នកទាំងអស់គ្នាមាននៅនឹងដៃ
  • 1:39 - 1:42
    ឬនៅក្បែរខ្លួនជាឧទាហរណ៍ស្រាប់
  • 1:42 - 1:43
    យោងតាមការស្រាវជ្រាវ Pew Research
  • 1:43 - 1:48
    មានប្រហែលមួយភាគបីនៃក្មេងជំទង់ ជាតិអាមេរិកកាំងបានផ្ញើរសារច្រើនជាង១០០សារក្នុងមួយថ្ងៃ
  • 1:48 - 1:53
    ហើយភាគច្រើនសឹងតែទាំងអស់ទំនងជាផ្ញើសារ
  • 1:53 - 1:56
    ច្រើនជាងនិយាយដោយផ្ទាល់ទៅកាន់មិត្តភ័ក្ក្ររបស់ខ្លួន
  • 1:56 - 1:58
    លើទំព័រសារពត៌មានអាត្លង់ទិច (The Atalantic)​មានអត្ថបទល្អមួយ
  • 1:58 - 2:00
    ដែលនិពន្ធដោយគ្រូវិទ្យាល័យម្នាក់ឈ្មោះ Paul Barnwell
  • 2:00 - 2:02
    គាត់ដាក់កិច្ចការសាលាមួយអោយសិស្សរបស់គាត់ធ្វើស្តីពីការទំនាក់ទំនង
  • 2:02 - 2:06
    គាត់ចង់បង្រៀនពួកគេអោយចេះបរិយាយពីប្រធានបទសំខាន់របស់ខ្លួនដោយមិនចាំបាច់មើលព្រុយយ៉ុង
  • 2:06 - 2:09
    ហើយគាត់និយាយដូច្នេះ៖ ខ្ញុំទើបដឹងថា...
  • 2:09 - 2:12
    (សំណើច)
  • 2:12 - 2:16
    ទើបដឹងថា ជំនាញសន្ទនាគឺជាជំនាញមួយ
  • 2:16 - 2:20
    ដែលយើងមើលរំលងនិងខកខានមិនបានបង្រៀនកូនសិស្សរបស់យើង
  • 2:20 - 2:24
    សិស្សចំណាយពេលច្រើនម៉ោងក្នុងមួយថ្ងៃប្រាស្រ័យទាក់ទងប្តូរយោបល់គ្នា តាមរយៈឧបករណ៍ទំនាក់ទំនង
  • 2:24 - 2:26
    ប៉ុន្តែស្ទើរតែគ្មានឧិកាស
  • 2:26 - 2:28
    ពង្រីកជំនាញខាងទំនាក់ទំនងរបស់ពួកគេ
  • 2:28 - 2:32
    វាប្រហែលជាគួរអោយអស់សំណើចមែន ប៉ុន្តែពួកយើងត្រូវតែសួរខ្លួនឯងថា
  • 2:32 - 2:34
    តើមានជំនាញណានៅសតវត្សទី២១ នេះ
  • 2:34 - 2:39
    ដែលសំខាន់ជាងជំនាញទំនាក់ទំនងប្រកបដោយហេតុផលនិងពោរពេញដោយភាពជឿជាក់?
  • 2:39 - 2:42
    បច្ចុប្បន្នមុខរបរខ្ញុំជាអ្នកសម្ភាសន៍ ខ្ញុំជួបមនុស្សជាច្រើន៖
  • 2:42 - 2:44
    ម្ចាស់ពានរង្វាន់ណូបែល អ្នកបើកឡានដឹកទំនិញ
  • 2:44 - 2:46
    មហាសេដ្ឋី គ្រូមត្តេយ្យ
  • 2:46 - 2:49
    ប្រមុខរដ្ឋ ជាងជុសជុលប្រព័ន្ធទឹក
  • 2:49 - 2:52
    ខ្ញុំនិយាយជាមួយមនុស្សគ្រប់គ្នារួមទាំងអ្នកខ្ញុំចូលចិត្ត និងអ្នកខ្ញុំមិនចូលចិត្ត
  • 2:52 - 2:56
    អ្នកខ្ញុំមិនយល់ស្របនឹងទស្សនៈរបស់ពួកគាត់សោះក៏មាន
  • 2:56 - 2:59
    តែខ្ញុំនៅតែមានកិច្ចសន្ទនាដ៏ល្អជាមួយពួកគាត់
  • 2:59 - 3:03
    ដូចច្នេះខ្ញុំចង់ចំណាយពេល ១០នាទីនេះដើម្បី បង្រៀនអ្នកទាំងអស់គ្នាពីរបៀបនិយាយ
  • 3:03 - 3:04
    និងរបៀបស្ដាប់
  • 3:04 - 3:07
    អ្នកទាំងអស់គ្នាភាគច្រើនបានលឺការណែនាំជាច្រើនអំពីការសន្ទនា
  • 3:07 - 3:10
    ដូចជាសូមមើលភ្នែកដៃគូរសន្ទនារបស់អ្នក
  • 3:10 - 3:13
    រើសប្រធានបទគួរឲ្យចាប់អារម្មណ៍មកពិភាក្សា
  • 3:13 - 3:18
    មើលមុខគ្នា, ងក់ក្បាល និងញញឹមដាក់គ្នាដើម្បីបង្ហាញថាអ្នកកំពុងយកចិត្តទុកដាក់ស្តាប់
  • 3:18 - 3:21
    សូមនិយាយឡើងវិញ ឬសង្ខេបឡើងវិញនូវអ្វីដែលអ្នកបានលឺ
  • 3:21 - 3:23
    ខ្ញុំសូមអោយអ្នកបំភ្លេចចោលអោយអស់
  • 3:23 - 3:24
    ព្រោះវាសុទ្ធតែគ្មានបានការអ្វីទាំងអស់
  • 3:24 - 3:27
    (សំណើច)
  • 3:27 - 3:31
    យើងមិនចាំបាច់ខំប្រឹងបង្ហាញគេថាយើងកំពុងស្តាប់ដោយយកចិត្តទុកដាក់ទេ
  • 3:31 - 3:35
    បើយើងពិតជាកំពុងស្តាប់ដោយយកចិត្តទុកដាក់មែន
  • 3:35 - 3:37
    (សំណើច)
  • 3:37 - 3:40
    (សំលេងទះដៃ)
  • 3:40 - 3:44
    ឥឡូវនេះ,ខ្ញុំកំពុងតែប្រើជំនាញ របស់អ្នកសម្ភាសន៍អាជីព
  • 3:44 - 3:46
    ដែលខ្ញុំប្រើជាប្រចាំ
  • 3:46 - 3:50
    ហើយខ្ញុំនិងបង្រៀនអ្នក ពីរបៀបសម្ភាសន៍
  • 3:50 - 3:54
    ដែលវានឹងជួយអ្នកឲ្យ ក្លាយជាកំពូលអ្នកសន្ទនាដ៏អស្ចារ្យ
  • 3:54 - 3:55
    រៀនសន្ទនា
  • 3:55 - 3:57
    ដោយពុំខ្ជេះខ្ជាយពេលវេលា មិនគួរអោយធុញ
  • 3:57 - 4:01
    និងជាពិសេសសុំចិត្តទៅកុំអោយប៉ះពាល់ដល់អ្នកដទៃ
  • 4:01 - 4:03
    កន្លងមកយើងសុទ្ធតែធ្លាប់មានកិច្ចសន្ទនាដ៏ល្អរួចមកហើយ
  • 4:03 - 4:05
    យើងធ្លាប់មានវាមែន ហើយយើងដឹងថាវាមានលក្ខណៈបែបណា
  • 4:05 - 4:09
    គឺប្រភេទដែលក្រោយពីសន្ទនារួច យើងបែកគ្នាដោយអារម្មណ៍ថាបានប្រលូកក្នុងកិច្ចសន្ទនាអស់ពីចិត្ត និងទទួលបានការបំផុសគំនិតថ្មីៗ
  • 4:09 - 4:11
    ឬមានអារម្មណ៍ថាស៊ីចង្វាក់គ្នា
  • 4:11 - 4:14
    ឫមានអារម្មណ៍ថាដៃគូរសន្ទនាយល់ចិត្តយើងយ៉ាងខ្លាំង
  • 4:14 - 4:15
    គ្មានហេតុផលណា
  • 4:15 - 4:18
