0:00:00.680,0:00:02.586 ជាងមួយទស្សវត្សកន្លងមកហើយ 0:00:02.680,0:00:07.516 ខ្ញុំបានសិក្សាពីក្មេងៗត្រូវគេបណ្តេញចេញពីសាលា 0:00:07.760,0:00:10.090 ឬហៅថាក្មេងបោះបង់ការសិក្សា 0:00:10.320,0:00:13.776 ទីបំផុតពួកគេបរាជ័យដោយសារប្រព័ន្ធអប់រំ 0:00:13.800,0:00:17.336 ក្លាយជាក្មេងតាមចិញ្ចើមផ្លូវ រងអំពើហឹង្សា 0:00:17.360,0:00:18.816 ការបំពានពីប៉ូលីស 0:00:18.840,0:00:20.296 ការធ្វើបាបយ៉ាងឃោរឃៅ 0:00:20.320,0:00:22.510 និងការចាប់ដាក់គុក 0:00:22.600,0:00:26.776 ខ្ញុំតាមដានក្មេងទាំងនេះជាច្រើនឆ្នាំ 0:00:26.800,0:00:29.216 នៅតាមស្ថាប័នពាក់ព័ន្ធនានា 0:00:29.240,0:00:34.950 ដើម្បីស្វែងយល់ពីអ្វីដែលយើងហៅថា “រុញចេញពីសាលា ចូលគុក” 0:00:36.720,0:00:38.696 ពេលអ្នកមើលឃើញទិដ្ឋភាពបែបនេះ 0:00:38.720,0:00:41.250 របស់ក្មេងៗក្នុងការស្រាវជ្រាវរបស់ខ្ញុំ 0:00:43.440,0:00:44.886 អ្នកអាចនឹងឃើញបញ្ហា 0:00:44.896,0:00:49.056 ក្មេងប្រុសម្នាក់មានកាន់ដបស្រាក្នុងដៃ 0:00:49.080,0:00:51.216 គាត់អាយុប្រមាណ១៤ឆ្នាំ 0:00:51.240,0:00:53.310 ហើយថ្ងៃនោះជាថ្ងៃសិក្សា 0:00:53.440,0:00:55.936 អ្នកដទៃនៅពេលឃើញទិដ្ឋភាពបែបហ្នឹង 0:00:55.960,0:00:57.976 មើលឃើញជាក្រុមក្មេងពាល 0:00:58.000,0:01:00.096 ក្រុមវ៉ៃតប់ 0:01:00.120,0:01:01.320 ក្រុមឧក្រិដ្ឋជន 0:01:01.680,0:01:03.760 ប៉ុន្តែខ្ញុំឃើញរូបភាពខុសពីហ្នឹង 0:01:04.000,0:01:07.496 ខ្ញុំឃើញក្មេងៗទាំងនេះតាមរបៀបមួយ 0:01:07.520,0:01:11.840 ដែលពួកគេអាចនាំនូវតំលៃដល់ប្រព័ន្ធអប់រំ 0:01:12.320,0:01:17.336 តើអ្នកនឹងចូលរួមជាមួយខ្ញុំប្តូររបៀបយើងដាក់ងារក្មេងៗ 0:01:17.560,0:01:21.950 ពី “បង្កគ្រោះថ្នាក់” ទៅ “ពេញដោយសក្ដានុពល” ? 0:01:22.480,0:01:23.570 (សំលេងទះដៃ) 0:01:29.800,0:01:32.026 តើខ្ញុំដឹងដោយរបៀបណាថាក្មេងៗទាំងនេះ 0:01:32.086,0:01:35.070 មានសក្តានុពល និងតាំងចិត្តផ្លាស់ប្តូរ? 0:01:35.120,0:01:38.160 ខ្ញុំដឹងព្រោះខ្ញុំជាម្នាក់ក្នុងចំណោមនោះ 0:01:38.680,0:01:43.016 ដឹងទេ ខ្ញុំធំឡើងក្នុងទីក្រុងជាមួយភាពក្រីក្រ 0:01:43.040,0:01:44.256 