WEBVTT 00:00:01.040 --> 00:00:02.695 ប៉ុន្មានឆ្នាំមុននេះ 00:00:02.719 --> 00:00:05.656 ខ្ញុំបានធ្វើរឿងមួយដែលក្លាហ៊ានមែនទែន 00:00:05.680 --> 00:00:08.670 ឫអ្នកខ្លះថាឆោតល្ងង់។ 00:00:08.840 --> 00:00:10.990 ខ្ញុំបានឈរឈ្មោះជាតំណាងរាស្ត្រ 00:00:11.040 --> 00:00:14.776 ខ្ញុំធ្វើការនៅក្រោយឆាកនយោបាយជាច្រើនឆ្នាំ 00:00:14.800 --> 00:00:17.856 ជាអ្នករៃអង្គាសថវិកានិងជាអ្នករៀបចំកម្មវិធី 00:00:17.880 --> 00:00:21.670 តែនៅក្នុងចិត្ត ខ្ញុំតែងតែចង់ឈរឈ្មោះខ្លួនឯង 00:00:21.680 --> 00:00:26.136 ស្ត្រីសមាជិកសភាម្នាក់ឈ្នះឆ្នោត ប្រចាំសង្កាត់ខ្ញុំរហូតមក តាំងពីឆ្នាំ១៩៩២។ 00:00:26.160 --> 00:00:28.056 គាត់មិនដែលចាញ់ម្តងណាឡើយ 00:00:28.080 --> 00:00:32.620 ហើយក្នុងបក្សប្រជាធិបតេយ្យបឋម គ្មាននរណាហ៊ានប្រជែងជាមួយគាត់ឡើយ។ 00:00:32.680 --> 00:00:35.536 ប៉ុន្តែក្នុងចិត្តខ្ញុំ នេះគឺជាឧិកាសល្អ 00:00:35.560 --> 00:00:37.056 ធ្វើការផ្លាស់ប្តូរ 00:00:37.080 --> 00:00:39.840 កែប្រែស្ថានភាព 00:00:39.960 --> 00:00:43.920 តែការស្ទង់មតិបង្ហាញលទ្ធផលផ្ទុយពីហ្នឹង។ 00:00:43.920 --> 00:00:47.136 អ្នកស្ទង់មតិរបស់ខ្ញុំប្រាប់ថា ខ្ញុំឆ្កួតហើយ ដែលចូលរួមការប្រកួត 00:00:47.160 --> 00:00:50.760 គឺគ្មានផ្លូវ ខ្ញុំអាចឈ្នះនោះទេ។ 00:00:50.760 --> 00:00:52.096 យ៉ាងណាខ្ញុំនៅតែចូលរួមប្រកួត 00:00:52.120 --> 00:00:57.296 ហើយក្នុងឆ្នាំ២០១២ ខ្ញុំចាប់ផ្តើមល្បីឈ្មោះក្នុង ការបោះឆ្នោតតំណាងរាស្ត្រទីក្រុងញូយ៉ក។ 00:00:57.320 --> 00:01:00.860 ខ្ញុំស្បថថា ខ្ញុំនឹងឈ្នះអោយបាន។ 00:01:01.000 --> 00:01:03.616 ខ្ញុំទទួលបានការគាំទ្រពី សារពត៌មាន New York Daily News 00:01:03.640 --> 00:01:06.976 Wall Street Journal ចុះផ្សាយរូបថតខ្ញុំ ក្នុងថ្ងៃប្រកួត 00:01:07.000 --> 00:01:11.170 CNBC ថាវាជាការប្រកួតក្តៅគគុកបំផុត ក្នុងប្រទេស។ 00:01:11.280 --> 00:01:13.784 ខ្ញុំរៃអង្គាសថវិកាពីគ្រប់គ្នាដែលខ្ញុំស្គាល់ 00:01:13.784 --> 00:01:15.860 រួមទាំងម្តាយមីងជនជាតិឥណ្ឌា 00:01:15.860 --> 00:01:19.074 គាត់សប្បាយចិត្តណាស់ ដែលឃើញក្មេងស្រី ឥណ្ឌាឈរឈ្មោះជាតំណាងរាស្រ្ត។ 00:01:19.074 --> 00:01:21.426 តែនៅថ្ងៃបោះឆ្នោត លទ្ធផលពិតដូចជា ការស្ទង់មតិអញ្ចឹង 00:01:21.426 --> 00:01:25.800 ខ្ញុំទទួលបានសំលេងឆ្នោត តែ១៩ភាគរយប៉ុណ្ណោះ 00:01:25.920 --> 00:01:29.656 ហើយសារពត៌មានដែលធ្លាប់សរសើរថា ខ្ញុំជាតារានយោបាយកំពុងរះ 00:01:29.680 --> 00:01:34.096 ឥឡូវថា ខ្ញុំខ្ជះខ្ជាយថវិកា ចំនួន១លាន៣សែនដុល្លារ 00:01:34.120 --> 00:01:39.136 