ប៉ុន្មានឆ្នាំមុននេះ ខ្ញុំបានធ្វើរឿងមួយដែលក្លាហ៊ានមែនទែន ឫអ្នកខ្លះថាឆោតល្ងង់។ ខ្ញុំបានឈរឈ្មោះជាតំណាងរាស្ត្រ ខ្ញុំធ្វើការនៅក្រោយឆាកនយោបាយជាច្រើនឆ្នាំ ជាអ្នករៃអង្គាសថវិកានិងជាអ្នករៀបចំកម្មវិធី តែនៅក្នុងចិត្ត ខ្ញុំតែងតែចង់ឈរឈ្មោះខ្លួនឯង ស្ត្រីសមាជិកសភាម្នាក់ឈ្នះឆ្នោត ប្រចាំសង្កាត់ខ្ញុំរហូតមក តាំងពីឆ្នាំ១៩៩២។ គាត់មិនដែលចាញ់ម្តងណាឡើយ ហើយក្នុងបក្សប្រជាធិបតេយ្យបឋម គ្មាននរណាហ៊ានប្រជែងជាមួយគាត់ឡើយ។ ប៉ុន្តែក្នុងចិត្តខ្ញុំ នេះគឺជាឧិកាសល្អ ធ្វើការផ្លាស់ប្តូរ កែប្រែស្ថានភាព តែការស្ទង់មតិបង្ហាញលទ្ធផលផ្ទុយពីហ្នឹង។ អ្នកស្ទង់មតិរបស់ខ្ញុំប្រាប់ថា ខ្ញុំឆ្កួតហើយ ដែលចូលរួមការប្រកួត គឺគ្មានផ្លូវ ខ្ញុំអាចឈ្នះនោះទេ។ យ៉ាងណាខ្ញុំនៅតែចូលរួមប្រកួត ហើយក្នុងឆ្នាំ២០១២ ខ្ញុំចាប់ផ្តើមល្បីឈ្មោះក្នុង ការបោះឆ្នោតតំណាងរាស្ត្រទីក្រុងញូយ៉ក។ ខ្ញុំស្បថថា ខ្ញុំនឹងឈ្នះអោយបាន។ ខ្ញុំទទួលបានការគាំទ្រពី សារពត៌មាន New York Daily News Wall Street Journal ចុះផ្សាយរូបថតខ្ញុំ ក្នុងថ្ងៃប្រកួត CNBC ថាវាជាការប្រកួតក្តៅគគុកបំផុត ក្នុងប្រទេស។ ខ្ញុំរៃអង្គាសថវិកាពីគ្រប់គ្នាដែលខ្ញុំស្គាល់ រួមទាំងម្តាយមីងជនជាតិឥណ្ឌា គាត់សប្បាយចិត្តណាស់ ដែលឃើញក្មេងស្រី ឥណ្ឌាឈរឈ្មោះជាតំណាងរាស្រ្ត។ តែនៅថ្ងៃបោះឆ្នោត លទ្ធផលពិតដូចជា ការស្ទង់មតិអញ្ចឹង ខ្ញុំទទួលបានសំលេងឆ្នោត តែ១៩ភាគរយប៉ុណ្ណោះ ហើយសារពត៌មានដែលធ្លាប់សរសើរថា ខ្ញុំជាតារានយោបាយកំពុងរះ ឥឡូវថា ខ្ញុំខ្ជះខ្ជាយថវិកា ចំនួន១លាន៣សែនដុល្លារ ទទួលបានត្រឹមតែ ៦៣២១សំលេងប៉ុណ្ណោះ។ មិនបាច់គណនាទេ។ អាម៉ាស់មុខបំផុត។ មុននឹងអ្នកយល់ខុស នេះមិនមែនសន្ទរកថាពីសារៈសំខាន់ នៃភាពបរាជ័យ។ ឬពីការចង់កាន់តំណែងធំអីនោះទេ។ ខ្ញុំនិទានរឿង ខ្ញុំចូលរួមប្រកួតតំណាងរាស្រ្តនេះ ព្រោះពេលនោះ ខ្ញុំអាយុ៣៣ឆ្នាំប៉ុណ្ណោះ ហើយវាជាលើកដំបូងក្នុងមួយជីវិតរបស់ខ្ញុំ ដែលខ្ញុំបានធ្វើអ្វីមួយដែលពិតជាក្លាហ៊ានបំផុត ដោយមិនខ្វល់ពីភាពល្អឥតខ្ចោះ។ មិនមែនមានតែខ្ញុំម្នាក់ទេ មានស្ត្រីជាច្រើនប្រាប់ខ្ញុំថា ពួកគាត់ ស្រវាយកអាជីពការងារ និងមុខរបរណា ដែលគាត់ច្បាស់ថា គាត់នឹងធ្វើបានល្អ ហើយធ្វើបានល្អឥតខ្ចោះថែមទៀត អញ្ចឹងមិនបាច់ឆ្ងល់ទេ។ ក្មេងស្រីភាគច្រើន គេបង្រៀនគាត់ កុំអោយប្រថុយហានិភ័យ ខ្លាចបរាជ័យ។ គេបង្រៀនពួកយើងញញឹមអោយស្អាត លេងល្បែងមានសុវត្ថិភាព ខំរៀនយកនិទេ្ទសអេគ្រប់មុខ។ សំរាប់ក្មេងប្រុស ផ្ទុយទៅវិញ គេបង្រៀនគាត់ លេងល្បែងពិបាកៗ ជិះទោងខ្ពស់ តោងឡើងរបាដែកខ្ពស់ និងលោតដាំដូង ក្បាលមកមុន។ ដល់ពេលគេធំឡើង មិនថាពួកគេ ចរចារឡើងប្រាក់ខែ ឬសុំណាត់ជួបជាមួយនារីៗ។ ពួកគេមានទំលាប់ប្រថុយម្តងហើយម្តងទៀត។ គេផ្តល់រង្វាន់លើកទឹកចិត្តគាត់ ថែមទៀត។ គេតែងពោលថា នៅកន្លែងធ្វើការ របស់ស៊ីលីខុនវ៉ឡី គ្មាននរណាស្គាល់អ្នកទេ បើមិនល្បី ដោយសារបរាជ័យពីរដងផ្តួនៗ។ និយាយម្យ៉ាងទៀតថា៖ យើងចិញ្ចឹមបីបាច់ក្មេងស្រីអោយល្អគ្រប់១០ និងបីបាច់ក្មេងប្រុសអោយក្លាហ៊ាន។ អ្នកខ្លះបារម្ភពីកង្វះថវិកាជាតិ ប៉ុន្តែ ខ្ញុំបារម្ភពីកង្វះភាពក្លាហ៊ានរបស់យើង។ សេដ្ឋកិច្ចយើង សង្គមយើងកំពុងខាតបង់ ព្រោះយើងមិនបានចិញ្ចឹមកូនស្រី យើងអោយក្លាហ៊ាន។ កង្វះភាពក្លាហ៊ានបណ្តាលអោយពុំសូវមាន បេក្ខភាពស្ត្រី នៅផ្នែកវិទ្យាសាស្ត្រ STEM នៅផ្នែកនាយកប្រតិបត្តិ នៅក្នុងបន្ទប់ប្រជុំ នៅក្នុងសភា និងនៅកន្លែងជាច្រើនទៀត។ អំឡុងទសវត្សន៍ឆ្នាំ១៩៨០ ចិត្តវិទូ ខារូល ឌឺវីក សង្កេតមើលរបៀបដោះស្រាយចំណោទ របស់សិស្សពូកែថ្នាក់ទី៥ វាពិបាកបំផុតសំរាប់ពួកគេ។ គាត់សង្កេតឃើញថា សិស្សស្រីឆាប់បោះបង់។ កំរិតអាយឃ្យូ (IQ) របស់វិញ្ញាសារកាន់តែខ្ពស់ ពួកគេរឹតតែឆាប់បោះបង់។ ឯសិស្សប្រុសវិញ ថាវិញ្ញាសារពិបាកគឺជាឧិកាស។ ពួកគេសប្បាយនឹងដោះស្រាយវា។ កាន់តែពិបាកពួកគេកាន់តែខំប្រឹងធ្វេរដង។ ហេតុអ្វីបានជាអញ្ចឹង? ជាក់ស្តែងនៅថ្នាក់ទី៥ សិស្សស្រីតែងតែធ្វើបានល្អជាង សិស្សប្រុសគ្រប់មុខវិជ្ជា រួមទាំងគណិតវិទ្យានិងវិទ្យាសាស្ត្រ ដូច្នេះមិនមែនពួកគេគ្មានសមត្ថភាពនោះទេ។ តែភាពខុសគ្នានៅត្រង់តើសិស្សស្រីនិងសិស្សប្រុស យល់យ៉ាងណាចំពោះវិញ្ញាសារលំបាកៗ។ វាមិនមែនត្រឹមតែសិស្សថ្នាក់ទី៥ប៉ុណ្ណោះទេ របាយការណ៍អេចភីថា