ដោយគ្មានឪពុក 0:01:44.280,0:01:47.120 គាត់បោះបង់ខ្ញុំតាំងពីខ្ញុំមិនទាន់កើតម្ល៉េះ 0:01:47.280,0:01:49.096 យើងរស់នៅដោយពិឹងលើជំនួយ 0:01:49.120,0:01:50.416 ពេលខ្លះគ្មានជំរក 0:01:50.440,0:01:52.560 អត់ឃ្លានជាច្រើនលើកច្រើនគ្រា 0:01:52.720,0:01:55.016 ពេលខ្ញុំអាយុ១៥ឆ្នាំ 0:01:55.040,0:01:59.530 ខ្ញុំត្រូវបានគេចាប់ដាក់ឃុំ៣ដង ពីបទល្មើស៣ 0:02:00.240,0:02:03.380 មិត្តល្អបំផុតរបស់ខ្ញុំត្រូវបានគេសំលាប់ 0:02:03.760,0:02:05.256 ហើយមិនយូរប៉ុន្មាន 0:02:05.280,0:02:07.816 ខណៈដែលខ្ញុំកំពុងឈរក្បែរពូខ្ញុំ 0:02:07.840,0:02:09.499 គាត់ត្រូវបានគេបាញ់ 0:02:09.560,0:02:12.056 ខណះកំពុងរង់ចាំរថយន្តសង្គ្រោះ 0:02:12.080,0:02:13.840 ជាងមួយម៉ោង 0:02:16.000,0:02:20.220 គាត់ហូរឈាមច្រើន ស្លាប់លើចញ្ចើមផ្លូវ 0:02:20.600,0:02:24.170 ខ្ញុំបានបាត់បង់ជំនឿចិត្ត និងក្តីសង្ឃឹមក្នុងលោក 0:02:24.360,0:02:28.496 ហើយខ្ញុំឈប់ជឿអ្វីទាំងអស់ ព្រោះសង្គមនេះធ្វើអោយខ្ញុំបរាជ័យ។ 0:02:28.520,0:02:30.616 ខ្ញុំគ្មានអ្វីផ្តល់អោយនរណាម្នាក់ 0:02:30.640,0:02:34.790 ហើយគ្មាននរណាម្នាក់ផ្តល់អ្វីៗអោយខ្ញុំដែរ។ 0:02:35.160,0:02:36.736 ខ្ញុំជឿថានេះជាវាសនារបស់ខ្ញុំ 0:02:36.760,0:02:40.200 ខ្ញុំគិតថាខ្ញុំនឹងគ្មានជីវិតរស់ដល់អាយុ១៨ឆ្នាំផង 0:02:40.440,0:02:42.656 មូលហេតុខ្ញុំមកទីនេះថ្ងៃនេះ 0:02:42.680,0:02:47.176 គឺព្រោះតែគ្រូបង្រៀនម្នាក់ដែលយកចិត្តទុកដាក់នឹងខ្ញុំ 0:02:47.200,0:02:49.840 និងជួយដាស់សតិខ្ញុំរហូតមក 0:02:51.000,0:02:52.376 គ្រូបង្រៀនម្នាក់នេះ 0:02:52.400,0:02:54.600 គឺអ្នកស្រី រូស 0:02:55.920,0:03:00.216 គាត់គឺជាគ្រូម្នាក់ដែលចូលចិត្តឈឺឆ្អាលរឿងកូនសិស្ស 0:03:00.240,0:03:01.206 (សំលេងសើច) 0:03:02.000,0:03:04.456 គាត់គឺជាគ្រូដែលតែងតែនិយាយថា៖ 0:03:04.480,0:03:07.616 វិចទ័រ ខ្ញុំនៅទីនេះ ពេលណាទើបអ្នកត្រូវការខ្ញុំ... 