ទទួលបានត្រឹមតែ ៦៣២១សំលេងប៉ុណ្ណោះ។ 00:01:39.160 --> 00:01:41.300 មិនបាច់គណនាទេ។ 00:01:41.440 --> 00:01:44.200 អាម៉ាស់មុខបំផុត។ 00:01:44.320 --> 00:01:46.976 មុននឹងអ្នកយល់ខុស 00:01:47.000 --> 00:01:50.040 នេះមិនមែនសន្ទរកថាពីសារៈសំខាន់ នៃភាពបរាជ័យ។ 00:01:50.040 --> 00:01:52.390 ឬពីការចង់កាន់តំណែងធំអីនោះទេ។ 00:01:52.400 --> 00:01:55.616 ខ្ញុំនិទានរឿង ខ្ញុំចូលរួមប្រកួតតំណាងរាស្រ្តនេះ 00:01:55.640 --> 00:01:58.096 ព្រោះពេលនោះ ខ្ញុំអាយុ៣៣ឆ្នាំប៉ុណ្ណោះ 00:01:58.120 --> 00:02:02.856 ហើយវាជាលើកដំបូងក្នុងមួយជីវិតរបស់ខ្ញុំ 00:02:02.880 --> 00:02:06.536 ដែលខ្ញុំបានធ្វើអ្វីមួយដែលពិតជាក្លាហ៊ានបំផុត 00:02:06.560 --> 00:02:09.490 ដោយមិនខ្វល់ពីភាពល្អឥតខ្ចោះ។ 00:02:09.639 --> 00:02:11.096 មិនមែនមានតែខ្ញុំម្នាក់ទេ 00:02:11.120 --> 00:02:12.856 មានស្ត្រីជាច្រើនប្រាប់ខ្ញុំថា 00:02:12.880 --> 00:02:15.776 ពួកគាត់ ស្រវាយកអាជីពការងារ និងមុខរបរណា 00:02:15.800 --> 00:02:17.896 ដែលគាត់ច្បាស់ថា គាត់នឹងធ្វើបានល្អ 00:02:17.920 --> 00:02:20.296 ហើយធ្វើបានល្អឥតខ្ចោះថែមទៀត 00:02:20.320 --> 00:02:22.136 អញ្ចឹងមិនបាច់ឆ្ងល់ទេ។ 00:02:22.164 --> 00:02:25.220 ក្មេងស្រីភាគច្រើន គេបង្រៀនគាត់ កុំអោយប្រថុយហានិភ័យ ខ្លាចបរាជ័យ។ 00:02:25.240 --> 00:02:27.016 គេបង្រៀនពួកយើងញញឹមអោយស្អាត 00:02:27.040 --> 00:02:30.290 លេងល្បែងមានសុវត្ថិភាព ខំរៀនយកនិទេ្ទសអេគ្រប់មុខ។ 00:02:30.320 --> 00:02:32.016 សំរាប់ក្មេងប្រុស ផ្ទុយទៅវិញ 00:02:32.040 --> 00:02:34.816 គេបង្រៀនគាត់ លេងល្បែងពិបាកៗ ជិះទោងខ្ពស់ 00:02:34.840 --> 00:02:40.060 តោងឡើងរបាដែកខ្ពស់ និងលោតដាំដូង ក្បាលមកមុន។ 00:02:40.200 --> 00:02:41.776 ដល់ពេលគេធំឡើង 00:02:41.800 --> 00:02:46.576 មិនថាពួកគេ ចរចារឡើងប្រាក់ខែ ឬសុំណាត់ជួបជាមួយនារីៗ។ 00:02:46.600 --> 00:02:50.496 ពួកគេមានទំលាប់ប្រថុយម្តងហើយម្តងទៀត។ 00:02:50.520 --> 00:02:52.320 គេផ្តល់រង្វាន់លើកទឹកចិត្តគាត់ ថែមទៀត។ 00:02:52.320 --> 00:02:54.856 គេតែងពោលថា នៅកន្លែងធ្វើការ របស់ស៊ីលីខុនវ៉ឡី 00:02:54.880 --> 00:02:59.810 គ្មាននរណាស្គាល់អ្នកទេ បើមិនល្បី ដោយសារបរាជ័យពីរដងផ្តួនៗ។ 00:02:59.880 --> 00:03:01.416 និយាយម្យ៉ាងទៀតថា៖ 00:03:01.970 --> 00:03:05.066 យើងចិញ្ចឹមបីបាច់ក្មេងស្រីអោយល្អគ្រប់១០ 00:03:05.260 --> 00:03:08.810 និងបីបាច់ក្មេងប្រុសអោយក្លាហ៊ាន។ 00:03:09.080 --> 00:03:13.530 អ្នកខ្លះបារម្ភពីកង្វះថវិកាជាតិ 00:03:13.800 --> 00:03:18.180 ប៉ុន្តែ ខ្ញុំបារម្ភពីកង្វះភាពក្លាហ៊ានរបស់យើង។ 00:03:18.240 --> 00:03:21.696 សេដ្ឋកិច្ចយើង សង្គមយើងកំពុងខាតបង់ 00:03:21.720 --> 00:03:24.880 ព្រោះយើងមិនបានចិញ្ចឹមកូនស្រី យើងអោយក្លាហ៊ាន។ 00:03:24.920 --> 00:03:28.296 កង្វះភាពក្លាហ៊ានបណ្តាលអោយពុំសូវមាន បេក្ខភាពស្ត្រី នៅផ្នែកវិទ្យាសាស្ត្រ STEM 00:03:28.320 --> 00:03:30.256 នៅផ្នែកនាយកប្រតិបត្តិ នៅក្នុងបន្ទប់ប្រជុំ នៅក្នុងសភា 00:03:30.280 --> 00:03:33.940 និងនៅកន្លែងជាច្រើនទៀត។ 00:03:34.000 --> 00:03:37.176 អំឡុងទសវត្សន៍ឆ្នាំ១៩៨០ ចិត្តវិទូ ខារូល ឌឺវីក 00:03:37.200 --> 00:03:39.856 សង្កេតមើលរបៀបដោះស្រាយចំណោទ របស់សិស្សពូកែថ្នាក់ទី៥ 00:03:39.880 --> 00:03:41.910 វាពិបាកបំផុតសំរាប់ពួកគេ។ 00:03:42.000 --> 00:03:46.176 គាត់សង្កេតឃើញថា សិស្សស្រីឆាប់បោះបង់។ 00:03:46.200 --> 00:03:50.430 កំរិតអាយឃ្យូ (IQ) របស់វិញ្ញាសារកាន់តែខ្ពស់ ពួកគេរឹតតែឆាប់បោះបង់។ 00:03:50.520 --> 00:03:52.256 ឯសិស្សប្រុសវិញ 00:03:52.280 --> 00:03:54.976 ថាវិញ្ញាសារពិបាកគឺជាឧិកាស។ 00:03:55.000 --> 00:03:56.736 ពួកគេសប្បាយនឹងដោះស្រាយវា។ 00:03:56.760 --> 00:04:00.580 កាន់តែពិបាកពួកគេកាន់តែខំប្រឹងធ្វេរដង។ 00:04:00.680 --> 00:04:01.920 ហេតុអ្វីបានជាអញ្ចឹង? 00:04:02.520 --> 00:04:04.016 ជាក់ស្តែងនៅថ្នាក់ទី៥ 00:04:04.040 --> 00:04:07.696 សិស្សស្រីតែងតែធ្វើបានល្អជាង សិស្សប្រុសគ្រប់មុខវិជ្ជា 00:04:07.720 --> 00:04:09.856 រួមទាំងគណិតវិទ្យានិងវិទ្យាសាស្ត្រ 00:04:09.880 --> 00:04:13.460 ដូច្នេះមិនមែនពួកគេគ្មានសមត្ថភាពនោះទេ។ 00:04:13.560 --> 00:04:18.190 តែភាពខុសគ្នានៅត្រង់តើសិស្សស្រីនិងសិស្សប្រុស យល់យ៉ាងណាចំពោះវិញ្ញាសារលំបាកៗ។ 00:04:18.200 --> 00:04:20.699 វាមិនមែនត្រឹមតែសិស្សថ្នាក់ទី៥ប៉ុណ្ណោះទេ 00:04:20.800 --> 00:04:23.976 របាយការណ៍អេចភីថា បេក្ខជននឹងដាក់ពាក្យ សុំធ្វើការ 00:04:24.000 --> 00:04:27.920 ប្រសិនបើគេមានសមត្ថភាពត្រឹម៦០ភាគរយ នៃលក្ខខណ្ឌការងារតំរូវ 00:04:28.000 --> 00:04:30.736 ប៉ុន្តែបេក្ខនារីវិញ គាត់នឹង ដាក់ពាក្យសុំធ្វើការ 00:04:30.760 --> 00:04:35.336 ទាល់តែគាត់មានសមត្ថភាព១០០ភាគរយ តាមលក្ខខណ្ឌតំរូវ។ 00:04:35.360 --> 00:04:37.490 គឺ១០០ភាគរយ។ 00:04:37.720 --> 00:04:41.056 ការសិក្សានេះជាភស្តុតាងបង្ហាញថា 00:04:41.080 --> 00:04:43.310 ស្ត្រីត្រូវការភាពក្លាហ៊ានច្រើនជាងនេះ។ 00:04:43.360 --> 00:04:44.856 ប៉ុន្តែខ្ញុំគិតថាវាជាភស្តុតាងបង្ហាញថា 00:04:44.880 --> 00:04:48.016 ស្ត្រីត្រូវបានសង្គមកំណត់អោយមាន លក្ខណៈល្អឥតខ្ចោះ 