Return to Video

ណែនាំពីការសរសេរកម្មធីកុំព្យូទ័រ

  • 0:00 - 0:04
    ស្វាគមន៍មកកាន់ការបង្រៀនសរសេរកម្មវិធីកុំព្យូទ័ររបស់យើងខ្ញុំនៅ ខាន អាខាដេមី
  • 0:04 - 0:06
    តើអ្នកមិនដែលបានរៀនបង្កើតកម្មវិធីកុំព្យូទ័រពីមុនមកមែនទេ?
  • 0:06 - 0:10
    កុំបារម្មណ៍។ វាមានន័យថាអ្នកក៏ដូចជាមនុស្សក្នុងលោក៩៩,៥%នាក់ផ្សេងទៀតដែរ
  • 0:10 - 0:12
    ហើយយើងនៅទីនេះដើម្បីជួយអ្នក
  • 0:12 - 0:16
    ខ្ញុំហ៊ានភ្នាល់ថាអ្នកកំពុងតែឆ្ងល់ថាតើអ្វីទៅជាការសរសេរកម្មវិធីកុំព្យូទ័រ
  • 0:16 - 0:19
    នៅពេលអ្នកសរសេរកម្មវិធីកុំព្យូទ័រ អ្នកកំពុងតែផ្ដល់បទបញ្ជាបន្តបន្ទាប់ដល់កុំព្យូទ័រ
  • 0:19 - 0:23
    វាដូចជាទំរង់ចំលែកនៅក្នូងភាសាអង់គ្លេស
  • 0:23 - 0:29
    អ្នកគ្រាន់តែចាត់ទុកកុំព្យូទ័រជាឆ្កែស្ដាប់បង្គាប់ ែដលកំពុងស្ដាប់បញ្ជាអ្នក និងធ្វើអ្វីគ្រប់យ៉ាងដែលអ្នកប្រាប់ដល់វា
  • 0:31 - 0:36
    ការសរសេរកម្មវិធីកុំព្យូទ័រមិនមែនជាជំនាញដែលពិបាក យល់ដែលមានតែមនុស្សពិសេសអាចធ្វើបាននោះទេ
  • 0:36 - 0:38
    វាជារបស់ដែលយើងអាចរៀនបាន
  • 0:38 - 0:43
    កូនក្មេង ក្មេងជំទង់ មនុស្សពេញវ័យ នៅជំុវិញពិភពលោកកំពុងតែរៀនជារៀងរាល់ថ្ងៃ
  • 0:43 - 0:45
    តើការសរសេរកម្មវិធីកុំព្យូទ័រវាពិសេសត្រង់ណាខ្លះ?
  • 0:45 - 0:47
    ហេតុអ្វីបានជាអ្នកទាំងនោះរៀនវា?
  • 0:47 - 0:50
    វាអាស្រ័យថាអ្វីដែលអ្នកគិតថាពិសេស
  • 0:50 - 0:55
    ជាចំលើយ ពីព្រោះអ្នកអាចប្រើវាសំរាប់របស់ស្ទើរតែគ្រប់ប្រភេទ
  • 0:56 - 0:56
    ជាចំលើយ ពីព្រោះអ្នកអាចប្រើវាសំរាប់របស់ស្ទើរតែគ្រប់ប្រភេទ
  • 0:56 - 1:01
    សព្វថ្ងៃ មនុស្សជាច្រើនសរសេរកម្មវិធីសំរាប់ធ្វើការជាច្រើនដូចជា ជួយវេជ្ជបណ្ឌិតនិងអ្នកជំងឺ ក្នុងការព្យាបាលជំងឺ
  • 1:01 - 1:04
    ជួយសង្គ្រោះសត្វដែលជិតផុតពូជជំវិញពិភពលោក
  • 1:04 - 1:10
    ឡានបើកបរដោយខ្លួនឯង ដែលអ្នកនឹងមិនចាំបាច់ខ្វលនៅពេលដែលអ្នកចាស់
  • 1:10 - 1:19
    បង្កើតវិធីដោះស្រាយបញ្ហាគ្រឿងអលង្ការ រចនាមនុស្សយន្តដែលអាចមើលអ្នកជំងឺ និង មនុស្សយន្តដែលអាចដើរលើភពអង្គារស្វែងរកទឹកលើផ្ទៃដី