0:03:07.640,0:03:08.630 (សំលេងសើច) 0:03:09.880,0:03:11.536 តែខ្ញុំមិនទាន់ត្រៀមខ្លួនរួច 0:03:11.560,0:03:15.700 ប៉ុន្តែគាត់យល់ពីគោលការណ៍គ្រឹះមួយអំពីក្មេងដូចខ្ញុំ 0:03:15.840,0:03:17.650 ពួកយើងគឺដូចជាអ័យស្ទ័រអញ្ចឹង 0:03:17.760,0:03:20.496 យើងបើកគំរបឡើង នៅពេលយើងត្រៀមខ្លួនរួចប៉ុណ្ណោះ 0:03:20.520,0:03:23.800 ហើយប្រសិនបើអ្នកមិននៅទីនោះក្បែរយើងទេ 0:03:23.960,0:03:26.274 យើងនឹងបិទគំរបរបស់យើងវិញភ្លាម 0:03:26.400,0:03:28.096 អ្នកស្រី រូស នៅទីនោះក្បែរខ្ញុំ 0:03:28.120,0:03:30.136 គាត់ដាក់ខ្ឡួនចូលជិតពួកយើង 0:03:30.160,0:03:34.296 គាត់គោរពសហគមន៍ខ្ញុំ សាច់ញាតិខ្ញុំ និងក្រុមគ្រួសារខ្ញុំ 0:03:34.320,0:03:37.640 ខ្ញុំប្រាប់គាត់ពីរឿងលោកពូ រ៉ូបេន 0:03:38.240,0:03:40.896 គាត់យកខ្ញុំទៅធ្វើការជាមួយគាត់ព្រោះខ្ញុំគ្មានលុយ 0:03:40.920,0:03:42.776 ហើយគាត់ដឹងច្បាស់ថាខ្ញុំត្រូវការលុយចាយ 0:03:42.800,0:03:45.980 គាត់រើសអេតចាយសំរាប់ចិញ្ចឹមជីវិត 0:03:46.640,0:03:48.376 ម៉ោង៤ភ្លឺមុនទៅសាលា 0:03:48.400,0:03:51.450 ខ្ញុំជញ្ជូនសំបកដបបោះចូលឡានគាត់ 0:03:51.760,0:03:53.480 ធ្វើអោយសំបកដបបែក 0:03:53.760,0:03:55.816 មុតដៃហូរឈាម 0:03:55.840,0:03:59.520 ជោគខោនិងស្បែកជើងកីឡារបស់ខ្ញុំ 0:04:00.320,0:04:03.930 ខ្ញុំតក់ស្លុត ឈឺយ៉ាងខ្លាំង ក៏សំរាក 0:04:04.880,0:04:08.176 ពូសម្លឹងមុខខ្ញុំ ហើយគាត់និយាយថា 0:04:08.200,0:04:09.536 "Mijo, 0:04:09.560,0:04:12.240 estamos buscando vida." 0:04:13.040,0:04:15.466 "ពួកយើងកំពុងស្វែងរកជីវិតដ៏ប្រសើរមួយ 0:04:15.596,0:04:19.556 យើងកំពុងព្យាយាមបងើ្កតអ្វីៗ ពីបាតដៃទទេ"។ 0:04:20.880,0:04:23.696 អ្នកស្រី រូស ស្តាប់រឿងខ្ញុំ 0:04:23.720,0:04:26.216 ចង់អោយខ្ញុំនិយាយរឿងនេះក្នុងថ្នាក់ ហើយគាត់និយាយថា 0:04:26.240,0:04:28.820 “វិចទ័រ នេះគឺជាអំណាចរបស់អ្នក 0:04:28.920,0:04:30.680 នេះជាសក្កានុពលរបស់អ្នក 0:04:30.860,0:04:36.136 គ្រួសារ វប្បធម៍ សហគមន៍ បានបង្រៀននិងលុតដំអ្នកអោយចេះតស៊ូ 0:04:36.160,0:04:41.496 អ្នកនឹងប្រើវាជាប្រយោជន៍ក្នុងការរៀនសូត្រ 0:04:41.520,0:04:45.940 ដើម្បីអាចត្រឡប់មកជួយអភិវឌ្ឍន៍សហគមន៍របស់អ្នក។” 0:04:46.520,0:04:48.416 ជាមួយការជួយរបស់អ្នកស្រី រូស 