00:04:48.040 --> 00:04:49.576 ដូច្នេះពួកគេខ្លាចរអាលជ្រុល។ 00:04:49.600 --> 00:04:52.416 (ស្នូរទះដៃ) 00:04:52.440 --> 00:04:54.496 សូម្បីពេលយើងមានមហិច្ឆិតាខ្ពស់ 00:04:54.520 --> 00:04:57.296 សូម្បីពេលយើងចង់កាន់តំណែងធំ 00:04:57.320 --> 00:04:59.536 ការកំណត់របស់សង្គមអោយមានលក្ខណៈ ល្អឥតខ្ចោះបែបនេះ 00:04:59.560 --> 00:05:03.270 បណ្តាលអោយយើងពុំសូវហ៊ានប្រថុយហានិភ័យ ក្នុងអាជីពការងាររបស់យើង។ 00:05:03.320 --> 00:05:07.896 ដូច្នេះការងារចំនួន៦សែនដែលកំពុងបើក 00:05:07.920 --> 00:05:09.770 ក្នុងវិស័យកុំព្យូទ័រនិងបច្ចេកវិទ្យាបច្ចុប្បន្ន 00:05:09.800 --> 00:05:11.696 នឹងពុំមានវត្តមានរបស់ស្ត្រីនោះទេ។ 00:05:11.720 --> 00:05:14.376 មានន័យថាសេដ្ឋកិច្ចរបស់យើងខ្វះភាពច្នៃប្រឌិត 00:05:14.400 --> 00:05:18.576 និងទុកចោលបញ្ហាទាំងឡាយដែលស្ត្រី អាចជួយបាន 00:05:18.600 --> 00:05:21.336 បើសិនសង្គមលើកទឹកចិត្តអោយក្លាហ៊ាន 00:05:21.360 --> 00:05:24.800 ជាជាងអោយមានលក្ខណៈល្អឥតខ្ចោះ 00:05:24.960 --> 00:05:28.896 (ស្នូរទះដៃ) 00:05:28.920 --> 00:05:33.256 ក្នុងឆ្នាំ២០១២ ខ្ញុំបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដើម្បីបង្រៀនក្មេងស្រីសរសេរកូដ 00:05:33.280 --> 00:05:36.336 ខ្ញុំឃើញថាការបង្រៀនពួកគាត់អោយចេះ សរសេរកូដ 00:05:36.360 --> 00:05:39.120 ជួយអោយពួកគាត់ក្លាហ៊ាន។ 00:05:39.240 --> 00:05:43.456 ការសរសេរកូដគឺជាដំណើរការសាកល្បង និងមានកំហុសមិនចេះចប់ 00:05:43.480 --> 00:05:46.656 ដើម្បីបានពាក្យបញ្ជាត្រឹមត្រូវ តាមកន្លែងនិមួយៗរបស់វា 00:05:46.680 --> 00:05:49.096 ពេលខ្លះគ្រាន់តែចំណុចក្បៀសមួយសោះ 00:05:49.120 --> 00:05:52.730 អាចធ្វើអោយយើងជោគជ័យឬមួយបរាជ័យ។ 00:05:52.840 --> 00:05:55.336 កាលណាកូដខូចគឺអ្វីៗខូចទាំងអស់ 00:05:55.360 --> 00:05:57.776 វាទាមទារការសាកល្បងច្រើនដង 00:05:57.800 --> 00:06:00.096 រហូតដល់មានអច្ឆរិយកើតឡើង 00:06:00.120 --> 00:06:03.650 ពេលអ្វីដែលយើងព្យាយាមកសាងចេញជារូបរាង។ 00:06:03.760 --> 00:06:06.480 វាទាមទារការព្យាយាម។ 00:06:06.600 --> 00:06:10.060 វាទាមទារភាពមិនល្អឥតខ្ចោះ។ 00:06:10.160 --> 00:06:12.536 យើងឃើញភ្លាមនៅក្នុងកម្មវិធីរបស់ពួកយើង 00:06:12.560 --> 00:06:14.896 ក្មេងស្រីរបស់យើងខ្លាចធ្វើខុស 00:06:14.920 --> 00:06:16.700 ខ្លាចមិនបានល្អឥតខ្ចោះ។ 00:06:16.840 --> 00:06:20.016 គ្រូនិយាយថា៖ ក្មេងស្រីសរសេរកូដគ្រប់រូប 00:06:20.040 --> 00:06:23.016 ពេលរៀនពីរបៀបសរសេរកូដក្នុងសប្តាហ៍ទីមួយ 00:06:23.040 --> 00:06:26.016 