    ដែលថាកិច្ចសន្ទនាយើងភាគច្រើនមិនល្អបែបនោះទេ
  • 4:18 - 4:21
    ដូចច្នេះខ្ញុំមានក្បួនមូលដ្ឋានចំនួន ១០ ខ្ញុំនឹងប្រាប់អ្នកដោយគ្មានលាក់លៀម
  • 4:21 - 4:25
    តែបើនិយាយអោយស្មោះទៅ ប្រសិនបើអ្នកចេះតែមួយអោយប្រាកដ
  • 4:25 - 4:28
    នោះ អ្នកនឹងពេញចិត្តជាមួយនឹងការសន្ទនាដ៏ល្អរបស់ខ្លួនជាមិនខាន
  • 4:28 - 4:30
    ប្រការ១៖ កុំធ្វើកិច្ចការច្រើនក្នុងពេលតែមួយ
  • 4:30 - 4:33
    តែខ្ញុំពុំមានន័យថាបើកំពុងកាន់អ្វីក្នុងដៃដូចជាទូរស័ព្ទ
  • 4:33 - 4:35
    tablet ឬសោរឡាន ត្រូវទំលាក់ចោលអោយអស់នោះទេ
  • 4:35 - 4:37
    ខ្ញុំមានន័យថា សូមអោយមានព្រលឹងវិញ្ញាណក្នុងខ្លួន
  • 4:37 - 4:40
    ខណៈពេលកំពុងសន្ទនា
  • 4:40 - 4:42
    កុំនឹកដល់ជម្លោះកន្លងមកជាមួយថៅកែរបស់ខ្លួន
  • 4:42 - 4:45
    កុំគិតពីរឿងផ្សេងដូចជាល្ងាចហ្នឹងមានអីញុំា
  • 4:45 - 4:46
    បើអ្នកចង់ឈប់សន្ទនា
  • 4:46 - 4:47
    ក៏ឈប់ទៅតាមចិត្ត
  • 4:47 - 4:51
    តែកុំបែកអារម្មណ៍
  • 4:51 - 4:53
    ប្រការ២៖ កុំនិយាយតែឯង
  • 4:53 - 4:55
    ប្រសិនបើអ្នកចង់បញ្ចេញមតិយោបល់របស់ខ្លួន
  • 4:55 - 5:01
    ដោយពុំទុកឧិកាសអោយដៃគូរម្ខាងទៀតឆ្លើយតប ឬសួរបកវិញឬជំទាស់ ឬបន្ថែមយោបល់ទេ
  • 5:01 - 5:03
    ចាំទៅសរសេរ blog មួយទៅ
  • 5:03 - 5:06
    (សំណើច)
  • 5:06 - 5:09
    មានហេតុផលមួយដែលខ្ញុំមិនអញ្ចើញ អ្នកវិភាគមកជាវាគ្មិនកម្មវិធីរបស់ខ្ញុំ
  • 5:09 - 5:11
    ពីព្រោះពួកគេពិតជាគួរអោយធុញណាស់
  • 5:11 - 5:14
    ។ ប្រសិនបើពួកគេមកពីបក្សសាធារណៈរដ្ឋគេនឹងបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនចំពោះប្រធាននាធិបតេយ្យ Obama កម្មវិធីឧបត្ថម្ភស្បៀងអាហាររបស់រដ្ឋាភិបាល និងបញ្ហារំលូតកូនជាដើម។
  • 5:14 - 5:16
    ប្រសិនបើពួកគេមកពីបក្សប្រជាធិបតេយ្យគេនឹងបង្ហាញពីការស្អប់ស្ពើម
  • 5:16 - 5:18
    ចំពោះធនាគារធំៗ សាជីវកម្មប្រេង និងលោក Dick Chenney សមាជិកបក្សសាធារណៈរដ្ឋ
  • 5:18 - 5:20
    ច្បាស់ណាស់យើងអាចទាយមុនបានថាពួកគាត់នឹងនិយាយអ្វី
  • 5:20 - 5:22
    តែអ្នកមិនចង់បានបែបហ្នឹងទេមែនទេ!
