1 00:00:01,040 --> 00:00:02,695 ប៉ុន្មានឆ្នាំមុននេះ 2 00:00:02,719 --> 00:00:05,656 ខ្ញុំបានធ្វើរឿងមួយដែលក្លាហ៊ានមែនទែន 3 00:00:05,680 --> 00:00:08,670 ឫអ្នកខ្លះថាឆោតល្ងង់។ 4 00:00:08,840 --> 00:00:10,990 ខ្ញុំបានឈរឈ្មោះជាតំណាងរាស្ត្រ 5 00:00:11,040 --> 00:00:14,776 ខ្ញុំធ្វើការនៅក្រោយឆាកនយោបាយជាច្រើនឆ្នាំ 6 00:00:14,800 --> 00:00:17,856 ជាអ្នករៃអង្គាសថវិកានិងជាអ្នករៀបចំកម្មវិធី 7 00:00:17,880 --> 00:00:21,670 តែនៅក្នុងចិត្ត ខ្ញុំតែងតែចង់ឈរឈ្មោះខ្លួនឯង 8 00:00:21,680 --> 00:00:26,136 ស្ត្រីសមាជិកសភាម្នាក់ឈ្នះឆ្នោត ប្រចាំសង្កាត់ខ្ញុំរហូតមក តាំងពីឆ្នាំ១៩៩២។ 9 00:00:26,160 --> 00:00:28,056 គាត់មិនដែលចាញ់ម្តងណាឡើយ 10 00:00:28,080 --> 00:00:32,620 ហើយក្នុងបក្សប្រជាធិបតេយ្យបឋម គ្មាននរណាហ៊ានប្រជែងជាមួយគាត់ឡើយ។ 11 00:00:32,680 --> 00:00:35,536 ប៉ុន្តែក្នុងចិត្តខ្ញុំ នេះគឺជាឧិកាសល្អ 12 00:00:35,560 --> 00:00:37,056 ធ្វើការផ្លាស់ប្តូរ 13 00:00:37,080 --> 00:00:39,840 កែប្រែស្ថានភាព 14 00:00:39,960 --> 00:00:43,920 តែការស្ទង់មតិបង្ហាញលទ្ធផលផ្ទុយពីហ្នឹង។ 15 00:00:43,920 --> 00:00:47,136 អ្នកស្ទង់មតិរបស់ខ្ញុំប្រាប់ថា ខ្ញុំឆ្កួតហើយ ដែលចូលរួមការប្រកួត 16 00:00:47,160 --> 00:00:50,760 គឺគ្មានផ្លូវ ខ្ញុំអាចឈ្នះនោះទេ។ 17 00:00:50,760 --> 00:00:52,096 យ៉ាងណាខ្ញុំនៅតែចូលរួមប្រកួត 18 00:00:52,120 --> 00:00:57,296 ហើយក្នុងឆ្នាំ២០១២ ខ្ញុំចាប់ផ្តើមល្បីឈ្មោះក្នុង ការបោះឆ្នោតតំណាងរាស្ត្រទីក្រុងញូយ៉ក។ 19 00:00:57,320 --> 00:01:00,860 ខ្ញុំស្បថថា ខ្ញុំនឹងឈ្នះអោយបាន។ 20 00:01:01,000 --> 00:01:03,616 ខ្ញុំទទួលបានការគាំទ្រពី សារពត៌មាន New York Daily News 21 00:01:03,640 --> 00:01:06,976 Wall Street Journal ចុះផ្សាយរូបថតខ្ញុំ ក្នុងថ្ងៃប្រកួត 22 00:01:07,000 --> 00:01:11,170 CNBC ថាវាជាការប្រកួតក្តៅគគុកបំផុត ក្នុងប្រទេស។ 23 00:01:11,280 --> 00:01:13,784 ខ្ញុំរៃអង្គាសថវិកាពីគ្រប់គ្នាដែលខ្ញុំស្គាល់ 24 00:01:13,784 --> 00:01:15,860 រួមទាំងម្តាយមីងជនជាតិឥណ្ឌា 25 00:01:15,860 --> 00:01:19,074 គាត់សប្បាយចិត្តណាស់ ដែលឃើញក្មេងស្រី ឥណ្ឌាឈរឈ្មោះជាតំណាងរាស្រ្ត។ 26 00:01:19,074 --> 00:01:21,426 តែនៅថ្ងៃបោះឆ្នោត លទ្ធផលពិតដូចជា ការស្ទង់មតិអញ្ចឹង 27 00:01:21,426 --> 00:01:25,800 ខ្ញុំទទួលបានសំលេងឆ្នោត តែ១៩ភាគរយប៉ុណ្ណោះ 28 00:01:25,920 --> 00:01:29,656 ហើយសារពត៌មានដែលធ្លាប់សរសើរថា ខ្ញុំជាតារានយោបាយកំពុងរះ 29 00:01:29,680 --> 00:01:34,096 ឥឡូវថា ខ្ញុំខ្ជះខ្ជាយថវិកា ចំនួន១លាន៣សែនដុល្លារ 30 00:01:34,120 --> 00:01:39,136 ទទួលបានត្រឹមតែ ៦៣២១សំលេងប៉ុណ្ណោះ។ 31 