0:04:48.440,0:04:51.190 ខ្ញុំត្រឡប់មកចូលរៀនវិញ។ 0:04:51.480,0:04:54.040 លទ្ធផលរៀនក៏បានល្អ 0:04:55.480,0:04:57.970 ហើយខ្ញុំបានបញ្ចប់ការសិក្សាដូចគេឯង។ 0:04:58.160,0:04:59.440 (សំលេងទះដៃ) 0:05:05.760,0:05:08.416 ប៉ុន្តែអ្នកស្រី រូស និយាយមកខ្ញុំមុនថ្ងៃបិទវគ្គថា 0:05:08.440,0:05:11.440 វិចទ័រអ្នកគ្រូមានមោទនភាពចំពោះកូនណាស់ 0:05:11.720,0:05:13.696 អ្នកគ្រូដឹងច្បាស់ថាកូនអាចធ្វើបាន 0:05:13.720,0:05:16.936 ឥឡូវដល់ពេលចូលរៀនមហាវិទ្យាល័យហើយ 0:05:16.960,0:05:18.160 (សំលេងសើច) 0:05:19.320,0:05:20.536 មហាវិទ្យាល័យ? ខ្ញុំហ្នឹង? 0:05:20.560,0:05:24.400 អូយ អ្នកគ្រូនិយាយស្អីហ្នឹង ខ្ញុំហ្នឹងចូលរៀនមហាវិទ្យាល័យ? 0:05:24.480,0:05:28.750 ក្រោយមកខ្ញុំបានដាក់ពាក្យចូលរៀន ដោយមានការណែនាំ និងជ្រំុជ្រែងពីគាត់ 0:05:28.920,0:05:31.016 ខ្ញុំទទួលបានលិខិតអនុញ្ញាតិអោយចូលរៀន 0:05:31.040,0:05:33.256 ប៉ុន្តែឋិតក្រោមលក្ខខ័ណ្ឌមួយសរសេរថា 0:05:33.280,0:05:37.140 "អ្នកត្រូវបានអនុញ្ញាតិអោយចូលរៀនសាកល្បងសិន។" 0:05:37.400,0:05:39.896 “ស្អីគេ... សាកល្បងសិន”? ខ្ញុំកំពុងតែសាកល្បងស្រាប់ហើយហ្នឹង 0:05:39.920,0:05:41.136 គ្មានបញ្ហា?" 0:05:41.160,0:05:42.416 (សំលេងសើច) 0:05:42.440,0:05:46.320 វាគឺការសាកល្បងផ្នែកអប់រំ មិនមែនផ្នែកព្រហ្មទណ្ឌទេ។ 0:05:47.320,0:05:51.136 តើគ្រូដូចអ្នកស្រីរូស បានធ្វើអ្វីខ្លះទើបបានជោគជ័យនឹងក្មេងៗ 0:05:51.160,0:05:53.056 ដូចក្មេងៗឋិតក្នុងការស្រាវជ្រាវរបស់ខ្ញុំ? 0:05:53.080,0:05:55.256 ខ្ញុំសូមស្នើយុទ្ធសាស្រ្តចំនួនបី 0:05:55.280,0:05:56.496 ទីមួយ៖ 0:05:56.520,0:06:00.696 បោះចោលទស្សនៈអន់ថយក្នុងវិស័យអប់រំ 0:06:00.720,0:06:02.976 ក្មេងទាំងនេះមកពីកន្លែងដែលប្រើហឹង្សា 0:06:03.000,0:06:04.256 ក្រុមអ្នកក្រីក្រ 0:06:04.280,0:06:06.856 ក្មេងទាំងនេះអាចបង្កគ្រោះថ្នាក់ ជាសិស្សគេចសាលា។ 0:06:06.880,0:06:11.760 ក្មេងទាំងនេះបង្រៀនយ៉ាងណាក៏មិនចេះដែរ។ 0:06:13.040,0:06:14.696 បើពួកគេមានបញ្ហា 0:06:14.720,0:06:16.800 យើងមានដំណោះស្រាយ” 0:06:18.200,0:06:19.400 