  • 5:22 - 5:28
    អ្នកត្រូវការមានកិច្ចសន្ទនាមួយដែលអ្នកអាចទទួលបានអ្វីថ្មីៗដើម្បីរៀនសូត្រ
  • 5:28 - 5:30
    គ្រូពេទ្យចិត្តសាស្ត្រដ៏ល្បីឈ្មោះលោក M. Scott Peck បានមានប្រសាសន៍ថា
  • 5:30 - 5:34
    ការស្ដាប់ពិតប្រាកដទាមទារអោយទុកខ្លួនឯងមួយឡែក
  • 5:34 - 5:38
    ហើយពេលខ្លះវាមានន័យថាត្រូវទុកគំនិតផ្ទាល់ខ្លួនមួយឡែកក្នុងពេលសន្ទនា
  • 5:38 - 5:42
    គាត់បន្តទៀតថា៖ពេលដៃគូរសន្ទនារបស់យើងទទួលបានអារម្មណ៍សុវត្ថិភាពច្រើនឡើង
  • 5:42 - 5:44
    គាត់ទំនងជាហ៊ានបើកចិត្ត
  • 5:44 - 5:47
    និងប្រាប់ដោយមិនលាក់លៀម
  • 5:47 - 5:50
    ពីរឿងរ៉ាវក្នុងចិត្តរបស់គាត់ទៅកាន់អ្នកស្តាប់
  • 5:50 - 5:53
    សន្មត់ថាអ្នកមានអ្វីជាច្រើនត្រូវរៀនសូត្រ
  • 5:53 - 5:57
    អ្នកវិទ្យាសាស្រ្តឈ្មោះលោក Bill Nye មានប្រសាសន៍ថា៖ មនុស្សម្នាក់ៗដែលអ្នកនឹងជួបប្រាកដជាចេះដឹងពីអ្វីមួយដែលអ្នកមិនចេះឬមិនដឹង
  • 5:57 - 5:59
    និយាយម្យាងទៀតថា៖
  • 5:59 - 6:03
    បុគ្គលម្នាក់ៗ មានជំនាញរៀងៗខ្លួន
  • 6:03 - 6:06
    ប្រការ៣៖ ប្រើសំណួរបើក
  • 6:06 - 6:08
    ក្នុងករណីនេះសូមយកដំរាបតាមអ្នកកាសែត
  • 6:08 - 6:11
    ផ្តើមសំណួររបស់អ្នកជាមួយនឹងពាក្យថា៖ តើនរណាគេ តើអ្វីខ្លះ តើនៅពេលណា តើនៅកន្លែងណា ហេតុអ្វីទៅ តើវាកើតឡើងដោយរបៀបណាដែរ ។ល។
  • 6:11 - 6:15
    ប្រសិនបើអ្នកប្រើសំណួរដែលពិបាកពេកនោះអ្នកនឹងទទួលបានចម្លើយងាយៗមកវិញ
  • 6:15 - 6:18
    ប្រសិនបើខ្ញុំសួរអ្នកថា៖ តើអ្នកភ័យទេ?
  • 6:18 - 6:20
    អ្នកនិងឆ្លើយតបសំដៅទៅកាន់ពាក្យភ័យដែលមានក្នុងសំណួរ
  • 6:20 - 6:23
    ហើយឆ្លើយថា៖ ចាស! ខ្ញុំភ័យមែន ឬទេខ្ញុំអត់ភ័យទេ។
  • 6:23 - 6:26
    តើអ្នកខឹងមែនទេ? ចាស! ខ្ញុំខឹងមែន។
  • 6:26 - 6:29
    សូមទុកឲ្យពួកគាត់ពិណ៌នាវិញ ព្រោះពួកគាត់ដឹងច្បាស់
  • 6:29 - 6:32
    ព្យាយាមប្រើសំណួរបើកដូចជា “តើនោះជាអ្វីទៅ?”
  • 6:32 - 6:34
    “តើអ្នកមានអារម្មណ៍យ៉ាងដូចម្តេចដែរ?”
  • 6:34 - 6:38
    ពីព្រោះបើសួរដូច្នេះពួកគាត់ប្រហែលត្រូវគិតមួយភ្លែត សិនមុននឹងឆ្លើយ
  • 6:38 - 6:41
    ហើយអ្នកនិងទទួលបានចំលើយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត
  • 6:41 - 6:44
    ប្រការ៤៖ ខំស្តាប់អោយទាន់កុំរវើរវាយ
  • 6:44 - 6:47
    មានន័យថាគំនិតផ្សេងៗនឹងផុសឡើងក្នុងពេលសន្ទនា
  • 6:47 - 6:50
    សូមអ្នកកុំរវល់និងពួកវាអោយវារសាត់អណ្តែតទៅ
  • 6:50 - 6:52
    យើងបានស្តាប់កិច្ចសម្ភាសន៍ជាច្រើន