បេក្ខជននឹងដាក់ពាក្យ សុំធ្វើការ ប្រសិនបើគេមានសមត្ថភាពត្រឹម៦០ភាគរយ នៃលក្ខខណ្ឌការងារតំរូវ ប៉ុន្តែបេក្ខនារីវិញ គាត់នឹង ដាក់ពាក្យសុំធ្វើការ ទាល់តែគាត់មានសមត្ថភាព១០០ភាគរយ តាមលក្ខខណ្ឌតំរូវ។ គឺ១០០ភាគរយ។ ការសិក្សានេះជាភស្តុតាងបង្ហាញថា ស្ត្រីត្រូវការភាពក្លាហ៊ានច្រើនជាងនេះ។ ប៉ុន្តែខ្ញុំគិតថាវាជាភស្តុតាងបង្ហាញថា ស្ត្រីត្រូវបានសង្គមកំណត់អោយមាន លក្ខណៈល្អឥតខ្ចោះ ដូច្នេះពួកគេខ្លាចរអាលជ្រុល។ (ស្នូរទះដៃ) សូម្បីពេលយើងមានមហិច្ឆិតាខ្ពស់ សូម្បីពេលយើងចង់កាន់តំណែងធំ ការកំណត់របស់សង្គមអោយមានលក្ខណៈ ល្អឥតខ្ចោះបែបនេះ បណ្តាលអោយយើងពុំសូវហ៊ានប្រថុយហានិភ័យ ក្នុងអាជីពការងាររបស់យើង។ ដូច្នេះការងារចំនួន៦សែនដែលកំពុងបើក ក្នុងវិស័យកុំព្យូទ័រនិងបច្ចេកវិទ្យាបច្ចុប្បន្ន នឹងពុំមានវត្តមានរបស់ស្ត្រីនោះទេ។ មានន័យថាសេដ្ឋកិច្ចរបស់យើងខ្វះភាពច្នៃប្រឌិត និងទុកចោលបញ្ហាទាំងឡាយដែលស្ត្រី អាចជួយបាន បើសិនសង្គមលើកទឹកចិត្តអោយក្លាហ៊ាន ជាជាងអោយមានលក្ខណៈល្អឥតខ្ចោះ (ស្នូរទះដៃ) ក្នុងឆ្នាំ២០១២ ខ្ញុំបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដើម្បីបង្រៀនក្មេងស្រីសរសេរកូដ ខ្ញុំឃើញថាការបង្រៀនពួកគាត់អោយចេះ សរសេរកូដ ជួយអោយពួកគាត់ក្លាហ៊ាន។ ការសរសេរកូដគឺជាដំណើរការសាកល្បង និងមានកំហុសមិនចេះចប់ ដើម្បីបានពាក្យបញ្ជាត្រឹមត្រូវ តាមកន្លែងនិមួយៗរបស់វា ពេលខ្លះគ្រាន់តែចំណុចក្បៀសមួយសោះ អាចធ្វើអោយយើងជោគជ័យឬមួយបរាជ័យ។ កាលណាកូដខូចគឺអ្វីៗខូចទាំងអស់ វាទាមទារការសាកល្បងច្រើនដង រហូតដល់មានអច្ឆរិយកើតឡើង ពេលអ្វីដែលយើងព្យាយាមកសាងចេញជារូបរាង។ វាទាមទារការព្យាយាម។ វាទាមទារភាពមិនល្អឥតខ្ចោះ។ យើងឃើញភ្លាមនៅក្នុងកម្មវិធីរបស់ពួកយើង ក្មេងស្រីរបស់យើងខ្លាចធ្វើខុស ខ្លាចមិនបានល្អឥតខ្ចោះ។ គ្រូនិយាយថា៖ ក្មេងស្រីសរសេរកូដគ្រប់រូប ពេលរៀនពីរបៀបសរសេរកូដក្នុងសប្តាហ៍ទីមួយ ហៅអ្នកគ្រូមកតុរបស់គាត់ហើយនិយាយថា៖ «ខ្ញុំមិនដឹងត្រូវសរសេរកូដអ្វីនោះទេ»។ អ្នកគ្រូមើលកញ្ចក់កុំព្យូទ័ររបស់នាង គាត់ឃើញតែផ្ទាំងកំណែទទេស្អាត។ ប្រសិនបើគាត់មិនយល់ច្បាស់ គាត់នឹងគិតថា កូនសិស្សរបស់គាត់ ប្រើពេលម្ភៃនាទីបានតែសំឡឹងមុខកំព្យូទ័រប៉ុណ្ណោះ។ ប៉ុន្តែបើគាត់គោះសញ្ញាបញ្ជាត្រឡប់ក្រោយ ពីរបីដង គាត់នឹងឃើញថាកូនសិស្សគាត់ បានសរសេរកូដតែលុបចោលវិញ។ នាងបានព្យាយាម នាងជិតបានសំរេច ប៉ុន្តែមិនទាន់ត្រូវនូវឡើយ។ ជាជាងបង្ហាញពីអ្វីខ្លះដែលនាងបានធ្វើ នាងបែរជាបង្ហាញភាពទទេស្អាត។ ល្អឥតខ្ចោះ ឬមួយទទេស្អាត។ ការពិតក្មេងស្រីរបស់យើងពូកែសរសេរកូដណាស់ ប៉ុន្តែបង្រៀនពួកគាត់សរសេរកូដតែម្យាង មិនគ្រប់គ្រាន់ទេ។ មិត្តរបស់ខ្ញុំឈ្មោះ លីវ ប្រ៊ី ជាសាស្ត្រាចារ្យបង្រៀននៅសកលវិទ្យាល័យកូឡុំបៀរ បង្រៀនពីការណែនាំអោយស្គាល់ចាវ៉ា ប្រាប់ខ្ញុំពីពេលគាត់បង្រៀនសិស្ស ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រថា៖ ពេលសិស្សប្រុសធ្វើកិច្ចការសាលាមិនសំរេច ពួកគេមកជួបគាត់ហើយនិយាយថា៖ «លោកសាស្ត្រាចារ្យសូមជួយមើលកូដរបស់ខ្ញុំបន្តិច តើខុសត្រង់ណា» ឯសិស្សស្រីវិញមកជួបគាត់និយាយថា៖ «លោកសាស្ត្រាចារ្យ សូមជួយមើលខ្ញុំបន្តិច តើខ្ញុំខុសត្រង់ណា» យើងត្រូវតែចាប់ផ្តើមកែភាពល្អឥតខ្ចោះនេះ បន្តែយើងត្រូវបញ្ចូលជាមួយនិងការកសាង ភាពជាបងប្អូនស្រី អោយគាត់ដឹងថាពួកយើងនៅក្បែរគាត់។ ព្រោះការខំប្រឹងជួសជុលប្រពន្ធ័ដែលខូច ទៅហើយគឺគ្មានប្រយោជន៍ឡើយ។ មានស្ត្រីច្រើនរាប់មិនអស់បានប្រាប់ខ្ញុំថា៖ ខ្ញុំខ្លាចមិនហ៊ានលើកដៃ ខ្ញុំខ្លាចមិនហ៊ានសួរសំណួរ ព្រោះមិនចង់ជាមនុស្សតែម្នាក់ ដែលមិនយល់ ជាមនុស្សតែម្នាក់ដែលយ៉ាប់។ ពេលយើងបង្រៀនក្មេងស្រីអោយក្លាហ៊ាន ហើយផ្តល់ប្រព័ន្ធឧបត្ថម្ភគាំទ្រពួកគាត់ គាត់នឹងកសាងរបស់អស្ចារ្យជាច្រើន ហើយខ្ញុំឃើញវាកើតឡើងជារៀងរាល់ថ្ងៃ។ លើកយកក្មេងស្រីវិទ្យាល័យពីរនាក់ជាឧទាហរណ៌ គាត់បានផលិតហ្គែមមួយហៅថា សំឡីអនាម័យរត់ (តេមពុនរ៉ាន់) ចាគឺហ្គេម សំឡីអនាម័យរត់ (តេមពុនរ៉ាន់) ប្រឆាំងនឹងភាពខ្ពើមរអើមនៃការមករដូវ និងការរើសអ៊ើងភេទនៅក្នុងហ្គេម។ ឫនារីភៀសខ្លួនជនជាតិសេរ៊ី ដែលហ៊ានបង្ហាញសេចក្តីស្រលាញ់ ចំពោះប្រទេសថ្មីរបស់នាង ដោយការផលិតអែបដើម្បីជួយជនជាតិអាមេរិក ទៅដល់ប៉ូល។ ឫក៏ក្មេងស្រីអាយុ១៦ឆ្នាំដែលបានបង្កើតក្បួន