ហៅអ្នកគ្រូមកតុរបស់គាត់ហើយនិយាយថា៖ 00:06:26.040 --> 00:06:28.056 «ខ្ញុំមិនដឹងត្រូវសរសេរកូដអ្វីនោះទេ»។ 00:06:28.080 --> 00:06:30.016 អ្នកគ្រូមើលកញ្ចក់កុំព្យូទ័ររបស់នាង 00:06:30.040 --> 00:06:32.550 គាត់ឃើញតែផ្ទាំងកំណែទទេស្អាត។ 00:06:32.640 --> 00:06:35.456 ប្រសិនបើគាត់មិនយល់ច្បាស់ គាត់នឹងគិតថា កូនសិស្សរបស់គាត់ 00:06:35.480 --> 00:06:39.300 ប្រើពេលម្ភៃនាទីបានតែសំឡឹងមុខកំព្យូទ័រប៉ុណ្ណោះ។ 00:06:39.400 --> 00:06:42.576 ប៉ុន្តែបើគាត់គោះសញ្ញាបញ្ជាត្រឡប់ក្រោយ ពីរបីដង 00:06:42.600 --> 00:06:46.720 គាត់នឹងឃើញថាកូនសិស្សគាត់ បានសរសេរកូដតែលុបចោលវិញ។ 00:06:46.840 --> 00:06:50.096 នាងបានព្យាយាម នាងជិតបានសំរេច 00:06:50.120 --> 00:06:52.930 ប៉ុន្តែមិនទាន់ត្រូវនូវឡើយ។ 00:06:53.040 --> 00:06:55.656 ជាជាងបង្ហាញពីអ្វីខ្លះដែលនាងបានធ្វើ 00:06:55.680 --> 00:06:58.080 នាងបែរជាបង្ហាញភាពទទេស្អាត។ 00:06:58.160 --> 00:07:02.290 ល្អឥតខ្ចោះ ឬមួយទទេស្អាត។ 00:07:02.440 --> 00:07:07.780 ការពិតក្មេងស្រីរបស់យើងពូកែសរសេរកូដណាស់ 00:07:07.840 --> 00:07:10.641 ប៉ុន្តែបង្រៀនពួកគាត់សរសេរកូដតែម្យាង មិនគ្រប់គ្រាន់ទេ។ 00:07:10.720 --> 00:07:13.911 មិត្តរបស់ខ្ញុំឈ្មោះ លីវ ប្រ៊ី ជាសាស្ត្រាចារ្យបង្រៀននៅសកលវិទ្យាល័យកូឡុំបៀរ 00:07:13.935 --> 00:07:15.696 បង្រៀនពីការណែនាំអោយស្គាល់ចាវ៉ា 00:07:15.720 --> 00:07:20.040 ប្រាប់ខ្ញុំពីពេលគាត់បង្រៀនសិស្ស ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រថា៖ 00:07:20.120 --> 00:07:22.376 ពេលសិស្សប្រុសធ្វើកិច្ចការសាលាមិនសំរេច 00:07:22.400 --> 00:07:23.976 ពួកគេមកជួបគាត់ហើយនិយាយថា៖ 00:07:24.000 --> 00:07:26.840 «លោកសាស្ត្រាចារ្យសូមជួយមើលកូដរបស់ខ្ញុំបន្តិច តើខុសត្រង់ណា» 00:07:26.880 --> 00:07:28.376 ឯសិស្សស្រីវិញមកជួបគាត់និយាយថា៖ 00:07:28.400 --> 00:07:33.400 «លោកសាស្ត្រាចារ្យ សូមជួយមើលខ្ញុំបន្តិច តើខ្ញុំខុសត្រង់ណា» 00:07:33.520 --> 00:07:36.816 យើងត្រូវតែចាប់ផ្តើមកែភាពល្អឥតខ្ចោះនេះ 00:07:36.840 --> 00:07:39.456 បន្តែយើងត្រូវបញ្ចូលជាមួយនិងការកសាង ភាពជាបងប្អូនស្រី 00:07:39.480 --> 00:07:42.950 អោយគាត់ដឹងថាពួកយើងនៅក្បែរគាត់។ 00:07:43.000 --> 00:07:47.580 ព្រោះការខំប្រឹងជួសជុលប្រពន្ធ័ដែលខូច ទៅហើយគឺគ្មានប្រយោជន៍ឡើយ។ 00:07:47.680 --> 00:07:49.936 មានស្ត្រីច្រើនរាប់មិនអស់បានប្រាប់ខ្ញុំថា៖ 00:07:49.960 --> 00:07:51.736 ខ្ញុំខ្លាចមិនហ៊ានលើកដៃ 00:07:51.760 --> 00:07:53.896 ខ្ញុំខ្លាចមិនហ៊ានសួរសំណួរ 00:07:53.920 --> 