00:01:39,160 --> 00:01:41,300 មិនបាច់គណនាទេ។ 32 00:01:41,440 --> 00:01:44,200 អាម៉ាស់មុខបំផុត។ 33 00:01:44,320 --> 00:01:46,976 មុននឹងអ្នកយល់ខុស 34 00:01:47,000 --> 00:01:50,040 នេះមិនមែនសន្ទរកថាពីសារៈសំខាន់ នៃភាពបរាជ័យ។ 35 00:01:50,040 --> 00:01:52,390 ឬពីការចង់កាន់តំណែងធំអីនោះទេ។ 36 00:01:52,400 --> 00:01:55,616 ខ្ញុំនិទានរឿង ខ្ញុំចូលរួមប្រកួតតំណាងរាស្រ្តនេះ 37 00:01:55,640 --> 00:01:58,096 ព្រោះពេលនោះ ខ្ញុំអាយុ៣៣ឆ្នាំប៉ុណ្ណោះ 38 00:01:58,120 --> 00:02:02,856 ហើយវាជាលើកដំបូងក្នុងមួយជីវិតរបស់ខ្ញុំ 39 00:02:02,880 --> 00:02:06,536 ដែលខ្ញុំបានធ្វើអ្វីមួយដែលពិតជាក្លាហ៊ានបំផុត 40 00:02:06,560 --> 00:02:09,490 ដោយមិនខ្វល់ពីភាពល្អឥតខ្ចោះ។ 41 00:02:09,639 --> 00:02:11,096 មិនមែនមានតែខ្ញុំម្នាក់ទេ 42 00:02:11,120 --> 00:02:12,856 មានស្ត្រីជាច្រើនប្រាប់ខ្ញុំថា 43 00:02:12,880 --> 00:02:15,776 ពួកគាត់ ស្រវាយកអាជីពការងារ និងមុខរបរណា 44 00:02:15,800 --> 00:02:17,896 ដែលគាត់ច្បាស់ថា គាត់នឹងធ្វើបានល្អ 45 00:02:17,920 --> 00:02:20,296 ហើយធ្វើបានល្អឥតខ្ចោះថែមទៀត 46 00:02:20,320 --> 00:02:22,136 អញ្ចឹងមិនបាច់ឆ្ងល់ទេ។ 47 00:02:22,164 --> 00:02:25,220 ក្មេងស្រីភាគច្រើន គេបង្រៀនគាត់ កុំអោយប្រថុយហានិភ័យ ខ្លាចបរាជ័យ។ 48 00:02:25,240 --> 00:02:27,016 គេបង្រៀនពួកយើងញញឹមអោយស្អាត 49 00:02:27,040 --> 00:02:30,290 លេងល្បែងមានសុវត្ថិភាព ខំរៀនយកនិទេ្ទសអេគ្រប់មុខ។ 50 00:02:30,320 --> 00:02:32,016 សំរាប់ក្មេងប្រុស ផ្ទុយទៅវិញ 51 00:02:32,040 --> 00:02:34,816 គេបង្រៀនគាត់ លេងល្បែងពិបាកៗ ជិះទោងខ្ពស់ 52 00:02:34,840 --> 00:02:40,060 តោងឡើងរបាដែកខ្ពស់ និងលោតដាំដូង ក្បាលមកមុន។ 53 00:02:40,200 --> 00:02:41,776 ដល់ពេលគេធំឡើង 54 00:02:41,800 --> 00:02:46,576 មិនថាពួកគេ ចរចារឡើងប្រាក់ខែ ឬសុំណាត់ជួបជាមួយនារីៗ។ 55 00:02:46,600 --> 00:02:50,496 ពួកគេមានទំលាប់ប្រថុយម្តងហើយម្តងទៀត។ 56 00:02:50,520 --> 00:02:52,320 គេផ្តល់រង្វាន់លើកទឹកចិត្តគាត់ ថែមទៀត។ 57 00:02:52,320 --> 00:02:54,856 គេតែងពោលថា នៅកន្លែងធ្វើការ របស់ស៊ីលីខុនវ៉ឡី 58 00:02:54,880 --> 00:02:59,810 គ្មាននរណាស្គាល់អ្នកទេ បើមិនល្បី ដោយសារបរាជ័យពីរដងផ្តួនៗ។ 59 00:02:59,880 --> 00:03:01,416 និយាយម្យ៉ាងទៀតថា៖ 60 00:03:01,970 --> 00:03:05,066 យើងចិញ្ចឹមបីបាច់ក្មេងស្រីអោយល្អគ្រប់១០ 61 00:03:05,260 --> 00:03:08,810 និងបីបាច់ក្មេងប្រុសអោយក្លាហ៊ាន។ 62 00:03:09,080 --> 00:03:13,530 អ្នកខ្លះបារម្ភពីកង្វះថវិកាជាតិ 63 00:03:13,800 --> 00:03:18,180 ប៉ុន្តែ ខ្ញុំបារម្ភពីកង្វះភាពក្លាហ៊ានរបស់យើង។ 64 