ទីពីរ៖ 0:06:19.840,0:06:25.440 សូមអោយតំលៃរឿងរ៉ាវ ដែលពួកគេនាំមកសាលា។ 0:06:25.560,0:06:31.056 រឿងរ៉ាវជូរច៉ត់ពួកគេបានឆ្លងកាត់គឺអស្ចារ្យខ្លាំងណាស់។ 0:06:31.080,0:06:35.620 ហើយខ្ញុំដឹងថា អ្នកដឹងរឿងទាំងនេះខ្លះដែរ។ 0:06:36.840,0:06:40.096 រឿងរ៉ាវ និងបទពិសោធន៍ជូរច៉ត់ទាំងនេះ 0:06:40.120,0:06:44.760 បង្ហាញនូវភាពរឹងមាំ ចរឹតលក្ខណៈ និងភាពអត់ធន់។ 0:06:45.640,0:06:48.816 តោះជួយក្មេងៗធ្វើអោយរឿងរបស់គេកាន់តែប្រណិត។ 0:06:48.840,0:06:50.816 លើកទឹកចិត្តពួកគេអោយមានមោទនភាពចំពោះខ្លួនឯង 0:06:50.840,0:06:54.776 ពីព្រោះប្រព័ន្ធអប់រំរបស់យើងស្វាគមន៍ ក្រុមគ្រួសារ វប្បធម៌ 0:06:54.800,0:06:56.016 សហគមន៍របស់គេ 0:06:56.040,0:06:58.840 និងជំនាញដែលគេបានរៀនដើម្បីរស់។ 0:06:59.680,0:07:03.816 យ៉ាងណាមិញ យុទ្ធសាស្រ្តទីបីដែលជាយុទ្ធសាស្រ្តសំខាន់បំផុត 0:07:03.840,0:07:05.056 គឺធនធានទំនុបបំរុង។ 0:07:05.080,0:07:08.920 យើងត្រូវផ្តល់ធនធានគ្រប់គ្រាន់ដល់ពួកគេ 0:07:10.040,0:07:12.800 ភាពក្លាហានតែមួយមុខមិនគ្រប់គ្រាន់ទេ 0:07:14.080,0:07:16.256 អ្នកអាចអង្គុយចាំមើលហើយប្រាប់ខ្ញុំថា៖ 0:07:16.280,0:07:19.416 "នែប្អូនប្រុស រៀនចេះជួយខ្លួនឯងនឹងអ្វីដែលប្អូនមាន។" 0:07:19.440,0:07:22.496 ប៉ុន្តែតើខ្ញុំជួយខ្លួនឯងយ៉ាងម៉េច បើកើតមកគ្មានអ្វីផងហ្នឹង? 0:07:22.520,0:07:23.736 (សំលេងសើច) 0:07:23.760,0:07:25.496 ជួយប្រាប់ផង តើខ្ញុំគួរជួយខ្លួនឯងដោយរបៀបណា? 0:07:25.520,0:07:26.460 (សំលេងទះដៃ) 0:07:33.520,0:07:34.736 ការបណ្តុះបណ្តាលការងារ 0:07:34.760,0:07:35.976 ការអប់រំណែនាំ 0:07:36.000,0:07:37.696 ការប្រឹក្សាយោបល់។ល។ 0:07:37.720,0:07:40.456 គឺបង្រៀនក្មេងៗអោយចេះរៀនពីកំហុសរបស់ខ្លួន 0:07:40.480,0:07:42.176 ជាជាងការដាក់ទណ្ឌកម្មពួកគេ 0:07:42.200,0:07:45.720 និងបណ្តេញចេញពីសាលាដូចសត្វធាតុ។ 0:07:47.400,0:07:48.616 ចុះបើធ្វើដូច្នេះវិញតើអ្នកយល់យ៉ាងណាដែរ? 0:07:48.640,0:07:54.376 ខ្ញុំសំណូមពរអោយមានប្រព័ន្ធយុត្តិធម៌ ស្តារសប្បទា នៅគ្រប់វិទ្យាល័យទាំងអស់ក្នុងសហរដ្ឋអាមេរិក។ 