ដោះស្រាយ (Algorithm) ដើម្បីពិនិត្យដឹងថាមហារីកជាប្រភេទ ស្លូតឫកាច ដើម្បីនាងអាចជួយសង្គ្រោះជីវិតឪពុករបស់នាង ព្រោះគាត់កើតជំងឺមហារីក។ ទាំងនេះគ្រាន់តែជាឧទាហរណ៍បីក្នុងចំណោម ឧទាហរណ៍រាប់ពាន់ ក្មេងស្រីរាប់ពាន់នាក់ដែលត្រូវបានកំណត់ដោយ សង្គមថាមិនល្អឥតខ្ចោះ អ្នកដែលបានខំប្រឹងប្រែង អ្នកដែលបានតស៊ូព្យាយាម។ មិនថាពួកគេនឹងក្លាយជាអ្នកសរសេរកូដ ឫជាអ្នកស្រីហែលឡារី ក្លីនតុន ឫអ្នកនាង ប៊ីយ៉ង់សេអនាគតឫអត់ទេ ពួកគេនឹងមិនបញ្ឈប់ក្តីសុបិន្តរបស់ពួកគេឡើយ។ ហើយមិនដែលមានអ្វីសំខាន់ជាងក្តីសុបិន្ត ទាំងនោះទេសំរាប់ប្រទេសរបស់យើង។ ដើម្បីអោយសេដ្ឋកិច្ចសហរដ្ឋអាមេរិក ឬសេដ្ឋកិច្ចណាក៏ដោយចំរើន និងមានភាពច្នៃប្រឌិតពិត យើងមិនអាចទុកចោលប្រជាជនចំនួន ពាក់កណ្តាលនេះឡើយ យើងគួរតែបង្រៀនក្មេងស្រីរបស់យើងអោយ ក្លាហានមិនខ្លាចភាពមិនល្អឥតខ្ចោះ ហើយយើងត្រូវចាប់ផ្តើមធ្វើវាពីឥឡូវនេះទៅ។ យើងមិនអាចរង់ចាំអោយពួកគេរៀន ក្លាហ៊ានដូចខ្ញុំ នៅពេលខ្ញុំមានអាយុ៣៣ឆ្នាំនោះទេ។ យើងគួរតែបង្រៀនពួកគេអោយមាន ភាពក្លាហ៊ានតាំងពីនៅរៀន និងពេលចេញធ្វើការដំបូង ដែលពេលទាំងនោះមានឥទ្ធិពលបំផុត លើអនាគតរបស់ពួកគេ និងអនាគតរបស់អ្នកនៅជុំវិញ ហើយយើងគួរបង្ហាញក្តីស្រលាញ់និង ការទទួលយកដោយពេញចិត្ត មិនមែនសំរាប់ភាពល្អឥតខ្ចោះរបស់ពួកគេទេ តែសំរាប់ភាពក្លាហ៊ានរបស់ពួកគេទៅវិញ។ ដូច្នេះខ្ញុំសុំអ្នកទាំងអស់គ្នា ម្នាក់ៗប្រាប់ដល់ ក្មេងស្រីគ្រប់រូបដែលអ្នកស្គាល់ដូចជា ប្អូនស្រី ក្មួយស្រី បុគ្កលិករបស់អ្នក និងមិត្តិរួមការងាររបស់អ្នក កុំអោយពួកគាត់ខ្លាចភាពមិនល្អឥតខ្ចោះ ព្រោះពេលយើងបង្រៀនក្មេងស្រីកុំអោយខ្លាចភាពមិនល្អគ្រប់១០ ហើយជួយពួកគាត់ប្រើប្រាស់លក្ខណៈសម្បត្តិ ដែលគាត់មាន ជាប្រយាជន៌ យើងនឹងកសាងចលនាយុវនារីក្លាហ៊ាន អាចកសាងពិភពដ៏ប្រសើរសំរាប់ខ្លួនឯង និងសំរាប់ពួកយើងទាំងអស់គ្នា។ អរគុណ! (ស្នូរទះដៃ) អរគុណ! គ្រីស អេនដឺសិន៖ រីសស្មា អរគុណអ្នក។ អ្នកនាងមានទស្សនៈវិស័យអស្ចារ្យណាស់។ អ្នកនាងជាមនុស្សមានទស្សនៈវិស័យ។ ប្រាប់ខ្ញុំបានទេ តើកម្មវិធីរបស់អ្នកនាង ដំណើរការយ៉ាងណាដែរ តើមានក្មេងស្រីប៉ុន្មាននាក់ចូលរួមកម្មវិធី របស់អ្នកនាងបច្ចុប្បន្ននេះ? រីសស្មា ស៊ូចានី៖ ចា ក្នុងឆ្នាំ២០១២ យើងបង្រៀន បានក្មេងស្រីចំនួន២០នាក់។ ឆ្នាំនេះយើងនឹងបង្រៀន៤មឺននាក់ នៅទូរទាំង៥០រដ្ឋ។ (ស្នូរទះដៃ) ចំនួននេះគឺពិតជាច្រើនមែនទែន ពីព្រោះឆ្នាំមុនយើងបណ្តុះបណ្តាល បាន៧៥០០នាក់លើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។ គឺថាបញ្ហាអាក្រក់ខ្លាំងណាស់ ដូច្នេះយើងមិនអាចបង្កើតការផ្លាស់ប្តូរបែបនេះ បានឆាប់រហ័ស។ ហើយអ្នកកំពុងធ្វើការជាមួយក្រុមហ៊ុនមួយចំនួន ដែលមានវត្តមាននៅក្នុងបន្ទប់នេះ ដែលបានស្វាគមន៍សិស្សបញ្ចប់ការសិក្សា ពីសាលារបស់អ្នកនាងមែនទេ? ចាសពិតមែន យើងមានក្រុមហ៊ុនដៃគូរសហការ ចំនួន៨០ រួមទាំងក្រុមហ៊ុន Twitter ក្រុមហ៊ុន Facebook ក្រុមហ៊ុន Adobe ក្រុមហ៊ុន IBM ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Pixar ក្រុមហ៊ុន Disney ពួកគាត់នៅទីនេះទាំងអស់។ ប្រសិនបើអ្នកមិនទាន់ចូលរួម ខ្ញុំនឹងទៅតាមរក អ្នកដល់កន្លែងដែរ ព្រោះយើងត្រូវការក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ ផ្តល់ឧិកាសដល់ក្មេងស្រីរៀនកូដបានធ្វើការនៅ ក្រុមហ៊ុនរបស់ពួកគាត់។ ហើយក្រុមហ៊ុនមួយចំនួនបានប្រាប់អ្នកនាងថា ពេលមានសមតុល្យជេនដឺបន្ថែម ក្នុងក្រុមវិស្វកម្មរបស់ពួកគេ រឿងល្អៗជាច្រើនបានកើតឡើង។ ចារឿងល្អៗពិតជាកើតមានមែន។ ខ្ញុំចង់និយាយថា វាអស្ចារ្យណាស់ដែលខ្ញុំបានដឹងថា បច្ចុប្បន្ននេះសំភារៈប្រើប្រាស់ ប្រចាំថ្ងៃ៨៥ភាគរយគឺផលិតដោយស្ត្រី។ ស្ត្រីប្រើបណ្តាញសង្គមក្នុងអត្រា៦០០រយភាគរយច្រើនជាងបុរស។ យើងជាម្ចាស់អ៊ីនធឺនេត ហើយយើងគួរជាអ្នកកសាងក្រុមហ៊ុននៃអនាគត។ ហើយខ្ញុំគិតថាពេលក្រុមហ៊ុនមាន កំលាំងពលកម្មចំរុះ ហើយពេលដែលពួកគេមានស្ត្រីពូកែៗក្នុង ក្រុមវិស្វកម្មរបស់ពួកគេ គេនឹងកសាងរបស់ដ៏អស្ចារ្យដែលយើង កំពុងឃើញរាល់ថ្ងៃនេះ។ រីសស្មា៖ អ្នកដឹងទេថា អ្នកកំពុងធ្វើការងារ អច្ឆរិយមួយដែលសំខាន់ខ្លាំងណាស់។ សហគមន៍ទាំងមូលអបអរសាទរអ្នកយ៉ាងខ្លាំង។ ផ្តល់អំណាចបន្ថែមទៀតដល់អ្នក។ សូមអរគុណ។ អរគុណ។ (ស្នូរទះដៃ)