00:03:18,240 --> 00:03:21,696 សេដ្ឋកិច្ចយើង សង្គមយើងកំពុងខាតបង់ 65 00:03:21,720 --> 00:03:24,880 ព្រោះយើងមិនបានចិញ្ចឹមកូនស្រី យើងអោយក្លាហ៊ាន។ 66 00:03:24,920 --> 00:03:28,296 កង្វះភាពក្លាហ៊ានបណ្តាលអោយពុំសូវមាន បេក្ខភាពស្ត្រី នៅផ្នែកវិទ្យាសាស្ត្រ STEM 67 00:03:28,320 --> 00:03:30,256 នៅផ្នែកនាយកប្រតិបត្តិ នៅក្នុងបន្ទប់ប្រជុំ នៅក្នុងសភា 68 00:03:30,280 --> 00:03:33,940 និងនៅកន្លែងជាច្រើនទៀត។ 69 00:03:34,000 --> 00:03:37,176 អំឡុងទសវត្សន៍ឆ្នាំ១៩៨០ ចិត្តវិទូ ខារូល ឌឺវីក 70 00:03:37,200 --> 00:03:39,856 សង្កេតមើលរបៀបដោះស្រាយចំណោទ របស់សិស្សពូកែថ្នាក់ទី៥ 71 00:03:39,880 --> 00:03:41,910 វាពិបាកបំផុតសំរាប់ពួកគេ។ 72 00:03:42,000 --> 00:03:46,176 គាត់សង្កេតឃើញថា សិស្សស្រីឆាប់បោះបង់។ 73 00:03:46,200 --> 00:03:50,430 កំរិតអាយឃ្យូ (IQ) របស់វិញ្ញាសារកាន់តែខ្ពស់ ពួកគេរឹតតែឆាប់បោះបង់។ 74 00:03:50,520 --> 00:03:52,256 ឯសិស្សប្រុសវិញ 75 00:03:52,280 --> 00:03:54,976 ថាវិញ្ញាសារពិបាកគឺជាឧិកាស។ 76 00:03:55,000 --> 00:03:56,736 ពួកគេសប្បាយនឹងដោះស្រាយវា។ 77 00:03:56,760 --> 00:04:00,580 កាន់តែពិបាកពួកគេកាន់តែខំប្រឹងធ្វេរដង។ 78 00:04:00,680 --> 00:04:01,920 ហេតុអ្វីបានជាអញ្ចឹង? 79 00:04:02,520 --> 00:04:04,016 ជាក់ស្តែងនៅថ្នាក់ទី៥ 80 00:04:04,040 --> 00:04:07,696 សិស្សស្រីតែងតែធ្វើបានល្អជាង សិស្សប្រុសគ្រប់មុខវិជ្ជា 81 00:04:07,720 --> 00:04:09,856 រួមទាំងគណិតវិទ្យានិងវិទ្យាសាស្ត្រ 82 00:04:09,880 --> 00:04:13,460 ដូច្នេះមិនមែនពួកគេគ្មានសមត្ថភាពនោះទេ។ 83 00:04:13,560 --> 00:04:18,190 តែភាពខុសគ្នានៅត្រង់តើសិស្សស្រីនិងសិស្សប្រុស យល់យ៉ាងណាចំពោះវិញ្ញាសារលំបាកៗ។ 84 00:04:18,200 --> 00:04:20,699 វាមិនមែនត្រឹមតែសិស្សថ្នាក់ទី៥ប៉ុណ្ណោះទេ 85 00:04:20,800 --> 00:04:23,976 របាយការណ៍អេចភីថា បេក្ខជននឹងដាក់ពាក្យ សុំធ្វើការ 86 00:04:24,000 --> 00:04:27,920 ប្រសិនបើគេមានសមត្ថភាពត្រឹម៦០ភាគរយ នៃលក្ខខណ្ឌការងារតំរូវ 87 00:04:28,000 --> 00:04:30,736 ប៉ុន្តែបេក្ខនារីវិញ គាត់នឹង ដាក់ពាក្យសុំធ្វើការ 88 00:04:30,760 --> 00:04:35,336 ទាល់តែគាត់មានសមត្ថភាព១០០ភាគរយ តាមលក្ខខណ្ឌតំរូវ។ 89 00:04:35,360 --> 00:04:37,490 គឺ១០០ភាគរយ។ 90 00:04:37,720 --> 00:04:41,056 ការសិក្សានេះជាភស្តុតាងបង្ហាញថា 91 00:04:41,080 --> 00:04:43,310 ស្ត្រីត្រូវការភាពក្លាហ៊ានច្រើនជាងនេះ។ 92 00:04:43,360 --> 00:04:44,856 ប៉ុន្តែខ្ញុំគិតថាវាជាភស្តុតាងបង្ហាញថា 93 00:04:44,880 --> 00:04:48,016 ស្ត្រីត្រូវបានសង្គមកំណត់អោយមាន លក្ខណៈល្អឥតខ្ចោះ 94 00:04:48,040 --> 00:04:49,576 ដូច្នេះពួកគេខ្លាចរអាលជ្រុល។ 