0:07:54.400,0:07:57.080 (សំលេងទះដៃ) 0:08:01.200,0:08:07.056 យើងបានធ្វើតេស្តគំនិតទាំងនេះក្នុងសហគមន៍វ៉តក្នុងទីក្រុងអីលអេ 0:08:07.080,0:08:10.336 ជាមួយក្មេងៗចំនួន៤០នាក់ដែលបានបណ្តេញចេញពីសាលា 0:08:10.360,0:08:12.040 វីលៀមគឺជាក្មេងប្រុសម្នាក់ចំណោមនោះ។ 0:08:12.600,0:08:16.896 គាត់ត្រូវបានគេដាក់ងារមិនល្អជាច្រើន។ 0:08:16.920,0:08:20.136 គាត់បោះបង់ការសិក្សា គាត់ជាសមាជិកក្មេងពាល 0:08:20.160,0:08:21.810 ជាឧក្រិដ្ឋជន។ 0:08:22.200,0:08:24.776 ពេលពួកយើងជួបគាត់ គាត់បានបដិសេធន៍យើង។ 0:08:24.800,0:08:27.216 ប៉ុន្តែខ្ញុំចាំពាក្យអ្នកស្រី រូស ធ្លាប់និយាយថា 0:08:27.240,0:08:30.766 “ហេ ខ្ញុំនៅទីនេះចាំជួយអ្នកជានិច្ច ពេលអ្នកត្រូវការសូមមករកខ្ញុំចោះ”។ 0:08:30.840,0:08:31.815 (សំលេងសើច) 0:08:32.039,0:08:33.320 មួយរយៈក្រោយ 0:08:34.480,0:08:36.696 ក្រោយមកគាត់ចាប់ផ្តើមបើកចិត្ត 0:08:36.720,0:08:39.899 ហើយខ្ញុំនៅចាំទិដ្ឋភាពថ្ងៃមួយដែលគាត់បានផ្លាស់ប្តូរខ្លួនឯងតាមរយៈការជួយក្មេងស្រីម្នាក់។ 0:08:39.969,0:08:41.616 ពួកយើងស្ថិតក្នុងក្រុមធំមួយ 0:08:41.640,0:08:44.736 មានក្មេងស្រីម្នាក់ក្នុងកម្មវិធីរបស់យើងយំយ៉ាងខ្លាំង 0:08:44.760,0:08:47.440 នាងបានប្រាប់ពួកយើងពីរឿងកំសត់របស់នាង 0:08:48.520,0:08:52.676 ដែលឪពុករបស់នាងត្រូវបានគេសំលាប់ 0:08:52.800,0:08:56.860 ហើយសាកសពគាត់ត្រូវគេចុះផ្សាយលើទំព័រកាសែតនៅថ្ងៃបន្ទាប់។ 0:08:59.960,0:09:02.176 ខ្ញុំមិនដឹងថាត្រូវលួងនាងដោយរបៀបណា 0:09:02.200,0:09:03.936 បានត្រឹមទុកពេលអោយនាងរំងាប់ចិត្តបន្តិចសិន 0:09:03.960,0:09:06.200 តែវីលៀមមានទឹកចិត្តណាស់ 0:09:06.640,0:09:09.616 គាត់បានទះតុហើយស្រែកថា 0:09:09.640,0:09:14.120 “តោះពួកយើងអោបគ្នាទាំងអស់គ្នា។” 0:09:15.640,0:09:18.280 (សំលេងទះដៃ) 0:09:23.160,0:09:29.176 ក្មេងស្រីនោះបានប្រែពីការស្រក់ទឹកភ្នែកឈឺចាប់ទៅជាញញឹមឡើងវិញ ហើយសំណើចក្នុងក្រុមបន្លឺឡើង 0:09:29.200,0:09:33.776 ជាសញ្ញាប្រាប់នាងថាសហគមន៍របស់នាងនឹងគាំទ្រនាង 0:09:33.800,0:09:38.576 ពេលនោះវីលៀមចាប់ផ្តើមយល់ពីគោលបំណងនៃការរស់នៅ 