00:07:56.296 ព្រោះមិនចង់ជាមនុស្សតែម្នាក់ 00:07:56.320 --> 00:07:58.250 ដែលមិនយល់ 00:07:58.360 --> 00:08:01.680 ជាមនុស្សតែម្នាក់ដែលយ៉ាប់។ 00:08:01.840 --> 00:08:04.736 ពេលយើងបង្រៀនក្មេងស្រីអោយក្លាហ៊ាន 00:08:04.760 --> 00:08:08.056 ហើយផ្តល់ប្រព័ន្ធឧបត្ថម្ភគាំទ្រពួកគាត់ 00:08:08.080 --> 00:08:11.096 គាត់នឹងកសាងរបស់អស្ចារ្យជាច្រើន 00:08:11.120 --> 00:08:14.330 ហើយខ្ញុំឃើញវាកើតឡើងជារៀងរាល់ថ្ងៃ។ 00:08:14.520 --> 00:08:17.136 លើកយកក្មេងស្រីវិទ្យាល័យពីរនាក់ជាឧទាហរណ៌ 00:08:17.160 --> 00:08:19.536 គាត់បានផលិតហ្គែមមួយហៅថា សំឡីអនាម័យរត់ (តេមពុនរ៉ាន់) 00:08:19.560 --> 00:08:22.016 ចាគឺហ្គេម សំឡីអនាម័យរត់ (តេមពុនរ៉ាន់) 00:08:22.040 --> 00:08:24.456 ប្រឆាំងនឹងភាពខ្ពើមរអើមនៃការមករដូវ 00:08:24.480 --> 00:08:27.760 និងការរើសអ៊ើងភេទនៅក្នុងហ្គេម។ 00:08:27.840 --> 00:08:29.416 ឫនារីភៀសខ្លួនជនជាតិសេរ៊ី 00:08:29.440 --> 00:08:33.580 ដែលហ៊ានបង្ហាញសេចក្តីស្រលាញ់ ចំពោះប្រទេសថ្មីរបស់នាង 00:08:33.600 --> 00:08:38.709 ដោយការផលិតអែបដើម្បីជួយជនជាតិអាមេរិក ទៅដល់ប៉ូល។ 00:08:38.760 --> 00:08:43.015 ឫក៏ក្មេងស្រីអាយុ១៦ឆ្នាំដែលបានបង្កើតក្បួន ដោះស្រាយ (Algorithm) 00:08:43.039 --> 00:08:48.096 ដើម្បីពិនិត្យដឹងថាមហារីកជាប្រភេទ ស្លូតឫកាច 00:08:48.120 --> 00:08:51.496 ដើម្បីនាងអាចជួយសង្គ្រោះជីវិតឪពុករបស់នាង 00:08:51.520 --> 00:08:54.930 ព្រោះគាត់កើតជំងឺមហារីក។ 00:08:55.000 --> 00:09:00.020 ទាំងនេះគ្រាន់តែជាឧទាហរណ៍បីក្នុងចំណោម ឧទាហរណ៍រាប់ពាន់ 00:09:00.120 --> 00:09:04.216 ក្មេងស្រីរាប់ពាន់នាក់ដែលត្រូវបានកំណត់ដោយ សង្គមថាមិនល្អឥតខ្ចោះ 00:09:04.240 --> 00:09:07.193 អ្នកដែលបានខំប្រឹងប្រែង អ្នកដែលបានតស៊ូព្យាយាម។ 00:09:07.217 --> 00:09:09.216 មិនថាពួកគេនឹងក្លាយជាអ្នកសរសេរកូដ 00:09:09.240 --> 00:09:11.896 ឫជាអ្នកស្រីហែលឡារី ក្លីនតុន ឫអ្នកនាង ប៊ីយ៉ង់សេអនាគតឫអត់ទេ 00:09:11.920 --> 00:09:15.900 ពួកគេនឹងមិនបញ្ឈប់ក្តីសុបិន្តរបស់ពួកគេឡើយ។ 00:09:15.960 --> 00:09:21.240 ហើយមិនដែលមានអ្វីសំខាន់ជាងក្តីសុបិន្ត ទាំងនោះទេសំរាប់ប្រទេសរបស់យើង។ 00:09:21.320 --> 00:09:24.456 ដើម្បីអោយសេដ្ឋកិច្ចសហរដ្ឋអាមេរិក ឬសេដ្ឋកិច្ចណាក៏ដោយចំរើន 00:09:24.480 --> 00:09:26.616 និងមានភាពច្នៃប្រឌិតពិត 00:09:26.640 --> 00:09:30.600 យើងមិនអាចទុកចោលប្រជាជនចំនួន ពាក់កណ្តាលនេះឡើយ 00:09:30.640 --> 00:09:34.336 យើងគួរតែបង្រៀនក្មេងស្រីរបស់យើងអោយ ក្លាហានមិនខ្លាចភាពមិនល្អឥតខ្ចោះ 00:09:34.360 --> 