95 00:04:49,600 --> 00:04:52,416 (ស្នូរទះដៃ) 96 00:04:52,440 --> 00:04:54,496 សូម្បីពេលយើងមានមហិច្ឆិតាខ្ពស់ 97 00:04:54,520 --> 00:04:57,296 សូម្បីពេលយើងចង់កាន់តំណែងធំ 98 00:04:57,320 --> 00:04:59,536 ការកំណត់របស់សង្គមអោយមានលក្ខណៈ ល្អឥតខ្ចោះបែបនេះ 99 00:04:59,560 --> 00:05:03,270 បណ្តាលអោយយើងពុំសូវហ៊ានប្រថុយហានិភ័យ ក្នុងអាជីពការងាររបស់យើង។ 100 00:05:03,320 --> 00:05:07,896 ដូច្នេះការងារចំនួន៦សែនដែលកំពុងបើក 101 00:05:07,920 --> 00:05:09,770 ក្នុងវិស័យកុំព្យូទ័រនិងបច្ចេកវិទ្យាបច្ចុប្បន្ន 102 00:05:09,800 --> 00:05:11,696 នឹងពុំមានវត្តមានរបស់ស្ត្រីនោះទេ។ 103 00:05:11,720 --> 00:05:14,376 មានន័យថាសេដ្ឋកិច្ចរបស់យើងខ្វះភាពច្នៃប្រឌិត 104 00:05:14,400 --> 00:05:18,576 និងទុកចោលបញ្ហាទាំងឡាយដែលស្ត្រី អាចជួយបាន 105 00:05:18,600 --> 00:05:21,336 បើសិនសង្គមលើកទឹកចិត្តអោយក្លាហ៊ាន 106 00:05:21,360 --> 00:05:24,800 ជាជាងអោយមានលក្ខណៈល្អឥតខ្ចោះ 107 00:05:24,960 --> 00:05:28,896 (ស្នូរទះដៃ) 108 00:05:28,920 --> 00:05:33,256 ក្នុងឆ្នាំ២០១២ ខ្ញុំបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដើម្បីបង្រៀនក្មេងស្រីសរសេរកូដ 109 00:05:33,280 --> 00:05:36,336 ខ្ញុំឃើញថាការបង្រៀនពួកគាត់អោយចេះ សរសេរកូដ 110 00:05:36,360 --> 00:05:39,120 ជួយអោយពួកគាត់ក្លាហ៊ាន។ 111 00:05:39,240 --> 00:05:43,456 ការសរសេរកូដគឺជាដំណើរការសាកល្បង និងមានកំហុសមិនចេះចប់ 112 00:05:43,480 --> 00:05:46,656 ដើម្បីបានពាក្យបញ្ជាត្រឹមត្រូវ តាមកន្លែងនិមួយៗរបស់វា 113 00:05:46,680 --> 00:05:49,096 ពេលខ្លះគ្រាន់តែចំណុចក្បៀសមួយសោះ 114 00:05:49,120 --> 00:05:52,730 អាចធ្វើអោយយើងជោគជ័យឬមួយបរាជ័យ។ 115 00:05:52,840 --> 00:05:55,336 កាលណាកូដខូចគឺអ្វីៗខូចទាំងអស់ 116 00:05:55,360 --> 00:05:57,776 វាទាមទារការសាកល្បងច្រើនដង 117 00:05:57,800 --> 00:06:00,096 រហូតដល់មានអច្ឆរិយកើតឡើង 118 00:06:00,120 --> 00:06:03,650 ពេលអ្វីដែលយើងព្យាយាមកសាងចេញជារូបរាង។ 119 00:06:03,760 --> 00:06:06,480 វាទាមទារការព្យាយាម។ 120 00:06:06,600 --> 00:06:10,060 វាទាមទារភាពមិនល្អឥតខ្ចោះ។ 121 00:06:10,160 --> 00:06:12,536 យើងឃើញភ្លាមនៅក្នុងកម្មវិធីរបស់ពួកយើង 122 00:06:12,560 --> 00:06:14,896 ក្មេងស្រីរបស់យើងខ្លាចធ្វើខុស 123 00:06:14,920 --> 00:06:16,700 ខ្លាចមិនបានល្អឥតខ្ចោះ។ 124 00:06:16,840 --> 00:06:20,016 គ្រូនិយាយថា៖ ក្មេងស្រីសរសេរកូដគ្រប់រូប 125 00:06:20,040 --> 00:06:23,016 ពេលរៀនពីរបៀបសរសេរកូដក្នុងសប្តាហ៍ទីមួយ 126 00:06:23,040 --> 00:06:26,016 ហៅអ្នកគ្រូមកតុរបស់គាត់ហើយនិយាយថា៖ 127 