  • 6:52 - 6:54
    ជាញឹកញយវាគ្មិនបានបរិយាយមួយស្របក់ហើយ
  • 6:54 - 6:56
    ស្រាប់តែពិធីករសួរកាត់
  • 6:56 - 7:00
    ហើយសំណួរគាត់មិនស៊ីនិងអ្វីដែលវាគ្មិនកំពុងបកស្រាយ ឫវាគ្មិនបានបកស្រាយសំណួរហ្នឹងរួចហើយ
  • 7:00 - 7:03
    មានន័យថា៖ពិធីករប្រហែលអត់ស្តាប់អស់២នាទីមុនហ្នឹង
  • 7:03 - 7:07
    ក្រោយមកគាត់យល់ថាខ្លួនមានសំណួរល្អឈ្លាសវៃ
  • 7:07 - 7:10
    ត្រូវតែសួរវាគ្មិនអោយខាងតែបាន
  • 7:10 - 7:12
    ហើយយើងវិញក៏ធ្លាប់ធ្វើដូចគ្នាអញ្ចឹងដែរ
  • 7:12 - 7:14
    កំពុកអង្គុយសន្ទនាជាមួយមនុស្សម្នាក់
  • 7:14 - 7:17
    ស្រាប់តែចិត្តនឹកដល់រឿងផ្សេងដូចជាការបានជួបតារាល្បីលោក Hugh Jackman នៅហាងកាហ្វេជាដើម
  • 7:17 - 7:19
    (សំណើច)
  • 7:19 - 7:21
    ហើយយើងឈប់ស្តាប់អស់មួយស្របក់។
  • 7:21 - 7:23
    រឿងរ៉ាវចាស់ៗនិងគំនិតជាច្រើននឹងផុសឡើងក្នុងចិត្តរបស់យើងក្នុងពេលសន្ទនា។
  • 7:23 - 7:26
    អ្នកមិនត្រូវរវល់នឹងវាទេសូមអោយវារសាត់អណ្តែត ជាធម្មតាទៅ។
  • 7:26 - 7:31
    ប្រការ៥៖ ប្រសិនបើមិនដឹង, ក៏និយាយថាមិនដឹងទៅ
  • 7:31 - 7:33
    បច្ចុប្បន្នចំពោះអ្នកចេញតាមកម្មវិធីវិទ្យុ ពិសេសវិទ្យុ NPR
  • 7:33 - 7:36
    ពួកគាត់ដឹងច្បាស់ថាគេកំពុងថតសំលេងគាត់ទុក
  • 7:36 - 7:40
    ដូច្នេះពួកគាត់ប្រយ័ត្នមិនហ៊ានអះអាងថាខ្លួនជាអ្នកជំនាញ
  • 7:40 - 7:42
    និងប្រយត្ន័ចំពោះអ្វីដែលខ្លួនអះអាងថាចេះច្បាស់។
  • 7:42 - 7:44
    ធ្វើអញ្ចេះទៅ ដើម្បីប្រការទុកជាមុននោះ
  • 7:44 - 7:47
    ការនិយាយស្តីត្រូវគិតគូរអោយបានច្បាស់ (មិនត្រូវនិយាយទាំងប្រថុយ)
  • 7:47 - 7:51
    ប្រការ៦៖ កុំប្រដូចបទពិសោធន៍របស់អ្នកជាមួយបទពិសោធន៍របស់ដៃគូរសន្ទនា
  • 7:51 - 7:54
    ប្រសិនបើដៃគូរសន្ទនានិយាយពីការបាត់បង់ជីវិតរបស់សាច់ញាតិគាត់
  • 7:54 - 7:57
    សូមអ្នកកុំផ្តើមនិយាយដែរពីការបាត់បង់ជីវិតសាច់ញាតិរបស់ខ្លួន។
  • 7:57 - 7:59
    ប្រសិនបើដៃគូរសន្ទនារបស់យើងនិយាយពីបញ្ហាដែលគាត់ជួបប្រទះនៅកន្លែងធ្វើការ
  • 7:59 - 8:01
    សូមកុំតបទៅវិញថាខ្ញុំក៏អញ្ចឹងដែរស្អប់ការងាររបស់ខ្ញុំខ្លាំងណាស់។
  • 8:01 - 8:04
    ព្រោះវាមិនដូចគ្នាទេ។ វាមិនដែលដូចគ្នាដាច់ខាត។
  • 8:04 - 8:06
    ព្រោះវាជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ។
  • 8:06 - 8:09
    ហើយដែលសំខាន់គេពុំបាននិយាយអំពីរឿងអ្នកទេ។
  • 8:09 - 8:13
    អ្នកមិនចាំបាច់ឆ្លៀតឳកាសនោះអួតពីវីរភាពរបស់ខ្លួន
  • 8:13 - 8:15