0:09:38.600,0:09:43.560 គឺដើម្បីជួយមនុស្សក្នុងសហគមន៍របស់គាត់។ 0:09:44.520,0:09:46.176 គាត់ប្រាប់ពួកយើងពីរឿងរបស់គាត់។ 0:09:46.200,0:09:47.976 យើងធ្វើអោយរឿងគាត់កាន់តែប្រណិត 0:09:48.000,0:09:52.816 ពីរឿងគួរអោយអាណិតទៅជារឿងគួរអោយស្ញើចសរសើរ 0:09:52.840,0:09:55.216 ដែលបានយកឈ្នះស្ថានភាពអាក្រក់បំផុត។ 0:09:55.240,0:09:57.460 យើងអោយតំលៃខ្ពស់លើរឿងនេះ។ 0:09:57.680,0:10:01.160 វីលៀមក៏បន្តការសិក្សារហូតបានបញ្ចប់ជាស្ថាពរ 0:10:02.360,0:10:07.096 និងទទួលបានវិញ្ញាប័នប័ត្របញ្ចប់ការសិក្សាផ្នែកសន្តិសុខ 0:10:07.120,0:10:10.976 ហើយឥឡូវនេះកំពុងធ្វើការអោយសាលាមួយ។ 0:10:11.000,0:10:12.290 (សំលេងទះដៃ) 0:10:19.760,0:10:21.336 ធម៌របស់អ្នកស្រីរូស 0:10:21.360,0:10:23.616 គឺថា 0:10:23.640,0:10:28.040 ពេលយើងបង្រៀនដោយបេះដូង ចិត្តក៏នឹងទៅជាមួយដែរ 0:10:30.600,0:10:34.520 អ្នកនិពន្ធល្បីម្នាក់ ឈ្មោះខាលី ជីប្រាណ ពោលថា៖ 0:10:35.200,0:10:39.640 “ចាកផុតពីទុក្ខវេទនា កើតមានវិញ្ញាណដ៏អស្ចារ្យ 0:10:40.440,0:10:45.360 កំពូលវីរជនមានស្នាមពេញខ្លួន"។ 0:10:46.040,0:10:51.696 ខ្ញុំជឿថាដើម្បីបដិវត្តន៍ប្រព័ន្ធអប់រំដែលយើងកំពុងនិយាយនេះ 0:10:51.720,0:10:56.656 យើងត្រូវការក្មេងៗមកធ្វើការជាមួយយើង 0:10:56.680,0:10:58.936 ពេលពួកគេប្រែជាល្អប្រណិត 0:10:58.960,0:11:02.016 ស្គាល់ពីលក្ខណៈសម្បត្តិ ភាពអត់ធន់ និង ភាពក្លាហានរបស់ខ្លួន 0:11:02.040,0:11:04.780 ដែលបានអភិវឌ្ឍន៍កន្លងមក 0:11:05.080,0:11:09.120 ការសិក្សារបស់ពួកគេនឹងប្រសើរទៅតាមហ្នឹងដែរ។ 0:11:11.360,0:11:13.696 សូមមានភាពជឿជាក់លើក្មេងៗរបស់យើង។ 0:11:13.720,0:11:17.016 សូមផ្តល់ធនធានទំនុបបំរុងពួកគេអោយបានត្រឹមត្រូវ។ 0:11:17.040,0:11:19.696 ខ្ញុំនឹងប្រាប់អ្នកអំពីអ្វីដែលអ្នកគ្រូរបស់ខ្ញុំបានផ្តល់ដល់ខ្ញុំ។ 0:11:19.720,0:11:22.200 គាត់ជឿជាក់លើខ្ញុំយ៉ាងខ្លាំង 0:11:23.120,0:11:27.216 ដែលការជឿជាក់របស់គាត់ធ្វើអោយខ្ញុំជឿជាក់លើខ្លួនឯងដែរ។ 0:11:27.240,0:11:28.456 សូមអរគុណ។ 0:11:28.480,0:11:29.650 (សំលេងទះដៃ)