00:06:26,040 --> 00:06:28,056 «ខ្ញុំមិនដឹងត្រូវសរសេរកូដអ្វីនោះទេ»។ 128 00:06:28,080 --> 00:06:30,016 អ្នកគ្រូមើលកញ្ចក់កុំព្យូទ័ររបស់នាង 129 00:06:30,040 --> 00:06:32,550 គាត់ឃើញតែផ្ទាំងកំណែទទេស្អាត។ 130 00:06:32,640 --> 00:06:35,456 ប្រសិនបើគាត់មិនយល់ច្បាស់ គាត់នឹងគិតថា កូនសិស្សរបស់គាត់ 131 00:06:35,480 --> 00:06:39,300 ប្រើពេលម្ភៃនាទីបានតែសំឡឹងមុខកំព្យូទ័រប៉ុណ្ណោះ។ 132 00:06:39,400 --> 00:06:42,576 ប៉ុន្តែបើគាត់គោះសញ្ញាបញ្ជាត្រឡប់ក្រោយ ពីរបីដង 133 00:06:42,600 --> 00:06:46,720 គាត់នឹងឃើញថាកូនសិស្សគាត់ បានសរសេរកូដតែលុបចោលវិញ។ 134 00:06:46,840 --> 00:06:50,096 នាងបានព្យាយាម នាងជិតបានសំរេច 135 00:06:50,120 --> 00:06:52,930 ប៉ុន្តែមិនទាន់ត្រូវនូវឡើយ។ 136 00:06:53,040 --> 00:06:55,656 ជាជាងបង្ហាញពីអ្វីខ្លះដែលនាងបានធ្វើ 137 00:06:55,680 --> 00:06:58,080 នាងបែរជាបង្ហាញភាពទទេស្អាត។ 138 00:06:58,160 --> 00:07:02,290 ល្អឥតខ្ចោះ ឬមួយទទេស្អាត។ 139 00:07:02,440 --> 00:07:07,780 ការពិតក្មេងស្រីរបស់យើងពូកែសរសេរកូដណាស់ 140 00:07:07,840 --> 00:07:10,641 ប៉ុន្តែបង្រៀនពួកគាត់សរសេរកូដតែម្យាង មិនគ្រប់គ្រាន់ទេ។ 141 00:07:10,720 --> 00:07:13,911 មិត្តរបស់ខ្ញុំឈ្មោះ លីវ ប្រ៊ី ជាសាស្ត្រាចារ្យបង្រៀននៅសកលវិទ្យាល័យកូឡុំបៀរ 142 00:07:13,935 --> 00:07:15,696 បង្រៀនពីការណែនាំអោយស្គាល់ចាវ៉ា 143 00:07:15,720 --> 00:07:20,040 ប្រាប់ខ្ញុំពីពេលគាត់បង្រៀនសិស្ស ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រថា៖ 144 00:07:20,120 --> 00:07:22,376 ពេលសិស្សប្រុសធ្វើកិច្ចការសាលាមិនសំរេច 145 00:07:22,400 --> 00:07:23,976 ពួកគេមកជួបគាត់ហើយនិយាយថា៖ 146 00:07:24,000 --> 00:07:26,840 «លោកសាស្ត្រាចារ្យសូមជួយមើលកូដរបស់ខ្ញុំបន្តិច តើខុសត្រង់ណា» 147 00:07:26,880 --> 00:07:28,376 ឯសិស្សស្រីវិញមកជួបគាត់និយាយថា៖ 148 00:07:28,400 --> 00:07:33,400 «លោកសាស្ត្រាចារ្យ សូមជួយមើលខ្ញុំបន្តិច តើខ្ញុំខុសត្រង់ណា» 149 00:07:33,520 --> 00:07:36,816 យើងត្រូវតែចាប់ផ្តើមកែភាពល្អឥតខ្ចោះនេះ 150 00:07:36,840 --> 00:07:39,456 បន្តែយើងត្រូវបញ្ចូលជាមួយនិងការកសាង ភាពជាបងប្អូនស្រី 151 00:07:39,480 --> 00:07:42,950 អោយគាត់ដឹងថាពួកយើងនៅក្បែរគាត់។ 152 00:07:43,000 --> 00:07:47,580 ព្រោះការខំប្រឹងជួសជុលប្រពន្ធ័ដែលខូច ទៅហើយគឺគ្មានប្រយោជន៍ឡើយ។ 153 00:07:47,680 --> 00:07:49,936 មានស្ត្រីច្រើនរាប់មិនអស់បានប្រាប់ខ្ញុំថា៖ 154 00:07:49,960 --> 00:07:51,736 ខ្ញុំខ្លាចមិនហ៊ានលើកដៃ 155 00:07:51,760 --> 00:07:53,896 ខ្ញុំខ្លាចមិនហ៊ានសួរសំណួរ 156 00:07:53,920 --> 00:07:56,296 ព្រោះមិនចង់ជាមនុស្សតែម្នាក់ 