00:09:38.320 ហើយយើងត្រូវចាប់ផ្តើមធ្វើវាពីឥឡូវនេះទៅ។ 00:09:38.400 --> 00:09:42.616 យើងមិនអាចរង់ចាំអោយពួកគេរៀន ក្លាហ៊ានដូចខ្ញុំ 00:09:42.640 --> 00:09:45.200 នៅពេលខ្ញុំមានអាយុ៣៣ឆ្នាំនោះទេ។ 00:09:45.240 --> 00:09:47.576 យើងគួរតែបង្រៀនពួកគេអោយមាន ភាពក្លាហ៊ានតាំងពីនៅរៀន 00:09:47.600 --> 00:09:49.336 និងពេលចេញធ្វើការដំបូង 00:09:49.360 --> 00:09:52.496 ដែលពេលទាំងនោះមានឥទ្ធិពលបំផុត លើអនាគតរបស់ពួកគេ 00:09:52.520 --> 00:09:54.536 និងអនាគតរបស់អ្នកនៅជុំវិញ 00:09:54.560 --> 00:09:59.336 ហើយយើងគួរបង្ហាញក្តីស្រលាញ់និង ការទទួលយកដោយពេញចិត្ត 00:09:59.360 --> 00:10:02.416 មិនមែនសំរាប់ភាពល្អឥតខ្ចោះរបស់ពួកគេទេ 00:10:02.440 --> 00:10:05.780 តែសំរាប់ភាពក្លាហ៊ានរបស់ពួកគេទៅវិញ។ 00:10:05.840 --> 00:10:08.476 ដូច្នេះខ្ញុំសុំអ្នកទាំងអស់គ្នា ម្នាក់ៗប្រាប់ដល់ ក្មេងស្រីគ្រប់រូបដែលអ្នកស្គាល់ដូចជា 00:10:08.476 --> 00:10:13.096 ប្អូនស្រី ក្មួយស្រី បុគ្កលិករបស់អ្នក និងមិត្តិរួមការងាររបស់អ្នក 00:10:13.120 --> 00:10:16.290 កុំអោយពួកគាត់ខ្លាចភាពមិនល្អឥតខ្ចោះ 00:10:16.360 --> 00:10:18.856 ព្រោះពេលយើងបង្រៀនក្មេងស្រីកុំអោយខ្លាចភាពមិនល្អគ្រប់១០ 00:10:18.880 --> 00:10:21.456 ហើយជួយពួកគាត់ប្រើប្រាស់លក្ខណៈសម្បត្តិ ដែលគាត់មាន ជាប្រយាជន៌ 00:10:21.480 --> 00:10:25.376 យើងនឹងកសាងចលនាយុវនារីក្លាហ៊ាន 00:10:25.400 --> 00:10:28.776 អាចកសាងពិភពដ៏ប្រសើរសំរាប់ខ្លួនឯង 00:10:28.800 --> 00:10:32.440 និងសំរាប់ពួកយើងទាំងអស់គ្នា។ 00:10:33.160 --> 00:10:34.376 អរគុណ! 00:10:34.400 --> 00:10:38.320 (ស្នូរទះដៃ) 00:10:39.080 --> 00:10:40.280 អរគុណ! 00:10:45.320 --> 00:10:46.976 គ្រីស អេនដឺសិន៖ រីសស្មា អរគុណអ្នក។ 00:10:47.000 --> 00:10:49.680 អ្នកនាងមានទស្សនៈវិស័យអស្ចារ្យណាស់។ អ្នកនាងជាមនុស្សមានទស្សនៈវិស័យ។ 00:10:51.680 --> 00:10:53.416 ប្រាប់ខ្ញុំបានទេ តើកម្មវិធីរបស់អ្នកនាង ដំណើរការយ៉ាងណាដែរ 00:10:53.440 --> 00:10:55.696 តើមានក្មេងស្រីប៉ុន្មាននាក់ចូលរួមកម្មវិធី របស់អ្នកនាងបច្ចុប្បន្ននេះ? 00:10:55.720 --> 00:10:59.376 រីសស្មា ស៊ូចានី៖ ចា ក្នុងឆ្នាំ២០១២ យើងបង្រៀន បានក្មេងស្រីចំនួន២០នាក់។ 00:10:59.400 --> 00:11:02.936 ឆ្នាំនេះយើងនឹងបង្រៀន៤មឺននាក់ នៅទូរទាំង៥០រដ្ឋ។ 00:11:02.960 --> 00:11:04.216 (ស្នូរទះដៃ) 00:11:04.240 --> 00:11:07.296 ចំនួននេះគឺពិតជាច្រើនមែនទែន 00:11:07.320 --> 00:11:12.616 ពីព្រោះឆ្នាំមុនយើងបណ្តុះបណ្តាល បាន៧៥០០នាក់លើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។ 