    ឫខំរៀបរាប់ពីទុក្ខវេទនារបស់ខ្លួនឡើយ។
  • 8:15 - 8:18
    ថ្ងៃមួយមានមនុស្សម្នាក់សួរទៅកាន់លោក Stephen Hawking ថា៖ តើពិន្ទុអាយខ្យូ (IQ) របស់លោកបានចំនួនប៉ុន្មានដែរ? គាត់ឆ្លើយថា៖
  • 8:18 - 8:21
    ខ្ញុំគ្មានយោបល់ទេ។ អ្នកដែលខ្វល់ពីពិន្ទុកអាយខ្យូ(IQ)របស់ខ្លួនគឺជាមនុស្សបរាជ័យ។
  • 8:21 - 8:23
    (សំណើច)
  • 8:23 - 8:28
    កិច្ចសន្ទនាមិនមែនជាវេទិការទាមទារចំណាប់អារម្មណ៍នោះទេ។
  • 8:29 - 8:32
    ប្រការទី៧៖
  • 8:32 - 8:34
    ព្យាយាមកុំនិយាយច្រំដែល
  • 8:34 - 8:36
    វាធ្វើអោយយើងមើលទៅអន់ណាស់ គួរអោយធុញទៀតផង
  • 8:36 - 8:37
    ផ្ទុយទៅវិញយើងចូលចិត្តធ្វើបែបហ្នឹងណាស់។
  • 8:37 - 8:41
    ពិសេសនៅកន្លែងធ្វើការ និងនៅផ្ទះជាមួយកូនរបស់យើង
  • 8:41 - 8:42
    យើងយល់ថាវាសំខាន់
  • 8:42 - 8:46
    ដូច្នេះត្រូវនិយាយដដែលៗម្តងហើយម្តងទៀត។
  • 8:46 - 8:47
    កុំធ្វើអញ្ចឹងអី។
  • 8:47 - 8:49
    ប្រការទី៨៖ កុំលំអិតពេក
  • 8:49 - 8:52
    និយាយដោយស្មោះទៅ អ្នកស្តាប់គេពុំចាប់អារម្មណ៍ពីពត៌មានលំអិត
  • 8:52 - 8:55
    ដូចជា ឆ្នាំនានា ឈ្មោះផ្សេងៗ
  • 8:55 - 8:57
    កាលបរិច្ឆេទ ។ល។
  • 8:57 - 8:59
    ដែលអ្នកខំប្រឹងរកនឹកស្មុគស្មាញក្នុងចិត្តនោះទេ
  • 8:59 - 9:02
    គេមិនខ្វល់ពីពត៌មានទាំងនោះទេ អ្វីដែលគេចាប់អារម្មណ៍បំផុតគឺអ្នកហ្នឹងឯង។
  • 9:02 - 9:04
    គេចង់ដឹងថាអ្នកជាមនុស្សយ៉ាងណា
  • 9:04 - 9:06
    អ្នកមានលក្ខណៈអ្វីខ្លះដែលដូចគ្នានិងរូបគេដែរ។
  • 9:06 - 9:09
    ដូច្នេះកុំខ្វល់ពីពត័មានលំអិតទាំងហ្នឹង ទុកវាមួយឡែកទៅ
  • 9:09 - 9:11
    ប្រការទី៩៖
  • 9:11 - 9:14
    ប្រការនេះមិនមែនជាប្រការចុងក្រោយទេ តែវាសំខាន់ខ្លាំងបំផុត
  • 9:14 - 9:15
    ស្តាប់ណា
  • 9:15 - 9:19
    ខ្ញុំមិនអាចប្រាប់អ្នកបានទេ ថាតើមានបុគ្គលសំខាន់ៗប៉ុន្មាននាក់ហើយដែលនិយាយដូចគ្នាថា៖
  • 9:19 - 9:22
    ការស្តាប់គឺជាជំនាញសំខាន់លេខមួយ
  • 9:22 - 9:24
    ដែលអ្នកអាចអភិវឌ្ឍន៍វាបាន។
  • 9:24 - 9:26
    ព្រះពុទ្ធមានសង្ឈដីកាថា៖ខ្ញុំសូមបកស្រាយដូច្នេះថា
  • 9:26 - 9:28
    កាលបើមាត់របស់អ្នកបើកជានិច្ច នោះអ្នកពុំបានរៀនសូត្រអ្វីទាល់តែសោះ។
  • 9:28 - 9:33
    ចំណែកឯលោក Calvin Coolidge វិញក៏មានប្រសាសន៍ដែរថា៖ បុគ្គលដែលស្តាប់ច្រើនរមែងជាបុគ្គលជោគជ័យ។
  • 9:33 - 9:34
    (សំណើច)
  • 9:34 - 9:37
    ដឹងថាការស្តាប់សំខាន់ហើយតើហេតុអ្វីបានជាយើងមិនស្តាប់គ្នាទៅវិញទៅមក?