157 00:07:56,320 --> 00:07:58,250 ដែលមិនយល់ 158 00:07:58,360 --> 00:08:01,680 ជាមនុស្សតែម្នាក់ដែលយ៉ាប់។ 159 00:08:01,840 --> 00:08:04,736 ពេលយើងបង្រៀនក្មេងស្រីអោយក្លាហ៊ាន 160 00:08:04,760 --> 00:08:08,056 ហើយផ្តល់ប្រព័ន្ធឧបត្ថម្ភគាំទ្រពួកគាត់ 161 00:08:08,080 --> 00:08:11,096 គាត់នឹងកសាងរបស់អស្ចារ្យជាច្រើន 162 00:08:11,120 --> 00:08:14,330 ហើយខ្ញុំឃើញវាកើតឡើងជារៀងរាល់ថ្ងៃ។ 163 00:08:14,520 --> 00:08:17,136 លើកយកក្មេងស្រីវិទ្យាល័យពីរនាក់ជាឧទាហរណ៌ 164 00:08:17,160 --> 00:08:19,536 គាត់បានផលិតហ្គែមមួយហៅថា សំឡីអនាម័យរត់ (តេមពុនរ៉ាន់) 165 00:08:19,560 --> 00:08:22,016 ចាគឺហ្គេម សំឡីអនាម័យរត់ (តេមពុនរ៉ាន់) 166 00:08:22,040 --> 00:08:24,456 ប្រឆាំងនឹងភាពខ្ពើមរអើមនៃការមករដូវ 167 00:08:24,480 --> 00:08:27,760 និងការរើសអ៊ើងភេទនៅក្នុងហ្គេម។ 168 00:08:27,840 --> 00:08:29,416 ឫនារីភៀសខ្លួនជនជាតិសេរ៊ី 169 00:08:29,440 --> 00:08:33,580 ដែលហ៊ានបង្ហាញសេចក្តីស្រលាញ់ ចំពោះប្រទេសថ្មីរបស់នាង 170 00:08:33,600 --> 00:08:38,709 ដោយការផលិតអែបដើម្បីជួយជនជាតិអាមេរិក ទៅដល់ប៉ូល។ 171 00:08:38,760 --> 00:08:43,015 ឫក៏ក្មេងស្រីអាយុ១៦ឆ្នាំដែលបានបង្កើតក្បួន ដោះស្រាយ (Algorithm) 172 00:08:43,039 --> 00:08:48,096 ដើម្បីពិនិត្យដឹងថាមហារីកជាប្រភេទ ស្លូតឫកាច 173 00:08:48,120 --> 00:08:51,496 ដើម្បីនាងអាចជួយសង្គ្រោះជីវិតឪពុករបស់នាង 174 00:08:51,520 --> 00:08:54,930 ព្រោះគាត់កើតជំងឺមហារីក។ 175 00:08:55,000 --> 00:09:00,020 ទាំងនេះគ្រាន់តែជាឧទាហរណ៍បីក្នុងចំណោម ឧទាហរណ៍រាប់ពាន់ 176 00:09:00,120 --> 00:09:04,216 ក្មេងស្រីរាប់ពាន់នាក់ដែលត្រូវបានកំណត់ដោយ សង្គមថាមិនល្អឥតខ្ចោះ 177 00:09:04,240 --> 00:09:07,193 អ្នកដែលបានខំប្រឹងប្រែង អ្នកដែលបានតស៊ូព្យាយាម។ 178 00:09:07,217 --> 00:09:09,216 មិនថាពួកគេនឹងក្លាយជាអ្នកសរសេរកូដ 179 00:09:09,240 --> 00:09:11,896 ឫជាអ្នកស្រីហែលឡារី ក្លីនតុន ឫអ្នកនាង ប៊ីយ៉ង់សេអនាគតឫអត់ទេ 180 00:09:11,920 --> 00:09:15,900 ពួកគេនឹងមិនបញ្ឈប់ក្តីសុបិន្តរបស់ពួកគេឡើយ។ 181 00:09:15,960 --> 00:09:21,240 ហើយមិនដែលមានអ្វីសំខាន់ជាងក្តីសុបិន្ត ទាំងនោះទេសំរាប់ប្រទេសរបស់យើង។ 182 00:09:21,320 --> 00:09:24,456 ដើម្បីអោយសេដ្ឋកិច្ចសហរដ្ឋអាមេរិក ឬសេដ្ឋកិច្ចណាក៏ដោយចំរើន 183 00:09:24,480 --> 00:09:26,616 និងមានភាពច្នៃប្រឌិតពិត 184 00:09:26,640 --> 00:09:30,600 យើងមិនអាចទុកចោលប្រជាជនចំនួន ពាក់កណ្តាលនេះឡើយ 185 00:09:30,640 --> 00:09:34,336 យើងគួរតែបង្រៀនក្មេងស្រីរបស់យើងអោយ ក្លាហានមិនខ្លាចភាពមិនល្អឥតខ្ចោះ 186 00:09:34,360 --> 00:09:38,320 