00:11:12.640 --> 00:11:15.216 គឺថាបញ្ហាអាក្រក់ខ្លាំងណាស់ 00:11:15.240 --> 00:11:17.720 ដូច្នេះយើងមិនអាចបង្កើតការផ្លាស់ប្តូរបែបនេះ បានឆាប់រហ័ស។ 00:11:18.600 --> 00:11:21.816 ហើយអ្នកកំពុងធ្វើការជាមួយក្រុមហ៊ុនមួយចំនួន ដែលមានវត្តមាននៅក្នុងបន្ទប់នេះ 00:11:21.840 --> 00:11:24.016 ដែលបានស្វាគមន៍សិស្សបញ្ចប់ការសិក្សា ពីសាលារបស់អ្នកនាងមែនទេ? 00:11:24.040 --> 00:11:26.016 ចាសពិតមែន យើងមានក្រុមហ៊ុនដៃគូរសហការ ចំនួន៨០ 00:11:26.040 --> 00:11:28.096 រួមទាំងក្រុមហ៊ុន Twitter ក្រុមហ៊ុន Facebook 00:11:28.120 --> 00:11:32.616 ក្រុមហ៊ុន Adobe ក្រុមហ៊ុន IBM ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Pixar ក្រុមហ៊ុន Disney 00:11:32.640 --> 00:11:34.536 ពួកគាត់នៅទីនេះទាំងអស់។ 00:11:34.560 --> 00:11:36.976 ប្រសិនបើអ្នកមិនទាន់ចូលរួម ខ្ញុំនឹងទៅតាមរក អ្នកដល់កន្លែងដែរ 00:11:37.000 --> 00:11:38.976 ព្រោះយើងត្រូវការក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ 00:11:39.000 --> 00:11:41.776 ផ្តល់ឧិកាសដល់ក្មេងស្រីរៀនកូដបានធ្វើការនៅ ក្រុមហ៊ុនរបស់ពួកគាត់។ 00:11:41.800 --> 00:11:44.776 ហើយក្រុមហ៊ុនមួយចំនួនបានប្រាប់អ្នកនាងថា 00:11:44.800 --> 00:11:46.705 ពេលមានសមតុល្យជេនដឺបន្ថែម 00:11:46.729 --> 00:11:50.176 ក្នុងក្រុមវិស្វកម្មរបស់ពួកគេ រឿងល្អៗជាច្រើនបានកើតឡើង។ 00:11:50.200 --> 00:11:51.496 ចារឿងល្អៗពិតជាកើតមានមែន។ 00:11:51.520 --> 00:11:54.936 ខ្ញុំចង់និយាយថា វាអស្ចារ្យណាស់ដែលខ្ញុំបានដឹងថា 00:11:54.960 --> 00:11:58.816 បច្ចុប្បន្ននេះសំភារៈប្រើប្រាស់ ប្រចាំថ្ងៃ៨៥ភាគរយគឺផលិតដោយស្ត្រី។ 00:11:58.840 --> 00:12:01.896 ស្ត្រីប្រើបណ្តាញសង្គមក្នុងអត្រា៦០០រយភាគរយច្រើនជាងបុរស។ 00:12:01.920 --> 00:12:03.336 យើងជាម្ចាស់អ៊ីនធឺនេត 00:12:03.360 --> 00:12:05.816 ហើយយើងគួរជាអ្នកកសាងក្រុមហ៊ុននៃអនាគត។ 00:12:05.840 --> 00:12:08.016 ហើយខ្ញុំគិតថាពេលក្រុមហ៊ុនមាន កំលាំងពលកម្មចំរុះ 00:12:08.040 --> 00:12:11.456 ហើយពេលដែលពួកគេមានស្ត្រីពូកែៗក្នុង ក្រុមវិស្វកម្មរបស់ពួកគេ 00:12:11.480 --> 00:12:13.896 គេនឹងកសាងរបស់ដ៏អស្ចារ្យដែលយើង កំពុងឃើញរាល់ថ្ងៃនេះ។ 00:12:13.920 --> 00:12:17.656 រីសស្មា៖ អ្នកដឹងទេថា អ្នកកំពុងធ្វើការងារ អច្ឆរិយមួយដែលសំខាន់ខ្លាំងណាស់។ 00:12:17.680 --> 00:12:20.976 សហគមន៍ទាំងមូលអបអរសាទរអ្នកយ៉ាងខ្លាំង។ ផ្តល់អំណាចបន្ថែមទៀតដល់អ្នក។ សូមអរគុណ។ 00:12:21.000 --> 00:12:22.216 អរគុណ។ 00:12:22.240 --> 00:12:26.080 (ស្នូរទះដៃ)