  • 9:37 - 9:40
    ទី១,ព្រោះ យើងចូលចិត្តនិយាយច្រើនជាងស្តាប់
  • 9:40 - 9:42
    ពេលខ្ញុំកំពុងនិយាយហាក់ដូចជា ខ្ញុំកំពុងគ្រប់គ្រងការសន្ទនាទាំងស្រុង។
  • 9:42 - 9:44
    និងមិនទុកឳកាសអោយភាគីម្ខាងទៀតនិយាយរឿងអ្វីផ្សេងដែលខ្ញុំមិនចាប់អារម្មណ៍បានទេ។
  • 9:44 - 9:45
    ខ្ញុំក្លាយជាទីចាប់អារម្មណ៍របស់អ្នកផងទាំងពួង។
  • 9:45 - 9:47
    ខ្ញុំក៏អាចបង្កើនប្រជាប្រិយភាពរបស់ខ្លួនបានផងដែរ។
  • 9:47 - 9:49
    ប៉ុន្តែមានរឿងមួយទៀត
  • 9:49 - 9:50
    ដែលជាការរំខានក្នុងការសន្ទនារបស់យើង។
  • 9:50 - 9:54
    ជាមធ្យមមនុស្សយើងនិយាយប្រហែល ២២៥ពាក្យក្នុងមួយនាទី
  • 9:54 - 9:58
    ប៉ុន្តែពួកយើងអាចស្ដាប់បានច្រើនដល់ទៅ ៥០០ពាក្យ ក្នុងមួយនាទី
  • 9:58 - 10:02
    ដូច្នេះចិត្តរបស់យើងទទួលបាន ២៧៥ពាក្យបន្ថែម។
  • 10:02 - 10:05
    ខ្ញុំដឹងថាវាចំណាយថាមពលរបស់យើងច្រើនណាស់
  • 10:05 - 10:08
    ក្នុងការស្តាប់នរណាម្នាក់ដោយយកចិត្តទុកដាក់
  • 10:08 - 10:11
    ប៉ុន្តែប្រសិនបើអ្នកមិនអាចធ្វើដូច្នោះបានទេ វាហាក់ដូចជាអ្នកទាំងពីរមិនបានសន្ទនាគ្នាដូច្នេះដែរ។
  • 10:11 - 10:13
    អ្នកទាំងពីរគ្រាន់តែជាមនុស្សពីរនាក់ដែលបានស្រែកដាក់គ្នាទៅវិញទៅមកពីរឿងនេះរឿងនោះ
  • 10:13 - 10:15
    នៅកន្លែងតែមួយប៉ុណ្ណោះ។
  • 10:15 - 10:17
    (សំណើច)
  • 10:17 - 10:19
    អ្នកទាំងពីរត្រូវស្តាប់គ្នាទៅវិញទៅមក។
  • 10:19 - 10:21
    Stephen Covey មានប្រសាសន៍ថាធ្វើដូច្នោះយើងនឹងមានការសន្ទនាដ៏អស្ចារ្យមួយ។
  • 10:21 - 10:25
    គាត់និយាយទៀតថា៖ ពួកយើងភាគច្រើនមិនស្តាប់ដើម្បីយល់ទេ
  • 10:25 - 10:29
    ផ្ទុយទៅវិញយើងស្តាប់ដើម្បីត្រៀមឆ្លើយតបប៉ុណ្ណោះ។
  • 10:29 - 10:33
    ក្បួនមួយទៀតគឺប្រការទី១០, គឺមួយនេះដែលគេថា ខ្លីតែខ្លឹម
  • 10:33 - 10:36
    ការសន្ទនាល្អគឺដូចជាសំពត់ខ្លីរបស់នារីៗអញ្ចឹង គឺខ្លីល្មមទាក់ទាញចំណាប់អារម្មណ៍បុរសៗបាន
  • 10:36 - 10:38
    ប៉ុន្តែវែងគ្រប់គ្រាន់នឹងបិទបាំងកេរ្តិ៍ខ្មាស់របស់ខ្លួន។
  • 10:38 - 10:40
    (សំណើច)
  • 10:40 - 10:43
    (សំលេងទះដៃ)
  • 10:43 - 10:48
    សង្ខេបជារួមមកនៅត្រឹមគន្លិះសំខាន់តែមួយគត់គឺ
  • 10:48 - 10:50
    សូមអោយអ្នកចាប់អារម្មណ៍ស្វែងយល់ពីអ្នកដទៃ។
  • 10:50 - 10:53
    អ្នកដឹងទេ ខ្ញុំធំឡើងជាមួយជីតាដែលជាបុគ្គលល្បីឈ្មោះម្នាក់
  • 10:53 - 10:55
    ដូច្នេះវាក្លាយជាទំនៀមទំលាប់ប្រចាំផ្ទះទៅហើយ
  • 10:55 - 10:58
    មនុស្សម្នាបានមកជជែកលេងនិងលោកតាលោកយាយរបស់ខ្ញុំ
  • 10:58 - 11:00
    ហើយពេលភ្ញៀវលាត្រឡប់ទៅវិញអស់ ម្តាយរបស់ខ្ញុំមកខ្សឹបប្រាប់ពួកយើងថា
  • 11:00 - 11:02
    កូនដឹងអត់ភ្ញៀវម្នាក់នេះគាត់ជានរណា?