ហើយយើងត្រូវចាប់ផ្តើមធ្វើវាពីឥឡូវនេះទៅ។ 187 00:09:38,400 --> 00:09:42,616 យើងមិនអាចរង់ចាំអោយពួកគេរៀន ក្លាហ៊ានដូចខ្ញុំ 188 00:09:42,640 --> 00:09:45,200 នៅពេលខ្ញុំមានអាយុ៣៣ឆ្នាំនោះទេ។ 189 00:09:45,240 --> 00:09:47,576 យើងគួរតែបង្រៀនពួកគេអោយមាន ភាពក្លាហ៊ានតាំងពីនៅរៀន 190 00:09:47,600 --> 00:09:49,336 និងពេលចេញធ្វើការដំបូង 191 00:09:49,360 --> 00:09:52,496 ដែលពេលទាំងនោះមានឥទ្ធិពលបំផុត លើអនាគតរបស់ពួកគេ 192 00:09:52,520 --> 00:09:54,536 និងអនាគតរបស់អ្នកនៅជុំវិញ 193 00:09:54,560 --> 00:09:59,336 ហើយយើងគួរបង្ហាញក្តីស្រលាញ់និង ការទទួលយកដោយពេញចិត្ត 194 00:09:59,360 --> 00:10:02,416 មិនមែនសំរាប់ភាពល្អឥតខ្ចោះរបស់ពួកគេទេ 195 00:10:02,440 --> 00:10:05,780 តែសំរាប់ភាពក្លាហ៊ានរបស់ពួកគេទៅវិញ។ 196 00:10:05,840 --> 00:10:08,476 ដូច្នេះខ្ញុំសុំអ្នកទាំងអស់គ្នា ម្នាក់ៗប្រាប់ដល់ ក្មេងស្រីគ្រប់រូបដែលអ្នកស្គាល់ដូចជា 197 00:10:08,476 --> 00:10:13,096 ប្អូនស្រី ក្មួយស្រី បុគ្កលិករបស់អ្នក និងមិត្តិរួមការងាររបស់អ្នក 198 00:10:13,120 --> 00:10:16,290 កុំអោយពួកគាត់ខ្លាចភាពមិនល្អឥតខ្ចោះ 199 00:10:16,360 --> 00:10:18,856 ព្រោះពេលយើងបង្រៀនក្មេងស្រីកុំអោយខ្លាចភាពមិនល្អគ្រប់១០ 200 00:10:18,880 --> 00:10:21,456 ហើយជួយពួកគាត់ប្រើប្រាស់លក្ខណៈសម្បត្តិ ដែលគាត់មាន ជាប្រយាជន៌ 201 00:10:21,480 --> 00:10:25,376 យើងនឹងកសាងចលនាយុវនារីក្លាហ៊ាន 202 00:10:25,400 --> 00:10:28,776 អាចកសាងពិភពដ៏ប្រសើរសំរាប់ខ្លួនឯង 203 00:10:28,800 --> 00:10:32,440 និងសំរាប់ពួកយើងទាំងអស់គ្នា។ 204 00:10:33,160 --> 00:10:34,376 អរគុណ! 205 00:10:34,400 --> 00:10:38,320 (ស្នូរទះដៃ) 206 00:10:39,080 --> 00:10:40,280 អរគុណ! 207 00:10:45,320 --> 00:10:46,976 គ្រីស អេនដឺសិន៖ រីសស្មា អរគុណអ្នក។ 208 00:10:47,000 --> 00:10:49,680 អ្នកនាងមានទស្សនៈវិស័យអស្ចារ្យណាស់។ អ្នកនាងជាមនុស្សមានទស្សនៈវិស័យ។ 209 00:10:51,680 --> 00:10:53,416 ប្រាប់ខ្ញុំបានទេ តើកម្មវិធីរបស់អ្នកនាង ដំណើរការយ៉ាងណាដែរ 210 00:10:53,440 --> 00:10:55,696 តើមានក្មេងស្រីប៉ុន្មាននាក់ចូលរួមកម្មវិធី របស់អ្នកនាងបច្ចុប្បន្ននេះ? 211 00:10:55,720 --> 00:10:59,376 រីសស្មា ស៊ូចានី៖ ចា ក្នុងឆ្នាំ២០១២ យើងបង្រៀន បានក្មេងស្រីចំនួន២០នាក់។ 212 00:10:59,400 --> 00:11:02,936 ឆ្នាំនេះយើងនឹងបង្រៀន៤មឺននាក់ នៅទូរទាំង៥០រដ្ឋ។ 213 00:11:02,960 --> 00:11:04,216 (ស្នូរទះដៃ) 214 00:11:04,240 --> 00:11:07,296 ចំនួននេះគឺពិតជាច្រើនមែនទែន 215 00:11:07,320 --> 00:11:12,616 ពីព្រោះឆ្នាំមុនយើងបណ្តុះបណ្តាល បាន៧៥០០នាក់លើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។ 