-
ខ្ញុំឈ្មោះហ្គែតា ធាំបៃ អាយុ១៥ឆ្នាំ ខ្ញុំមកពីប្រទេសស៊ុយអែត។
-
ខ្ញុំថ្លែងសន្ទរកថាឥឡូវនេះ ជួសមុខអោយ
ភាពយុត្តិធម៌នៃអាកាសធាតុ (Climate Justice)
-
មនុស្សជាច្រើននិយាយថាស៊ុយអែតគ្រាន់ជា
ប្រទេសតូចមួយប៉ុណ្ណោះ
-
ធ្វើអ្វីក៏គ្មាននរណាចាប់អារម្មណ៍ដែរ
-
ប៉ុន្តែអ្វីដែលខ្ញុំបានរៀនកន្លងមក គ្មានពាក្យថាអ្នកនៅតូចណាស់ពុំអាចធ្វើការផ្លាស់ប្តូរបានទេ
-
បើសិស្សមួយចំនួនអាចល្បីពេញពិភពលោក
ដោយគ្រាន់តែពួកគាត់មិនព្រមចូលរៀន
-
អញ្ចឹងស្រមៃមើលតើពួកយើងអាចរួមគ្នាធ្វើអ្វី
បានខ្លះ បើយើងពិតជាចង់ធ្វើមែន
-
តែដើម្បីធ្វើអញ្ចឹងបាន ពួកយើងត្រូវនិយាយ
អោយបានច្បាស់
-
ទោះជាមិនងាយស្រួលយ៉ាងណាក៏ដោយ
-
អ្នកនិយាយតែអំពីកំណើនសេដ្ឋកិច្ចជានិរន្ទន៍
ដែលមិនប៉ះពាល់ដល់បរិដ្ឋានប៉ុណ្ណោះ
-
ព្រោះអ្នកភ័យខ្លាចជ្រុលក្នងការបាត់បង់
ប្រជាប្រិយភាពរបស់ខ្លួន
-
ហើយអ្នកនិយាយតែអំពីការរីកចំរើនទៅមុខ
ជាមួយនិងគំនិតអាក្រក់ដដែលៗ
-
ដែលនាំអោយមានភាពរញ៉េរញ៉ៃដូចសព្វថ្ងៃ
-
សូម្បីដឹងច្បាស់ថា រឿងត្រឹមត្រូវដែលគួរតែធ្វើគឺ
ចាប់ហ្រ្វាំងអាសន្ន
-
អ្នកមិនមានភាពចាស់ទុំគ្រប់គ្រាន់ដើម្បីនិយាយ
ការពិតដូចអ្វីដែលបានកើតឡើង
-
ហើយទុកបន្ទុកនេះមកដល់ពួកយើងជាកូនចៅ
-
ប៉ុន្តែខ្ញុំមិនខ្វល់ពីប្រជាប្រិយភាពអ្វីនោះទេ
-
ខ្ញុំខ្វល់តែពីយុត្តិធម៌នៃអាកាសធាតុ
និងជីវិតលើផែនដីនេះ
-
អារ្យធម៌ អរិយធម៌ របស់យើងត្រូវបានគេលះបង់
-
ដើម្បីបើកឧិកាសអោយមនុស្សមួយក្រុមតូច
-
កាន់តែមានបានឡើង
-
ជីវិតមនុស្ស សត្វ រុក្ខជាតិត្រូវបានគេលះបង់
ដើម្បីអោយអ្នកមានអាចរស់នៅហ៊ឺហា
-
ហើយមនុស្សជាច្រើនកើតទុក្ខដោយសារ
ការរស់នៅហ៊ីហារបស់មនុស្សមួយចំនួននោះ។
-
នៅឆ្នាំ២០៧៨ខាងមុខ ខ្ញុំនឹងប្រារព្ធខួបកំណើតទី៧៥របស់ខ្ញុំ
-
បើខ្ញុំមានកូនចៅប្រហែលជាពួកគេនឹងចូលរួម
ជាមួយខ្ញុំដែរ។
-
ប្រហែលពួកគេនឹងសួរខ្ញុំអំពីអ្នកទាំងអស់គ្នា
-
ប្រហែលពួកគេនឹងសួរខ្ញុំថាហេតុអ្វីពួកគាត់
មិននាំគ្នាធ្វើអ្វីទាល់តែសោះ
-
សូម្បីនៅមានពេលនូវឡើយក្នុងការចាត់វិធានការ
-
អ្នកនិយាយថា៖ អ្នកស្រលាញ់កូនចៅ
របស់អ្នកលើសពីអ្វីទាំងអស់
-
ប៉ុន្តែអ្នកបែរជាលួចអនាគតរបស់ពួកគេនៅហ្នឹងមុខទៅវិញ
-
ទាល់តែអ្នកផ្តោតការយកចិត្តទុកដាក់
លើអ្វីដែលត្រូវធ្វើ
-
ជាជាងអ្វីដែលនយោបាយរបស់អ្នកអាចធ្វើបាន
-
នោះយើងគ្មានសង្ឈឹមទេ។
-
យើងមិនអាចដោះស្រាយវិបត្តិដោយមិនចាត់ទុក
វាជាវិបត្តិបានឡើយ
-
យើងត្រូវរក្សាទុករ៉ែប្រេងអោយនៅក្នុងដី
-
ហើយផ្តោតការយកចិត្តទុកដាក់លើ
ភាពស្មើភាពគ្នា
-
ប្រសិនបើការស្វែងរកដំណោះស្រាយ
ចេញពីប្រព័ន្ធនេះពុំអាចរកបាន
-
ប្រហែលយើងត្រូវប្តូរប្រព័ន្ធនេះចេញ។
-
យើងមិនមែនមកដើម្បីសុំអង្វរកអោយមេដឹកនាំ
ពិភពលោកយកចិត្តទុកដាក់លើពួកយើងនោះទេ
-
អ្នកបានព្រងើយកន្តើយនឹងពួកយើង
តាំងពីដើមមកហើយអាចនឹងបន្តធ្វើទៀត
-
អ្នកគ្មានសល់លេសអ្វីទៀតទេ
ហើយយើងក៏អស់ពេលដែរ។
-
យើងមកទីនេះដើម្បីប្រាប់អ្នកថា៖ ការផ្លាស់ប្តូរ
មកដល់ហើយ ទោះអ្នកចូលចិត្តឬអត់ក៏ដោយ។
-
អំណាចពិតប្រាកដជារបស់ពលរដ្ឋ។
-
អរគុណ។