  • 1:19 - 1:25
    បង្កើតហ្គេមសប្បាយៗដូចជា Voodo Jump, Draw Something, Angry Birds និង ហ្គេមដទៃដែលអ្នកធ្លាប់លេង
  • 1:25 - 1:30
    បង្កើតភាពយន្ត 3-D ដ៏អស្ចារ្យដូចជារឿង Avatar បង្កើតដោយក្រុមហ៊ុន Pixar
  • 1:30 - 1:35
    ឬក៏បង្កើតក្រាហ្វិចកុំព្យូទ័រដែលដាក់ក្នុងរឿងវាយប្រហាដូចជា Golem ក្នុងរឿង Lord of the Rings
  • 1:35 - 1:40
    បង្កើតគេហទំព័រ ឬ កម្មវិធីដែលអ្នកប្រើជារៀងរាល់ថ្ងៃ គ្រប់ពេលវេលា ដូចជា Facebook
  • 1:40 - 1:42
    និង Google Map និង Wikipedia ហើយនិង YouTube
  • 1:42 - 1:48
    និង Pinterest ហើយនិងការបងៀននៅលើគេហទំព័រជំវិញពិភពលោក ដូចជា ខាន អាខាដេមី ដែលអ្នកកំពុងតែមើល
  • 1:48 - 1:54
    ដូច្នេះ នៅ ខាន អាខាដេមី អ្នកអាចរៀនបង្កើតរចនាបទនិងហ្គេមផ្ទាល់ខ្លួន ដែលវានឹងផ្ដល់នៅការចាប់ផ្ដើមដ៏អស្ចារ្យទៅកាន់
  • 1:54 - 2:00
    ការបង្កើតនៅអ្វីៗដែលអ្នកស្រមើលស្រមៃ។ វាប្រហែលជាពិបាកក្នុងការយល់ពីរបៀបដែលការសរសេរកម្មវិធី មានទំនាក់ទំនងជាមួយការបង្កើតគេហទំព័រ
  • 2:00 - 2:02
    កម្មវិធីលើទូរស័ព្ទ ឬក៏ប្ដូរទៅកាន់ Google ក៏ប៉ុន្តែ
  • 2:02 - 2:09
    ជឿឬមិនជឿ ទ្រឹស្ដីមូលដ្ឋានដូចគ្នាត្រូវបានគេយកមកប្រើស្ទើរតែគ្រប់ នៅក្នុងការសរសេរកម្មវិធីកុំព្យូទ័រ
  • 2:09 - 2:14
    វាមានន័យថា បន្ទាប់ពីអ្នករៀនសរសេរកូដនៅ ខាន អាខាដេមី អ្នកនឹងអាចរៀនពីវិធីសាស្ត្រសរសេរកូដផ្សេងទៀតដោយងាយស្រួល
  • 2:14 - 2:18
    អ្នកបានឈាននូវជំហ៊ានដ៏សំខាន់ដំបូងគេ ដោយអ្នកបានមកដល់ទៅនេះ និង ទស្សនាវីដេអូមួយនេះ
  • 2:18 - 2:22
    ដូច្នេះ យើងនឹងចាប់ផ្ដើមជាមួយកម្មវិធីកុំព្យូទ័រដំបូងរបស់យើង
  • 2:22 - 2:23
    ជួបគ្នានៅទីនោះ!
Title:
ណែនាំពីការសរសេរកម្មធីកុំព្យូទ័រ
Description:

ណែនាំទៅសិស្សនូវមុខវិជ្ជា ការសរសេរកម្មវិធីកុំព្យូទ័រ របស់ ខាន អាខាដេមី ដោយផ្ដល់នូវទិដ្ឋភាពមូលដ្ឋានទូទៅរបស់មុខវិជ្ជានេះ

more » « less
Video Language:
English
Duration:
02:23

Khmer subtitles

Revisions