216 00:11:12,640 --> 00:11:15,216 គឺថាបញ្ហាអាក្រក់ខ្លាំងណាស់ 217 00:11:15,240 --> 00:11:17,720 ដូច្នេះយើងមិនអាចបង្កើតការផ្លាស់ប្តូរបែបនេះ បានឆាប់រហ័ស។ 218 00:11:18,600 --> 00:11:21,816 ហើយអ្នកកំពុងធ្វើការជាមួយក្រុមហ៊ុនមួយចំនួន ដែលមានវត្តមាននៅក្នុងបន្ទប់នេះ 219 00:11:21,840 --> 00:11:24,016 ដែលបានស្វាគមន៍សិស្សបញ្ចប់ការសិក្សា ពីសាលារបស់អ្នកនាងមែនទេ? 220 00:11:24,040 --> 00:11:26,016 ចាសពិតមែន យើងមានក្រុមហ៊ុនដៃគូរសហការ ចំនួន៨០ 221 00:11:26,040 --> 00:11:28,096 រួមទាំងក្រុមហ៊ុន Twitter ក្រុមហ៊ុន Facebook 222 00:11:28,120 --> 00:11:32,616 ក្រុមហ៊ុន Adobe ក្រុមហ៊ុន IBM ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Pixar ក្រុមហ៊ុន Disney 223 00:11:32,640 --> 00:11:34,536 ពួកគាត់នៅទីនេះទាំងអស់។ 224 00:11:34,560 --> 00:11:36,976 ប្រសិនបើអ្នកមិនទាន់ចូលរួម ខ្ញុំនឹងទៅតាមរក អ្នកដល់កន្លែងដែរ 225 00:11:37,000 --> 00:11:38,976 ព្រោះយើងត្រូវការក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ 226 00:11:39,000 --> 00:11:41,776 ផ្តល់ឧិកាសដល់ក្មេងស្រីរៀនកូដបានធ្វើការនៅ ក្រុមហ៊ុនរបស់ពួកគាត់។ 227 00:11:41,800 --> 00:11:44,776 ហើយក្រុមហ៊ុនមួយចំនួនបានប្រាប់អ្នកនាងថា 228 00:11:44,800 --> 00:11:46,705 ពេលមានសមតុល្យជេនដឺបន្ថែម 229 00:11:46,729 --> 00:11:50,176 ក្នុងក្រុមវិស្វកម្មរបស់ពួកគេ រឿងល្អៗជាច្រើនបានកើតឡើង។ 230 00:11:50,200 --> 00:11:51,496 ចារឿងល្អៗពិតជាកើតមានមែន។ 231 00:11:51,520 --> 00:11:54,936 ខ្ញុំចង់និយាយថា វាអស្ចារ្យណាស់ដែលខ្ញុំបានដឹងថា 232 00:11:54,960 --> 00:11:58,816 បច្ចុប្បន្ននេះសំភារៈប្រើប្រាស់ ប្រចាំថ្ងៃ៨៥ភាគរយគឺផលិតដោយស្ត្រី។ 233 00:11:58,840 --> 00:12:01,896 ស្ត្រីប្រើបណ្តាញសង្គមក្នុងអត្រា៦០០រយភាគរយច្រើនជាងបុរស។ 234 00:12:01,920 --> 00:12:03,336 យើងជាម្ចាស់អ៊ីនធឺនេត 235 00:12:03,360 --> 00:12:05,816 ហើយយើងគួរជាអ្នកកសាងក្រុមហ៊ុននៃអនាគត។ 236 00:12:05,840 --> 00:12:08,016 ហើយខ្ញុំគិតថាពេលក្រុមហ៊ុនមាន កំលាំងពលកម្មចំរុះ 237 00:12:08,040 --> 00:12:11,456 ហើយពេលដែលពួកគេមានស្ត្រីពូកែៗក្នុង ក្រុមវិស្វកម្មរបស់ពួកគេ 238 00:12:11,480 --> 00:12:13,896 គេនឹងកសាងរបស់ដ៏អស្ចារ្យដែលយើង កំពុងឃើញរាល់ថ្ងៃនេះ។ 239 00:12:13,920 --> 00:12:17,656 រីសស្មា៖ អ្នកដឹងទេថា អ្នកកំពុងធ្វើការងារ អច្ឆរិយមួយដែលសំខាន់ខ្លាំងណាស់។ 240 00:12:17,680 --> 00:12:20,976 សហគមន៍ទាំងមូលអបអរសាទរអ្នកយ៉ាងខ្លាំង។ ផ្តល់អំណាចបន្ថែមទៀតដល់អ្នក។ សូមអរគុណ។ 241 00:12:21,000 --> 00:12:22,216 អរគុណ។ 242 00:12:22,240 --> 00:12:26,080 (ស្នូរទះដៃ)