  • 11:02 - 11:04
    នាងគឺជាបវរកញ្ញាចំណាត់ថ្នាក់លេខ២របស់សហរដ្ឋអាមេរិក
  • 11:04 - 11:06
    គាត់វិញជាអភិបាលក្លឹបកីឡាបាល់បោះ Sacramento ដ៏ល្បី
  • 11:06 - 11:09
    នាងបានឈ្នះពានរង្វាន់ Pulitzer។ គាត់គឺជាអ្នករាំរបាំបាឡេរបស់រ៉ុស្ស៊ីដ៏ល្បី។”
  • 11:09 - 11:11
    យូរទៅខ្ញុំចាប់ផ្តើមគិតថា
  • 11:11 - 11:15
    ម្នាក់ៗសុទ្ធតែមានអ្វីមួយអស្ចារ្យគួរអោយស្ងើចសរសើរ។
  • 11:15 - 11:19
    និយាយដោយស្មោះទៅ ខ្ញុំគិតថាដោយសារតែអញ្ចឹងទើបខ្ញុំបានក្លាយជាពិធីករប្រសើរម្នាក់
  • 11:19 - 11:22
    ខ្ញុំតែងសំងំចាំស្តាប់ជានិច្ច
  • 11:22 - 11:24
    ហើយខ្ញុំបើកចិត្ត
  • 11:24 - 11:26
    ដើម្បីទទួលបានភាពភ្ញាក់ផ្អើល
  • 11:26 - 11:29
    ហើយពិតជាមិនខកបំណងមែន
  • 11:29 - 11:31
    សូមអ្នកធ្វើដូចហ្នឹងទៅ
  • 11:31 - 11:33
    គឺចេញទៅក្រៅជួបនិងអ្នកដទៃ
  • 11:33 - 11:35
    ស្តាប់ពួកគាត់
  • 11:35 - 11:39
    ហើយដែលសំខាន់ក្នុងបំណងទទួលបានភាពភ្ញាក់ផ្អើលពីរឿងរបស់ពួកគាត់។
  • 11:39 - 11:40
    សូមអរគុណ។
  • 11:40 - 11:44
    (សំណើច)
Title:
ក្បួន១០យ៉ាង ដើម្បីអោយកិច្ចសន្ទនាកាន់តែប្រសើរ
Description:

នៅពេលអាជីពរបស់អ្នកពឹងផ្អែកទាំងស្រុងលើការសន្ទនាល្អជាមួយអ្នកដទៃ អ្នករៀនចេះយ៉ាងច្រើនអំពីកិច្ចសន្ទនា ហើយដែលភាគច្រើនពួកយើងធ្វើពុំបានល្អនៅឡើយ។ អ្នកនាង Celeste Headlee មានអាជីពជាពិធីករវិទ្យុរាប់សិបឆ្នាំហើយគាត់បានដឹងពីគន្លឹះសំខាន់ៗដើម្បីមានកិច្ចសន្ទនាដ៏អស្ចារ្យបែបស្មោះត្រង់ ដែលចំៗចំណុច ច្បាស់លាស់ ព្រមនិងការស្តាប់ដោយយកចិត្តទុកដាក់។ ក្នុងបទបង្ហាញដ៏មានអត្ថន័យរបស់អ្នកនាង គាត់នឹងចែករំលែកក្បួន១០យ៉ាងដើម្បីអោយកិច្ចសន្ទនាកាន់តែប្រសើរ។ គឺថា៖ ចេញក្រៅជួបសន្ទនានិងមនុស្សម្នា​ហើយស្តាប់ពួកគាត់អោយបានច្រើន។ គាត់មានប្រសាសន៍ថា៖ ចំណុចសំខាន់បំផុតគឺ ចូរអ្នកត្រៀមនឹងទទួលបានភាពភ្ញាក់ផ្អើល។

more » « less
Video Language:
English
Duration:
11:45

Khmer subtitles

Revisions